Connect with us

សន្តិសុខសង្គម

ចូលលួចម៉ូតូដល់ក្នុងបន្ទប់ជួលបានសម្រេច ខណៈពេលបណ្ដើរគេចខ្លួនជួបសមត្ថកិច្ចល្បាតក្របួចជាប់ទាំង០២នាក់

បានផុស

នៅ

ជនសង្ស័យចំនួន០២នាក់ បានធ្វើសកម្មភាពចូលលួចម៉ូតូមួយគ្រឿងដល់ក្នុងបន្ទប់ជួល ពេលម្ចាស់ចេញទៅក្រៅមិនបានចាក់សោរទ្វា ខណៈពេលកំពុងបណ្តើរគេចខ្លួនក៏ប្រទះជួបសម្ថកិច្ច ឃាត់សួរនាំទើបបែកជាចោរលួចម៉ូតូ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៤ និង៣០នាទីទាបភ្លឺ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចផ្លូវបេតុង ស្ថិតនៅភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនោះដែល កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ ៖ ឈ្មោះ អ៊ូ ថេត ភេទប្រុស អាយុ ១៨ឆ្នាំ និង ឈ្មោះ ចាន់ ពិសិដ្ឋ ភេទប្រុស អាយុ ២០ឆ្នាំ។ និងបានដកហូតបានម៉ូតូមួយគ្រឿងម៉ាក ស៊ុយស៊ូគីនិច ពណ៌ខៀវ ឆ្នាំផលិត ២០២៦ ពាក់ផ្លាកលេខ ភ្នំពេញ 1MJ-1776 ជារបស់ជនរងគ្រោះ។

តាមប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ ខ្លួនបានទុកម៉ូតូក្នុងបន្ទប់ជួលរួចចេញក្រៅ ដើម្បីរកទិញអីហូប ដោយមិនបានចាក់សោរ ទ្វាបន្ទប់នោះទេ បន្ទាប់ពីទិញរួចក៏ត្រលប់មកបន្ទប់ជួលវិញ ស្រាប់តែបាត់ម៉ូតូទើបរត់ទៅប្តឹងសមត្ថកិច្ចតែម្តង។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ កំពុងជិះម៉ូតូល្បាតក្នុងមូលដ្ឋានដើម្បីទប់ស្កាត់ បទល្មើសនានា និងរក្សាសុខវត្ថិភាពជូនប្រជាពលរដ្ឋ។ លុះដល់វេលាម៉ោងកើតហេតុខាងលើ សមត្ថកិច្ចល្បាតមកដល់ត្រង់ចំណុចផ្លូវបេតុង ក្បែរបន្ទាយទាហានទ័ពអាកាស៩១ ស្រាប់តែឃើញជនសង្ស័យទាំង០២ នាក់កំពុងបណ្តើរម៉ូតូម៉ាក ស៊ុយស៊ូគីនិច ១គ្រឿង ដោយមានការសង្ស័យភ្លាមនោះ សមត្ថកិច្ចក៏បានឃាត់សួរនាំ ជនសង្ស័យទាំង០២នាក់ បន្ទាប់មកជនសង្ស័យទាំង០២នាក់បានឆ្លើយសារភាពថា ម៉ូតូដែលខ្លួនកំពុងបណ្តើរ គឺជាម៉ូតូបានលួចគេនៅម្តុំរោងចក្រQMI ខណៈពេលនោះសមត្ថកិច្ចក៏ធ្វើឃាត់ខ្លួនជនសង្ស័យ ខាងលើទាំង០២នាក់ជាក់ស្តែងរួមនិងវត្ថុតាងនាំយកមកប៉ុស្តិ៍ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនទៅផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមច្បាប់៕ អត្ថបទ ៖សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម