ព័ត៌មានអន្ដរជាតិ
ព្យុះនិងទឹកជំនន់នៅរដ្ឋជាច្រើនរបស់អាមេរិកកំពុងបង្កមហន្តរាយធ្ងន់ធ្ងរ ខណៈមនុស្ស១៦នាក់បានស្លាប់
ព្យុះដ៏កាចសាហាវវាយលុកភាគកណ្តាលនិងភាគខាងកើតសហរដ្ឋអាមេរិក សម្លាប់មនុស្សយ៉ាងហោចណាស់១៦នាក់ ខណៈភ្នាក់ងារអាកាសធាតុជាតិបានព្រមានទុកជាមុនអំពីទឹកជំនន់ភ្លាមៗមានសភាព«ធ្ងន់ធ្ងរ» ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី៧ខែមេសានេះ។

ផ្លូវនៃព្យុះដ៏កាចសាហាវនេះ លាតសន្ធឹងពីរដ្ឋ Arkansas ទៅកាន់រដ្ឋ Ohio ដែលបានធ្វើឱ្យខូចខាតអគារ ជន់លិចផ្លូវថ្នល់ និងបានបង្កជាព្យុះកំបុតត្បូងរាប់សិបនៅក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ។ នៅក្នុងរដ្ឋ Tennessee រងការវាយប្រហារខ្លាំងបំផុត បណ្ដាលឲ្យមនុស្ស១០នាក់បានស្លាប់នៅទូទាំងភាគខាងលិចនៃរដ្ឋ។
យោងតាម អភិបាលរដ្ឋ Kentucky លោក Andy Beshear មនុស្សពីរនាក់ រួមទាំងកុមារម្នាក់បានស្លាប់ដោយសារទឹកជំនន់នៅក្នុងរដ្ឋនេះ។ ចំណែករបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងអាជ្ញាធរបានឱ្យដឹងថា មានអ្នកស្លាប់ដោយសារខ្យល់ព្យុះចំនួនពីរនាក់ដោយម្នាក់នៅក្នុងរដ្ឋ Missouri និងម្នាក់ទៀតនៅក្នុងរដ្ឋ Indiana។ រីឯក្មេងអាយុប្រាំឆ្នាំម្នាក់ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងផ្ទះមួយក្នុងទីក្រុង Little Rock រដ្ឋ Arkansas ដោយសារបញ្ហាអាកាសធាតុនេះផងដែរ។

គេហទំព័រតាមដាន PowerOutage.us បានឱ្យដឹងថា ប្រជាជនជាង១០០០០០នាក់គ្មានថាមពលអគ្គិសនីនៅក្នុងរដ្ឋ Arkansas និង Tennessee គិតត្រឹមព្រឹកថ្ងៃអាទិត្យ។
បើតាមរូបថតដែលត្រូវបានចែករំលែកនៅលើបណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បង្ហាញពីការខូចខាតយ៉ាងធ្ងន់ធ្ងរពីព្យុះនៅទូទាំងរដ្ឋជាច្រើន ដោយផ្ទះបានបែកបាក់ រលំដើមឈើ រលំបង្គោលភ្លើង និងរថយន្តក្រឡាប់។
ភ្នាក់ងារអាកាសធាតុជាតិ (NWS) ក៏បានឲ្យបានឲ្យដឹងដែរថា ខ្យល់ព្យុះកំបុតត្បូងពីមធ្យមទៅខ្លាំងអាចកើតមានទៀតនៅផ្នែកខ្លះរដ្ឋTennessee និងរដ្ឋភ្នំ Mississippi រួមជាមួយនឹងព្យុះផ្គររន្ទះខ្លាំង និងទឹកជំនន់ភ្លាមៗដោយសារភៀងធ្លាក់ខ្លាំងនៅក្នុងរដ្ឋជាច្រើនទៀត។
គួរបញ្ជាក់ថាអ្នកវិទ្យាសាស្ត្រនិយាយថា ការឡើងកំដៅផែនដីកំពុងរំខានដល់លំនាំអាកាសធាតុ និងវដ្តទឹក ធ្វើឱ្យអាកាសធាតុកាន់តែផ្លាស់ប្ដូរញឹកញាប់ និងកាន់តែសាហាវ។ កាលពីឆ្នាំមុន សហរដ្ឋអាមេរិកក៏មានសីតុណ្ហភាពខ្ពស់និងត្រូវបានវាយលុកដោយព្យុះកំបុតត្បូង និងខ្យល់ព្យុះសាហាវៗផ្សេងទៀតផងដែរ៕




អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


