ព័ត៌មានជាតិ
អាចារ្យសាសនាគ្រិស្តចេញមុខអង្វរ ត្រាំជាចំហ ឲ្យអាណត្តិអាសូរជនអន្តោរប្រវេសន៍
សមាជិកគណៈអាចារ្យជាន់ខ្ពស់នៃគ្រិស្តសាសនានៅទីក្រុងវ៉ាស៊ីនតោន បានក្លាយជាមនុស្សដំបូងគេតតាំងដោយទន់ភ្លន់សុំអង្វរលោកដូណាល់ ត្រាំ ឲ្យចេះអាណត្តិអាសូរជនអន្តោរប្រវេសន៍រាប់លាននាក់ដែលរស់ក្នុងភាពភ័យខ្លាច និងស្ថិតក្រោមសម្ពាធនៃការបណ្តេញចេញក្រោមលេសគ្មានឯកសារស្របច្បាប់។
ផែនការបណ្តេញជនអន្តោរប្រវេសន៍រាប់លាននាក់ចេញពីសហរដ្ឋអាមេរិករបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលទើបចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិ (Executive Order)ក្នុងថ្ងៃចូលកាន់អំណាចដំបូង កំពុងក្លាយជាក្តីបារម្ភយ៉ាងតក់ក្រមារបស់ជនអន្តោរប្រវេសន៍ប្រមាណ១៣លាននាក់នៅសហរដ្ឋអាមេរិក។

ក្នុងអំឡុងពេលនៃការចូលទៅកាន់វិហារគ្រិស្តសាសនាថ្វាយបង្គំនៅឯវិហារជាតិរបស់វ៉ាស៊ីនតោនកាលពីថ្ងៃអង្គារ សមាជិកជាន់ខ្ពស់នៃគណៈអាចារ្យសាសនា (Bishop) លោកយាយព្រឹទ្ធាចារ្យ Mariann Budde បាននិយាយសំដៅដោយត្រង់ទៅកាន់លោក ដូណាល់ ត្រាំ ដែលកំពុងអង្គុយជាកិត្តិយស អមដោយអនុប្រធានាធិបតី JD Vance ដោយអង្វរសុំក្តីមេត្តាពីលោកដូណាល់ ត្រាំ។
តាមការផ្សាយរបស់គេហទំព័រ www.npr.org ដែលជាបណ្តាញព័ត៌មានសាសនា លោកយាយអាចារ្យ Mariann Budde បានមានប្រសាសន៍នៅក្នុងបទអន្តរគមន៍ធម្មទេសនារយៈពេល ១៥ នាទីរបស់លោកយាយ ដោយលើកឡើងថា៖«ខ្ញុំសូមអង្វរចុងក្រោយមួយ លោកប្រធានាធិបតី»។
លោក យាយបន្តថា៖«មនុស្សរាប់លាននាក់បានទុកចិត្ដលើអ្នក ហើយដូចដែលអ្នកបានប្រាប់ប្រជាជាតិកាលពីម្សិលមិញ អ្នកបានទទួលអារម្មណ៍ទទួលព្រះហស្តនៃព្រះដ៏មានក្តីស្រឡាញ់។ ក្នុងព្រះនាមនៃព្រះនៃយើង ខ្ញុំសូមឱ្យអ្នកអាណិតអាសូរដល់ប្រជាជននៅក្នុងប្រទេសរបស់យើងដែលភ័យខ្លាចនៅពេលនេះ»។
លោកយាយព្រឹទ្ធាចារ្យ បានបន្តថា៖«មានកូនៗស្រលាញ់ភេទដូចគ្នានៅក្នុងគ្រួសារនៃ [គណបក្ស] ប្រជាធិបតេយ្យ [គណបក្ស] ប្រជាសាធារណរដ្ឋ និងគ្រួសារឯករាជ្យ ដែលអ្នកខ្លះភ័យខ្លាចសម្រាប់ជីវិតរបស់ពួកគេ»។

ការតតាំងដ៏ទន់ភ្លន់បែបអ្នកសាសនានេះបានកើតឡើងមួយថ្ងៃបន្ទាប់ពី ប្រធានាធិបតី ដូណាល់ ត្រាំ បានចេញបទបញ្ជាប្រតិបត្តិមួយចំនួនមានការបែងចែករវាងបុរសនិងស្តី្រ ការប្រកាសភាពអាសន្ននៅព្រំដែនភាគខាងត្បូង និងមួយចំនួនផ្សេងទៀតទាក់ទងនឹងការបណ្តេញចេញជនអន្តោប្រវេសន៍រាប់សិបលាននាកដែលខ្វះឯកសារមូលដ្ឋាន រួមទាំងការប៉ុនប៉ងធ្វើឱ្យបាត់បង់សិទ្ធិជាពលរដ្ឋពីកំណើត។
យោងតាមការផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅមុនពេលលោក ត្រាំ ស្បថចូលកាន់អំណាច ជនអន្តោរប្រវេសខុសច្បាប់នៅសហរដ្ឋអាមេរិកមានប្រមាណ១៣លាននាក់នៅឆ្នាំ២០២៤។ យោងតាមក្រសួងសន្តិសុខជាតិសហរដ្ឋអាមេរិកអាមេរិក បានព្យាករណ៍ថា មានជនអន្តោរប្រវេសន៍១១លាននៅដើមឆ្នាំ២០២២។
ក្នុងទឹកមុខមិនសប្បាយចិត្តអំឡុងពេលស្តាប់ការថ្លែងស្នើសុំអង្វរនោះ សារព័ត៌មាន New York Times បានស្រង់សម្តីលោក ដូណាល់ ត្រាំ ដែលនិយាយនៅពេលដើរចេញពីវិហារសាសនានោះ ដោយនិយាយថា៖«ខ្ញុំគិតថា វាមិនមែនជាការផ្តល់សេវាល្អនោះទេ! គឺមិនល្អទេ»៕
ដោយ រ៉ាន់ រើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


