Connect with us

ព័ត៌មានជាតិ

រដ្ឋបាលសង្កាត់ចោមចៅទី ៣ នឹងចាត់វិធានការក្តៅចំពោះបុគ្គលណាបោះសំរាមចោល នៅមុខវិទ្យាល័យចំណេះទូទៅ និង បច្ចេកទេស ហ៊ុន សែន ជម្ពូវ័ន

បានផុស

នៅ

នៅព្រឹកថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២៦ នេះ រដ្ឋបាលសង្កាត់ចោមចៅទី ៣ សូមជម្រាបជូនដល់ប្រជាពលរដ្ឋដែលតែងតែយកសំរាមមកបោះចោលនៅមុខវិទ្យាល័យចំណេះទូទៅ និង បច្ចេកទេស ហ៊ុន សែន ជម្ពូវ័ន តាមបណ្ដោយផ្លូវជាតិលេខ ៤ ស្ថិតនៅភូមិជម្ពូវ័ន ១ សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ ដោយឲ្យបញ្ឈប់ជាបន្ទាន់ បើមិនដូច្នោះទេ នឹងធ្វើការចាប់ផាកពិន័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរ បានឲ្យដឹងថា ដោយមានប្រជាពលរដ្ឋមួយចំនួនបាននាំគ្នាយកសំរាម កាកសំណល់ មកបោះចោលនៅមុខវិទ្យាល័យចំណេះទូទៅ និង បច្ចេកទេស ហ៊ុន សែន ជម្ពូវ័ន តាមបណ្ដោយផ្លូវជាតិលេខ ៤ ធ្វើឲ្យប៉ះពាល់សណ្តាប់ធ្នាប់ បរិស្ថាន អនាម័យ សោភ័ណភាព ទីក្រុង នៅព្រឹកថ្ងៃទី ៣០ ឧសភា នេះ រដ្ឋបាលសង្កាត់ចោមចៅទី ៣ បានឲ្យក្រុមប្រជាការពារ បោះបង្គោលដាក់ស្លាកហាមឃាត់មិនឲ្យយកសំរាមមកបោះចោលនៅទីនោះទៀតទេ។ ក្នុងនោះ ចាត់ឲ្យកម្លាំងចាំឃ្លាំមើល ប្រសិនបើឃើញមានពលរដ្ឋណាមកបោះសំរាមនៅទីនោះទៀត នឹងចាប់ផាកពិន័យជាទឹកប្រាក់ ដោយចាប់ពី ២០ ម៉ឺនរៀល រហូតដល់ ១ លានរៀល។

ជាមួយនេះ អាជ្ញាធរ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមថែក្សាសណ្តាប់ធ្នាប់ បរិស្ថាន និង អនាម័យ ទាំងអស់គ្នា៕
អត្ថបទ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម