ព័ត៌មានជាតិ
ផ្លូវមួយខ្សែប្រវែង ១៥ គីឡូម៉ែត្រ តភ្ជាប់ផ្លូវជាតិលេខ៦ ដល់តំបន់ទេសចរណ៍កំពង់ភ្លុក បឹងទន្លេសាប សាងសង់បាន ៧០%
ផ្លូវមួយខ្សែមានទទឹង ៨ម៉ែត្រ និងប្រវែង ១៥គីឡូម៉ែត្រ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជូនប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង និងសហគមន៍ទេសចរណ៍ ដើម្បីបម្រើផលប្រយោជន៍ក្នុងការដឹកជញ្ជូនផលនេសាទ ក៏ដូចការដឹកជញ្ជូនភ្ញៀវទេសចរទៅកម្សាន្តតំបន់សក្ដានុពលទេសចរ ដ៏ទាក់ទាញនៅជាប់មាត់បឹងទន្លេសាបនឹងប្រែក្លាយពីផ្លូវដី តូចចង្អៀតទៅជាបេតុង និងផ្លូវកៅស៊ូ។

ផ្លូវនេះត្រូវបានតភ្ជាប់ពីផ្លូវជាតិលេខ៦ ទៅដល់តំបន់ទេសចរណ៍កំពង់ភ្លុក បឹងទន្លេសាប ក្នុងស្រុកប្រាសាទបាគង ត្រូវបានសាងសង់ដោយក្រុមការងារកងវិស្វកម្មតេជោ ហ៊ុន សែន សម្រេចបានប្រមាណ ៧០% គិតត្រឹមថ្ងៃទី២ ខែមិថុនា ដែលផ្លូវនេះ ត្រូវគ្រោងនឹងបញ្ចប់ក្នុងខែកក្កដា ឆ្នាំ២០២៥។
សូមបញ្ជាក់ផងដែរថា ផ្លូវនេះត្រូវបានសាងសង់ជាផ្លូវពីរប្រភេទ គឺបេតុង និងក្រាលកៅស៊ូ ក្នុងនោះ ផ្លូវបេតុងប្រវែង ៣,២៥គីឡូម៉ែត្រ សាងសង់ចាប់ពីផ្លូវជាតិលេខ៦ ដល់ភូមិតាប្រាក់ ឃុំមានជ័យ និងផ្លូវក្រាលកៅស៊ូប្រវែង ៩គីឡូម៉ែត្រចាប់ពីភូមិតាប្រាក់ ទៅដល់ចំណតទូកឃុំកំពង់ភ្លុក។ ទន្ទឹមនឹងនេះ នៅឆ្នាំក្រោយ ក៏មានគម្រោងសាងសង់បន្តពីចំណតទូកឃុំកំពង់ភ្លុកទៅសាលាឃុំកំពង់ភ្លុកផងដែរ។

ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវមានចំនួន ៣ ឃុំ រួមមាន ឃុំរលួស ឃុំមានជ័យ និងឃុំកំពង់កំពង់ភ្លុក។ ពលរដ្ឋដែលបានរស់នៅតំបន់កំពង់ភ្លុកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចធិបតី នាយករដ្ឋមន្ត្រីដែលបានគិតគូខ្ពស់ក្នុងផ្តល់ផ្លូវមួយខ្សែនេះ ដើម្បីមានភាពងាយស្រួលក្នុងការដឹកផលនេសាទ កសិផលនានា ពិសេសបានលើកកម្ពស់ដល់វិស័យទេសចរណ៍កំពង់ភ្លុកឱ្យកាន់តែមានភាពប្រសើរឡើងថែមទៀត៕
ដោយ៖ គឿនវេត






-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ