Connect with us

ព័ត៌មានជាតិ

នារី​​ស្នាក់នៅ​ភោជនីយដ្ឋាន​មាតុភូមិ​វិជ្ជមាន​កូ​វីដ ដែល​នាង​ជា​អាជីវករ​នៅផ្សារ​អូរឫស្សី​

បានផុស

នៅ

នារី​ម្នាក់​ជា​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ​អូរឫស្សី ហើយ​បាន​មក​ស្នាក់​នៅ​ក្នុង​ភោជនីយដ្ឋាន​មាតុភូមិ​ ត្រូវបាន​ក្រុមគ្រូពេទ្យ​ជំនាញ​រក​ឃើញ​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ទើប​ក្រុមគ្រូពេទ្យ​ជំនាញ​សហការ​ជាមួយ​អាជ្ញាធរ​ចុះមក​ទទួល​យកទៅ​ព្យាបាល​កាលពី​ព្រឹក​ថ្ងៃទី​៨ ខែ​មេសា ឆ្នាំ​២០២១ នៅ​ក្នុងភូមិ​ព្រៃ​ព្រីង​ត្បូង​២ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែក​មនុស្ស​ចំនួន​៣​នាក់​ទៀត​ដែល​ស្នាក់នៅ​ជាមួយគ្នា​ ត្រូវ​បាន​គ្រូពេទ្យ​យក​សំណាក​និង​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​បន្ត ។

លោក ​សុទ្ធ សុជាតិ ចៅ​សង្កាត់រង​ចោមចៅ​ទី​៣ បាន​ឲ្យ​ដឹងថា នារី​ដែល​វិជ្ជមាន​កូ​វីដ-១៩​ ខាង​លើ​ឈ្មោះ​ ស៊ន ស្រី​និ​ច អាយុ​១៩​ឆ្នាំ ជា​អាជីវករ​លក់ដូរ​អីវ៉ាន់​នៅ​តូប​លេខ​៣១៤ នៅ​ផ្សារ​អូរឫស្សី ហើយ​គាត់​បាន​មក​ស្នាក់នៅ​ភោជនីយដ្ឋាន​មាតុភូមិ ដែលមាន​សមាជិក​បីនាក់ ដោយ​ក្រុមគ្រូពេទ្យ​បាន​បញ្ជូន​អ្នក​វិជ្ជមាន​ទៅ​ព្យាបាល​បន្ត​នៅ​មន្ទីរពេទ្យ និង​បីនាក់​ទៀត​ក្រុមគ្រូពេទ្យ​បាន​យក​សំណាក នឹង​​ធ្វើ​ច​ត្តា​ឡី​ស័ក នៅក្នុង​ភោជនីយដ្ឋានមាតុភូមិ នៅ​ភូមិ​ព្រៃ​ព្រីង​ខាងត្បូង​២ សង្កាត់ចោមចៅទី៣ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​។

លោក​ សុទ្ធ សុជាតិ ចៅសង្កាត់រង​ចោមចៅ​ទី​៣ បាន​ផ្ដាំផ្ញើ​ដល់​បងប្អូន​ដែល​ធ្លាប់​ប៉ះពាល់​នារី​ខាង​លើ​សូម​ទៅ​ធ្វើសំណាក​ជាបន្ទាន់​ ដើម្បី​រក​ជំងឺ​កូ​វីដ​-១៩ នឹង​សូម​បងប្អូន​ចូលរួម​អនុវត្ត​តាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល​ទាំងអស់គ្នា​៕

អត្ថបទ៖​ សុខា

សុមចុចអាន៖ ​អ្នកស្លាប់ក្នុងសម័យកូវីដ គ្មានញាតិមិត្តទៅចូលរួម ព្រោះខ្លាចឆ្លងជំងឺ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

អភិបាល​ខណ្ឌឬស្សីកែវ​ ឧបត្ថម្ភ​ថវិកា​ជួសជុលផ្ទះពលរដ្ឋ​ ដែល​លិចទឹក​​ហូរ​ចេញ​ពី​ដេប៉ូខ្សាច់

ព័ត៌មានជាតិ១១ ម៉ោង មុន

គណៈអភិបាល​រាជធានី នឹង​ចុះសួរ​សុខ​ទុក្ខទាហាន ឈរ​ជើងការពារ ប្រាសាទព្រះវិហារ និង ខេត្តស្ទឹងត្រែង

ប៊ុត សីហា
ជីវិតកម្សាន្ដ១១ ម៉ោង មុន

Rith Omega ទម្លាយថា ប៊ុត សីហា សម្រេចដើរចេញពីវិថីសិល្បៈជាថ្មី ព្រោះរងសម្ពាធពីការមាក់ងាយពេក

កីឡា១២ ម៉ោង មុន

ពាន​រង្វាន់​ Soccer League​ រួមចំណែក​ពង្រីក​ផ្សព្វផ្សាយ​វិស័យ​បាល់ទាត់​នៅ​កម្ពុជា​

ព័ត៌មានជាតិ១២ ម៉ោង មុន

សម្ដេចធិបតី ឱ្យក្រសួងធម្មការគ្រប់គ្រង អ្នកអួតខ្លួនថាមានបារមី និងយកសាសសនាឆបោកលុយ

Sokha Hotels

ព័ត៌មានពេញនិយម