ព័ត៌មានជាតិ
អភិបាលខណ្ឌឬស្សីកែវ ចុះដឹកនាំកម្លាំង បាញ់ទឹកសម្អាតកន្លែងបញ្ចេញសំរាម ដើម្បីលើកសោភ័ណ្ឌភាពដងផ្លូវសាធារណៈ
ភ្នំពេញ ៖ ទីតាំងបញ្ចេញសំរាមមួយកន្លែង ស្ថិតក្នុងភូមិក សង្កាត់ច្រាំងចំរេះទី២ ត្រូវបាន រដ្ឋបាលខណ្ឌឬស្សីកែវ ចុះរៀបចំសម្អាតក៏ដូចជាបាញ់ទឹក កម្ចាត់ក្លិនមិនល្អ ប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ។

ជាក់ស្តែងកាលពីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦នេះ រដ្ឋបាលខណ្ឌឬស្សីកែវ បានចុះរៀបចំសណ្តាប់ ធ្វើអនាម័យ បរិស្ថាន បាញ់ទឹកលាងសម្អាត ទីតាំងបញ្ចេញសម្រាមមួយកន្លែង ស្ថិតក្នុងភូមិក សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ បានឱ្យដឹងថា លោកបានចុះដឹកនាំកម្លាំងរដ្ឋបាលខណ្ឌឬស្សីកែវដោយផ្ទាល់គោលបំណងលើការត្រួតពិនិត្យចំណុចទីតាំងបញ្ចេញសំរាម ក្នុងសង្កាត់ចំរេះទី២ ដើម្បីលាងសម្អាតកំចាត់ក្លិនមិនល្អចេញ ដែលហូរចេញពីកាកសំណល់ប្រើប្រាស់ជាប្រចាំថ្ងៃ របស់បងប្អូនប្រជាពលរដ្ឋ ។

លោកអភិបាលបន្តថា សម្រាប់កាកសំណល់ បានមកពីការធ្វើម្ហូបអាហារប្រចាំថ្ងៃ ត្រូវតែបែងចែកអោយដាច់ដោយឡែកពីគ្នា ។ហើយកាកសំណល់កែច្នៃបានដាក់ផ្សេង នឹងកាកសំណល់កែច្នៃមិនកើតរួមមានក្លិនល្អ ត្រូវតែច្រកថង់ ០២ទៅ០៣ជាន់ ដើម្បីប្រាកដថាគ្មានក្លិនមិនល្អសាយភាយ ដល់អ្នករស់នោះក្បែរនោះ ។

នាឱកាសនោះ លោកអភិបាលខណ្ឌ បានស្នើសូមឱ្យប្រជាពលរដ្ឋ ចូលរួមវេចខ្ចប់ទុកដាក់សំរាមនៅតាមផ្ទះរៀងៗខ្លួន បញ្ចេញសម្រាមតាមម៉ោងដែលបានកំណត់ និងបញ្ឈប់ការយកសំរាមមកទុកចោលតាមដងផ្លូវ ដែលនាំឱ្យប៉ះពាល់ បរិស្ថាន សោភ័ណ្ឌភាពនិងសុខភាពប្រជាពលរដ្ឋរស់នៅក្នុងភូមិដ្ឋានផ្សេងៗ ផងដែរ ៕
អត្ថបទ ៖ រដ្ឋា





-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


