Connect with us

សុខភាព

តើអ្វីជាមេរោគ(អេលីកូបាក់​ទែ)​ក្នុងក្រពះ?

បានផុស

នៅ

មេរោគក្នុងក្រពះ (Helicobacter Pylori or H.pylori) គឺជាមេរោគម្យ៉ាងដែលស្ថិតនៅក្នុងក្រុម ក្រាមអវិជ្ជមាន (gram-negative) ហើយជាក្រុមមេរោគមួយប្រភេទដែលមានលទ្ធភាពអាចរស់នៅក្នុងទឹកអាស៊ីតក្រពះរបស់មនុស្សយើងបាន ។ ច្រើនជាង ៥០% នៃប្រជាជនក្នុងពិភពលោក មានផ្ទុកមេរោគនេះ។ ហើយច្រើនជាង ៨០% អ្នកដែលមេរោគនេះនៅក្នុងខ្លួន ឥតមានរោគសញ្ញា។ ការចម្លងរបស់មេរោគ H.pylori គឺមានឡើងតាមរយៈការហូបអាហារដែលមិនមានអនាម័យ និងតាមរយៈការប៉ះពាល់ជាមួយទឹកមាត់ និងលាមកអ្នកជំងឺផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក) មេរោគ H.pylori នេះវាមានសម្ថភាពពិសេសមួយដែលអាចបង្ករអោយមានការបញ្ចេញជាតិអាស៊ីតក្រពះច្រើនលើសពីកំរិតធម្មតានៃតំរូវការប្រចាំថ្ងៃរបស់យើង ដែលអាចបណ្តាលអោយមានការលើសជាតិអាស៊ីតក្នុងក្រពះ, វិបិត្តនៃការរំលាយអាហារ, ជម្ងឺរលាកសាច់ក្រពះរាំរ៉ៃ, ជម្ងឺដំបៅក្រពះ និង ជម្ងឺមហារីកក្រពះផងដែរ ។

ខ) ការពិនិត្យ និង ស្វែងរកវត្តមាននៃ មេរោគ H.pylori នេះនៅលើគ្រប់អ្នកជំងឺដែលមានសញ្ញាឈឺក្រពះ គឺមានសារៈសំខាន់បំផុតក្នុងការព្យាបាលអ្នកជម្ងឺក្រពះអោយមានប្រសិទ្ធិភាពកាន់តែខ្ពស់ និង ជួយអ្នកជម្ងឺដើម្បីការពារការវិវត្តន៍រាំរ៉ៃ និង មានសភាពធ្ងន់ធ្ងរនៃបញ្ហារក្រពះបាន ។

គ)  វិធីផ្សេងៗក្នុងការពិនិត្យមេរោគ H.pylori:
   + ធ្វើការយកទឹករំអិល និង វិភាគសាច់ក្រពះតាមរយះ Fibroscopie gastrique (Anapath),
   + ធ្វើការវិភាគសាច់ក្រពះតាមរយះ Test rapide à l’Uréase,
   + ធ្វើការពិនិត្យលាមក (Stool Antigen test),
   + វិធីវិភាគតាមខ្យល់ដង្ហើម (test resporatoire à C13),
   + ការពិនិត្យរក Anticorp H.pylori នៅក្នុងឈាម ។

ឃ) ការព្យាបាលៈ
   សូមមកពិនិត្យ និងទទួលការប្រឹក្សាពីក្រុមវេជ្ជបណ្ឌិតឯកទេសជំនាញ ប្រកបដោយបទពិសោធន៍ និងបច្ចេកវិទ្យាទំនើប ដើម្បីធានាបាននូវការព្យាបាលដ៏មានប្រសិទ្ធភាព ៕

រស្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ស្នងការខេត្តសៀមរាប បញ្ចប់ករណីប្ដីប្រពន្ធលក់អនឡាញជេរអតិថិជនមិនសំចៃមាត់ត្រឹម «ការសុំទោសជាសាធារណៈ»

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី ៖ “ឯកសណ្ឋាន​តែមួយ គ្រួសារ​តែមួយ”

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក ៖«ឯកសណ្ឋានតែមួយ គ្រួសារតែមួយ»

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្មករ និង​និយោជក​អះអាង​ថា រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី​៧​គិតគូរ​យ៉ាង​ដិតដល់ និង​ធ្វើកំណែទម្រង់​យ៉ាង​មាន​ប្រសិទ្ធភាព​លើ​វិស័យ​ការងារ

ព័ត៌មានជាតិ៦ ម៉ោង មុន

ឯកអគ្គរដ្ឋតទូតអាមេរិក៖ ខេត្តសៀមរាបជាកន្លែងទេសចរណ៍ ទាក់ទាញបំផុត ខណៈលោកមានបេសសកម្មការទូត រយៈពេល៥ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម