សេដ្ឋកិច្ច
មជ្ឈមណ្ឌលអភិវឌ្ឍន៍ការវេចខ្ចប់កម្ពុជាទទទួលបានឋានៈជាសមាជិកពេញសិទ្ធិនៅអង្គការ WPO
មជ្ឈមណ្ឌលអភិវឌ្ឍន៍ការវេចខ្ចប់កម្ពុជា (CPC) ទទួលបានឋានៈជាសមាជិកពេញសិទ្ធិ នៅក្នុងអង្គការវេចខ្ចប់ពិភពលោក (WPO) កាពីពេលថ្មីៗនេះ ដែលនេះជាជំហានដ៏សំខាន់របស់កម្ពុជាក្នុងការបន្តកិច្ចខិតខំប្រឹងប្រែងពង្រឹងស្តង់ដារសុវត្ថិភាពម្ហូបអាហារ បង្កើន ភាពប្រកួតប្រជែង និងនិរន្តរភាពនៃឧស្សាហកម្មម្ហូបអាហារក្នុងស្រុក។

មជ្ឈមណ្ឌល CPC ត្រូវបានដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ២០២៤ ដោយមានគោលដៅរួមចំណែកលើកស្ទួយការស្រាវជ្រាវ និងអភិវឌ្ឍន៍ការវេចខ្ចប់នៅកម្ពុជា។ CPC ជាផ្នែកមួយនៃគំនិតផ្តួចផ្តើមរបស់ថ្នាលស្រាវជ្រាវ នវានុវត្តន៍ និងបច្ចេកវិទ្យាអាហារ (FTRIP) ក្រោមក្របខណ្ឌគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) ដែលគាំទ្រថវិកាដោយសហភាពអឺរ៉ុប (EU) និងអនុវត្តរួមគ្នាដោយអង្គការ UNIDO និងរដ្ឋបាលជលផល (FiA)។
មជ្ឈមណ្ឌលនឹងផ្តល់នូវដំណោះស្រាយ សមស្របតាមតម្រូវការរបស់អាជីវករ និងសហគ្រាសក្នុងស្រុកបណ្តុះបណ្តាលអ្នកប្រកបវិជ្ជាជីវៈផ្នែកម្ហូបអាហារនូវជំនាញផ្នែកវេចខ្ចប់ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។
ការកែលម្អការវេចខ្ចប់ ផលិតផលកម្ពុជាឱ្យស្របតាមស្តង់ដារអន្តរជាតិ ជួយពង្រីកទីផ្សារថ្មី និងលើកកម្ពស់ភាពប្រកួតប្រជែងបានកាន់តែប្រសើរ។ ជាពិសេស ដំណោះស្រាយផ្នែកវេចខ្ចប់ក៏អាចជួយកាត់បន្ថយការខាតបង់ម្ហូបអាហារ និងកាកសំណល់បានកាន់តែប្រសើរនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ ជួយឱ្យសម្រេចបានសន្តិសុខស្បៀង និងនិរន្តរភាព។

លោកបណ្ឌិត ប៊ុនតុង បូរារិន អ្នកសម្របសម្រួលជាន់ខ្ពស់របស់ CPC មានប្រសាសន៍ថា៖ «សមិទ្ធផលនេះគឺជាជំហានដ៏សំខាន់មួយសម្រាប់វិស័យវេចខ្ចប់នៅកម្ពុជា។ វាបើកឱកាសសម្រាប់កិច្ចសហការ ការចែករំលែកចំណេះដឹង និងទាញយកប្រយោជន៍ពីបច្ចេកវិទ្យាសម័យថ្មី ជួយកែលម្អស្តង់ដាឧស្សាហកម្មក្នុងស្រុកពង្រីកសក្តានុពលក្នុងការនាំចេញ ដែលផ្តល់អត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់ និងអ្នកផលិតដូចគ្នា។»
តួនាទីរបស់កម្ពុជាក្នុងការលើកកម្ពស់ប្រព័ន្ធសុវត្ថិភាពម្ហូបអាហារប្រកបដោយនិរន្តរភាព និងនវានុវត្តន៍ក្នុងការវេចខ្ចប់ កំពុងទទួលបានការចាប់អារម្មណ៍ និងទទួលស្គាល់ជាអន្តរជាតិ។
វឌ្ឍនភាពនេះ ជួយកសាងទំនុកចិត្តលើផលិតផលកម្ពុជា ពង្រីកសក្តានុពលក្នុងការនាំចេញ រួមចំណែកដល់ការបង្កើតការងារ និងភាពធន់របស់សេដ្ឋកិច្ចជាតិ។
«តាមរយៈសមាជិកភាពជាមួយអង្គការ WPO មជ្ឈមណ្ឌលអភិវឌ្ឍន៍ការវេចខ្ចប់កម្ពុជា (CPC) នឹងដើរតួនាទីស្នូលក្នុងការចែករំលែកជំនាញ ប្រើប្រាស់ការអនុវត្តល្អប្រសើរ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។ កិច្ចខិតខំប្រឹងប្រែងនេះ ជួយកសាងភាពធន់បានយូរអង្វែង និងលើកកម្ពស់និរន្តរភាពនៅក្នុងវិស័យម្ហូបអាហារ និងការវេចខ្ចប់នៅកម្ពុជា។» នេះបើតាមការបញ្ជាក់របស់ លោកបណ្ឌិត សេតធី ស៊ីថារ៉ាម៉ា ថមបាធូ ប្រធានទីប្រឹក្សាបច្ចេកទេស UNIDO សម្រាប់គម្រោង CAPFISH-Capture។
វឌ្ឍនភាពនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ CPC ក្នុងការផ្តល់នូវដំណោះស្រាយផ្នែកវេចខ្ចប់ប្រកបដោយសុវត្ថិភាព នវានុវត្តន៍ និងនិរន្តរភាព ដែលអាចផ្តល់អត្ថប្រយោជន៍ដល់សេដ្ឋកិច្ចកម្ពុជា ការពារសុខភាពអ្នកបរិភោគ និងគាំទ្រដល់ការអភិវឌ្ឍវិស័យនេះជានិច្ចនិរន្តរ៍៕

-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៥ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ