Connect with us

សន្តិសុខសង្គម

ការដ្ឋានសាងសង់មួយកន្លែងនៅសង្កាត់ដង្កោ ធ្វើឲ្យផ្ទះពលរដ្ឋមួយខ្នងបាក់ស្រុត ខណៈពីរខ្នងទៀតកំពុងប៉ះពាល់ខ្លាំង

បានផុស

នៅ

ផ្ទះប្រជាពលរដ្ឋមួយខ្នងត្រូវបានបាក់ស្រុតរងការខូចខាតទាំងស្រុង ខណៈពីរខ្នងផ្សេងទៀតរងផលប៉ះបាល់ខ្លាំង ដោយសារការបុកគ្រឹះចាក់ដីរបស់ការដ្ឋានសាងសង់ដេប៉ូសាំងមួយកន្លែងដែលជាប់ផ្ទះរងគ្រោះ ក្រោយចាប់ផ្ដើមសាងសង់បានជាង១ខែមកនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណីបាក់ស្រុតផ្ទះប្រជាពលរដ្ឋដោយសារការបុកគ្រឹះសាងសង់ដេប៉ូសាំងនេះ បានបង្កមានការភ្ញាក់ផ្អើលនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង៩និង៣០នាទី នៅត្រង់ចំណុចផ្លូវ៣៧១ ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមការឲ្យដឹងពីម្ចាស់ផ្ទះបានអោយដឹងថា ការដ្ឋាននេះបានចាប់ផ្ដើមសាងសង់ប្រហែលជាងមួយខែមកហើយ ខណៈពេលកំពុងសាងសង់បុកគ្រឹះមានភាពរង្គើដល់ផ្ទះរបស់គាត់ និងផ្ទះអ្នកជិតផងដែរ ហើយពួកគាត់ក៏បាននាំគ្នាទៅប្រាប់ បែរជាខាងជាងប្រាប់មកវិញថា «មិនដឹងទេ ពួកគាត់ដឹងតែពីធើ្វ» រហូតដល់ថ្ងៃកើតហេតុក៏មានរថយន្តដឹកដី ដឹកថ្ម យកមកចាក់បន្ថែមទៀតធើ្វអោយផ្ទះគាត់ដែលនៅជាប់ការដ្ឋានបាក់ធ្នឹមស្រុតខូចខាតទាំងស្រុង ចំណែកផ្ទះប្រជាពលរដ្ឋពីរខ្នងផ្សេងទៀតក៏រងផលប៉ះពាល់ខ្លាំងដែរ។

ប្រជាពលរដ្ឋរងគ្រោះបានបន្ថែមទៀតថា ចាប់តាំងពីសាងសង់មក ឃើញតែគេដឹកគ្រឿងចក្រចូល មិនដែលឃើញមានម្ចាស់ការដ្ឋានមកប្រាប់អ្វីនោះទេ តែពេលមានបញ្ហាក៏ឲ្យរថយន្តដឹកគ្រឿងចក្រចេញភ្លាមៗ តែត្រូវបានប្រជាពលរដ្ឋឃាត់មិនអោយដឹកចេញរង់ចាំអោយដោះស្រាយជូនគាត់វិញ។

តាមរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដង្កោ បានឲ្យដឹងថា ការដ្ឋាននេះ ជាការដ្ឋានសាងសង់ដេប៉ូសាំង តែមិនបានបញ្ជាក់ពីឈ្មោះម្ចាស់ទីតាំងនោះទេ។

ចំណែកអ្នកស្រី គឹម ញឹប អភិបាលនៃគណអភិបាលខណ្ឌដង្កោ បានបញ្ជាក់ប្រាប់ កម្ពុជាថ្មី យ៉ាងខ្លីថា ទីតាំងការដ្ឋាននេះជារបស់ឯកជន ហើយក៏ត្រូវបានរដ្ឋបាលខណ្ឌកំពុងចុះធ្វើការហើយដែរ តែលោកស្រីមិនបានបញ្ជាក់ថា ការដ្ឋាននេះមានច្បាប់អនុញាតឬអត់នោះទេ។

សូមបញ្ជាក់ថា ក្នុងហេតុការណ៍បាក់ស្រុតផ្ទះពលរដ្ឋនេះ មានផ្ទះពលរដ្ឋសរុបចំនួន៣ខ្នងត្រូវរងការខូចខាត ដោយផ្ទះមួយខ្នងខូចខាតទាំងស្រុង និងពីរខ្នងទៀតខូចខាត៥០ភាគរយ។​ នេះបើតាមរបាយការណ៍របស់អាវុធហត្ថខណ្ឌដង្កោ។

បន្ទាប់ពីមានហេតុការណ៍បាក់ស្រុតផ្ទះប្រជាពលរដ្ឋ កងប្រតិបត្តិការរុករក និងសង្រ្គោះគ្រោះមហន្តរាយ៧១១ កងពលតូចលេខ៧០ បានចុះអន្តរាគមន៍ដល់ទីតាំងកន្លែងកើតហេតុជួយរុករក និងជួយប្រមូលវត្ថុមានតម្លៃជូនម្ចាស់ផ្ទះផងដែរ៕

អត្ថបទ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៤៣ វិនាទី មុន

ការដ្ឋានសាងសង់មួយកន្លែងនៅសង្កាត់ដង្កោ ធ្វើឲ្យផ្ទះពលរដ្ឋមួយខ្នងបាក់ស្រុត ខណៈពីរខ្នងទៀតកំពុងប៉ះពាល់ខ្លាំង

ជីវិតកម្សាន្ដ១២ នាទីutes មុន

រាជិនីសម្រស់ឥណ្ឌា Rachel មានស្ថានភាពយ៉ាងណាហើយ ក្រោយ​គ្រវាត់ចោលមកុដ MGI គ្មានស្រណោះ 

ព័ត៌មានជាតិ១២ នាទីutes មុន

លោក ទៀ សីហា៖​ បើថៃប្រើផែនទីគូសដោយឯកតោភាគី ទោះ១០០០ឆ្នាំទៀត ក៏ដោះស្រាយព្រំដែនមិនចប់ដែរ

កីឡា២៤ នាទីutes មុន

ពេជ្រ​ សឹង្ហៈ​ ទោះ​ល្បី​ និង​មាន​ប្រជាប្រិយភាព​ខ្លាំង​ក៏​ដោយ​ ប៉ុន្តែ​មិន​អាច​មើល​ស្រាល​ ឌឹម​ សារុំ​ បាន​ឡើយ​

ព័ត៌មានអន្ដរជាតិ២៥ នាទីutes មុន

រុស្ស៊ី ព្រមានថា បើអាមេរិកបាញ់នុយក្លេអ៊ែរឬផ្លាស់ប្តូររបបនៅ អ៊ីរ៉ង់ នឹងបង្កមហន្តរាយធំធេង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

តួកគី ថ្កោលទោសថា Netanyahu សាហាវជាង Hitler ទៅទៀត

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ពូទីន ស្នើជួយដោះស្រាយជម្លោះមជ្ឈិមបូព៌ា តែ​ ត្រាំ​ ប្រាប់វិញថា ដោះស្រាយរឿងខ្លួនឯងឲ្យចេញសិនទៅ ចាំគិតរឿងគេ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ក្រុមសកម្មប្រយុទ្ធនិកាយស៊ីអ៊ីតអ៊ីរ៉ាក់ គំរាមវាយមូលដ្ឋានទ័ពអាមេរិក បើ ត្រាំ ចូលជួយអ៊ីស្រាអែល

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

គណបក្ស​សំខាន់២​ទៀត​ក្នុងរដ្ឋាភិបាល​ចម្រុះ បដិសេធ​​ ផែថងថាន កាន់តំណែង​បន្ត​

កីឡា៦ ម៉ោង មុន

អតីត​កីឡា​ការិនី​ល្បុក្កតោ​ ពេជ្រ​ ចរណៃ​ ទំហំ​ទឹកប្រាក់​នៃ​ការ​ខូចខាត​ឆេះ​ហាងអស់​ខ្ទង់​ ២៦​ម៉ឺន​ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម