ព័ត៌មានអន្ដរជាតិ
ពូទីន នឹងមិនចូលរួមកិច្ចប្រជុំ BRICS នៅប្រេស៊ីល ព្រោះបារម្ភពីដីកាចាប់ខ្លួនរបស់ ICC
ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន នឹងមិនចូលរួមកិច្ចប្រជុំកំពូល BRICS នៅទីក្រុង Rio de Janeiro នាថ្ងៃទី៦-៧ខែកក្កដាខាងមុខនោះទេ ព្រោះតែមានដីកាចាប់ខ្លួនរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ដែលធ្លាប់ចេញកាលពីខែមីនាឆ្នាំ២០២៣ ចោទពីបទឧក្រិដ្ឋកម្មសង្គ្រាមទាក់ទងនឹងការនិរទេសកុមារអ៊ុយក្រែនទាំងបង្ខំ។ នេះបើយោងតាមការឲ្យដឹងពីលោក Yuri Ushakov ជំនួយការគោលនយោបាយការបរទេសរបស់វិមានក្រឹមឡាំង កាលពីថ្ងៃពុធទី២៥ខែមិថុនា។

លោក Ushakov បានពន្យល់ថា ប្រទេសប្រេស៊ីល ដែលជារដ្ឋសមាជិក ICC ជាប់នឹងលក្ខន្តិកៈទីក្រុងរ៉ូម មានកាតព្វកិច្ចស្របច្បាប់ក្នុងការចាប់ខ្លួនលោក ពូទីន ប្រសិនបើគាត់ចូលទឹកដីរបស់ប្រេស៊ីល។ ដោយហេតុថាប្រេស៊ីលមិនអាចធានាអភ័យឯកសិទ្ធិរបស់គាត់បាន លោក ពូទីន បានជ្រើសរើសចូលរួមពីចម្ងាយតាមរយៈវីដេអូខលជំនួសវិញ ខណៈលោករដ្ឋមន្ត្រីការបរទេស Sergei Lavrov នឹងចូលរួមដោយផ្ទាល់ ដើម្បីតំណាងឲ្យប្រទេសរុស្ស៊ីនៅក្នុងកិច្ចប្រជុំ BRICS។
រុស្ស៊ីបដិសេធការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្រ្គាម ហើយវិមានក្រឹមឡាំងដែលមិនបានចុះហត្ថលេខាលើសន្ធិសញ្ញាបង្កើត ICC បានច្រានចោលដីកានេះទុកជាមោឃៈ។
នេះមិនមែនជាលើកទីមួយទេ ដែលលោក ពូទីន ជៀសវាងការធ្វើដំណើរទៅកាន់ប្រទេសដែលជារដ្ឋសមាជិកនៃ ICC។ មេដឹកនាំរុស្ស៊ីធ្លាប់អវត្តមានពីកិច្ចប្រជុំ G20 នៅប្រេស៊ីលម្ដងរួចមកហើយក្នុងខែកញ្ញាឆ្នាំ២០២៣ ហើយថ្មីៗនេះពីកិច្ចប្រជុំកំពូលនៅអាហ្រ្វិកខាងត្បូង និងរដ្ឋជាហត្ថលេខីសន្ធិសញ្ញា ICC ផ្សេងៗទៀត។
យ៉ាងណាមិញ កាលពីឆ្នាំមុន លោក ពូទីន ត្រូវបានទទួលស្វាគមន៍លើកម្រាលព្រំក្រហមនៅម៉ុងហ្គោលី បើទោះបីជាប្រទេសមួយនេះជារដ្ឋសមាជិក ICC ក៏ដោយ។
ប៉ុន្តែពាក់ព័ន្ធនឹងកិច្ចប្រជុំ BRICS ឆ្នាំនេះនៅប្រេស៊ីល លោក Ushakov បាននិយាយថា «នេះគឺដោយសារតែការលំបាកមួយចំនួននៅក្នុងបរិបទនៃតម្រូវការរបស់ ICC។ នៅក្នុងបរិបទនោះ រដ្ឋាភិបាលប្រេស៊ីលមិនអាចប្រកាន់ជំហរច្បាស់លាស់ដែលនឹងអនុញ្ញាតឲ្យប្រធានាធិបតីរបស់យើងចូលរួមក្នុងកិច្ចប្រជុំនេះទេ»៕

ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច