សន្តិសុខសង្គម
UPDATE ៖ សមត្ថកិច្ចបង្ក្រាបរថយន្តយីឌុបដឹកឈើមួយគ្រឿងនិងឃាត់ខ្លួនមនុស្ស៤នាក់
ព្រះវិហារ ៖ កម្លាំងសមត្ថកិច្ចជំនាញនៃខេត្តព្រះវិហារសហការគ្នាចុះបង្ក្រាបរថយន្តយីឌុបដឹកឈើ១គ្រឿងចេញពីតំបន់ព្រៃព្រះរកា និងឃាត់ខ្លួនមនុស្ស៤នាក់បញ្ជូនទៅតុលាការពាក់ព័ន្ធនឹងការដឹកឈើខុសច្បាប់។

ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងកាលពីយប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅចំណុចអូរពេស ភូមិបុស្សធំ ឃុំប្រមេរុ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។

ប្រភពព័ត៌មានបានឱ្យដឹងថា ម្ចាស់រថយន្តខាងលើមាន ឈ្មោះសាន និងឈ្មោះវ៉ាន់ស៊ី ជាម្ចាស់ឈើ ដែលជាឈ្មួញដុះស្លែប្រចាំខេត្តព្រះវិហារ បានដឹកឈើចេញពីតំបន់ព្រៃព្រះរកា យកមកត្រាំទឹកនៅចំណុចខាងលើ រួចដឹកចែកចាយតាមបណ្ដាខេត្តផ្សេងៗ។ ក្រោយពីសមត្ថកិច្ចបង្ក្រាបបានឈ្មួញឈើខាងលើមិនសហការជាមួយសមត្ថកិច្ចជំនាញ ទើបបច្ចុប្បន្នកម្លាំងជំនាញបានបញ្ជូនទៅតុលាការដើម្បីមានវិធានការនៅតាមផ្លូវច្បាប់។

មន្ត្រីរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ បានឱ្យដឹងនៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះថា ប្រតិបត្តិការនេះដឹកនាំដោយលោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ ដោយមានការសម្របសម្រួលនីតិវិធី ដោយ លោកស្រេង វុទ្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ បានចាប់ឃាត់រថយន្ត ម៉ាក HUYNDAI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-3891 ផ្ទុកឈើអារ សរុប ចំនួន ៤០៦ ស្លឹក /ដុំ ស្មើនឹង ១៧,៦០៤ ម៉ែត្រត្រីគុណ ក្នុងនោះ ឈើអារលេខ១ ( ផ្ចឹក កកោះ )ចំនួន ៣៥ ដុំ ស្មើនឹង ៣,០៦០ ម៉ែត្រត្រីគុណ និង ឈើអារលេខ២ (ឈើទាល) ចំនួន ៣៧១ សន្លឹក ស្មើនឹង ១៤,៥៤៤ ម៉ែត្រត្រីគុណ ដែល មានម្ចាស់រថយន្តឈ្មោះ កេន សាន ភេទ ប្រុស អាយុ ៤៣ឆ្នាំ និង បក្សពួក ៣នាក់ទៀត មានឈ្មោះ សន ស្រីលីន ភេទស្រី ,ឈ្មោះ វន ដាវិន ភេទប្រុស និង ឈ្មោះ ងឹម សារ៉ាត់។ចំណែកក្រុមឈ្មួញឈើទាំង៤នាក់(ប្រុស៣នាក់,ស្រីម្នាក់)ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការដើម្បីមានវិធានការទៅតាមផ្លូវច្បាប់៕

ដោយ ៖ ជុន កុសល



-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


