ព័ត៌មានជាតិ
លោក ងុយ រិទ្ធ ៖ មេដឹកនាំសហជីពទាំងអស់ត្រូវដើរតួនាទីការពារផលប្រយោជន៍ និងសិទ្ធិកម្មករពិតប្រាកដ ដោយគ្មានរបៀបវារៈនយោបាយ
ភ្នំពេញ ៖ ថ្លែងនៅក្នុងសមាជសភា សម្ព័ន្ធសហជីពកម្ពុជា (NACC) អាណត្តិទី៦ នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤នេះ លោក ងុយ រិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជំរុញឱ្យបណ្តាមេដឹកនាំសហជីពទាំងអស់ត្រូវដើរតួនាទីការពារផលប្រយោជន៍ និងសិទ្ធិកម្មករពិតប្រាកដ ដោយគ្មានរបៀបវារៈនយោបាយនៅពីក្រោយខ្នង។

លោក ងុយ រិទ្ធ បានវាយតម្លៃខ្ពស់ចំពោះសភាសម្ព័ន្ធសហជីពកម្ពុជា (NACC) ក្នុងការគោរពច្បាប់ និងមានវិជ្ជាជីវៈការងារ ដែលជាការធានាទាំងសិទ្ធិកម្មករ និងធានាសិទ្ធិថៅកែរោងចក្រ សហគ្រាស។

ទន្ទឹមនេះ លោករដ្ឋលេខាធិការ សង្ឃឹមថា សភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) បន្ទាប់ពីមានលោក គឹម ចាន់សំណាង ជាប្រធានតាមរយៈការបោះឆ្នោតសម្រាប់អាណត្តិទី៦នេះ នឹងចូលរួមចំណែកការពារផលប្រយោជន៍រួមរបស់សហជីព និងផលប្រយោជន៍កម្មករនិយោជិតនៅកម្ពុជា ប្រកបដោយស្មារតីសាមគ្គីភាព ពោរពេញទៅដោយភាពជាអ្នកដឹកនាំខ្ពស់ ដើម្បីការពារឧត្តមប្រយោជន៍ និងសិទ្ធិពេញលេញពិតប្រាកដដល់សមាជិករបស់ខ្លួនដែលសុទ្ធសឹងតែជាកម្មករនិយោជិត។ លោកថា សហជីពបាននិងកំពុងបំពេញតួនាទីរបស់ខ្លួនដោយគ្មានការរឹតត្បិត។ កម្ពុជាមានលំហូរសហជីពល្អប្រសើរ ល្បឿននៃការកកើតសហជីពមានសន្ទុះច្រើននាមួយរយៈឆ្នាំចុងក្រោយនេះ។ ទាំងនេះបានបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីការបើកចំហសិទ្ធិសេរីភាព របស់អង្គការវិជ្ជាជីវៈនៅកម្ពុជា។

ក្រៅតែពីការពារសិទ្ធិកម្មករនិយោជិត សហជីពក៏មានតួនាទីដ៏សំខាន់មួយទៀតដែរ គឺការពារផលប្រយោជន៍រួមនៅក្នុងរោចក្រឧស្សាហកម្ម ធ្វើយ៉ាងណាឱ្យកន្លែងការងារមានសុខដុមនីយកម្ម និងផលិតភាពកាន់តែប្រសើរ ជំរុញដល់ការរីកចម្រើនរបស់រោងចក្រសហគ្រាស៕







-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


