ព័ត៌មានជាតិ
មហាសន្និបាតសមាគមអតីតយុទ្ធជនបានចាប់ផ្ដើមបើកនៅថ្ងៃនេះ ក្រោមការដឹកនាំរបស់សម្ដេចតេជោ
សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា នៅព្រឹកថ្ងៃចន្ទទី២៩ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីដឹកនាំមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស ដែលរៀបចំឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ រាជធានីភ្នំពេញ។

មហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស ដែលរៀបចំឡើងក្រោមអធិបតីសម្ដេចតេជោ ហ៊ុន សែន នាព្រឹកនេះ ធ្វើឡើងក្រោយមហាសន្និសីទនេះ ត្រូវបានលើកពេលកាលពីកន្លងទៅ ដែលគ្រោងធ្វើនាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥។ ប៉ុន្តែដោយកម្ពុជាមានបញ្ហាព្រំដែនជាមួយប្រទេសជិតខាង ការគ្រោងរៀបចំមហាសន្និសីទ ក៏ត្រូវបានផ្អាកបណ្ដោះអាសន្ន។

ថ្លែងបើកមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេសជាលើកទី៣នេះ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសផ្លាស់ប្តូរសមាគមអតីតយុទ្ធជនកម្ពុជា ទៅជាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាវិញ។ ការផ្លាស់ប្ដូរឈ្មោះសមាគមនេះ សម្ដេចតេជោ បានបញ្ជាក់ថា គឺដើម្បីឱ្យទាំងអតីតយុទ្ធជន និងមន្ត្រីរាជការស៊ីវិលដែលចូលនិវត្តន៍ ស្ថិតក្រោមដំបូលតែមួយរបស់សមាគម ហើយនេះជាបង្ហាញអំពីការផ្សារភ្ជាប់កាន់តែកៀកជាមួយមន្ត្រីរាជការស៊ីវិលដែលចូលនិវត្តន៍ និងអតីតយុទ្ធជន។
បើតាមសម្ដេចតេជោ ក្នុងមហាសន្និបាតនេះ ក៏នឹងដាក់ឆ្លងអង្គមហាសន្និបាតសម្រេចនូវការធ្វើវិសោធនកម្មលក្ខន្តិកៈ ដើម្បីបញ្ជូលនិវត្តជនឱ្យមកជ្រកក្រោមឆ័ត្រតែមួយរបស់សមាគម និងសេចក្ដីព្រាងរបាយការណ៍លទ្ធផលការងាររយៈពេល១០ឆ្នាំរបស់សមាគម ផងដែរ។
គួរជម្រាបថា សមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបានផ្ដួចផ្ដើមបង្កើតឡើងដោយសម្ដេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន និងបានបើកមហាសន្និបាតតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស លើកទី១ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០០៧។ខណៈមហាសន្និបាតតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេសលើកទី២ បានប្រព្រឹត្តទៅនាថ្ងៃទី០១-០២ ខែកញ្ញា ឆ្នាំ២០១៥ នៅរាជធានីភ្នំពេញ ដើម្បីកែសម្រួលលក្ខន្តិកៈ និងរចនាសម្ព័ន្ធដឹកនាំឱ្យស្របទៅ នឹងសភាពការថ្មី៕
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


