Connect with us

ព័ត៌មានជាតិ

បើកការដ្ឋានសាងសង់អគារសិក្សាសាលាបឋមសិក្សាព្រៃស២អគារ ចំនួន១៥បន្ទប់ ជាអំណោយវិស័យឯកជន

បានផុស

នៅ

ការដ្ឋានសាងសង់សាលាបឋមសិក្សាព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោ ចំនួន១៥បន្ទប់ ដែលជាអំណោយ ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស – ក្រុមហ៊ុនមេ ជីបម៉ុងបានចាប់ផ្តើមធ្វើពិធីក្រុងពាលីនាព្រឹកថ្ងៃទី ១៤ មិនា ២០២៦ នេះ ក្រោមអធិបតីភាពលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ,អ្នកឧកញ៉ាលាង ម៉េង និងលោកជំទាវអ្នកឧកញ៉ា ភាព ហៀក ដោយមានការចូលរួមពីលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងមន្ត្រីរាជការជាច្រើនរូប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីក្រុងពាលីតាមបែបសាសនានេះ ធ្វើឡើងដើម្បីសុំម្ចាស់ទឹកម្ចាស់ដី សុំសេចក្តីសុខចំរុងចំរើន និងទទួលបានជោគជ័យក្នុងការបើកការដា្ឋនសាងសង់សាលាបឋមសិក្សាព្រៃស។

ជាប្រពៃណីទំនៀមទំលាប់ខ្មែរ មុននឹងចាប់ផ្តើមសាងសង់សំណង់ផ្សេងៗ ដើម្បីឲ្យការសាងសង់នោះប្រព្រឹត្តទៅដោយរលូន និងមានសេចក្តីសុខសេចក្តីចំរើន គេតែងប្រារព្វពិធីនេះឡើង មិនដែលខនខានឡើយ។

សាលាបឋមសិក្សាព្រៃស មានផ្ទៃដីជិត១ហិចតានិងមានទីតាំងស្ថិតពីក្រោយវត្តធម្មត្រ័យ ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ដោយអគារសិក្សាមានចំនួនតិច ចាស់ទ្រុឌទ្រោមនិងចំនួនសិស្សានុសិស្សចេះតែកើនឡើងជាលំដាប់ ទើបរដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវឱ្យវិស័យឯកជនជួយ ហើយត្រូវបានក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស – ក្រុមហ៊ុនមេ ជីបម៉ុង ជួយសាងសង់ និងបានសម្រេចឱ្យមានពិធីក្រុងពាលីបើកការដ្ឋានសាងសង់នាពេលនេះ។

អគារសិក្សា សាលាបឋមសិក្សាព្រៃស ត្រូវសាងសង់ឡើងជា២តំណាក់កាល ដោយតំណាក់កាលទី១ សាងសង់អគារ១ជាន់ស្មើនិង៥បន្ទប់ ប្រើប្រាស់រយៈពេល៦ខែ។ក្រោយបញ្ចាប់ការសាងសង់តំណាក់កាលទី១ គឺឱ្យសិស្សានុសិស្ស ចូលមករៀនអគារថ្មីនេះ ហើយបន្ទាប់មកក្រុមហ៊ុននឹងធ្វើការរុៈរើអគារចាស់ចោល រួចបន្តសាងសង់អគារថ្មីមួយអគារទៀត(លើទីតាំងអគារចាស់)ដែលមានកំពស់២ជាន់ស្មើនិង១០បន្ទប់ ដោយប្រើរយៈពេលសាងសង់ចំនួន៨ខែ។

លោកឃួង ស្រេង ក្នុងឱកាសនោះ បានមានប្រសាសន៍លើកឡើងថា៖ ក្នុងនាមរដ្ឋបាលរាជធានីនិងក្នុងនាមប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ សូមថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស – ក្រុមហ៊ុនមេ ជីបម៉ុង ដែលបានជួយសាងសង់អគារសិក្សាដ៏ប្រណិតខាងលើនេះ។នេះជាការចូលរួមចំណែកដ៏សំខាន់បំផុតលើវិស័យអប់រំ ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ដែលជាទំពាំងស្នងឬស្សី សម្រាប់ប្រទេសជាតិយើង៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម