ព័ត៌មានជាតិ
ស្ពានអាកាសភ្លោះភ្ជាប់ផ្លូវ ៦០ ម៉ែត្រ ទៅព្រលានអន្តរជាតិតេជោ ប្រកាសបើកការដ្ឋាននៅថ្ងៃ ១៧ មិថុនា នេះ
តាមការគ្រោងទុក នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែមិថុនា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះ ត្រង់ចំណុចផ្លូវប្រសព្វមហាវិថីសម្ដេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ស្ថិតនៅភូមិបត្តាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ នេះបើតាមសេចក្ដីជូនដំណឹងរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល។

តាមសេចក្ដីជូនដំណឹង មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល នឹងបិទចរាចរណ៍យាន្តជំនិះគ្រប់ប្រភេទ នៅលើកំណាត់ផ្លូវជាតិលេខ២ ចាប់ពីចំណុចស្តុបព្រែកហូរ រហូតដល់ផ្លូវចូលវត្តព្រែកថ្លឹង និងបិទចរាចរណ៍លើកំណាត់មហាវិថីសម្ដេចតេជោ ហ៊ុន សែន ចាប់ពីផ្លូវក្រវ៉ាត់ក្រុងទី២ រហូតដល់ផ្លូវក្រវ៉ាត់ក្រុងទី៣។
សម្រាប់យាន្តជំនិះគ្រប់ប្រភេទ ដែលចង់ធ្វើដំណើរតាមផ្លូវជាតិលេខ២ ចាប់ពីចំណុចស្តុបព្រែកហូរ រហូតដល់ផ្លូវចូលវត្តព្រែកថ្លឹង និងលើកំណាត់មហាវិថីសម្ដេចតេជោ ហ៊ុន សែន ចាប់ពីផ្លូវក្រវ៉ាត់ក្រុងទី២ រហូតដល់ផ្លូវក្រវ៉ាត់ក្រុងទី៣ ត្រូវធ្វើដំណើរវាងតាមផ្លូវក្រវ៉ាត់ក្រុងទី៣ ផ្លូវក្រវ៉ាត់ក្រុងទី២ និងផ្លូវជាតិលេខ២១វិញ។


គួរឱ្យដឹងថា គេនៅមិនដឹងអំពីប្រវែង និងទំហំស្ពាន ទទឹងតួស្ពាន និងរចនាសម្ព័ន្ធជាក់លាក់នៅឡើយទេ គិតមកទល់ពេលនេះ។
«កម្ពុជាថ្មី» បានទាក់ទងទៅ លោក ផន រឹម មន្រ្តីអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីសុំគូសបញ្ជាក់ពីរចនាសម្ព័ន្ធរបស់គម្រោងលម្អិត ប៉ុន្តែលោកបានឲ្យដឹងថា គម្រោងសាងសង់ស្ពានអាកាសភ្លោះនេះ មិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងឡើយ ពោលជាគម្រោងរបស់រដ្ឋបាលរាជធានីភ្នំពេញ។
កាលពីសប្តាហ៍មុន នៅសាលារាជធានីភ្នំពេញ ក៏បានរៀបចំកិច្ចប្រជុំចង្អៀតមួយពាក់ព័ន្ធគម្រោងសាងសង់ស្ពានអាកាសភ្លោះនេះ ប៉ុន្តែលទ្ធផលលម្អិតយ៉ាងណាមិនត្រូវបានប្រកាសឲ្យអ្នកសារព័ត៌មានដឹងនោះទេ។
បន្ថែមពីនេះ «កម្ពុជាថ្មី» ក៏បានព្យាយាមទាក់ទងទៅមន្រ្តីព្រលានយន្តហោះអន្តរជាតិតេជោ តែមិនទាន់ទទួលបានការឆ្លើយតប៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


