Connect with us

សេចក្ដីជូនដំណឹង

ឯកឧត្ដម ឃួង ស្រេង និង ឯកឧត្ដម ម៉ប់ សារិន គោរពជូនពរ សម្ដេចក្រឡាហោម ស ខេង ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃពិធីចម្រើនជន្មាយុ

បានផុស

នៅ

ឯកឧត្តម ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង ឯកឧត្តម ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ព្រមទាំង​មន្ត្រីរាជការ​ទាំងអស់ សូម​សម្តែង​នូវ​អំណរ​សាទរ​ប្រកប​ដោយ​សេចក្ដីសោមនស្ស​រីករាយ​យ៉ាង​ក្រៃលែង នាឱកាស​ពិធី​ចម្រើន​ជន្មាយុ គម្រប់ ៧៣ ឈាន​ចូល ៧៤ ឆ្នាំ របស់ សម្តេច​ក្រឡា​ហោម ស ខេង ឧត្ដម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​នឹង​ឈាន​មក​ដល់​នៅ​ថ្ងៃ​ចន្ទ ៥ កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃ​ទី ១៥ ខែ​មករា ឆ្នាំ ២០២៤ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យើងខ្ញុំ សូម​យក​ឱកាស​ដ៏​វិសេសវិសាល​នេះ សម្តែង​នូវ​មនោសញ្ចេតនា​គោរព​ស្រលាញ់ កោត​សរសើរ ដោយ​ស្មោះ​អស់ពីដួងចិត្ត និង​ចងចាំ​ជានិច្ច​នូវ​គំរូ​វីរភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្ដេច​ក្រឡាហោម ដែល​ជានិច្ចកាល បាន​លះបង់​កម្លាំងកាយ​ចិត្ត ពេលវេលា និង​បញ្ញាញាណ ដើម្បី​បុព្វហេតុ​ជាតិ មាតុភូមិ និង​ប្រជាជន​កម្ពុជា តាមរយៈ​ការ​ចាត់​វិធានការ​ប្រកប​ដោយ​ប្រសិទ្ធភាព ក្នុង​ការ​ការពារ​សន្តិភាព ពង្រឹង​នីតិរដ្ឋ លើកកម្ពស់ លទ្ធិប្រជាធិបតេយ្យ និង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ការ​ផ្ដល់​សេវា​សាធារណៈ ក៏ដូចជា​ការ​លើក​កម្ពស់​វិស័យ​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម។

ទន្ទឹម​នេះ សម្ដេច​ក្រឡាហោម ក៏បាន​បំពេញ​តួនាទី​ជា​ឧត្ដម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ដោយ​បាន​ដង្ហែ​តាម​ព្រះរាជ​សកម្មភាព​របស់​ព្រះមហាក្សត្រ ដោយ​ស្វាមី​ភក្តិ និង​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​សកម្មភាព​មនុស្សធម៌ ក៏ដូចជា​ការ​កសាង​នូវ​សមិទ្ធផល​ជាច្រើន ទាំង​ផ្នែក​ពុទ្ធចក្រ និង​អាណាចក្រ ដើម្បី​ទុក​ជា​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ទូទៅ និង​សង្គមជាតិ។

ឆ្លៀត​ក្នុង​ឱកាស​ដ៏​មហា​នក្ខត្តឫក្ស​នេះ យើងខ្ញុំ​ទាំងអស់​គ្នា សូម​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ​ទាំងឡាយ ក្នុង​លោក សូម​ជួយ​បីបាច់​ថែរក្សា និង​ប្រោះព្រំ​សព្ទសាធុការពរ បវរ​សួស្ដី សិរី​មង្គល វិបុល​សុខ មហា​ប្រសើរ ជូន សម្ដេច​ក្រឡាហោម និង​លោកជំទាវ ព្រមទាំង​បុត្រ បុត្រ​ធីតា ចៅប្រុស​-​ស្រី ជា​ទី​ស្រលាញ់ សូម​ទទួល​បាន​នូវ​ពុទ្ធពរ​ទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម៣ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ៤ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ៥ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា៦ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម