Connect with us

ព័ត៌មានជាតិ

ផ្លូវមួយខ្សែប្រវែងជាង ៧០០០ម៉ែត្រ តភ្ជាប់ពីក្រុងក្រចេះ ឆ្ពោះទៅស្រុកចិត្របុរី សម្រេចការស្ថាបនាប្រមាណជាង៣០%

បានផុស

នៅ

ផ្លូវមួយខ្សែតភ្ជាប់ចាប់ពីចំណុចផ្សារកាប៉ូ ភូមិកាប៉ូ និងភូមិកាប៉ូ១ ក្នុងសង្កាត់អូរប្ញស្សី ក្រុងក្រចេះ ឆ្ពោះទៅភូមិម្រើម ឃុំដារ ស្រុកចិត្របុរី មានប្រវែងសរុបចំនួន ៧,២០០ម៉ែត្រ ជាប្រភេទក្រាលកៅស៊ូ និងចាក់បេតុង។ ក្នុងនោះ ក្រាលកៅស៊ូ មានប្រវែង ២,៥៧០ ម៉ែត្រ និងចាក់ក្រាលបេតុង មានប្រវែង ៤,៦៣៤ ម៉ែត្រ សម្រេចបាន ៣១.៧១ ភាគរយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះតាមការឲ្យដឹងពីលោក កៅ វិបុល មន្ត្រីនៃមន្ទីរអភិវឌ្ឍជនបទខេត្តក្រចេះ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦។ លោក កៅ វិបុល បានឲ្យដឹងបន្ថែមថា ផ្លូវមួយខ្សែរនេះ ជាផ្លូវមួយក្នុងចំណោមផ្លូវទាំង ១៤ខ្សែរ នៃគម្រោងកែលម្អការតភ្ជាប់បណ្តាញហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់កម្ពុជា “RCIP”។ នៅក្នុងខ្សែរផ្លូវនេះដែរ មានការសាងសងលូប្រអប់ ១កន្លែង លូមូលចំនួន ១១កន្លែង និងប្រភេទ យូត្រែន មានប្រវែង ២៦៩ ម៉ែត្រ ដែលធ្វើនៅតាមទីប្រជុំជន ជាពិសេសនៅចំនុចដើមទី។

លោក ឈាង វត មេឃុំដារ បានឲ្យដឹងថា ឃុំដារជាឃុំមួយដែលទទួលបានគម្រោងធ្វើផ្លូវ “RCIP” ច្រើនជាងគេរហូតដល់ ៤ខ្សែ រួមមាន៖ គម្រោងធ្វើផ្លូវពីផ្សារចិត្របុរី ទៅភូមិខ្នងពស់, ផ្លូវពីផ្សារកាប៉ូ ទៅ ភូមិម្រ៉ើម, ផ្លូវពីភូមិអញ្ចាញ ទៅ ភូមិអូរគគី និងពីភូមិអូរគគី ទៅចំនុចផ្លូវថ្មបាំង ដែលបច្ចុប្បន្ន ក្រុមការងារបាននឹងកំពុងដំណើរការចាក់ក្រាលកៅស៊ូ និងចាក់បេតុងហើយ៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម