ព័ត៌មានជាតិ
ផ្លូវពីព្រលានថ្មីមកក្រុងសៀមរាប ស្ថិតក្នុងដំណាក់កាលសិក្សាបឋម មុនឈានបើកការដ្ឋានសាងសង់
ផ្លូវពីព្រលានសៀមរាបថ្មីមកក្រុងសៀមរាបដែលមានចម្ងាយជាង ២០ គីឡូម៉ែត្រ ស្ថិតនៅក្នុងដំណាក់កាលសិក្សាបឋមនៅឡើយ ខណៈដែលគម្រោងស្ថាបនាផ្លូវនេះត្រូវសិក្សាជាច្រើនដំណាក់កាលមុនឈានទៅអនុវត្តបើកការដ្ឋានសាងសង់។
កាលពីពេលថ្មីៗនេះ មន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានបើកកិច្ចប្រជុំដើម្បីពិនិត្យពិភាក្សាពីការអនុវត្តគម្រោងស្ថាបនាផ្លូវពីក្រុងសៀមរាបឆ្ពោះត្រង់ទៅព្រលានយន្តហោះថ្មី ដោយប្រើប្រាស់ថវិកាពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB)។

កិច្ចប្រជុំរៀបចំឡើងក្រោមវត្តមាន លោក ខាន់ ម៉ាណេ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីរៀបចំក្រុមការងារគ្រប់គ្រងការអនុវត្តគម្រោងស្ថាបនាផ្លូវពីក្រុងសៀមរាបឆ្ពោះត្រង់ ទៅព្រលានយន្តហោះថ្មីខេត្តសៀមរាប។
ការជំរុញស្ថាបនាផ្លូវពីក្រុងសៀមរាបឆ្ពោះទៅព្រលានយន្តហោះថ្មីនៅក្នុងស្រុកសូត្រនិគម ក៏ជាគោលដៅចង់បានរបស់វិស័យឯកជន ដែលធ្វើការពាក់ព័ន្ធវិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាប ខណៈការកែលម្អផ្លូវថ្មីនេះនឹងជួយកាត់បន្ថយចម្ងាយធ្វើដំណើរ និងសម្រួលការកកស្ទះចរាចរណ៍ និងចូលរួមថែរក្សាបរិស្ថាន។

លោក ហ្វីលីប កៅ ប្រធានក្លិបទេសចរណ៍ខេត្តសៀមរាបបានគូសបញ្ជាក់ថា លោកចង់ឲ្យគម្រោងស្ថាបនាផ្លូវពីព្រលានយន្តហោះខេត្តសៀមរាបថ្មីមកក្រុងសៀមរាប ឈានទៅបើកការដ្ឋានសាងសង់ឲ្យបានឆាប់ ដោយសារមើលឃើញពីផលចំណេញពីផ្លូវដ៏មានសក្តានុពលនេះ ដែលអាចជួយសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ រួមទាំងអាចកាត់បន្ថយថ្លៃដឹកជញ្ជូនបានមួយចំណែកផងដែរ។
ពាក់ព័ន្ធការស្ថាបនាផ្លូវទៅព្រលានយន្តហោះថ្មីខេត្តសៀមរាប លោក ផន រឹម មន្រ្តីអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រាប់កម្ពុជាថ្មីថា គម្រោងផ្លូវនេះស្ថិតនៅក្នុងដំណាក់កាលសិក្សាបឋម មិនទាន់ឈានដល់កម្រិតអនុវត្តនៅឡើយទេ។
លោកថា ដោយសារគម្រោងស្ថិតនៅក្នុងដំណាក់កាលដំបូង ដែលត្រូវឆ្លងកាត់ការសិក្សាលម្អិតបន្ថែមមុនឈានដល់ការបើកការដ្ឋានសាងសង់៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២២ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


