ព័ត៌មានជាតិ
គម្រោងរេដបូក ប្រែក្លាយ ជីផាត ពីតំបន់ព្រៃភ្នំ គ្មានផ្លូវ អគ្គិសនី អ៉ីនធឺណិត ទៅរកការរីកចម្រើន និងជាទីតាំងអេកូទេសចរណ៍ធម្មជាតិដ៏សម្បូរបែប
បន្ទាប់ពីប្រជាពលរដ្ឋបានផ្លាស់ប្តូរផ្នត់គំនិត ពីអ្នកដើរព្រៃបរបាញ់សត្វ ងាកមកចូលរួមថែរក្សា បរិស្ថានក្នុងតំបន់ព្រៃរងទឹកភ្លៀងជួរភ្នំក្រវាញ ធ្វើឱ្យឃុំជីផាត ប្រែមុខមាត់ថ្មី ជាតំបន់ទេសចរណ៍ធម្មជាតិយ៉ាងសម្បូរបែប និងកំពុងមានភាពទាក់ទាញភ្ញៀវទេសចរមកពីតំបន់ឆ្ងាយ មកលេងកម្សាន្តយ៉ាងច្រើនកុះករ។

តាមរយៈគម្រោងរេដបូកតំបន់ជួរភ្នំក្រវាញខាងត្បូង បានជួយដល់អាហាររូបករណ៍កូនសិស្សក្រីក្រ ផ្លូវថ្នល់ចំនួន៣ខ្សែ ជួយដល់សាលារៀន មណ្ឌលសុខភាព អណ្តូងទឹកស្អាត និងសមិទ្ធផលមួយចំនួនទៀតដែលសុទ្ធសឹងជួយដល់ប្រជាសហគមន៍រហូតមកដល់ពេលនេះ ធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធក្នុងឃុំល្អប្រសើរ និងជីវភាពប្រជាជនលើកកម្ពស់ជាបន្តបន្ទាប់។

បើតាមមគ្គទេសក៏នាំភ្ញៀវទេសចរ និងជាអ្នកម្ចាស់ស្រុកនៅតំបន់ជីផាត បានរៀបរាប់ថា កាលពីអតីតកាលតំបន់នេះជាតំបន់អាណាធិបតេយ្យ តំបន់កាប់ឈើ អារឈើ ប៉ុន្តែ ក្រោយពីបង្កើតឱ្យមានជាសហគមន៍ ប្រជាជនបានកាត់បន្ថយការចូលព្រៃកាប់ឈើ និងបរបាញ់សត្វ ដោយងាកមកចូលរួមអភិរក្សសត្វព្រៃ ការពារព្រៃឈើ និងនាំភ្ញៀវទេសចរដើមកម្សាន្តតាមគោលដៅទេសចរណ៍ធម្មជាតិ និងប្រវត្តិសាស្ត្រជាដើម។

លោកបានបន្ថែមថា៖ «សហគមន៍ បានជួយដល់ប្រជាជនមានប្រាក់ចំណូលសម្រាប់ទ្រទ្រង់ជីវភាព ដែលផ្ទុយពីមុនយើងចូលព្រៃ កាប់ឈើអាចបង្កឱ្យមានគ្រោះថ្នាក់ដល់ជីវិត និងប្រឈមនឹងផ្លូវច្បាប់ តែដល់ពេលយើងងាកមកនាំភ្ញៀវទេសចរ ធ្វើឱ្យយើងទទួលបានចំណូលច្រើន។ និយាយរួមទៅបានគម្រោងរេដបូក ចូលមកគឺបានជួយប្រជាជនបានច្រើន ជាក់ស្តែងការស្ថាបនាផ្លូវ ស្ពាន អណ្តូងទឹកស្អាត ផ្តល់អាហាររូបករណ៍ដល់កូនចៅសហគមន៍ បន្តសិក្សានៅរាជធានីភ្នំពេញ»។

អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានថ្លែងថា តាមរយៈការអភិវឌ្ឍជីវភាពប្រជាសហគមន៍ជាមួយដៃគូ និងតាមរយៈគម្រោងរេដបូកពិតជាមានសារៈសំខាន់សម្រាប់ឆ្លើយតបទៅនឹងជីវភាពប្រជាពលរដ្ឋពិសេសបានជួយទប់ស្កាត់ និងការពារធនធានធម្មជាតិ។កិច្ចការពារអភិរក្សធនធានធម្មជាតិនេះដែរ គឺទាល់តែបងប្អូនប្រជាសហគមន៍មានជីវភាពល្អប្រសើរផងដែរ។

លោកបានថ្លែងថា ក្រសួងបរិស្ថានបានយកចិត្តទុកដាក់ការអភិវឌ្ឍន៍ជីវភាពសហគមន៍នេះតាមរយៈក្នុងនេះទី១ ជំរុញជីវភាពសហគមន៍ដោយបង្កើតមុខរបរ ពួកគាត់អាចដាំបន្លែ ចិញ្ចឹមសត្វ ឬបង្កើតទេសចរណ៍ធម្មជាតិដែលអាចចំណូលបានល្អប្រសើរជាងការចូលព្រៃដែលប្រឈមនឹងផ្លូវច្បាប់។

គួរបញ្ជាក់ថា បើតាមអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានឱ្យដឹងនាកន្លងមកថា គម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូង ដែលបានជួយអណ្តូងទឹកស្អាតនេះ គឺក្រោយការធ្វើតេស្តបង្ហាញថាជាទឹកអណ្តូង គ្មានសារធាតុអាសេនិច, ទឹកពុំមានកំហាប់កំបោរ ហើយទឹកគ្មាន ច្រេះដែលជាទឹកស្ថិតនៅក្នុងកម្រិតល្អប្រើប្រាស់គ្មានគ្រោះថ្នាក់។ តាមរយៈអណ្តូងទឹកនេះដែរបានជួយសម្រួលច្រើនដល់ការរស់នៅរបស់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់ទឹក និងវាជាទឹកស្អាតធានាបាននូវសុខភាពផង៕



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ