ព័ត៌មានជាតិ
រដ្ឋមន្ត្រីបរិស្ថាន៖ នាពេលខាងមុខ ផ្លូវគ្រប់ខេត្តតាមក្រវាត់ព្រំដែន ត្រូវតែដាំដើមត្នោត
លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានបានអះអាងថា នៅពេលខាងមុខ មិនមែនតែផ្លូវនៅតាមខ្សែក្រវាត់ព្រំដែនខេត្តត្បូងឃ្មុំនោះទេដែលមានដាំដើមត្នោត គឺផ្លូវនៅគ្រប់ខេត្តទាំងអស់តាមក្រវាត់ព្រំដែនត្រូវតែដាំដើមត្នោត។

ថ្លែងនៅក្នុងពិធីដាំកូនឈើក្នុងពេលតែមួយនៅទូទាំងខេត្តត្បូងឃ្មុំ ក្រោមប្រធានបទ «បណ្ដុះផ្នត់គំនិតពន្លកបៃតង» លោក អ៊ាង សុផល្លែត បានមានប្រសាសន៍ថា លោកព្យាយាមបំផុសគំនិតដាំដើមត្នោត នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជារូបភាពមួយដើម្បីចូលរួមថែរក្សា កេរ្តិ៍ដំណែល ទ្រព្យសម្បត្តិ រុក្ខជាតិ ជាតិរបស់យើង។
លោករដ្ឋមន្ត្រី បានអះអាងថា «មិនត្រឹមតែព្រំប្រទល់ខេត្តត្បូងឃ្មុំទេ ខ្ញុំធ្វើការមាន ៣ ជំហានរបស់ខ្ញុំ ទី១ គឺការគូសវាស់គិតគូរនូវការធ្វើ ទី២ សាកល្បង និងទី៣ អនុវត្ត យើងគិតគូរ គូសវាស់រួចហើយ បណ្ដុះកូនត្នោតបានហើយ ៣០ ម៉ឺនដើមនៅឆ្នាំនេះ សាកល្បងបានហើយ ១ ម៉ឺនដើម យើងក៏ដាំរួចហើយដែរ អនុវត្តឆ្នាំនេះខេត្តត្បូងឃ្មុំ ឆ្នាំក្រោយៗខេត្តផ្សេងទៀត គ្រប់ផ្លូវទាំងអស់នៅតាមក្រវាត់ព្រំដែន គឺយើងត្រូវតែដាំដើមត្នោត»។

សម្រាប់ការងារដាំដើមត្នោត ដោយមានការរួមសហការផ្ទាល់ពីអភិបាលខេត្តត្បូងឃ្មុំ យើងបាននាំយកកូនត្នោតប្រមាណជា ១ម៉ឺនដើមយកទៅដាំនៅតាមដងផ្លូវខ្សែក្រវាត់ព្រំដែន ដែលបច្ចុប្បន្ននេះនៅមានការខ្វះខាតកូនត្នោតប្រមាណ ៤ម៉ឺនដើមទៀតដើម្បីយកទៅដាំនៅតាមផ្លូវ ១២០គីឡូតាមព្រំដែន។
លោកថា «បច្ចុប្បន្នយើងដាំបាន ១ម៉ឺនដើមហើយ នៅ ៣ម៉ឺនដើមទៀត ដូចនេះ ក្នុងឆ្នាំនេះ ខេត្តត្បូងឃ្មុំ ព្រំដែនកម្ពុជា–វៀតណាម ដែលមានប្រវែង ១២០គីឡូម៉ែត្រនេះ យើងត្រូវតែនាំគ្នាដាំឱ្យអស់តែម្តង»។
លោក សង្កត់ធ្ងន់ថា «ប្រសិនបើយើងអាចដាំបានមែន នៅតាមព្រំដែនកម្ពុជា-វៀតណាម ១២០គីឡូម៉ែត្រនេះ ២០ឆ្នាំក្រោយ នៅតាមសងខាងផ្លូវព្រំដែនរបស់យើង គឺមានដើមត្នោតខ្មែរ ដែលនេះជាការអភិវឌ្ឍន៍ដើម្បីរក្សាទឹកដីរបស់យើង គេគ្រាន់តែឃើញដើមត្នោត ដូចឃើញខ្មែរដែរ»។

ក្នុងឱកាសដដែលនោះដែរ លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន បានប្រកាសផ្តល់ជូន កូនត្នោត ចំនួនជាង ៣ម៉ឺនដើម បន្ថែមទៀត ដើម្បីដាំនៅតាមខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-វៀតណាម ដែលមានប្រវែងប្រមាណ១២០គីឡូម៉ែត្រ នៅក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ នៅខែកញ្ញា ឆ្នាំ២០២៤ ខាងមុខ៕
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


