ព័ត៌មានជាតិ
រថយន្តដែលផលិតក្នុងស្រុកមានជាង១៧ម៉ឺនគ្រឿងកំពុងចរាចរណ៍លើដងផ្លូវក្នុងប្រទេស
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក ហែម វណ្ណឌី បានឱ្យដឹងថាបច្ចុប្បន្នមានរថយន្តជាង១៧ម៉ឺនគ្រឿងបានផលិតដោយរោងចក្រផលិតរថយន្តក្នុងស្រុក និងកំពុងដាក់លក់នឹងចរាចរណ៍លើដងផ្លូវក្នុងប្រទេសកម្ពុជា។ សរុបតម្លៃនៃការលក់រថយន្តដែលតម្លើងនៅកម្ពុជាទាំងនេះមានតម្លៃសរុបប្រមាណ ១,១ពាន់លានដុល្លារអាមេរិក។

លោក ហែម វណ្ណឌី បានថ្លែងក្នុងពិធីដំណើរការផ្គុំ និងដំឡើងរថយន្ត តូយូតា ម៉ូដែលថ្មី នៅរោងចក្រតូយូតា ក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ កាលពីថ្ងៃទី២ ខែកក្កដា ថា ក្នុងមួយឆ្នាំរោងចក្រផលិតរថយន្តក្នុងប្រទេសកម្ពុជាបានផ្គុំ និងដំឡើងរថយន្ត បានប្រមាណ ៣៧ ៩០០គ្រឿង ហើយបើគិតមកដល់បច្ចុប្បន្នមានរថយន្តប្រមាណ ១៧៣ ៤៧៣គ្រឿងហើយដែលត្រូវបានផលិតនិងដាក់លក់ក្នុងទីផ្សារកម្ពុជា។ លោកបានបន្ថែមថា ការផលិតរថយន្តក្នុងស្រុកមិនត្រឹមតែជួយបង្កើតការងារ និងបង្កើនប្រាក់ចំណូលសម្រាប់ប្រជាជនប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងជួយពន្លឿនការផ្ទេរបច្ចេកវិទ្យា ការអភិវឌ្ឍជំនាញ និងការកសាងសមត្ថភាពរបស់ឧស្សាហកម្មជាតិផងដែរ។
លោកបន្ថែមថា៖ «ក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោក និងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់នៅតែប្រឈមនឹងភាពមិនប្រាកដប្រជា ការមានអ្នកផ្គត់ផ្គង់ដែលមានសមត្ថភាពនៅក្នុងស្រុក នឹងជួយបង្កើនភាពធន់ កាត់បន្ថយហានិភ័យ និងពង្រឹងស្ថិរភាពនៃផលិតកម្មក្នុងរយៈពេលវែង»។

គិតមកដល់ពេលនវកម្ពុជាមានរោងចក្រផលិត ផ្គុំ និងដំឡើងរថយន្ត ចំនួន១១ ទីតាំង ដែលមានទុនវិនិយោគប្រមាណ ១៥៦លានដុល្លាអាមេរិក និងបង្កើតការងារដល់ពលរដ្ឋប្រមាណ ១ ៣៦៣កន្លែង ក្នុងនោះស្រីមាន ៦៣៣នាក់៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២៣ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


