ព័ត៌មានជាតិ
យុទ្ធនាការ «ជីផាត គ្មានប្លាស្ទិក» ជំរុញទាក់ទាញភ្ញៀវទេសចរ តាមរយៈភាពស្អាតគ្មានសំណល់ប្លាស្ទិក
ដើម្បីចូលរួមជាមួយក្រសួងបរិស្ថានដែលបានរៀបចំយុទ្ធនាការជំរុញភាពស្អាត គ្មានសំរាម និងប្លាស្ទិកនៅទូទាំងប្រទេស សហគមន៍អេកូទេសចរណ៍ជីផាត ដោយមានការគាំទ្រពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ នឹងបើកយុទ្ធនាការ «ជីផាតគ្មានប្លាស្ទិក» ដើម្បីជំរុញការគ្រប់គ្រងនិងកាត់បន្ថយការប្រើប្រាស់សំណល់ប្លាស្ទិក ដែលនាំដល់ការបំពុលដល់បរិស្ថាន។
តាមរយៈសន្និសីទកាសែតកាលពីម្សិលមិញនេះ កញ្ញា ស៊ូវណ្ណា ហ្គោនឡែត ស្ថាបនិក និងជានាយិកាប្រតិបត្តិនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃបានគូសបញ្ជាក់ថា ជីផាតជាឃុំមួយនៅដាច់ស្រយាលនៅក្នុងស្រុកថ្មបាំងខេត្តកោះកុង ដែលអង្គការសម្ព័ន្ធមិត្តសត្វព្រៃបានផ្តល់ការគាំទ្រយ៉ាងច្រើនសម្រាប់ការចូលរួមអភិវឌ្ឍសហគមន៍ ខណៈតំបន់នេះក៏ជាគោលដៅអេកូទេសចរណ៍ដ៏ទាក់ទាញនៅតំបន់ឧទ្យានជួរភ្នំក្រវាញ។

កញ្ញាថា ការជ្រើសរើសឃុំជីផាត ជាគោលដៅដើម្បីធ្វើយុទ្ធនាការក្រោមឈ្មោះថា «ជីផាតគ្មានប្លាស្ទិក» ដោយសារមើលឃើញកន្លងទៅនេះមានការបំពុលតាមរយៈការចោលសំណល់ប្លាស្ទិករាយប៉ាយដែលនាំឲ្យប៉ះពាល់ដល់បរិស្ថាន រួមទាំងរំខានអារម្មណ៍ដល់ភ្ញៀវទេសចរមកកម្សាន្ត។
យុទ្ធនាការជីផាតគ្មានប្លាស្ទិក នឹងបើកយុទ្ធនាការសម្អាតសំណង់ប្លាស្ទិកចាប់ពីថ្ងៃ ២៨ មេសានេះ ដែលយុទ្ធនានេះនឹងមានការចូលរួមពីអាជ្ញាធរពាក់ព័ន្ធ រួមទាំងសិស្សានុសិស្សក៏ដូចជាសហគមន៍ក្នុងមូលដ្ឋាន។ យុទ្ធនាការជីផាតគ្មានប្លាស្ទិក នឹងបើកយុទ្ធនាការកើបសម្អាតសំណល់ប្លាស្ទិកដែលចោលរាយប៉ាយឲ្យអស់ពីសហគមន៍ ដើម្បីលើកកម្ពស់សោភ័ណភាព បរិស្ថាន និងភាពស្អាតឡើងវិញ។



បើតាមកញ្ញា ស៊ូវណ្ណា ហ្គោនឡែត សំណល់ប្លាស្ទិកជាបញ្ហារួមទាំងអស់គ្នាមិនថាសម្រាប់តែសហគមន៍ជីផាត ក៏ដូចជាពិភពលោកទាំងមូល។ តាមរយៈយុទ្ធនាការ «ជីផាតគ្មានប្លាស្ទិក» ជាផ្នែកមួយនៃសារអប់រំពីផលប៉ះពាល់នៃសំណល់ប្លាស្ទិកចំពោះបរិស្ថាន និងជំរុញដល់ពលរដ្ឋភ្ញាក់រលឹក និងកែប្រែទម្លាប់នៃការចោលសំណល់ប្លាស្ទិក ដោយត្រូវទុកដាក់ឲ្យបានត្រឹមត្រូវដើម្បីលើកកម្ពស់គុណភាពបរិស្ថានក្នុងសហគមន៍ឲ្យបានល្អប្រសើរ៕
បន្តចុចអាន៖ ត្រួសៗស្វែងយល់ពីភូមិសាស្រ្តឃុំជីផាត តំបន់អេកូទេសចរណ៍ល្បីបំផុត បន្ទាប់ពីអារ៉ែង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


