អាជីព
ត្នោតខ្មែរ មានប្រយោជន៍តាំងពីដើមរហូតដល់ចុង
ត្នោត ជារុក្ខជាតិមួយប្រភេទដែលមានរាងមូលទ្រវែង មានសម្បកពណ៌ខ្មៅនៅខាងក្រៅ ហើយសម្បកវារឹង មានស្លឹកលាតត្រដាងដូចជាផ្សិតនៅខាងចុងនៃដើម និងមានកម្ពស់ពី ៥ម៉ែត្រ ទៅ១០ម៉ែត្រ។ ត្នោតមានប្រយោជន៍តាំងពីដើមរហូតដល់ចុង ដោយគេអាចយកទៅប្រើប្រាស់បានគ្រប់វិស័យដូចជា ក្នុងសំណង់(ធ្វើជារនូត រនាប ប្រក់ដំបូល..) ក្នុងវិស័យម្ហូបអាហារ(អាចយកផ្លែមកធ្វើជាសម្លកកូរ ធ្វើនំ ធ្វើបង្អែម ទឹកធ្វើជាស្ករត្នោត ទឹកត្នោតជូរ ទឹកត្នោតផ្អែម ទឹកខ្មេះជាដើម…)។

សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ឧបករណ៍តុបតែងលម្អ និងសម្ភារៈផ្ទះបាយមានដូចជា អម្បោសជក់ត្នោត ខ្សែធ្វើពីធាងត្នោត កន្ទេល ត្បាល់ វែកបាយ ស្លាបព្រា សម ចង្កឹះ អង្រែ ចានស្រាក់ ប៉ាន់តែ។ ចំណែកគ្រឿងសង្ហារិម និងវត្ថុអនុស្សាវរីយ៍ធ្វើពីត្នោតមានដូចជា តុ ទូ កៅអី សាឡុង គ្រែ បង្កាន់ដៃផ្ទះ និងត្បាញជាវត្ថុផ្សេងៗដូចជា ស្មុគ ផ្លិត កាបូប មួក ប្រអប់ តូចធំ កន្ត្រក រូបសត្វ រូបផ្កាយ និងរូបផ្សេងៗទៀត។
ទឹកត្នោតមានប្រយោជន៍ច្រើនណាស់ គឺគេអាចយកវាមកហូបជាភេសជ្ជៈក៏បាន និង អាចកែច្នៃឬរម្ចាស់ទៅជាស្ករក៏បានដែរ។ ដើម្បីបានជា «ស្ករត្នោត» ត្រូវយកទឹកត្នោតដែល គាបចេញពីដើមបានថ្មីៗមកដាក់ចូលក្នុងខ្ទះ(ខ្ទះត្នោត) រួចដុតភ្លើងឲ្យខ្លាំងរម្ងាស់រហូតដាច់ ជាតិទឹកហួតរឹង (ពពុះចេញដូចជើងអង្ក្រង) ទើបអាចលើកខ្ទះត្នោត ដែលស្ករកំពុងពុះដាក់ ចុះចេញពីចង្ក្រាន កូវឹកបន្តនៅខាងក្រោមដោយប្រើកម្លាំងខ្លាំង ទើបស្ករត្នោតមានពណ៌សល្អ។

គេវឹកស្ករដោយប្រើឈើវឹក ឈើនោះមានរាងមូលហើយសំប៉ែតដូចទៅនឹងច្រវាទូក។ គេមិន វឹកស្ករនៅលើចង្ក្រានកំពុងរម្ងាស់ទេ ព្រោះស្ករនឹងក្លាយជាស្ករតាំងម៉ែ។ ការវឹកស្ករត្នោតមាន ពីរប្រភេទគឺ ការវឹកដោយដៃ និងវឹកដោយឈ្នាន់បង្វិល។ ស្ករត្នោតទឹករួចគេអាចចាក់វាចេញ បានជាស្ករច្រើនប្រភេទមានឈ្មោះខុសគ្នាដូចជា ស្ករពាង ស្ករក្រាមស្ករផែន ស្ករស្រាក់ …៕
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


