ជីវិតកម្សាន្ដ
បវរកញ្ញាវ័យក្មេងកម្ពុជា ៣រូប ទើបដណ្តើមមកុដ និងពានរង្វាន់ពីឆាកអន្តរជាតិ
បវរកញ្ញាវ័យក្មេងតំណាងកម្ពុជា ៣រូប បានវិលមកវិញជាមួយមកុដ ព្រមនិងពានរង្វាន់ផ្សេងទៀតពីឆាកអន្តរជាតិ ក្រោយដំណើរចូលរួមប្រកួតលើអន្តរជាតិ ក្នុងកម្មវិធី Kids & Teen Pageant Global នៅប្រទេសម៉ាឡេស៊ី កាលពីដើមខែកុម្ភៈនេះ។

កាលពីរាត្រីថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងវគ្គផ្តាច់ព្រ័ត្រកម្មវិធីប្រកួតសម្រស់បវរកញ្ញាវ័យក្មេងអន្តរជាតិ Kids & Teens Pageant Global បវរកញ្ញាវ័យក្មេងតំណាងកម្ពុជាទាំង ៣រូប សុទ្ឋតែទទួលបានលទ្ឋផលដ៏ល្អ ដោយបានឈ្នះមកុដតំណែងលំដាប់រង និងពានរង្វាន់ជាច្រើនទៀតផង។
បវរកញ្ញាវ័យក្មេងខ្ចីទាំង៣រូប សុទ្ធសឹងតែជាយុវតីនិងកុមារីពេញដោយសក្តានុពល និងឆន្ទៈមោះមុតខ្លាំងក្នុងការតំណាងឱ្យកម្ពុជា ឈរលើឆាកអន្តរជាតិ រួមមាន យុវតី គង់ សោមា Miss Preteen Global 2024 អាយុ១៥ឆ្នាំ, កុមារី សំរិទ្ធ ប៉ូទីនដា Little Miss Global 2024 អាយុ ១១ឆ្នាំ និង កុមារី លីង យ៉ាងយ៉ាង Mini Miss Global 2024 អាយុ៩ឆ្នាំ ។ ជាមួយនឹងសមិទ្ធផលនេះ មហាជនបានសម្តែងក្តីរំភើបនិងមានមោទនភាពចំពោះបវរកញ្ញាវ័យក្មេងទាំង ៣រូបនេះផងដែរ។

១. យុវតី គង់ សោមា Miss Preteen Global 2024 អាយុ១៥ឆ្នាំ

២. កុមារី សំរិទ្ធ ប៉ូទីនដា Little Miss Global 2024 អាយុ ១១ឆ្នាំ
៣. កុមារី លីង យ៉ាងយ៉ាង Mini Miss Global 2024 អាយុ៩ឆ្នាំ
ទន្ទឹមនឹងជោគជ័យនេះ លោក អុិន វិចិត្រ CEO និងអ្នកគ្រប់គ្រងបវរកញ្ញា បានរៀបរាប់ថា Team Cambodia ដឹកនាំដោយ Mediaload តែងតែជោគជ័យសម្រាប់កម្មវិធីបវរកញ្ញា អាយុក្រោម ១៨ឆ្នាំ។ ហេតុនេះ ក្នុងនាមលោកជា CEO និងអ្នកគ្រប់គ្រងបវរកញ្ញា លោកពិតជាមានមោទនភាពជាមួយពួកគាត់ ដែលខំប្រឹងប្រែងទាំងកម្លាំងកាយនិងចិត្ត ហើយគេងបានតែ ២-៣ ម៉ោងក្នុងមួយថ្ងៃ ដើម្បីមុខមាត់ជាតិ ទន្ទឹមនឹងថ្លែងការអរគុណផងដែរ៕


-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន