ព័ត៌មានជាតិ
បើកយុទ្ធនាការលើកទី២ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនមន្ត្រីរាជការ និងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ចាម
អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ឯកឧត្តម អ៊ុន ចាន់ដានៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះបានប្រកាសបើកយុទ្ធនាការលើកទី២ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនមន្ត្រីរាជការ និងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ចាម។

ក្នុងឱកាសប្រកាសបើកយុទ្ធនាការនេះ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ថា «ដោយសារយើងមើលឃើញថាការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ គ្មានដែនកំណត់ ដែលបង្កើតឱ្យមានការផ្ទុះឡើងក្នុងទ្រង់ទ្រាយធំដូចជាព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ ដែលស្ទើរតែធ្វើឲ្យយើង បាត់បង់ម្ចាស់ការនៅតាមតំបន់នីមួយៗ ដូច្នេះហើយទើបរដ្ឋាភិបាលបានសម្រេចចិត្តមានតែធ្វើការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ នេះឲ្យបានគ្រប់គ្នា ទើបយើងអាចកាត់បន្ថយ ការឆ្លងរាលដាលជំងឺនេះបាន» ។

ឯកឧត្តមអភិបាលខេត្តបានថ្លែងបន្តថា ខេត្តកំពង់ចាមកន្លងមកបានរងឥទ្ធិពលនៃការឆ្លងជំងឺកូវីដ-១៩ មកពីតាមបណ្តាខេត្តផ្សេងៗ ពោលគឺមិនមានជំងឺនេះផ្ទុះឡើងឯងៗ នៅក្នុងសហគមន៍នោះទេ ដូច្នេះប្រការដែលយើងបានចាក់វ៉ាក់សាំង គឺយើងទទួលបានការគាំពារ និងការ ការពារបានរហូតដល់ទៅក្នុងរង្វង់ ៩០% រួចផុតពីការឆ្លងជំងឺដ៏សាហាវនេះ ។
ឯកឧត្តមអភិបាលខេត្ត ក៏បានបញ្ជាក់ផងដែរថា អ្នកដែលបានចាក់វ៉ាក់សាំងលើកទី១ រួចហើយ ត្រូវតែអនុវត្តតាមវិធានសុខាភិបាល ឲ្យបានត្រឹមត្រូវ ទាំងមុនពេលចាក់ និងក្រោយពេលចាក់ដូសទី១ រហូតដល់ថ្ងៃចាក់ដូសទី២ ត្រូវអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ រហូតដល់ថ្ងៃកំណត់ ដែលគ្រូពេទ្យបានណែនាំនោះ ទើបវ៉ាក់សាំងមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តមអភិបាលខេត្ត បានឲ្យដឹងផងដែរថា ក្នុងផែនការយុទ្ធនាការចាក់វ៉ាក់សាំងលើកទី២នេះ គឺជាទ្រង់ទ្រាយធំ ដែលរដ្ឋបាលខេត្តបានរៀបចំទីតាំងទទួលចាក់វ៉ាក់សាំង សរុបមាន ២៩ទីតាំង នៅតាមមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព តាមបណ្តាក្រុង-ស្រុក ក្នុងខេត្តកំពង់ចាមតែម្តង។ ក្នុងនោះដែរ មានគ្រូពេទ្យសរុប៤១ក្រុម ក្នុងក្រុមនីមួយៗ មានគ្រូពេទ្យ១០នាក់ អាចមានលទ្ធភាពទទួលការចាក់វ៉ាក់សាំងជូនមន្ត្រីរាជការ និងប្រជាពលរដ្ឋ ចំនួន ៦០០នាក់ក្នុង១ថ្ងៃ៕
អត្ថបទ៖ លោក ហុង ម៉េងហៀ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


