hun sirivadh, Author at Kampuchea Thmey Daily

ខួប​១៨​ឆ្នាំ​នៃ​ការ​ដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភព​លោក អ្នក​វិភាគ​ជំរុញ​ UNESCO គួរ​មាន​វិធាន​ការ​ជាក់​ស្ដែង​ជាង​បច្ចុប្បន្ន​តប​ទៅ​ថៃ
អ្នកវិភាគបញ្ហា​នយោបាយ និង​សង្គម​បាន​ជំរុញ​ឱ្យ​សហគមន៍​អន្តរជាតិ ជា​ពិសេស​អង្គការ​ UNESCO គួរ​មាន​វិធាន​ការ​បន្ថែម​ជាក់ស្ដែង​ជាង​ពេល​បច្ចុប្បន្ន​តប​ទៅ​នឹង​សកម្មភាព​របស់​ថៃ​ដែល​បាន​បំផ្លាញ​ប្រាសាទ​ព្រះវិហារ​ក្នុង​សង្គ្រាម​ឈ្លានពាន​ទឹកដី​កាល​ពី​ឆ្នាំ​២០២៥​កន្លង​ទៅ​។ កាល​លើក​ឡើង​នេះ​ក្នុង​ពេល​រម្លឹក​ខួប​១៨​ឆ្នាំ​នៃ​ការ​ដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​២០២៦​នេះ​។ ​

អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​លោក​បណ្ឌិត យង់ ពៅ បាន​បង្ហាញ​អារម្មណ៍​សោកសង្រេង​ចំ​ថ្ងៃ​ខួប​នេះ​ដោយ​សារ​ប្រាសាទ​ព្រះវិហារ​ពេល​នេះ​ត្រូវ​រង​ការ​ខូចខាត​ជា​ដំណំ​ពី​ស្លាកស្នាម​នៃ​សង្គ្រាម​ឈ្លាន​ពាន​របស់​ថៃ​កាល​ពី​ឆ្នាំ​២០២៥​កន្លង​ទៅ​។

លោក​ថា៖ «គ្មាន​ចំណុច​ណា​មួយ​នៃ​ប្រាសាទ​ព្រះវិហារ​ដែល​មិន​រង​គ្រាប់​កាំភ្លើង អាវុធ​ពី​ប្រទេស​ថៃ​ទេ​។ ខ្ញុំ​មាន​ក្ដី​សោក​សង្រេង​សោក​ស្ដាយ​ជា​ពន់​ពេក​ចំពោះ​ការ​បំផ្លាញ​នេះ​»។

លោក​បាន​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ​ ជាពិសេស​អង្គការ​ UNESCO គួរ​មាន​វិធាន​ការ​ជាក់​ស្ដែង​ជា​បន្ទាន់​លើស​ពី​ពេល​បច្ចុប្បន្ន​។

លោក​ថា៖ «វិធាន​ការ​ជាក់​ស្ដែង​មាន​ន័យ​ថា​ការ​ជួសជុល​ជា​បន្ទាន់ គួរ​តែ​មាន​ការ​ស្ដី​បន្ទោស​ភាគី​ដែល​បំផ្លាញ​បេតិកភណ្ឌ​ដោយ​មិន​បាន​ខ្លាច​រអា​ដែល​មិន​កោត​ក្រែង​ដោយ​មិន​យល់​ពី​គុណ​តម្លៃ​នៃ​បេតិកភណ្ឌ​ពិភព​លោក​គួរ​តែ​មាន​ចេញ​លិខិត​ថ្កោល​ទោស​ទៅ​លើ​ប្រទេស​ថៃ​និយាយ​ឱ្យ​ចំ​ទៅ​លើ​ការ​បំផ្លាញ​នេះ​មិន​គួរ​អង្គការ​ UNESCO នៅ​ស្ងៀម​មិន​ប្រតិកម្ម​ទាល់​តែ​សោះ​»។ ​​​

លោក​បណ្ឌិត យង់ ពៅ ថា​នេះ​ជា​រឿង​ដែល​គួរ​ឱ្យ​សោកស្ដាយ​មួយ​ដែល​អង្គការ​ពិភព​លោក​ដែល​ធ្វើ​ការ​ជំនាញ​លើ​បេតិកភណ្ឌ​ពិភព​លោក​ព្រងើយ​កន្តើយ​ចំពោះ​សកម្មភាព​របស់​ប្រទេស​មួយ​ដែល​បំផ្លាញ​លើ​បេតិកភណ្ឌ​ពិភពលោក​បែប​នេះ​។

សម្រាប់​អ្នក​ជំនាញ​ទស្សនវិជ្ជា នៃ​រាជបណ្ឌិត្យសភា​កម្ពុជា លោកបណ្ឌិត ឈត ប៊ុនថង យល់​ថា​ខួប​១៨​ឆ្នាំ​នៃ​ការ​ចុះ​បញ្ជី​ប្រាសាទ​ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក​គឺ​ជា​ជ័យ​ជម្នះ​ផ្នែក​ការទូត​ និង​ផ្លូវ​ច្បាប់​ដ៏​ធំ​បំផុត​មួយ​ក្នុង​ប្រវត្តិ​សាស្ត្រ​កម្ពុជា​សម័យ​ទំនើប បង្ហាញ​ពី​ការ​ទទួល​ស្គាល់​តម្លៃ​សាកល​ អំពី​សំណង់​ស្ថាបត្យកម្ម​ដ៏​អស្ចារ្យ​របស់​បុព្វបុរស​ខ្មែរ និង​បញ្ជាក់​យ៉ាង​ច្បាស់​នូវ​អធិបតេយ្យ​ភាព​របស់​កម្ពុជា​លើ​តំបន់​នោះ​ផង​ដែរ​។ ទោះ​ជា​យ៉ាង​ស្លាកស្នាម​នៃ​សង្គ្រាម​ឈ្លានពាន​ដែល​បាន​បំផ្លិចបំផ្លាញ​មរតកវប្បធម៏​មួយ​នេះ​គឺ​ជា​ទង្វើ​ដែល​ផ្ទុយ​ទាំង​ស្រុង​នឹង​ធម្មនុញ្ញ​របស់​ UNESCO និង​ច្បាប់​អន្តរជាតិ​។ លោក​ថា​៖ «រាល់ការបំផ្លិចបំផ្លាញ​លើ​ប្រាសាទ​ព្រះវិហារ​មិនមែន​គ្រាន់​តែ​ជា​ការ​ខូចខាត​ដុំថ្ម ឬ​ក្បាច់​ចម្លាក់​នោះ​ទេ ប៉ុន្ដែ​វា​គឺ​ជា​ ការរំលោភ​លើ​ដួង​ព្រលឹង​វប្បធម៌​។ ក្នុង​នាម​ជា​អ្នក​សិក្សា​ស្រាវជ្រាវ​ខ្ញុំ​មាន​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង​បំផុត»។

​​​លោក​ថា​ប្រទេស​ថៃ​ដែល​ជា​អ្នក​បំផ្លាញ​សម្បត្តិ​ពិភព​លោក​មួយ​នេះ​ត្រូវ​តែ​ទទួល​ខុសត្រូវ​ខាង​សីលធម៌ និង​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​ការ​ជួសជុល​ និង​ស្ដារ​ឡើង​វិញ​ និង​ត្រូវ​បញ្ជាក់​ថា​នឹង​មិនមាន​ការ​ឈ្លាន​ពាន​លើ​បេតិកភណ្ឌ​នេះ​ជា​លើក​ទី​២​ទេ។

ដោយ​ឡែក​ UNESCO និង​សហគមន៍​អន្តរជាតិ​ត្រូវ​ដើរ​តួនាទី​ជា​អាជ្ញាកណ្ដាល​ដ៏​តឹងរ៉ឹង​ដោយ​ប្រើប្រាស់​យន្តការ​តាម​ដាន​ស្ថានភាព​បេតិកភណ្ឌ​ឱ្យ​បាន​ទៀង​ទាត់ ត្រូវ​ផ្ដល់​ជំនួយ​បច្ចេកទេស​ និង​ថវិការ​សម្រាប់​ការ​ជួស​ជុល​ប្រាសាទ​ដែល​រង​ការ​ខូចខាត និង​ត្រូវ​មាន​យន្ត​ការ​ដាក់​ទណ្ឌកម្ម ឬ​ថ្កោល​ទោស​ជាផ្លូវការ​ចំពោះ​សកម្មភាព​បំផ្លាញ​ផង​ដែរ​។

លោក​សរសេរ​ឆ្លើយ​នឹង​សំណួរ​កម្ពុជា​ថ្មី​យ៉ាង​ដូច្នេះ​ថា៖ «ប្រាសាទ​ព្រះវិហារ​មិនមែន​គ្រាន់តែ​ជា​មរតក​របស់​ខ្មែរ​ប៉ុណ្ណោះ​ទេ តែ​ជា​មរតក​របស់​ពិភពលោក។ ការ​ថែរក្សា​ប្រាសាទ​នេះ​ឱ្យ​គង់វង្ស​ គឺ​ជា​កាតព្វកិច្ច​រួម​របស់​សាកល​លោក។ ក្នុង​នាម​ជា​កូន​ខ្មែរ ការ​ចូលរួម​ការពារ​អធិបតេយ្យភាព​ និង​មរតក​វប្បធម៌​តាម​រយៈ​ការ​កសាង​សមត្ថភាព​ជាតិ និង​ការ​ប្រើប្រាស់​ច្បាប់​អន្តរជាតិ​ គឺ​ជា​ជម្រើស​ដ៏​ល្អ​បំផុត​សម្រាប់​ភាព​រុង​រឿង​នា​ពេល​អនាគត»។

​ប្រាសាទ​ព្រះវិហារ​ ​ស្ថិត​នៅ​ក្នុង​ឃុំ​កន្ទួត ស្រុកជំាក្សាន្ត ខេត្ត​ព្រះវិហារ​ កម្ពុជា ត្រូវ​បាន​ចុះ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក​នៅ​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​២០០៨។ ​ក្រោយ​ពី​បាន​ដាក់​បញ្ចូល​ប្រាសាទ​នេះ​រង​ការ​បំផ្លាញ​៣​ដង​ពី​ថៃ​ នៅ​ឆ្នាំ​២០២៥​ជា​ពេល​ដែល​ថៃ​បាន​បំផ្លាញ​ខ្លាំង​បំផុត​ដែល​មាន​ទាំង​ទម្លាក់​គ្រាប់​បែក​ពី​លើ​យន្ត​ហោះ និង​ផ្លោង​គ្រាប់​ទំងន់​ធ្ងន់​ដាក់​លើ​ប្រាសាទ​នេះ​ផង​ដែរ​។ យោង​តាម​របាយការណ៍​អាជ្ញាធរ​ព្រះវិហារ​ក្នុង​សង្គ្រាម​២​លើ​ឆ្នាំ​២០២៥ ប្រាង្គ​ប្រាសាទសរុប​ចំនួន​ ៥៦២កន្លែង​ត្រូវ​បាន​រង​ការ​វាយប្រហារ។ ស្លាកស្នាម​លើ​ប្រាសាទ​បង្ក​ឡើង​ដោយ​ការ​ឈ្លាន​ពាន​នេះ​ត្រូវ​ចំណាយ​ពេល​ពី​២០​ទៅ​៣០​ឆ្នាំ​ក្នុង​ការ​ជួស​ជុល​ឱ្យ​រឹង​មាំ​ឡើង​វិញ​ និង​ត្រូវ​ចំណាយ​លុយ​រាប់​សិប​លាន​ដុល្លារអាមេរិក​៕

អត្ថបទ​ដោយ​ ហ៊ុន សិរីវឌ្ឍន៍ ​

The post ខួប​១៨​ឆ្នាំ​នៃ​ការ​ដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភព​លោក អ្នក​វិភាគ​ជំរុញ​ UNESCO គួរ​មាន​វិធាន​ការ​ជាក់​ស្ដែង​ជាង​បច្ចុប្បន្ន​តប​ទៅ​ថៃ appeared first on Kampuchea Thmey Daily.

បទវិចារណកថា៖ ការកសាងជំនឿទុកចិត្តរបស់រាស្ត្រលើរដ្ឋ ផ្ដើមចេញពីកិច្ចសន្យាសង្គម ទៅជាការអនុវត្តជាក់ស្តែង
នៅក្នុងទស្សនវិជ្ជាស្ដីពី «កិច្ច​សន្យាសង្គម» របស់ តូម៉ាស ហប, ចន ឡក និង ហ្សង់ ហ្សាក់រូស្សូ រដ្ឋកើតឡើងពីឆន្ទៈរួមរបស់ប្រជាពលរដ្ឋ ដែលបានប្រគល់អំណាចនិងសិទ្ធិរបស់ខ្លួនទៅឱ្យរដ្ឋ ក្នុងលក្ខខណ្ឌមួយយ៉ាងច្បាស់លាស់ គឺ«រដ្ឋត្រូវតែធានាឱ្យបាននូវសន្តិសុខ យុត្តិធម៌ និងសុខុមាលភាពរបស់ពួកគេ»។ ដូច្នេះ ជំនឿទុកចិត្តរបស់រាស្ត្រមិនមែនជាទានដែលរដ្ឋត្រូវសុំនោះទេ ប៉ុន្តែវាជា«ដើមទុននយោបាយ» និងជា«ខ្យល់ដង្ហើមនៃភាពស្របច្បាប់» របស់រដ្ឋាភិបាល។ មិនមែនជាទានដែលរដ្ឋត្រូវសុំ មានន័យថា រដ្ឋាភិបាលមិនអាចគ្រាន់តែអង្វរឱ្យប្រជាជនស្រលាញ់ឬទុកចិត្តនោះទេ។ ជំនឿទុកចិត្តមិនមែនជារបស់ដែលគេឱ្យដោយឥតគិតថ្លៃ ឬដោយការសុំនោះទេ ប៉ុន្តែវាជាអ្វីដែលរដ្ឋត្រូវ «រក» ឬ «កសាង» តាមរយៈការធ្វើការងារឱ្យបាន​ល្អ។

ដើមទុននយោបាយ ប្រៀបដូចជាការរកស៊ីដែរ បើអ្នកចង់ឱ្យអាជីវកម្មរស់បាន អ្នកត្រូវមានដើមទុន។ សម្រាប់រដ្ឋាភិបាល «ដើមទុន» មិនមែនជាលុយសុទ្ធសាធទេ ប៉ុន្តែជា «ការជឿជាក់»របស់ប្រជាជន។ កាលណាប្រជាជនជឿជាក់ច្រើន រដ្ឋាភិបាលមានកម្លាំងខ្លាំងក្នុងការដឹកនាំ។ ខ្យល់ដង្ហើមនៃភាពស្របច្បាប់ ក្នុងន័យថា មនុស្សមិនអាចរស់បានដោយគ្មានខ្យល់ដង្ហើមទេ ហើយរដ្ឋាភិបាលក៏ដូចគ្នាដែរ។ ភាពស្របច្បាប់ (សិទ្ធិអំណាចក្នុងការដឹកនាំ) នឹងត្រូវដាច់ខ្យល់ស្លាប់ ប្រសិនបើប្រជាជនលែងទុកចិត្ត។

លើសពីនេះទៀត ទំនុកចិត្តរបស់រាស្ត្រមកលើរដ្ឋកើតចេញពី«សមិទ្ធកម្ម» មិនមែនកើតពី«ពាក្យសម្តី»លួងលោមបែប​ប្រជាភិថុតិទេ។ នៅក្នុងវិទ្យាសាស្ត្រនយោបាយ ជំនឿទុកចិត្តរបស់រាស្ត្រលើរដ្ឋ មិនអាចបង្កើតឡើងតាមរយៈយុទ្ធនាការឃោសនា ឬការសុំសេចក្តីអាណិតអាសូរនោះឡើយ។ វាជាលទ្ធផលផ្ទាល់នៃ «សមិទ្ធកម្មស្ថាប័ន»។ រដ្ឋចង់បានទំនុកចិត្ត រដ្ឋត្រូវតែ «ដោះដូរ» មកវិញនូវ៖

យុត្តិធម៌សង្គមនិងភាពស្មើគ្នាចំពោះមុខច្បាប់។

សេវាសាធារណៈដែលលឿន ស្អាតស្អំ និងគ្មានអំពើពុករលួយ។

សុខសន្តិភាព ស្ថិរភាពសេដ្ឋកិច្ច និងឱកាសការងារស្មើៗគ្នា។

បើគ្មានធាតុទាំងនេះទេ ទោះបីជារដ្ឋខំប្រឹង«សុំ»ឬសន្យាយ៉ាងណាក៏ដោយ ក៏រាស្ត្រមិនអាចផ្តល់ជំនឿទុកចិត្តឱ្យបានដែរ ពីព្រោះវាក្បត់នឹងតថភាពរស់នៅជាក់ស្តែងរបស់ពួកគេ។

បើនិយាយតាមទស្សនវិជ្ជារបស់ ចន​ ឡក ប្រជាពលរដ្ឋសុខចិត្តបង់ពន្ធ និងគោរពច្បាប់របស់រដ្ឋ ក៏ពីព្រោះតែពួកគេជឿជាក់ថារដ្ឋនឹងការពារសិទ្ធិ សេរីភាព និងទ្រព្យសម្បត្តិរបស់ពួកគេ។ បើរដ្ឋមិនអាចបំពេញតួនាទីនេះបានទេ កិច្ច​សន្យាសង្គមនោះនឹងលែងមានសុពលភាពទៀតហើយ។ ហេតុនេះ ការណ៍ដែលរដ្ឋធ្វើការងារបម្រើរាស្ត្រ ធ្វើកំណែទម្រង់ ឬកម្ចាត់អំពើពុករលួយ មិនមែនជាការធ្វើគុណូបការៈ ឬធ្វើបុណ្យដាក់ទានដល់រាស្ត្រនោះទេ ប៉ុន្តែវាជា«កាតព្វកិច្ចដាច់ខាតដែលរដ្ឋត្រូវតែធ្វើ» ដើម្បីរក្សាភាពស្របច្បាប់របស់ខ្លួន។

ជារួម ឃ្លានេះជាការរំលឹកដាស់តឿនដ៏មានឥទ្ធិពលមួយដល់អ្នកដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ថា «ជំនឿទុកចិត្តជារបស់ដែលត្រូវខំរក មិនមែនជារបស់អាចសុំបាន»នោះទេ។ វាមិនអាចកើតឡើងដោយសារការទាមទារឬការអង្វរករឡើយ ប៉ុន្តែវាជាផ្លែផ្កាដែលកើតចេញពីភាពស្មោះត្រង់ យុត្តិធម៌ និងសមត្ថភាពពិតប្រាកដរបស់រដ្ឋក្នុងការបម្រើប្រជាពលរដ្ឋរបស់ខ្លួន។

ដើម្បីបំប្លែងការគាំទ្រកំណែទម្រង់នយោបាយឱ្យទៅជាផ្លែផ្កាជាក់ស្តែង ស្ថាប័នរដ្ឋគ្រប់លំដាប់ថ្នាក់ ចាំបាច់ត្រូវធ្វើសកម្មភាពប្រកបដោយយុទ្ធសាស្ត្រ វិទ្យាសាស្ត្រ និងសីលធម៌ខ្ពស់ ដូចខាងក្រោម៖

១. ឧត្តមានុវត្តន៍នៃភាពជាអ្នកដឹកនាំ៖ ប្ដូរពីអំណាចបញ្ជា ទៅជាសេវាករពិតប្រាកដ

ភាពជាអ្នកដឹកនាំ គឺជាចំណុចកំពូលនៃទំនុកចិត្ត។ អ្នកដឹកនាំជាន់ខ្ពស់ និងប្រមុខក្រសួង-ស្ថាប័ន ត្រូវផ្លាស់ប្តូរផ្នត់គំនិតពី «អ្នកត្រួតត្រា» មកជា «អ្នកបម្រើ» តាមរយៈ៖

ការអនុវត្តគោលការណ៍គណនេយ្យភាព ដែលថ្នាក់ដឹកនាំត្រូវហានទទួលខុសត្រូវរាល់លទ្ធផលការងារ និងកំហុសឆ្គងអសកម្មក្រោមសមត្ថកិច្ចរបស់ខ្លួន។ មិនត្រូវប្រើវប្បធម៌«ទម្លាក់កំហុសឱ្យថ្នាក់ក្រោម ឬយកគុណសម្បត្តិដាក់ខ្លួន» នោះឡើយ។

ការដឹកនាំដោយធ្វើជាគំរូ ស្របតាមទស្សនវិជ្ជារបស់ខុងជឺ«បើអ្នកដឹកនាំដើរត្រង់ ថ្នាក់ក្រោមមិនហ៊ានវៀចឡើយ»។ ភាពស្អាតស្អំ ភាពសាមញ្ញ និងសីលធម៌រស់នៅរបស់អ្នកដឹកនាំ គឺជាកញ្ចក់ឆ្លុះបញ្ចាំងពី​ភាពស្មោះត្រង់របស់រដ្ឋ។

យន្តការវាយតម្លៃលទ្ធផលការងារផ្អែកលើសមិទ្ធកម្ម រាល់ការតែងតាំង និងដំឡើងឋានៈមន្ត្រី ត្រូវធ្វើឡើងតាមប្រព័ន្ធ«គុណាធិបតេយ្យ» គឺផ្អែកលើសមត្ថភាពនិងស្នាដៃពិតប្រាកដ ជៀសវាងបក្ខពួកនិយមនិងគ្រួសារនិយម ដែលជាមហារីកបំផ្លាញទំនុកចិត្តសង្គម។

២. យុត្តិធម៌របស់តុលាការ និងការដោះស្រាយវិវាទគឺជាបង្គោលព្រំនៃសេចក្តីទុកចិត្ត

«យុត្តិធម៌ដែលយឺតយ៉ាវ គឺជាអយុត្តិធម៌» តុលាការនិងអាជ្ញាធរដោះស្រាយវិវាទគ្រប់កម្រិត គឺជាបន្ទាយការពារចុងក្រោយរបស់ប្រជាពលរដ្ឋ។ ដើម្បីឱ្យរាស្ត្រកក់ក្តៅ ស្ថាប័នទាំងនេះត្រូវ៖

ធានាឯករាជ្យភាពពិតប្រាកដនៃអំណាចតុលាការ៖ ព្រះរាជអាជ្ញានិងចៅក្រម ត្រូវកាត់ក្តីដោយផ្អែកលើ«អង្គហេតុ អង្គច្បាប់ និងមនសិការ» ដាច់ខាតមិនត្រូវស្ថិតនៅក្រោមសម្ពាធនយោបាយឬឥទ្ធិពលទឹកប្រាក់ឡើយ។

ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការប្រកបដោយតម្លាភាព៖ អាជ្ញាធរមូលដ្ឋានត្រូវដោះស្រាយទំនាស់ដីធ្លី ឬវិវាទផ្សេងៗដោយភាពទន់ភ្លន់ ឈរលើគោលការណ៍ឈ្នះ-ឈ្នះ និងសមធម៌ មិនលំអៀងទៅរកអ្នកមានអំណាចឬមានទ្រព្យធនជាងនោះទេ។

សមភាពចំពោះមុខច្បាប់ ត្រូវបង្ហាញឱ្យរាស្ត្រឃើញជាក់ស្តែងថា មិនថាឧកញ៉ា មន្ត្រីធំ ឬពលរដ្ឋសាមញ្ញទេ ប្រសិនបើប្រព្រឹត្តខុស ត្រូវទទួលទោសដូចៗគ្នា គ្មានការលើកលែង។

៣. ខ្លឹមសារច្បាប់និងការអនុវត្តច្បាប់៖ សុចរិតភាព និងភាពជាសកល

ច្បាប់ដែលល្អ មិនមែនជាច្បាប់ដែលបង្កើតឡើងដើម្បីគៀបសង្កត់នោះទេ ប៉ុន្តែជាច្បាប់ដែលការពារសិទ្ធិសេរីភាព និងរក្សាសណ្តាប់ធ្នាប់សង្គម។

លក្ខណៈនៃខ្លឹមសារច្បាប់៖ ត្រូវមានភាពច្បាស់លាស់ មិនស្រពិចស្រពិល ដើម្បីបង្ការការបកស្រាយយកចំណេញផ្ទាល់ខ្លួនពីមន្ត្រីខិលខូច និងត្រូវស្របតាមស្តង់ដាសិទ្ធិមនុស្សអន្តរជាតិ។

យុទ្ធសាស្ត្រអនុវត្តច្បាប់៖ ត្រូវអនុវត្តប្រកបដោយសច្ចធម៌និងស្មើភាព។ ការបិទភ្នែកម្ខាងបើកភ្នែកម្ខាងក្នុងការអនុវត្តច្បាប់ គឺជាអាវុធដ៏ស្រួចស្រាល់បំផុតដែលបំផ្លាញជំនឿទុកចិត្តរបស់ពលរដ្ឋលើរដ្ឋាភិបាល។

៤. ទំនើបកម្មសេវាសាធារណៈ៖ ខិតជិតរាស្ត្រ ទាន់ចិត្ត និងគ្មានលក្ខខណ្ឌ

អ្នកផ្តល់សេវាសាធារណៈគ្រប់កម្រិត គឺជាមុខមាត់ផ្ទាល់របស់រដ្ឋ ដែលប្រឈមមុខជាមួយរាស្ត្ររាល់ថ្ងៃ។

បរិវត្តកម្មខាងឌីជីថល ត្រូវជំរុញការផ្តល់សេវាសាធារណៈ ដូចជាការធ្វើអត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន លិខិតអនុញ្ញាតផ្សេងៗ តាមប្រព័ន្ធអនឡាញ។ យន្តការនេះកាត់បន្ថយការជួបមុខផ្ទាល់រវាងមន្ត្រីនិងពលរដ្ឋ ដែលជាវិធីកាត់បន្ថយអំពើពុករលួយខ្នាតតូចបានយ៉ាងមានប្រសិទ្ធភាព។

វប្បធម៌សេវាកម្ម៖ មន្ត្រីត្រូវលុបបំបាត់វប្បធម៌ «ការិយាធិបតេយ្យស្មុគស្មាញ» និងពាក្យស្លោក«ចាំស្អែក»។ ផ្ទុយទៅវិញ ត្រូវអនុវត្តគោលការណ៍«ធ្វើឱ្យលឿន ធ្វើឱ្យចំ ធ្វើឱ្យតម្លាភាព» និងមានតម្លៃសេវាច្បាស់លាស់ លុបបំបាត់លុយក្រោមតុ។

៥.ញញួរនៃយន្តការត្រួតពិនិត្យ៖ អង្គភាពប្រឆាំងអំពើពុករលួយ សវនកម្ម និងអធិការកិច្ច

ស្ថាប័នត្រួតពិនិត្យទាំងបីនេះ ប្រៀបដូចជា «ប្រព័ន្ធភាពស៊ាំ» ការពាររាងកាយរបស់រដ្ឋកុំឱ្យរលួយពីខាងក្នុង។

យន្តការត្រួតពិនិត្យគឺជាឆ្អឹងខ្នងនៃអំណាចរដ្ឋ ដើម្បីធានាបាននូវភាពស្របច្បាប់នៃ​«កិច្ចសន្យាសង្គម» រដ្ឋត្រូវមានយន្តការត្រួតពិនិត្យដ៏មុតស្រួចមួយចំនួន ដែលមិនមែនគ្រាន់តែជាការធ្វើឱ្យល្អមើលនោះទេ ប៉ុន្តែជាឧបករណ៍ពិតប្រាកដក្នុងការរក្សាស្មារតីទទួលខុសត្រូវ។

អង្គភាពប្រឆាំងអំពើពុករលួយ គឺជាស្ថាប័នវះកាត់ភាពមិនប្រក្រតី

យុទ្ធសាស្ត្រស្នូលគឺការ«វះកាត់»មន្ត្រីពុករលួយដោយមិនមានការយោគយល់។ ដើម្បីឱ្យការងារនេះមានប្រសិទ្ធភាព គឺត្រូវ៖

អនុវត្តគោលការណ៍«ចាប់ត្រីទាំងធំទាំងតូច» រដ្ឋមិនត្រូវចាប់តែមន្ត្រីថ្នាក់ក្រោមហើយលែងមន្ត្រីថ្នាក់លើនោះទេ។

តាមដានទ្រព្យសម្បត្តិ៖ ការត្រួតពិនិត្យការប្រកាសទ្រព្យសម្បត្តិមន្ត្រីត្រូវធ្វើឡើងដោយភាពម៉ត់ចត់បំផុត។

សហប្រតិបត្តិការអន្តរជាតិ៖ បង្កើនកិច្ចសហការក្នុងការទប់ស្កាត់ និងបង្ក្រាបការលាងលុយកខ្វក់ឆ្លងដែន។

៦. កំណែទម្រង់រដ្ឋបាលស៊ីជម្រៅ៖ វិមជ្ឈការនិងវិសហមជ្ឈការ

ការកែទម្រង់រដ្ឋបាលតាមរយៈការអនុវត្តវិមជ្ឈការ និងវិសហមជ្ឈការ គឺជាជំហានដ៏ចាំបាច់ដែលរដ្ឋាភិបាលត្រូវបន្តរុញអំណាច មុខងារ និងកញ្ចប់ថវិកាទៅឱ្យថ្នាក់ក្រោមជាតិ ដើម្បីធានាថាការដោះស្រាយបញ្ហាមានភាពទាន់ពេលវេលា និងចំតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ព្រោះអាជ្ញាធរមូលដ្ឋានគឺជាអ្នកដែលដឹងសុខទុក្ខនិងបញ្ហានៅនឹងកន្លែងបានច្បាស់លាស់ជាងគេ។ ប៉ុន្តែ ការផ្ទេរអំណាចនេះនឹងមិនអាចផ្តល់ផ្លែផ្កាបានឡើយ ប្រសិនបើមិនបានការកសាងសមត្ថភាពដល់មន្ត្រីមូលដ្ឋានក្នុងការគ្រប់គ្រងធនធាន និងកង្វះយន្តការគណនេយ្យភាពផ្ទាល់ទៅកាន់ប្រជាពលរដ្ឋ។ ម៉្យាងវិញទៀត ការផ្ទេរអំណាចដែលមិនមានស្វ័យភាពហិរញ្ញវត្ថុឬយន្តការត្រួតពិនិត្យ និងតុល្យភាពច្បាស់លាស់ អាចនឹងក្លាយជាការបង្កើតប្រភពអំពើពុករលួយថ្មីនៅថ្នាក់មូលដ្ឋានទៅវិញ។ ដូច្នេះ ការធ្វើវិមជ្ឈការត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការពង្រឹងសមត្ថភាពមន្ត្រី ការផ្តល់ប្រភពចំណូលផ្ទាល់ខ្លួន និងការបង្កើតវេទិកាដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចចូលរួមឃ្លាំមើល និងទាមទារការទទួលខុសត្រូវពីអាជ្ញាធរមូលដ្ឋានបានយ៉ាងពេញលេញ។

សន្និដ្ឋាន

ការគាំទ្រកំណែទម្រង់របស់រដ្ឋាភិបាល មិនមែនជាការអបអរសាទរដោយងងឹតងងល់នោះទេ ប៉ុន្តែគឺជាការចូលរួមស្ថាបនាដោយផ្អែកលើការរិះគន់ប្រកបដោយវិទ្យាសាស្ត្រ និងភាពស្មោះត្រង់។ ជំនឿទុកចិត្តរបស់រាស្ត្រមិនអាចទិញបានដោយពាក្យសន្យាដ៏ពិរោះនៅលើក្រដាសឬលើបបូរមាត់នោះទេ ប៉ុន្តែវាត្រូវបានកសាងឡើងពី «តំណក់ញើសនិងភាពស្មោះត្រង់» នៃសកម្មភាពជាក់ស្តែងរបស់អាជ្ញាធរគ្រប់កម្រិត។

នៅពេលដែលច្បាប់ត្រូវបានអនុវត្តដោយស្មើភាព តុលាការផ្តល់យុត្តិធម៌ដោយឥត​លំអៀង មន្ត្រីបម្រើរាស្ត្រដោយបេះដូងនិងមនសិការ ហើយអំពើពុករលួយត្រូវបានលុបបំបាត់ នោះជំនឿទុកចិត្តរបស់រាស្ត្រទៅលើរដ្ឋនឹងកើតមានឡើងវិញយ៉ាងរឹងមាំដូចមហាសិលា។ នេះហើយជាគ្រឹះដ៏កក់ក្តៅ ក្នុងការដឹកនាំប្រទេសជាតិទៅរកសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព ទាំងក្នុងក្របខ័ណ្ឌជាតិ និងនៅលើឆាកអន្តរជាតិ៕

ដោយ បណ្ឌិត ឈត ប៊ុនថង សមាជិកមប្រុងនៃរាជបណ្ឌិត្យ​សភាកម្ពុជា

The post បទវិចារណកថា៖ ការកសាងជំនឿទុកចិត្តរបស់រាស្ត្រលើរដ្ឋ ផ្ដើមចេញពីកិច្ចសន្យាសង្គម ទៅជាការអនុវត្តជាក់ស្តែង appeared first on Kampuchea Thmey Daily.

ថៃបន្តរាយបន្លាលួសជាថ្មីខណៈកម្ពុជា​បន្ត​តវ៉ា​ឱ្យបញ្ឈប់​សកម្មភាព
កម្ពុជា​បាន​ធ្វើ​ការ​តវ៉ា​ប្រឆាំង​ទៅ​នឹង​សកម្មភាព​របស់​ថៃ​នៅពេល​ថ្មីៗ​នេះ​ដែល​បាន​ចាប់​ផ្ដើម​រាយ​បន្លា​លួស​ឈ្លានពានព្រំដែន​ ដោយ​ស្នើ​ដល់​ថៃ​បញ្ឈប់​សកម្មភាព​ទាំង​នេះ​ ងាក​មក​ដោះស្រាយ​បញ្ហា​ដោយ​សន្ដិវិធី​។

ការ​តវ៉ា​ជា​ថ្មី​នេះ​គឺ​បន្ទាប់​ពី​ថៃ​បាន​បន្ត​រាយ​លួស​បន្លា​នៅ​តំបន់​មុំ​បី ខេត្ត​ព្រះវិហារ និង​តំបន់​ជប់រុន ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ កាល​ពី​ថ្ងៃ​ទី២ ខែ​កក្កដា ឆ្នាំ​២០២៦។

ក្នុង​សេចក្ដី​ប្រកាសព័ត៌មាន​ថ្ងៃ​ទី​៣ ខែ​កក្កដា ឆ្នា​២០២៦ ក្រសួង​ការបរទេស​កម្ពុជា​បាន​សរសេរ​ក្នុង​ចំណង​ជើង​ថា «កម្ពុជា​តវ៉ា​យ៉ាង​ខ្លាំង​ចំពោះ​ការ​បន្ត​ឈ្លានពាន​ព្រំដែន​របស់​ថៃ» ដោយ​បាន​ចាត់​ទុក​សកម្មភាព​របស់​ថៃ​នេះ​បាន​ធ្វើ​ផ្ទុយ​នឹង​ការ​កាត់​បន្ថយ​ភាព​តានតឹង ដែល​ចែង​ក្នុង​សេចក្ដីប្រកាស​រួម​នៃ​កិច្ច​ប្រជុំ​ពិសេស​លើក​ទី​៣ របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) កាល​ពី​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២៥ អនុស្សារណយោគយល់​គ្នា​ MOU 2000 រវាង​កម្ពុជា និង​ថៃ​ផងដែរ​។

កម្ពុជា​បាន​ស្នើ​ឱ្យ​ថៃ​បញ្ឈប់​សកម្មភាព​ទាំង​នេះ​ជា​បន្ទាន់​ មិន​ត្រឹមតែ​តំបន់​ខាង​លើ​តែ​នៅ​តាម​ទីតាំង​ផ្សេង​ទៀត​ដែល​កងកម្លាំង​ប្រដាប់​អាវុធ​ថៃ​បាន​កាន់កាប់​ខុសច្បាប់​តាំង​ពី​ឆ្នាំ​មុន​។

ក្នុង​សេចក្ដី​ប្រកាស​នោះកម្ពុជា​បញ្ជាក់​ថា៖ «ការ​បន្ថយភាពតានតឹង​គឺ​ជា​កត្តា​ចាំ​បាច់​ដើម្បី​ជំរុញ​ការ​ជឿ​ទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅមក និង​ជួយ​សម្រួល​ដល់​ដំណោះស្រាយ​ប្រកប​ដោយ​សន្ដិវិធី និង​យូរអង្វែង​នៃ​ជម្លោះ​ព្រំដែន​ ដើម្បី​ស្ដារ​សន្ដិភាព ស្ថិរភាព និង​ទំនាក់ទំនង​ភាព​ជា​អ្នក​ជិត​ខាង​ល្អ តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​-ថៃ»។

កម្ពុជា​បញ្ជាក់​ថា​ខ្លួន​នៅ​តែ​ប្ដេជ្ញា​ដោះស្រាយ​រាល់​ជម្លោះ​ព្រំដែន​ជាមួយ​ថៃ​ និងអ្នក​ជិត​ខាង​ទាំងអស់​ដោយ​សន្ដិវិធី ស្របតាម​ច្បាប់​អន្តរជាតិ និងកិច្ច​ព្រមព្រៀង​ទ្វេរភាគី​ដែល​មាន​ស្រាប់ ព្រមទាំង​ប្រកាន់​ខ្ជាប់​នូវ​ជំហរ​ជា​គោលការណ៍​របស់​ខ្លួន​ថា បន្ទាត់​ព្រំដែន​មិន​ត្រូវ​ផ្លាស់ប្ដូរ​ដោយ​ប្រើកម្លាំង​នោះ​ឡើយ​៕

រូបភាព៖ ថៃដែលបានរាយបន្លាលួសកាលពីកន្លងទៅ

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

The post ថៃបន្តរាយបន្លាលួសជាថ្មីខណៈកម្ពុជា​បន្ត​តវ៉ា​ឱ្យបញ្ឈប់​សកម្មភាព appeared first on Kampuchea Thmey Daily.

៧៧%ភាគរយនៃ​បុគ្គលិក​ដំឡើង​រថយន្ត​តូយ៉ូតា​យក​ចេញពី​សិស្ស​ដែល​ទទួល​បាន​ការ​បណ្ដុះបណ្ដាល TVET
ក្រុមហ៊ុន​តូយ៉ូតា​ឱ្យ​ដឹង​ថា​បុគ្គលិក​ដំឡើង​រថយន្ត​របស់​ខ្លួន​នៅ​កម្ពុជា​ចំនួន​៧៧%​ត្រូវ​បាន​ជ្រើសរើស​ចេញ​ពី​សិស្ស​ដែល​បានបញ្ចប់​ការ​សិក្សា​ជំនាញ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ TVET ដែល​មាន​អាយុ​ពី១៨ ដល់​២៣​ឆ្នាំ ដែល​ជា​ការ​បង្ហាញ​ថា​យុវជន​កម្ពុជា​កំពុងរួម​ចំណែក​កសាង​អនាគត​នៃ​ឧស្សាហកម្ម​ទំនើប​នៅ​កម្ពុជា​។ អនុប្រធាន​ទី​១​ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល​ បាន​បង្ហាញ​នូវ​មោទនភាព​ថា​ ពិត​ជា​មាន​សមត្ថភាព​ចាប់​យក​ជំនាញ​កម្រិត​ខ្ពស់​បើ​មាន​ការ​បណ្ដុះបណ្ដាល​ត្រឹមត្រូវ។

លើក​ឡើង​ក្នុងពិធី​ដំណើរការ​ផ្គុំ​ និង​ដំឡើង​រថយន្ត​ តូយ៉ូតា ម៉ូដែលថ្មី​ នៅ​រោងចក្រ​តូយូតា​ ក្នុង​តំបន់សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២ ខែ​កក្កដា​​ អគ្គនាយក​ក្រុម​ហ៊ុន​តូយ៉ូតា​ ស៊ុយសូ លោក Harda Shigeru បាន​លើក​ឡើង​ថា​ យុវជន​ជំនាញ​របស់​កម្ពុជា​ទាំង​នេះ​កំពុង​ក្លាយ​ជា​កម្លាំង​ចលករ​ដ៏​សំខាន់​របស់​រោងចក្រ​តូយ៉ូតា​នៅ​កម្ពុជា ដែល​ចាប់​ផ្ដើម​ពី​ផលិត​ត្រឹម​៤០​គ្រឿង​ក្នុង​មួយ​ខែ ទៅ​ជាង​៤០០គ្រឿង​ក្នុង​ខែ​ត្រឹម​រយៈពេល​២ឆ្នាំ​ចុង​ក្រោយ​។

ក្រៅ​ពី​បាន​បណ្ដាក់​ទុន​នៅ​កម្ពុជា​ក្រុម​ហ៊ុន​តូយ៉ូតា​ក៏​បាន​សហការ​ក្នុងការ​បណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស​នេះ​ដល់​យុវជន​កម្ពុជា​ផងដែរ​ដោយ​មាន​កិច្ច​សហការ​ជាមួយ​វិទ្យាស្ថាន​បច្ចេកទេស​ JVC ក្នុងគោលបំណងលើកកម្ពស់គុណភាពបណ្តុះបណ្តាលផ្នែកមេកានិចរថយន្តឱ្យឆ្លើយតបទៅនឹងស្តង់ដាឧស្សាហកម្មទំនើប។

អគ្គនាយក​ក្រុម​ហ៊ុន​តូយ៉ូតា​ ស៊ុយសូ លោក Harda Shigeru

ឯកអគ្គរាជទូតជប៉ុនប្រចាំ​ប្រទេស​កម្ពុជា​លោក អ៊ូអិណុ អាត់ស៊ូស៊ី មាន​ប្រសាសន៍​ថា​ កាល​ពី​ខែ​មីនា​ ក្រុម​ហ៊ុន​តូយ៉ូតា​បាន​ចុះ​អនុស្សារណៈ​យោគយល់​ជាមួយ​ JVC ដើម្បី​បង្កើត​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​តូយ៉ូតា ដែល​នឹងបណ្ដុះបណ្ដាល​វិស្វករ​ផ្នែក​យាន​យន្ត​ដល់​យុវជនកម្ពុជា​។ តាម​ការ​សង្កេត​របស់​លោកយុវជន​កម្ពុជា​ដែល​បានបណ្ដុះបណ្ដាល​និង​​ធ្វើការ​នៅ​រោង​ចក្រ​តូយ៉ូតាបាន​បង្កើន​ផលិតភាព​របស់​ខ្លួន​ដល់​ទៅ​៣​ដង​ឯណោះ។

លោក​សង្ឃឹមថា៖ «វិស្វករដែលទទួលបានការបណ្តុះបណ្តាលចេញពីមជ្ឈមណ្ឌល និងរោងចក្រនេះ នឹងក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការរួមចំណែកអភិវឌ្ឍន៍វិស័យឧស្សាហកម្មយានយន្តទាំងមូលនៅក្នុងប្រទេសកម្ពុជា»។

អនុប្រធាន​ទី​១ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល មាន​ប្រសាសន៍​ថា​​ រដ្ឋាភិបាល​យក​ចិត្ត​ទុកដាក់​ខ្ពស់​ដល់​ការ​វិនិយោគ​ដែល​បង្កើត​តម្លៃ​បន្ថែម​ខ្ពស់ និង​ការ​ផ្ទេរ​បច្ចេកវិទ្យា​ជំនាញ​ដល់​ប្រជាជន​កម្ពុជា​។ លោក​ថា​​ពេល​នេះយុវជន​កម្ពុជា​បាន​បង្ហាញ​ថា​​ខ្លួន​ពិតជា​អាច​បំពេញ​ការ​ងារ​បច្ចេកទេស​ជំនាញ​ជាន់​ខ្ពស់​បាន​យ៉ាង​ល្អ​ ប្រសិន​ជាទទួល​បាន​ការ​បណ្ដុះបណ្ដាល​ត្រឹមត្រូវ។

លោក​ឧបនាយករដ្ឋមន្ត្រី​បន្ថែម​ថា៖ «នេះ​ហើយ​ជា​គំរោង​វិនិយោគ​យុទ្ធសាស្ត្រ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​តែង​តែ​ផ្ដល់​អទិភាពនិង​ស្វាគមន៍​យ៉ាងកក់ក្ដៅបំផុត​ដែល​មិន​ត្រឹមតែជាការ​មក​បណ្ដាក់​ទុន​បង្កើត​រោងចក្រប៉ុណ្ណោះទេតែ​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​កសាង​ប្រព័ន្ធ​អេកូឡូស៊ីឧស្សាហកម្មបណ្ដុះបណ្ដាល​ធនធាន​មនុស្ស​និង​កសាង​អនាគតរួមជាមួយ​កម្ពុជា​ក្នុង​រយៈពេល​វែង​​​»។

លោកជឿជាក់​​ថា ​ការ​ដាក់​ដំណើរ​ការ​មជ្ឈមណ្ដល​បណ្ដុះបណ្ដាល​តូយ៉ូតា​នឹង​ជំរុញ​ដល់​ការ​អភិវឌ្ឍន៍ជំនាញ​​មេកានិក និង​យានយន្ត​កម្ពុជា​ឱ្យ​ដើរ​ទាន់​និន្នាការ​ពិភពលោក​។

គួរ​ឱ្យ​ដឹង​ផងដែរ​ថា​ គិត​រហូត​មក​ដល់​ពេល​នេះ​នៅ​កម្ពុជា​មាន​រោង​ចក្រ​ផលិត ផ្គុំ និង​តម្លើង​ រថយន្ត​ចំនួន​១១ ដែល​យុវជន​កម្ពុជា​បាន​ ​ផលិត​បាន​ប្រមាណ ៣៧ ៩០០គ្រឿង​ក្នុង​មួយ​ឆ្នាំ ហើយ​បើ​គិត​មក​ដល់​បច្ចុប្បន្ន​មាន​រថយន្ត​ប្រមាណ ១៧៣ ៤៧៣គ្រឿង​ហើយ​ត្រូវ​បាន​ផលិត​ដាក់​លក់​ និង​ចរាចរណ៍​នៅ​កម្ពុជា៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

The post ៧៧%ភាគរយនៃ​បុគ្គលិក​ដំឡើង​រថយន្ត​តូយ៉ូតា​យក​ចេញពី​សិស្ស​ដែល​ទទួល​បាន​ការ​បណ្ដុះបណ្ដាល TVET appeared first on Kampuchea Thmey Daily.

រថយន្តដែលផលិតក្នុងស្រុកមានជាង១៧ម៉ឺនគ្រឿងកំពុងចរាចរណ៍លើដងផ្លូវក្នុងប្រទេស
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក ហែម វណ្ណឌី បានឱ្យ​ដឹង​ថា​បច្ចុប្បន្ន​មាន​រថយន្ត​ជាង​១៧​ម៉ឺនគ្រឿង​បាន​ផលិត​ដោយ​រោងចក្រ​ផលិតរថយន្ត​ក្នុង​ស្រុក និង​កំពុ​ង​ដាក់​លក់​នឹង​ចរាចរណ៍​លើ​ដង​ផ្លូវ​ក្នុង​ប្រទេស​កម្ពុជា។ សរុប​តម្លៃ​នៃ​ការ​លក់រថយន្ត​ដែល​តម្លើង​នៅ​កម្ពុជាទាំង​នេះ​មាន​តម្លៃ​សរុបប្រមាណ ១,១ពាន់លានដុល្លារ​អាមេរិក។

អនុប្រធានទី១ក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា ឧប. ស៊ុន ចាន់ថុល ពិនិត្យរថយន្ត​ដែលផលិតថ្មីដោយតូយូតា​កម្ពុជា​ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​២០២៦

លោក ហែម វណ្ណឌី បាន​ថ្លែង​ក្នុងពិធី​ដំណើរការ​ផ្គុំ​ និង​ដំឡើង​រថយន្ត​ តូយូតា ម៉ូដែលថ្មី​ នៅ​រោងចក្រ​តូយូតា​ ក្នុង​តំបន់សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២ ខែ​កក្កដា ថា​ ក្នុង​មួយ​ឆ្នាំ​រោងចក្រផលិតរថយន្ត​ក្នុង​ប្រទេស​កម្ពុជា​បាន​ផ្គុំ​ និង​ដំឡើង​រថយន្ត​ បាន​ប្រមាណ​ ៣៧ ៩០០គ្រឿង ហើយ​បើ​គិត​មក​ដល់​បច្ចុប្បន្ន​មាន​រថយន្ត​ប្រមាណ ១៧៣ ៤៧៣​គ្រឿង​ហើយ​ដែល​ត្រូវ​បាន​ផលិត​និង​ដាក់​លក់​ក្នុង​ទីផ្សារ​កម្ពុជា។ លោក​បាន​បន្ថែម​ថា​ ការ​ផលិតរថយន្ត​ក្នុងស្រុក​មិន​ត្រឹម​តែជួយ​បង្កើតការងារ និង​បង្កើន​ប្រាក់​ចំណូល​សម្រាប់​ប្រជាជន​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ថែម​ទាំង​ជួយ​ពន្លឿន​ការ​ផ្ទេរ​បច្ចេកវិទ្យា ការ​អភិវឌ្ឍ​ជំនាញ និង​ការ​កសាង​សមត្ថភាព​របស់​ឧស្សាហកម្ម​ជាតិ​ផងដែរ​។

លោក​បន្ថែម​ថា​៖ «ក្នុងបរិបទ​ដែល​សេដ្ឋកិច្ច​ពិភពលោក និង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​តំបន់​នៅ​តែ​ប្រឈម​នឹង​ភាព​មិន​ប្រាកដ​ប្រជា ការ​មាន​អ្នក​ផ្គត់ផ្គង់ដែល​មាន​សមត្ថភាពនៅក្នុង​ស្រុក នឹង​ជួយ​បង្កើន​ភាព​ធន់ កាត់​បន្ថយហានិភ័យ និង​ពង្រឹង​ស្ថិរភាពនៃផលិតកម្មក្នុង​រយៈពេល​វែង»។

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម លោក ហែម វណ្ណឌី

គិតមក​ដល់​ពេល​នវ​កម្ពុជា​មាន​រោង​ចក្រ​ផលិត​ ផ្គុំ និ​ង​ដំឡើង​រថយន្ត ចំនួន​១១ ទីតាំង ដែល​មាន​ទុនវិនិយោគ​ប្រមាណ​ ១៥៦លានដុល្លា​អាមេរិក និង​បង្កើត​ការងារ​ដល់​ពលរដ្ឋ​ប្រមាណ ១ ៣៦៣កន្លែង ក្នុង​នោះ​ស្រី​មាន​ ៦៣៣នាក់៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

The post រថយន្តដែលផលិតក្នុងស្រុកមានជាង១៧ម៉ឺនគ្រឿងកំពុងចរាចរណ៍លើដងផ្លូវក្នុងប្រទេស appeared first on Kampuchea Thmey Daily.

ប្រធាន​សភា​ប្រាប់​ពី​អារម្មណ៍​មនោសញ្ចេតនា​​​ផ្ទាល់​ខ្លួន​មួយ​ចំពោះ​ប្រទេស​ជប៉ុន​ប្រាប់​ឯកអគ្គរាជទូត​ដែល​ចប់​អាណត្តិ
​ប្រធាន​សភា​កម្ពុជា​ សម្ដេច​សភាធិបតី ឃួន សុដារី បាន​បង្ហាញ​អារម្មណ៍​មនោសញ្ចេតនា​ដែល​ជា​ការ​ចងចាំ​មួយ​របស់​សម្ដេច​ចំពោះ​ប្រទេស​ជប៉ុន​ប្រាប់​ដល់​ឯកអគ្គរាជទូត​ជប៉ុន​លោក អ៊ូអិណុ អាត់ស៊ូស៊ី ក្នុង​ពេល​ដែល​លោក​ចូល​ជួប​ជម្រាប​លា​មុន​ចប់​អាណត្តិ​ការងារ​ពី​កម្ពុជា​។ សម្ដេច​ថា​ប្រទេស​ជប៉ុន​ជា​ប្រទេស​ទី១​ដែល​សម្ដេច​បាន​ទៅ​លេង​តាំង​ពី​នៅ​ក្មេង​មក​ម្ល៉េះ​ ហើយ​រូបភាព​នៃ​ដំណើរ​កម្សាន្ត​របស់​សម្ដេច​ទៅ​ប្រទេស​នេះ​គឺ​នៅ​ក្នុង​ការ​ចងចាំ​របស់​សម្ដេច​ជានិច្ច​។

ថ្លែង​ក្នុង​ជំនួប​នៅ​វិមាន​រដ្ឋ​សភា​ព្រឹក​ថ្ងៃ​ទី​៣ ខែ​កក្កដា ឆ្នាំ​២០២៦​នេះ សម្ដេច​សភា​ធិបតី ឃួន សុដារី បាន​លើក​ឡើង​ថា និស្ស័យ​និង​មនោសញ្ចេតនា​ជាមួយ​ជប៉ុន​ គឺ​បាន​បន្ត​រហូត​មក​ដល់​ពេល​សម្ដេច​ធ្វើ​ជា​តំណាង​រាស្ត្រ និង​ប្រធាន​គណៈកម្មការ​ទី​១​សភា​ដែល​ពេល​នោះ​សម្ដេច​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ជប៉ុន​ស្ទើ​តែ​រាល់​ឆ្នាំ​ដើម្បី​បំពេញ​ការងារ​។

នាយខុទ្ទកាល័យ​ និង​ជា​អ្នកនាំពាក្យ​សម្ដេច​ប្រធាន​សភា​លោក កែវ ពិសិដ្ឋ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា​៖ «សម្ដេច​ចង​ចាំ​ថា​លោក​ធ្លាប់​ទៅ​ជប៉ុន​តាំង​ពី​លោក​នៅ​ក្មេង​ម្ល៉េះ។ ដោយ​សារ​ឪពុក​របស់​លោក​ធ្លាប់​រៀន​ទទួល​បាន​អាហារូបករណ៍​រៀន​នៅ​ប្រទេស​ជប៉ុន​ដល់​អ៊ីចឹង​មនោសញ្ចេតនា​ផ្ទាល់​ខ្លួន​រវាង​សម្ដេច​និង​ជប៉ុន​គឺ​វែង​ឆ្ងាយ​មក​ហើយ​តាំង​ពី​អនុស្សាវរីយ៍​លោក​តាំង​ពី​នៅ​ក្មេង​ ហើយ​ពេល​ចូល​ធ្វើ​ការ​មក​ហ្នឹង​គឺ​សម្ដេច​លោក​មក​បំពេញ​តួនាទី​ហ្នឹង​ជា​តំណាង​រាស្ត្រ​ជា​ប្រធាន​គណៈកម្មការ​គឺ​តែង​តែ​ចេញ​ចូល​លោក​ថា​លោក​ទៅ​ស្ទើរ​តែ​រាល់​ឆ្នាំ​កាល​ពី​មុន​នោះ​»។

សម្រាប់​ទំនាក់ទំនង​នៃ​ស្ថាប័ន​សភា​វិញ​សម្ដេច​សភា​ធិបតី​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង​សភា​កម្ពុជា-​ជប៉ុន ជា​ពិសេស​ក្នុង​អំឡុង​ទស្សវត្ស​ឆ្នាំ​៩០ និង​ឆ្នាំ​២០០០​ ប្រទេស​ទាំង​ពីរ​តែង​តែ​ផ្លាស់​ប្ដូរ​ទស្សនកិច្ច​មន្ត្រី​ជាន់ខ្ពស់​សភា​នឹង​សភា​ជានិច្ច​ យ៉ាងណា​ទំនាក់ទំនង​នេះ​ហាក់​ថយ​ថយ​ចុះ​ពេល​បច្ចុប្បន្ន​ ខណៈ​សម្ដេច​ថា​នឹង​ជំរុញ​ឱ្យ​មាន​ទំនាក់ទំនង​កាន់​តែ​ល្អ​ និង​រឹងមាំ​ឡើង​វិញ​ផង​ដែរ​។

ក្នុង​ជំនួប​នោះ​លោក​ អ៊ូអិណុ អាត់ស៊ូស៊ី ក៏​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ភាព​ជា​ដៃ​គូរ​របស់​កម្ពុជា ព្រម​ទាំង​រម្លឹក​នូវ​អនុស្សាវរីយ៍​ល្អៗ​ដែល​លោក​ចងចាំ​ពី​សម្ដេច​សភា​ធិបតី​ផង​ដែរ​។ លោក​ អ៊ូអិណុ បាន​រម្លឹក​ពី​ការ​ឡើង​មក​ធ្វើ​ជា​តំណាង​ទូត​ជប៉ុន​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​ដែល​សម្ដេច​សភា​ធិបតី​ឡើង​ជា​ប្រធាន​សភា​ និង​មាន​កិត្តិយស​ដែល​សម្ដេច​បាន​ចូល​រួម​ក្នុង​ពិធី​ខួប​កំណើត​ព្រះ​ចៅ​អធិរាជ​ជប៉ុន​ដែល​រៀបចំ​ដោយ​ទូត​ជប៉ុន​នៅ​កម្ពុជា​ ព្រម​ទាំង​ចំណាយ​ពេល​ជួប​លោក​ដោយ​ផ្ទាល់​នៅ​និវេសនដ្ឋាន​ទូត​ពិសា​អាហារ​ពេល​ល្ងាច​ជាមួយ​គ្នា​ផង​ដែរ​នោះ​។

លោក​បង្ហាញ​អារម្មណ៍​សោក​ស្ដាយ​ដែល​ក្នុង​អាណត្តិ​របស់​លោក​ មិនមាន​ដំណើរ​ទស្សនកិច្ច​របស់​សម្ដេចប្រធានសភា​ទៅ​ជប៉ុន ឬ​ប្រធាន​សភា​ជប៉ុន​មក​កម្ពុជា​ដោយសារ​តែ​ដំណើរ​ការ​ផ្លាស់ប្ដូរ​រដ្ឋាភិបាល​ដោយ​សារ​ការ​បោះឆ្នោត និង​បេសកកម្ម​ផ្សេង​ដែល​ត្រូវ​ធ្វើ​។

លោក​សង្ឃឹម​ថា​ឯកអគ្គរាជទូត​ថ្មី​នឹង​បន្ត​ជំរុញ​ទំនាក់ទំនង​កម្ពុជា​-ជប៉ុន​ឱ្យ​កាន់​តែ​ស៊ីជម្រៅ​ថែម​ទៀត​ ខណៈ​សម្ដេច​សភា​ធិបតី​ថ្លែង​អំណរ​គុណ​ចំពោះ​លោក អ៊ូអិណុ អាត់ស៊ូស៊ី ដែល​បាន​ខិតខំ​ក្នុង​ការងារ​ជួយ​ដល់​ទំនាក់ទំនង​រវាង​កម្ពុជា​និង​ជប៉ុន​កន្លង​ទៅ និង​ជួន​ពរ​ឱ្យ​លោក​ជោគជ័យ​នា​បេសកម្ម​បន្ទាប់​របស់​លោក​នា​ពេល​ខាង​មុខ​៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

The post ប្រធាន​សភា​ប្រាប់​ពី​អារម្មណ៍​មនោសញ្ចេតនា​​​ផ្ទាល់​ខ្លួន​មួយ​ចំពោះ​ប្រទេស​ជប៉ុន​ប្រាប់​ឯកអគ្គរាជទូត​ដែល​ចប់​អាណត្តិ appeared first on Kampuchea Thmey Daily.

លិខិតមិត្ត​អ្នក​អាន៖ តើមនសិការជាតិនៅឯណា?
ក្នុងនាមជាកូនខ្មែរម្នាក់ ដែលស្រឡាញ់ទឹកដីកំណើតស្មើនឹងជីវិត ខ្ញុំពិតជាមានក្តីសង្វេគហួសនឹងថ្លែង ហើយបេះដូងក៏រឹតតែហាក់ដូចជាកំពុងត្រូវកាំបិតមុតស្រួចចាក់ដោត ពេលឃើញមាតុភូមិដែលពោរពេញដោយក្តីសង្ឃឹមរបស់យើង កំពុងត្រូវក្រុមមនុស្សលោភលន់មួយក្តាប់តូច បំពុលឱ្យក្លាយជាវាលពិឃាតនៃសីលធម៌។ ការលើកឡើងនេះមិនមែន ការរិះគន់ដោយកំហឹងឡើយ ប៉ុន្តែវាជាសម្រែកនៃមនសិការរបស់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងឈឺចាប់ចំពោះការវិនាសនៃធនធានធម្មជាតិ។ យើងបានឃើញផ្ទាល់នឹងភ្នែកនូវការជាន់ឈ្លីសុខុមាលភាពសាធារណៈ និងការយកសេចក្តីថ្លៃថ្នូររបស់ជាតិទៅជួញដូរ ដោយមិនគិតពីគុណធម៌ ឬបាបបុណ្យគុណទោសឡើយ។

តើនេះឬជាមរតកដែលយើងត្រូវបន្សល់ទុកឱ្យកូនចៅ? ស្នាមរបួសដែលបង្កើតឡើងដោយក្រុមមនុស្សលោភលន់ទាំងនេះ មិនមែនគ្រាន់តែជាបញ្ហានីតិវិធីច្បាប់នោះទេ ប៉ុន្តែវាគឺជាសោកនាដកម្មនៃសីលធម៌ដែលកំពុងហែកហួរដួងព្រលឹងខ្មែរ ហើយប្រសិនបើយើងមិនរួបរួមគ្នាទប់ស្កាត់វាឥឡូវនេះទេ នោះកេរ្តិ៍ឈ្មោះជាតិ និងសេចក្តីថ្លៃថ្នូររបស់យើងនឹងត្រូវរលាយសាបសូន្យជារៀងរហូត។ ដើម្បីយល់ដឹងកាន់តែច្បាស់អំពីរូបភាពនានានៃការបំភ្លិចបំផ្លាញជាតិ សូមពិនិត្យមើលកត្តាមួយចំនួនដូចជាខាងក្រោម៖

ក.ផ្ទាំងទស្សនីយភាពនៃភាពអសីលធម៌៖ មេរោគដែលកំពុងបំផ្លាញជាតិ

សង្គមយើងកំពុងប្រឈមនឹង«មហារីក» ដែលចាក់ឫសយ៉ាងជ្រៅតាមរយៈសកម្មភាព​ខុសច្បាប់ជាប្រព័ន្ធដែលរួមមាន៖

ទី១. ការបំផ្លាញធនធានធម្មជាតិ៖ ការកាប់បំផ្លាញព្រៃឈើ និងការនេសាទខុសច្បាប់ទ្រង់ទ្រាយធំនៅទន្លេសាប ដោយប្រើឧបករណ៍ទំនើបៗដូចជាឧបករណ៍​ឆក់ ដែលមិនត្រឹមតែបំផ្លាញមច្ឆជាតិដល់ពូជពង្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំផ្លាញប្រព័ន្ធអេកូឡូស៊ីដែលជាដង្ហើមសេដ្ឋកិច្ចនៃប្រទេសទៀតផង។

ទី២. ឧក្រិដ្ឋកម្មលើសុខភាពសាធារណៈ៖ ការផលិតនិងចែកចាយគ្រឿងញៀនគឺជាការសម្លាប់យុវជនដែលជាទំពាំងស្នងឫស្សី។ ទន្ទឹមនឹងនេះ ការនាំចូលចំណីអាហារហួសកាលកំណត់ ឬមានជាតិគីមីហួសកម្រិតសុវត្ថិភាពក្នុងប្រហិត សាច់បង្កក ផ្លែឈើ និងបន្លែ គឺជាអំពើឃាតកម្មដោយប្រយោលលើសុខភាពប្រជាពលរដ្ឋរាប់លាននាក់។

ទី៣. ការក្បត់មនសិការជាតិ៖ អ្វីដែលគួរឱ្យឈឺចាប់បំផុតនោះ គឺការគប់គិតគ្នារវាងឈ្មួញទុច្ចរិតនិងមន្ត្រីមួយខ្វះមនសិការមួយចំនួនដែលស៊ីប្រាក់ខែរដ្ឋ តែបែរជាទៅការពារឧក្រិដ្ឋជន។ ការអនុវត្តច្បាប់ដែលលម្អៀងទៅរកអ្នកមានលុយមានអំណាច បានធ្វើឱ្យប្រព័ន្ធយុត្តិធម៌​ក្លាយទៅជាឧបករណ៍បម្រើផលប្រយោជន៍បុគ្គល ជាជាងការស្វែងរកសេចក្តីថ្លៃថ្នូរនិងយុត្តិធម៌ជូនសង្គម។

នាយរងសេនាធិការអាវុធហត្ថបន្ទាយមានជ័យ នួន នីណារ៉ូ ដែលពាក់ព័ន្ធ​នឹង​បទល្មើស​ឆបោកអនឡាញ​នៅ​ប៉ោយប៉ែត កំពុងរត់គេចខ្លួនតាំង​ពី​ខែ​មេសា ឆ្នាំ​២០២៦។

ខ.វិបត្តិស្ថាប័ន៖ ការដួលរលំនៃសីលធម៌វិជ្ជាជីវៈនិងប្រព័ន្ធទំនុកចិត្ត

បញ្ហាខាងលើមិនមែនជាឧប្បត្តិហេតុដាច់ដោយឡែកនោះទេ ប៉ុន្តែវាជាសញ្ញានៃការរលួយនៃប្រព័ន្ធគ្រប់គ្រង៖

ទី១. ការប្រើប្រាស់អំណាចដើម្បី«បិទបាំងបទល្មើស»៖ មិនត្រឹមតែការទទួលសំណូកនោះទេ ប៉ុន្តែមានការប្រើប្រាស់អំណាចរដ្ឋដើម្បីគំរាមកំហែងដល់អ្នកសារព័ត៌មាន ឬសកម្មជនដែលហ៊ានលាតត្រដាងការណ៍ពិត។

ទី២. វប្បធម៌«អន្តរាគមន៍»ដែលសម្លាប់សមធម៌៖ ការជ្រៀតជ្រែកដោយផ្ទាល់ពីបុគ្គលមានអំណាចទៅលើការអនុវត្តច្បាប់ បានធ្វើឱ្យមន្ត្រីមូលដ្ឋានលែងហ៊ានអនុវត្តច្បាប់ត្រង់ទៅត្រង់មក។ នេះគឺជា «មហារីកដំណាក់កាលចុងក្រោយ» ដែលធ្វើឱ្យប្រជាពលរដ្ឋបាត់បង់ជំនឿលើអាជ្ញាធរ ប្រព័ន្ធតុលាការនិងច្បាប់។

គ.វិបត្តិនៃការអប់រំនិងធនធានមនុស្ស៖ «ការសម្លាប់អនាគតជាតិ»

ខណៈដែលគ្រឿងញៀននិងអាហារដែលមានជាតិគីមីលើសកម្រិត កំពុងបំផ្លាញសុខភាពខាងរាងកាយ ចំណែកឯការធ្វើឱ្យប្រព័ន្ធអប់រំចុះខ្សោយ គឺស្មើនឹងការកាត់ផ្តាច់សរសៃឈាមអនាគតរបស់ជាតិទាំងស្រុង។

ទី១. ការបណ្តុះបណ្តាលដែលគ្មានគុណភាព៖ ប្រសិនបើសាលារៀនលែងជាកន្លែងសម្រាប់ស្វែងរកចំណេះដឹង ហើយបែរជាក្លាយជាទីតាំងសម្រាប់«ទិញយកសញ្ញាបត្រ» ទៅវិញនោះ ប្រទេសជាតិប្រាកដជាជួបវិបត្តិខ្វះខាតអ្នកជំនាញពិតប្រាកដ ដើម្បីយកមកអភិវឌ្ឍសេដ្ឋកិច្ចជាក់ជាមិនខាន។

ទី២. ការបាត់បង់ខួរក្បាល៖ យុវជនដែលមានសមត្ថភាពខ្ពស់ សម្រេចចិត្តចាកចេញពីស្ថាប័នរដ្ឋទៅធ្វើការងារនៅស្ថាប័នឯកជន សង្គមស៊ីវិល ឬក្រៅប្រទេស ដោយសារតែពួកគេមើលឃើញថា «សមត្ថភាព​មិនអាចឈ្នះខ្សែរយៈ»។ ស្ថានភាពនេះជាការហូរចេញនូវធនធានមនុស្សដ៏មានតម្លៃបំផុតនាពេលកន្លងមក។

ឃ.វិបត្តិសីលធម៌សង្គម៖ «ភាពព្រងើយកន្តើយគឺជាភាពសមគំនិត»

នេះគឺជាចំណុចដែលធ្វើឱ្យសភាពការណ៍កាន់តែធ្ងន់ធ្ងរទៅ៖

ទី១. វប្បធម៌នៃការមិនខ្វល់ខ្វាយ៖ ប្រជាពលរដ្ឋមួយចំនួនចាប់ផ្តើមយល់ឃើញថា «រឿងនេះមិនមែនជារឿងរបស់ខ្ញុំ» ឬ«ធ្វើម៉េចឱ្យតែបានសុខ»។ ការបណ្ដោយឱ្យមានអំពើអយុត្តិធម៌កើតឡើងដោយគ្មានការតវ៉ា គឺស្មើនឹងការផ្តល់ភ្លើងខៀវឱ្យឧក្រិដ្ឋជនបន្តសកម្មភាពអាក្រក់របស់ពួកគេ។

ទី២. ភាពខ្វះចន្លោះនៃសីលធម៌សាសនានិងសង្គម៖ ការណ៍ដែលតម្លៃនៃទឹកប្រាក់ក្លាយជា«គោលដៅតែមួយគត់»ក្នុងជីវិត បានធ្វើឱ្យទំនាក់ទំនងរវាងមនុស្សនិងមនុស្សលែងប្រព្រឹត្តទៅដោយចិត្តស្មោះ។ ក្តីមេត្តាធម៌ត្រូវបានជំនួសដោយការកេងប្រវ័ញ្ច។

អតីត​ឧកញ៉ា ឡេ​ង ចាន់​ណា ដែល​ជា​អគ្គ​នាយិកា​ក្រុមហ៊ុន ប្រ៊ី​លាន​ស៊ី​ធី ដែល​ជាអ្នក​ចេញ​មុខ​​នៃ​គម្រោង​បោកប្រាស់​ពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​ដែល​មាន​ទំហំទឹកប្រាក់​៣០០លានដុល្លារ។

ង.ផលប៉ះពាល់៖ «ការដួលរលំនៃរចនាសម្ព័ន្ធជាតិ»

​អំពើអាក្រក់ដែលបានរៀបរាប់ខាងលើ មិនមែនគ្រាន់តែជាឧប្បត្តិហេតុនោះទេ វាគឺជា «ការបំផ្លាញគ្រឹះរបស់ជាតិ» ដែលបង្កវិបាកជាប្រព័ន្ធនិងមិនអាចត្រឡប់ក្រោយបានវិញឡើយ វិបាកទាំងនោះមានដូចជា៖

ទី១. ការអន់ថយនៃគុណភាពជីវសាស្ត្ររបស់ជាតិ៖ ការប្រើប្រាស់គីមីក្នុងអាហារ និងការរីករាលដាលនៃគ្រឿងញៀនមិនត្រឹមតែសម្លាប់មនុស្សនៅថ្ងៃនេះទេ ប៉ុន្តែវាបានធ្វើឱ្យ«ហ្សែននៃភាពវៃឆ្លាតនិងកម្លាំងពលកម្ម» របស់ជាតិធ្លាក់ចុះ។ នៅពេលដែលយុវជនជំនាន់ក្រោយធំឡើងដោយមានបញ្ហាសុខភាពខួរក្បាលនិងរាងកាយ ពួកគេនឹងក្លាយជា«បន្ទុក»នៃប្រព័ន្ធសង្គម មិនមែនជា«កម្លាំងចលករ» សម្រាប់អភិវឌ្ឍន៍ជាតិឡើយ។ ទង្វើនេះគឺជាការបណ្ដុះពូជសាសន៍ឱ្យខ្សោយដោយចេតនា។

ទី២. ការដាច់រហែកនៃកិច្ចសន្យាសង្គម៖ រដ្ឋនិងប្រជាពលរដ្ឋមានកិច្ចសន្យាជាមួយគ្នាថា៖ ប្រជាពលរដ្ឋគោរពច្បាប់ រដ្ឋផ្តល់សន្តិសុខនិងយុត្តិធម៌។ ប៉ុន្តែនៅពេលដែលច្បាប់ក្លាយជា «របាំងការពារឧក្រិដ្ឋជន» ជំនឿទុកចិត្តត្រូវបានកាត់ផ្តាច់ទាំងស្រុង។ ការបាត់បង់ជំនឿនេះគឺជា«មេរោគសង្គម»ដែលមានគ្រោះថ្នាក់បំផុត។ វានាំឱ្យកើតមានវប្បធម៌ «សងសឹកតាមបែបឯកជន» និងការអស់សង្ឃឹម ដែលជាមូលដ្ឋានគ្រឹះនៃអស្ថិរភាពនយោបាយ និងភាពវឹកវរក្នុងសង្គមរយៈពេលវែង។

ទី៣. ការសាយភាយនៃ«មេរោគអសីលធម៌»៖ នៅពេលដែលអំពើពុករលួយក្លាយជា«រឿងធម្មតា» នោះកុមារនិងយុវជននឹងធំឡើងដោយមានជំនឿថា៖ «ដើម្បីជោគជ័យ ត្រូវតែធ្វើអំពើខុសឆ្គង»។ សភាពបែបនេះគឺជាការបំផ្លាញតម្លៃសីលធម៌របស់ជាតិទាំងមូល។ យើងនឹងបាត់បង់បុគ្គលិកលក្ខណៈជាតិ ជំនួសមកវិញដោយសង្គមមួយដែលមនុស្សជាន់ឈ្លីគ្នាដើម្បីរស់ ក្នុងបរិយាកាសដែលការកេងប្រវ័ញ្ចត្រូវបានលើកតម្កើង។

ទី៤.ការបាត់បង់អធិបតេយ្យភាពតាមរយៈធនធាន៖ ការកាប់បំផ្លាញព្រៃឈើ និងការបំផ្លាញប្រព័ន្ធអេកូឡូស៊ី មិនមែនគ្រាន់តែបាត់បង់ដើមឈើនោះទេ វាគឺការ «លក់ដូរអនាគត»។ នៅពេលដែលដីធ្លីអស់ជីវជាតិ ទឹកទន្លេពុល ហើយព្រៃឈើក្លាយជាវាលខ្សាច់ ជាតិមួយនឹងបាត់បង់សមត្ថភាពក្នុងការផលិតស្បៀង និងការគ្រប់គ្រងធនធានដោយខ្លួនឯង។ យើងនឹងក្លាយជា«ទាសករសេដ្ឋកិច្ច» ដែលត្រូវពឹងផ្អែកលើការនាំចូលពីបរទេសទាំងស្រុង។

ទី៥. ការបំផ្លាញកេរ្តិ៍ដំណែលរបស់ដូនតា៖ យើងកំពុងប្រព្រឹត្តអំពើ«ក្បត់»នឹងដូនតាដែលបានបន្សល់ទុកនូវទឹកដីដ៏មានជីជាតិ។ កូនចៅជំនាន់ក្រោយនឹងមិនត្រឹមតែរស់នៅក្នុងសភាពក្រីក្រទេ ប៉ុន្តែពួកគេនឹង«ជេរប្រទេច»ជំនាន់យើងដែលបានបំផ្លាញមរតករបសពួកគេអស់ មុននឹងពួកគេបានឃើញ។ នេះគឺជា «បាបកម្មប្រវត្តិសាស្ត្រ» ដែលពិបាកនឹងលាងជម្រះឱ្យស្អាតណាស់។

តើអ្នកអ្នកដែលបាននិងកំពុងប្រព្រឹត្តអំពើអាក្រក់ទាំងនោះ នៅមាន«មនសិការ»ដែរឬទេ?

តើអ្នកមិនខ្មាស់អៀននឹងកូនចៅរបស់ខ្លួនឯងដែរឬទេ?

តើអ្នកមិនខ្លាច«បាប»ក្នុងនាមជាពុទ្ធសាសនិកជនទេឬ?

តើអ្នកមិនស្រណោះមរតកទឹកដីដែលដូនតាបានបូជាជីវិតដើម្បីរក្សាទុកឱ្យអ្នកដែរទេឬ?

តើអ្នកនៅមានការអាណិតអាសូរដល់ប្រជាជាតិខ្មែរដែរឬទេ?

អំណាចនិងទ្រព្យសម្បត្តិដែលបានមកពីការកេងប្រវ័ញ្ចលើញើសឈាមទឹកភ្នែករបស់ប្រជាជន វាមិនអាចនាំមកនូវសុភមង្គលពិតប្រាកដបានឡើយ។

ផ្លូវឆ្ពោះទៅមុខ៖ យុទ្ធសាស្ត្រកែទម្រង់និងនិរន្តរភាពជាតិ

​ដើម្បីប្រែក្លាយស្ថានភាពពី «សង្គមពុករលួយ» ឱ្យទៅជា «សង្គមនីតិរដ្ឋ» យើងមិនអាចរង់ចាំតែសម្រែកទាមទារនោះទេ។ អ្វីដែលចាំបាច់បំផុតគឺយន្តការអនុវត្តច្បាប់ ដែលមានតម្លាភាពនិងស័ក្តិសិទ្ធិសម្រាប់អ្នកគ្រប់គ្នា៖

ទី១. វិធានការរដ្ឋបាលនិងនីតិរដ្ឋ

សវនកម្មកេរដំណែលនិងទ្រព្យសម្បត្តិមន្ត្រី៖ បង្កើតយន្តការ«ប្រកាសទ្រព្យសម្បត្តិ និងបំណុល» ឱ្យមានតម្លាភាពជាសាធារណៈសម្រាប់មន្ត្រីជាន់ខ្ពស់។ ការកើនឡើងនៃទ្រព្យសម្បត្តិដែលមិនសមស្របនឹងប្រាក់ខែ ត្រូវតែជាមូលដ្ឋាននៃការស៊ើបអង្កេតភ្លាមៗ។

យន្តការតបត«បណ្តាញឧក្រិដ្ឋកម្ម»៖ បង្កើតក្រុមការងារចម្រុះ ដែលមានសិទ្ធិអំណាចពេញលេញ ដោយមិនស្ថិតនៅក្រោមឥទ្ធិពលនៃស្ថាប័នណាមួយ ដើម្បីបង្ក្រាបបទល្មើសធនធានធម្មជាតិ និងបទល្មើសផ្សេងៗទៀត។ ក្រុមនេះត្រូវមានភាពឯករាជ្យ និងមានការការពារសុវត្ថិភាពខ្ពស់។

ការផាកពិន័យដែលធ្វើឱ្យ«រាងចាល»៖ ការផាកពិន័យមិនត្រូវត្រឹមតែជាចំនួនទឹកប្រាក់តូចតាចដែលអ្នកមានអាចបង់បានដោយងាយនោះទេ ប៉ុន្តែត្រូវមានការដកហូតអាជ្ញាប័ណ្ណអាជីវកម្មជារៀងរហូត និងការផ្ដន្ទាទោសដាក់ពន្ធនាគារជាកំហិតសម្រាប់បទល្មើសសុខភាពសាធារណៈនិងបទល្មើសបំផ្លាញជាតិ។

ទី២.ការកែទម្រង់ស្ថាប័ននិងបច្ចេកវិទ្យា

ការធ្វើឌីជីថលូបនីយកម្មរដ្ឋបាល៖ កាត់បន្ថយការជួបមុខគ្នាផ្ទាល់រវាងមន្ត្រីនិងពលរដ្ឋ/ឈ្មួញតាមរយៈប្រព័ន្ធរដ្ឋបាលតាមអនឡាញ។ នៅពេលដែល «មនុស្ស» មិនមែនជាអ្នកសម្រេចចិត្តលើ«លុយ» នោះអំពើពុករលួយនឹងថយចុះដោយស្វ័យប្រវត្តិ។

គួរតែមានតុលាការពិសេសសម្រាប់បទល្មើសសេដ្ឋកិច្ចនិងបរិស្ថាន៖ បង្កើតអង្គជំនុំជម្រះពិសេសដែលមានចៅក្រមជំនាញ ដើម្បីពន្លឿនការកាត់ក្តីលើឧក្រិដ្ឋកម្មដែលបំផ្លាញជាតិ។ ការកាត់ក្តីត្រូវធ្វើឡើងដោយតម្លាភាព និងផ្សព្វផ្សាយជាសាធារណៈ ដើម្បីស្តារទំនុកចិត្ត។

គួរតែមាន​ស្ថាប័នត្រួតពិនិត្យឯករាជ្យ៖ បង្កើតក្រុមប្រឹក្សាឃ្លាំមើលដែលរួមមានតំណាងប្រជាពលរដ្ឋ អ្នកជំនាញផ្នែកច្បាប់ និងស្ថាប័នស្រាវជ្រាវ ដើម្បីវាយតម្លៃការអនុវត្តច្បាប់របស់រដ្ឋាភិបាលជារៀងរាល់ត្រីមាស។

ទី៣. ការចូលរួមរបស់ពលរដ្ឋនិងវប្បធម៌ប្រកបដោយសីលធម៌

យន្តការការពារអ្នកផ្តល់ព័ត៌មាន៖ នេះគឺជាចំណុចស្នូល។ ពលរដ្ឋនឹងមិនហ៊ានរាយការណ៍ទេ បើពួកគេមិនមានច្បាប់ការពារ។ យើងត្រូវការច្បាប់ដែលធានាថា អ្នកផ្តល់ព័ត៌មានមិនត្រឹមតែមិនមានទោសទេ ប៉ុន្តែថែមទាំងទទួលបានការការពារពីការគំរាមកំហែង និងការផ្ដល់រង្វាន់លើកទឹកចិត្ត។

អប់រំ«សីលធម៌ពលរដ្ឋ»៖ ដាក់បញ្ចូល «មនសិការជាតិ» និង «ក្រមសីលធម៌វិជ្ជាជីវៈ» ក្នុងកម្មវិធីសិក្សាគ្រប់កម្រិត។ ត្រូវបង្រៀនឱ្យយុវជនយល់ថា តើអ្វីខ្លះជាអំពើពុកហើយអំពើពុករលួយគឺជាអំពើខុសច្បាប់ និងនាំឱ្យមានការបំផ្លាញជាតិ។

ការកែទម្រង់នេះមិនមែនជាការងាយស្រួលនោះទេ ពីព្រោះវាប៉ះពាល់ដល់ «ផលប្រយោជន៍នៃក្រុមមនុស្សដែលមានឥទ្ធិពល»។ ប៉ុន្តែ ប្រសិនបើយើងមិនចាប់ផ្តើមរៀបចំយន្តការទាំងនេះឱ្យបានរឹងមាំនិងមានប្រសិទ្ធភាពទេ នោះ «មហារីកសង្គម» នឹងបន្តរីករាលដាលរហូតដល់ចំណុចដែលយើងមិនអាចជួយសង្គ្រោះជាតិបានទៀតឡើយ។

សេចក្តីសន្និដ្ឋាន៖ «ការប្តេជ្ញាចិត្តជាប្រវត្តិសាស្ត្រ ដើម្បីជាតិដ៏រុងរឿង»

​ការទប់ស្កាត់អំពើពុករលួយនិងការកេងប្រវ័ញ្ច មិនមែនគ្រាន់តែជាការងាររបស់ស្ថាប័នរដ្ឋមួយចំនួននោះទេ ប៉ុន្តែវាគឺជា «បេសកកម្មដ៏ពិសិដ្ឋ» ដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីក្នុងសង្គម។ យើងមិនអាចរង់ចាំឱ្យការផ្លាស់ប្តូរធ្លាក់ចុះពីលើមេឃមកនោះទេ ប្រសិនបើយើងម្នាក់ៗមិនហ៊ានក្លាយជា «ចង្កៀង» មួយដែលបំភ្លឺក្នុងភាពងងឹតទេ​ សង្គមយើងមិនអាចដោះស្រាយបញ្ហាបានឡើយ។

ដើម្បីឈានទៅដល់ការកែទម្រង់សង្គមឱ្យបានជោគជ័យនិងមាននិរន្តរភាព យើងត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ទាំងបីដូចខាងក្រោម៖

១. ចេញពីភាពព្រងើយកន្តើយ ទៅជាភាពជាម្ចាស់ការ៖ ចាប់ពីពេលនេះទៅលែងមានទៀតហើយពាក្យថា «រឿងនេះមិនមែនជារឿងរបស់ខ្ញុំ»។ នៅពេលដែលធនធានធម្មជាតិត្រូវគេបំផ្លាញ សុខភាពសាធារណៈត្រូវគេបំពុល និងយុត្តិធម៌ត្រូវគេជាន់ឈ្លី នោះគ្រប់យ៉ាងគឺជារឿង«ជីវិតនិងសេចក្តីស្លាប់» របស់ជាតិយើងទាំងអស់គ្នា។ ការហ៊ាននិយាយការណ៍ពិត ហើយមិននៅស្ងៀមចំពោះរឿងអយុត្តិធម៌ គឺជាចំណុចចាប់ផ្តើមនៃការផ្លាស់ប្តូរសង្គមឱ្យប្រសើរឡើង។

២. ផ្លាស់ប្ដូរពីវប្បធម៌ខ្សែរយៈ ទៅជាវប្បធម៌សមិទ្ធផល៖ សង្គមមួយនឹងរីកចម្រើនបាន លុះត្រាតែ «សមត្ថភាព»និង«សីលធម៌» ត្រូវបានលើកកម្ពស់លើសពី«ខ្សែរយៈ»។ យើងត្រូវរួមគ្នាបង្កើតបរិយាកាសមួយដែលមន្ត្រីស្អាតស្អំមានមោទនភាពក្នុងការបម្រើរាស្ត្រ ហើយយុវជនមានជំនឿជាក់ថា ការខិតខំប្រឹងប្រែងរបស់ពួកគេនឹងទទួលបានផ្លែផ្កា ដោយមិនចាំបាច់មានខ្នងបង្អែក។

៣. ផ្លាស់ប្ដូរពីការរង់ចាំ ទៅជាសកម្មភាពជាក់ស្តែង៖ យើងសូមអំពាវនាវដល់ «ស្មារតីស្នេហាជាតិ» របស់មន្ត្រីគ្រប់លំដាប់ថ្នាក់។ ​សូមកុំឱ្យអំណាចមួយពេលខ្លី បំផ្លាញកិត្តិយសអស់មួយជីវិត ឬបង្កជាបាបកម្មដល់កូនចៅខ្លួនឯង។ ការប្តេជ្ញាចិត្តចាប់ផ្តើមពីថ្ងៃនេះ តាមរយៈការអនុវត្តច្បាប់ដោយគ្មានការលើកលែង និងការកសាងប្រព័ន្ធត្រួតពិនិត្យឱ្យមានប្រសិទ្ធភាពបំផុត។

កម្ពុជាមិនមែនជាកម្មសិទ្ធិផ្តាច់មុខរបស់ក្រុមមនុស្សលោភលន់នោះទេ ប៉ុន្តែជា «មរតកដ៏មានតម្លៃ» ដែលដូនតាយើងបានបូជាឈាមស្រស់សាច់ស្រស់ដើម្បីថែរក្សា។ តើយើងនឹងទុកឱ្យមរតកនេះឱ្យក្លាយជា «វាលពិឃាតនៃសីលធម៌» ឬជា «មាតុភូមិដែលពោរពេញដោយក្តីសង្ឃឹម»? ចម្លើយគឺស្ថិតនៅលើដៃរបស់យើងគ្រប់គ្នា។

សូមឱ្យយើងរួមដៃគ្នាជាកម្លាំងគន្លឹះ បោសសម្អាតភាពអសីលធម៌ ដើម្បីប្រគល់មកវិញនូវភាពថ្លៃថ្នូរ សន្តិភាព និងភាពរុងរឿងជូនកូនចៅជំនាន់ក្រោយ។ កម្ពុជាអាចធ្វើបាន ប្រសិនបើយើងទាំងអស់គ្នាហ៊ាននិយាយថា៖ «គ្រប់គ្រាន់ហើយ! ដល់ពេលដែលយើងត្រូវសង្គ្រោះជាតិរបស់យើងហើយ!»។

ដោយក្តីស្រឡាញ់ និងការប្តេជ្ញាចិត្តឥតងាករេចំពោះមាតុភូមិកម្ពុជាដ៏រុងរឿងនៃយើង។

ដោយ បណ្ឌិត ឈត ប៊ុនថង / អ្នកជំនាញទស្សនវិជ្ជានិងសមាជិកប្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា​

The post លិខិតមិត្ត​អ្នក​អាន៖ តើមនសិការជាតិនៅឯណា? appeared first on Kampuchea Thmey Daily.

ទូត​ជប៉ុន​ថា​ជោគជ័យ​របស់​ក្រុម​ហ៊ុន​តូយ៉ូតា​នៅ​កម្ពុជា​បង្ហាញ​ពិភព​លោក​ថា ​កម្ពុជា​នៅ​តែ​ជា​គោល​ដៅ​វិនិយោគ​ដែល​មាន​សុវត្ថិភាព
ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​លោក អ៊ូអិណុ អាត់ស៊ូស៊ី បាន​លើក​ឡើង​ការ​បើក​ដំណើរ​ការ​ខ្សែ​ច្រវាក់​ផលិត​កម្ម​ដំឡើង​រថយន្ត​ថ្មី​របស់​តូយ៉ូតា​នៅ​កម្ពុជា​ គឺ​ជា​សារ​មួយ​បង្ហាញ​ទៅ​កាន់​ពិភព​លោក​ថា​ កម្ពុជា​នៅ​តែ​ជា​គោលដៅ​វិនិយោគ​ដែល​មាន​សក្ដានុពល​ និង​មាន​សុវត្ថិភាព បើ​ទោះ​បី​ប្រឈម​មុខ​នឹង​ស្រមោល​អវិជ្ជមាន​មួយ​ចំនួន​ដែល​ធ្វើ​ឱ្យ​អ្នក​វិនិយោគ​បរទេស​​​​មាន​ការ​សង្ស័យ​លើ​ប្រទេស​នេះ​ក្ដី​។ អនុប្រធាន​ទី១​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ថ្លែង​អំណរ​គុណ​ដល់​ប្រទេស​ជប៉ុន​ចំពោះ​ការ​ជឿ​ទុកចិត្ត​មួយ​នេះ​ និង​សង្ឃឹម​ថា​អ្នក​វិនិយោគ​បរទេស​ផ្សេង​ទៀត​នឹង​ផ្ដល់​គំនិត​វិជ្ជមាន​លើ​កម្ពុជា​កាន់​តែ​ច្រើន​។

ថ្លែង​ក្នុង​ពិធី​ដាក់​ដំណើរ​ការ​ការ​ផ្គុំ​ និង​ដំឡើង​រថយន្ត Toyota ម៉ូដែល​ថ្មី​នៅ​កម្ពុជា​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​២០២៦ នៅ​រោងចក្រ​តូយូតា​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ លោក អ៊ូអីណុ អាត់ស៊ូស៊ី មាន​ប្រសាសន៍​ថា បញ្ហា​ព្រំដែន​ជា​មួយ​ថៃ និង​បញ្ហា​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ ដែល​កើត​ឡើង​ក្នុង​ឆ្នាំ​២០២៥ បាន​ធ្វើ​ឱ្យ​អ្នក​វិនិយោគ​បរទេស​មួយ​ចំនួន​ចាប់​ផ្ដើម​សម្លឹង​មើល​កម្ពុជា​ក្នុង​កែវ​ភ្នែក​សង្ស័យ​ ដែល​បាន​ប៉ះពាល់​ដល់​ទំនុក​ចិត្ត​របស់​ពួកគេ​។ តែ​សម្រាប់​ជប៉ុន​នៅ​តែ​បង្ហាញ​ការ​ទុក​ចិត្ត​លើ​ប្រទេស​នេះ​ ហើយ​លទ្ធផល​នៃ​ការ​ទុក​ចិត្ត​នេះ​បាន​បង្ហាញ​នៅ​ថ្ងៃ​ដែល​ក្រុមហ៊ុន​តូយូតា បង្កើន​ខ្សែច្រវ៉ាក់​ផលិតកម្ម​របស់​ខ្លួន​នៅ​កម្ពុជា​ពេល​នេះ​។

លោក​ថា៖ «នៅ​ក្នុង​បរិបទ​នៃ​ការ​ធ្លាក់​ចុះ​នៃ​ទំនុក​ចិត្ត​របស់​វិនិយោគិន ការ​ពិត​ដែល​ថា Toyota​ ដែល​ជា​ម៉ាក​យី​ហោ​ឈាន​មុខ​គេ​របស់​ជប៉ុន កំពុង​ដំណើរ​ការ​ក្រុមហ៊ុន​ផលិត​រថយន្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំង​ទាំង​ផ្នែក​លក់​រថយន្ត និង​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​ នឹង​ជួយ​យ៉ាង​ច្រើន​ក្នុង​ការ​លើក​កម្ពស់​មុខ​មាត់​របស់​ប្រទេស​កម្ពុជា​ជា​គោលដៅ​វិនិយោគ»។

​​​លោក​បាន​បញ្ជាក់​បន្ថែម​ថា​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​នឹង​នៅ​តែ​បន្ត​គាំទ្រ​ដល់​ការ​វិនិយោគ​ពី​ជប៉ុន​មក​កាន់​កម្ពុជា​បន្ថែម​ទៀត និង​សង្ឃឹម​ថា​ រថយន្ត​ដែល​ធ្វើ​នៅ​កម្ពុជា​ចេញ​ពី​រោង​ចក្រ​តូយូតា​នឹង​ទទួល​បាន​ក្ដី​ស្រឡាញ់​ពី​ប្រជាជន​កម្ពុជា​ ហើយ​នឹង​គាំទ្រ​ដល់​សេដ្ឋកិច្ច​កម្ពុជា​កាន់​តែ​យូរ​អង្វែង​ទៅ​ថ្ងៃ​អនាគត។

​អនុប្រធានទី១​ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ថ្លែង​អំណរ​គុណ​ជប៉ុន​ចំពោះ​ការ​ជំរុញ​ការទូត​សេដ្ឋកិច្ច​ជាមួយ​កម្ពុជា និង​បាន​បញ្ជាក់​ថា​រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​ផែន​ការ​ជា​ច្រើន​ក្នុង​ការ​កាត់​បន្ថយ​ថ្លៃ​ដើម​ផលិត ដោះស្រាយ​បញ្ហា​ថាមពល និង​ការ​លំបាក​របស់​អ្នក​វិនិយោគ​ ជា​ពិសេស​គឺ​ប្ដេជ្ញា​លុប​បំបាត់​ឧក្រិដ្ឋកម្ម​ឆបោក​អនឡាញ​ឱ្យ​អស់​ចេញពី​ប្រទេស​។

លោក​បាន​បញ្ជាក់​បន្ថែម​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា៖ «នេះ​គាត់​ជោគជ័យ ហើយ​ខ្ញុំ​សង្ឃឹម​ថា​តូយ៉ូតា​នឹង​អាច​ជួយ​ផ្សព្វផ្សាយ​ទៅ​ក្រុម​ហ៊ុន​ជប៉ុន​ផ្សេងៗ​ទៀត​ឱ្យ​មក​ដាក់​ទុន​នៅ​កម្ពុជា​យើង ទី២​ក្រុម​ហ៊ុន​ផ្សេងៗ​ទៀត​ក្រៅ​ពី​តូយូតា​ទាំង​ក្រុម​ហ៊ុន​ចិន ក្រុម​ហ៊ុន​កូរ៉េ ក្រុមហ៊ុន​អាគាំង ក្រុមហ៊ុន​អឺរ៉ុប​ទាំង​អស់ ពេល​គេ​ឃើញ​សារព័ត៌មាន​នេះ​ថា​តូយូតា​ដែល​ឈ្មោះ​ល្បីល្បាញ​លើ​ពិភពលោក​បាន​ដាក់​ទុន​នៅ​កម្ពុជា​ហើយ​បាន​ពង្រីក​ខ្សែ​ចង្វាក់​ផលិតកម្ម​របស់​គាត់​ថែម​ទៀត​! នេះ​ហើយ​គាំទ្រ​ឱ្យ​យើង​ខ្ញុំ​មាន​លទ្ធភាព​ទាក់ទាញ​អ្នក​វិនិយោគ​មក​កម្ពុជា​ផង​ដែរ»។

​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​ជប៉ុន​នៅ​ឆ្នាំ​២០២៥​មាន​ទំហំ​ប្រមាណ​ ២,៥​ពាន់​លាន​ដុល្លារ​អាមេរិក កើន​ឡើង​១៧%​បើ​ធៀប​នឹង​ឆ្នាំ​២០២៤។ ដោយ​ឡែក​សម្រាប់​ការ​ទាក់ទាញ​អ្នក​វិនិយោគ​បន្ថែម​មក​ក្នុង​ប្រទេស​កម្ពុជា​វិញ​ក្នុង​​ឆ្នាំ​២០២៥ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​អនុម័ត​គម្រោង​វិនិយោគ​ចំនួន​ ៦៣០​គ្រោង កើន​ពី​៤២៤​គម្រោង​ក្នុង​ឆ្នាំ​២០២៤​ ដែល​មាន​ទុន​ប្រមាណ​១០ពាន់លានដុល្លារ​អាមេរិក​៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

The post ទូត​ជប៉ុន​ថា​ជោគជ័យ​របស់​ក្រុម​ហ៊ុន​តូយ៉ូតា​នៅ​កម្ពុជា​បង្ហាញ​ពិភព​លោក​ថា ​កម្ពុជា​នៅ​តែ​ជា​គោល​ដៅ​វិនិយោគ​ដែល​មាន​សុវត្ថិភាព appeared first on Kampuchea Thmey Daily.