សេចក្ដីជូនដំណឹង
ក្នុងស្មារតីជាតិនិយម៖ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ រៀបចំបម្រើ ម្ហូបអាហារទាំងស្រុងរយៈពេល ៣ខែ ជូនជនភៀសសឹក ៤ទីតាំង នៅខេត្តឧត្តរមានជ័យ
ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ កំពុងធ្វើដំណើរឆ្ពោះទៅទីតាំងជនភៀសសឹកនៅខេត្តឧត្តរមានជ័យ ចំនួន៤ទីតាំង ដើម្បីជួយរៀបចំបម្រើ ម្ហូបអាហារទាំងស្រុង រយៈពេល៣ខែ។ បើតាមការបង្ហោះនៅលើផេកហ្វេសប៊ុកនារសៀលថ្ងៃសុក្រនេះ។
ការប្រកាសរបស់សហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដែលដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក្នុងស្មារតីខ្មែរជួយខ្មែរ ហើយក្នុងនាមទ័ពជួរក្រោយ ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋជនភៀសសឹក ក្រោយមានការឈ្លានពានទាហានថៃ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញបានបាញ់មកលើកងទ័ពកម្ពុជាមុននៅតំបន់ប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ។


ក្រោយកើតមានបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ដែលទាហានថៃផ្តើមមុនជិតពីខែមកនេះ ក្រុមការងារចល័តរបស់សហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានចូលរួមយ៉ាងសកម្មផ្ទាល់ចុះធ្វើម្ហូប និងគ្រឿងឧបភោគបរិភោគ និងសម្ភារៈចាំបាច់ជាច្រើនជូនបងៗវីរៈកងទ័ពជួរមុខរបស់យើងដែលកំពុងឈរជើងការពារបូរណភាពទឹកដីកម្ពុជាយ៉ាងរឹងមាំជូនជាតិមាតុភូមិ។


សូមជម្រាបថា ការចុះជួយធ្វើម្ហូបដោយផ្ទាល់នាពេលនេះជូនដល់ប្រជាពលរដ្ឋជនភៀសសឹកក្នុងគ្រាដ៏លំបាកនេះ គឺដើម្បីបំផុសស្មារតីជាតិនិយមរបស់ប្រជាជនខ្មែរយើង ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលលោកទាំងទ្វេកំពុងដឹកនាំនាវាកម្ពុជាបន្តមានសាមគ្គីភាពជាធ្លុងមួយ ក្នុងឆន្ទៈតែមួយ និងស្មារតីតែមួយ៕








-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


