Connect with us

សន្តិសុខសង្គម

រដ្ឋបាលខណ្ឌឬស្សីកែវ បើកការដ្ឋានគម្រោងអភិវឌ្ឍន៍ចំនួន៥ក្នុងមូលដ្ឋានសង្កាត់ច្រាំងចំរេះទី២

បានផុស

នៅ

រដ្ឋបាលខណ្ឌឬស្សីកែវ​ កាលពីព្រឹកថ្ងៃសុក្រ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ បានរៀបចំពិធីបើកការដ្ឋានគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០២៥ នៅមូលដ្ឋានសង្កាត់ច្រាំងចំរេះទី២ ក្រោមអធិបតីភាពលោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការបញ្ជាក់ពីលោកអភិបាលខណ្ឌឬស្សីកែវ គម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០២៥ ទាំង៥គម្រោងសំខាន់ៗ នេះរួមមាន ១. ការដាក់ប្រព័ន្ធលូថ្មី ទំហំមុខកាត់ ០.៥០ម៉ែត្រ ប្រវែង ៦២០ម៉ែត្រ នៅភូមិខ១ ភូមិឃ សង្កាត់ច្រាំងចំរេះទី២។ ២. ការស្ដាប្រព័ន្ធលូ និងជួសជុលអណ្ដូងលូ ៥កន្លែង ទំហំមុខកាត់ ០.៦០ម៉ែត្រ ប្រវែង ៥.១៩១ម នៅភូមិខ១ ភូមិខ២ និងភូមិឃ សង្កាត់ច្រាំងចំរេះទី២។ ៣.ស្ដាប្រព័ន្ធលូ និងជួសជុលអណ្ដូងលូ ៣កន្លែង ទំហំមុខកាត់ ០.៨០ម៉ែត្រ ប្រវែង ៤.៥០២ម នៅភូមិខ១ និងភូមិខ២ សង្កាត់ច្រាំងចំរេះទី២។ ៤. ជួសជុលផ្លូវបេតុងគ្មានសរសៃដែក ប្រវែង ៣៧៤ម៉ែត្រ ទទឹង ៣.២៦ម៉ែត្រ កម្រាស់ ០.១២ម៉ែត្រ នៅភូមិឃ សង្កាត់ច្រាំងចំរេះទី២។ ៥. ដំឡើងភ្លើងសូឡាបំភ្លឺផ្លូវ ចំនួន ១០០កំប្លេ នៅភូមិក ភូមិខ១ និងភូមិខ២ សង្កាត់ច្រាំងចំរេះទី២។

លោកអភិបាលខណ្ឌបញ្ជាក់ថា គម្រោងទាំងនេះនឹងជួយអភិវឌ្ឍន៍ និងបង្កើនជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ កាត់បន្ថយបញ្ហាទឹកជំនន់ សុខសុវត្ថិភាពសាធារណៈ និងមានគោលបំណងសំខាន់ក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធ បង្កើនភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋក្នុងការប្រកបអាជីវកម្ម៕

អត្ថបទ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម