Connect with us

ជីវិតកម្សាន្ដ

អ្នកសិល្ប:បង្ហាញការសោកស្តាយ ចំពោះមរណភាពតារាសម្តែងទសវត្សរ៍​៩០ នាយ ពាង

បានផុស

នៅ

មហាជនអ្នកគាំទ្រ និងសិល្បករសិល្បការិនីជាច្រើន បានបង្ហាញអារម្មណ៍រន្ធត់ចិត្តគ្រប់គ្នា បន្ទាប់ពីទទួលដំណឹងដ៏សោកសៅ និងក្រៀមក្រំថាតារាកំប្លែងនិងសម្តែងលោក សម ចិត្រា ហៅនាយ ពាង ទទួលមរណភាពដោយសារជំងឺបេះដូង។ ខណៈសពត្រូវបានតម្កល់ធ្វើបុណ្យនៅ​ទួលនៅជិត​ទូរទស្សន៍​CTN និងបូជាវេលារម៉ោង៩ព្រឹក ថ្ងៃសុក្រនេះហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំណឹងនៃមរណភាពរបស់តារាកំប្លែងនាយពាង បានធ្វើឲ្យអ្នកសិល្ប:ល្បីៗនាំគ្នាចែករំលែកយ៉ាងព្រោះព្រា តជាមួយការចូលរួមរំលែកទុក្ខនិងសោកស្តាយចំពោះការបាត់បង់ធនធានសិល្បករខ្មែរម្នាក់ទៀត។ តួយ៉ាងតារាពហុជំនាញអ្នកនាង ខាត់ សុឃីម បានបង្ហោះថាមិត្តម្នាក់ទៀតហើយបង ពាង អើយហេតុអ្វីបងលាចាកលោកលឿនម្ល៉េះ ។

អ្នកនាង ខាត់ សុឃីម បន្តទៀតថា បងប្រុស​គឺជាតារាកំប្លែងតាំងពី​ទសវត្សរ៍​៩០​ គាត់​ជា​អតីត​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​តាំង​ពី​ទសវត្សរ៍​ទី​៨០។ បងប្រុស​បានចូលរួម​បម្រើ​លេី​វិស័យ​សិល្បៈ​ និង​មាន​ស្នាដៃ​សម្តែងជាច្រេីនសិបរឿង។ នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​ ១៧​ខែ​កក្ដដា​ ឆ្នាំ​២០២៥​ ដោយសារ​ជំងឺ​បេះដូង​ក៏​ត្រូវ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែត្រ​ ។

តារាពហុជំនាញ ខាត់ សុឃីម បានបន្ថែមទៀតថា ​”វេជ្ជបណ្ឌិត​បាន​ព្យាយាម​ប្រឹង​ប្រែង​ជួយអស់រយៈពេល ៤០នាទី​ ក៏​ជួយមិនបានដែរ ពេទ្យ​អស់​សង្ឃឹម”។ អ្នកនាងរៀបរាប់ទៀតថា “បងប្រុស​ ចិត្រា កេីតក្នុង​ឆ្នាំ​១៩៦៦ ហើយ​បាន​អស់​បុណ្យ​ ចែកឋាន​នៅ​វេលា​ម៉ោង​ ២រសៀលថ្ងៃព្រហស្បតិ៍ ទី​១៧​ ខែកក្កដា​ ឆ្នាំ​២០២៥ ក្នុង​វ័យ​ ៥៩ឆ្នាំ​ សូមវិញ្ញាណក្ខន្តបងទៅកាន់សុគតិភពផងចុះ។

ចំណែកតារាសម្តែងលោក អុឹម ជីវ៉ា បានឱ្យដឹងដែរថា តារាសម្តែងនាយ ពាង ដែលបានទទួលមរណៈភាពដោយគាំងបេះដូងសពត្រូវបានតម្កល់ធ្វើបុណ្យនៅ​ទួលនៅជិត​ទូរទស្សន៍​ CTN នឹងត្រូវបូជានៅថ្ងៃសុក្រទី ១៨ខែកក្កដាឆ្នាំ២០២៥វេលាម៉ោង៩ព្រឹកនេះ៕ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម