ព័ត៌មានអន្ដរជាតិ
តម្លៃគូលេនវៀតណាម ធ្លាក់ចុះក្រោម ១ ដុល្លារ/គីឡូក្រាម ខណៈការផ្គត់ផ្គង់ច្រើន
តម្លៃផ្លែគូលេននៅវៀតណាម បានធ្លាក់ចុះនៅត្រឹមចន្លោះពី ៨ ០០០ – ២០ ០០០ ដុង (០,៣-០,៨ ដុល្លារ)/គីឡូក្រាម ដែលនេះជាតម្លៃទិញចេញពីចម្ការ និងធ្លាក់ចុះ ២៥ ភាគរយ ធៀបនឹងខែមុន ដោយបង្កជាកង្វល់សម្រាប់ប្រជាកសិករចំពេលដែលរដូវប្រមូលផលធំបានមកដល់។

កាសែត VnExpress បានស្រង់សម្ដីកសិករវៀតណាមម្នាក់ នៅតំបន់ដាំដុះគូលេនដ៏ធំបំផុតក្នុងខេត្តភាគខាងជើង Bac Giang ដែលនិយាយថា តម្លៃផ្លែគូលេនបានធ្លាក់ចុះ ១/៣ ធៀបនឹងតម្លៃឆ្នាំមុន ខណៈកន្លែងមួយចំនួននៅភាគខាងត្បូងវៀតណាមរាយការណ៍ថៃ តម្លៃបានធ្លាក់ចុះពាក់កណ្ដាល ដោយបច្ចុប្បន្នលក់នៅ ២៥ ០០០ – ៤០ ០០០ ដុង/គីឡូក្រាម។
កសិករនិយាយថា ការធ្លាក់ចុះតម្លៃនៅពេលនេះ បណ្ដាលមកពីកំណើនទិន្នផលផ្លែគូលេន និងការប្រកួតប្រជែងពីផ្លែឈើត្រូពិកផ្សេងៗទៀត។
ជាមួយគ្នានោះ ការនាំចេញផ្លែគូលេនវៀតណាម បានធ្លាក់ចុះ ២៦,៦ ភាគរយ ក្នុងរយៈពេល ៤ ខែដើមឆ្នាំនេះ ខណៈទីផ្សារចំនួន ១៧ បានកាត់បន្ថយការនាំចូល រួមហូឡង់ និងបារាំង ដែលកាត់បន្ថយជាគំហុក។ សមាគមន៍បន្លែ និងផ្លែឈើវៀតណាម បាននិយាយថា ថ្លៃដឹកជញ្ជូនខ្ពស់ដោយសារភាពតានតឹងនៅមជ្ឈិមបូព៌ា គឺជាកត្តារួមចំណែកដល់ការធ្លាក់ចុះនៃការនាំចូលពីប្រទេសទាំងអស់នោះ។
លើសពីនេះ ចិនឯណោះវិញក៏បានបង្កើនការនាំចេញផ្លែគូលេនរបស់ខ្លួន ដោយប្រកួតប្រជែងជាមួយវៀតណាមក្នុងទីផ្សារអន្តរជាតិ៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២០ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


