Mean Ratana, Author at Kampuchea Thmey Daily

ការសិក្សា ៖ រលាយទឹកកកនៅតំបន់ប៉ូល និងកត្តាប្រែប្រួលផ្សេងៗកំពុងដូរ​រង្វិលជុំផែនដី
ឥទ្ធិពល​​នៃ​បម្រែ​បម្រួល​​ធាតុ​អាកាស ក៏​ដូច​ជា​កំណើន​​កម្តៅ​​ផែន​ដី និង​កម្រិត​នីវ៉ូ​ទឹក​សមុទ្រ​ ស្រប​នឹង​ការ​សិក្សា​ថ្មី​មួយ​បាន​លើក​ឡើង​ថា ឥទ្ធិពល​ប្រែ​ប្រួល​​ទាំង​នេះ បាន​ជំរុញ​ឲ្យ​​រង្វិល​ជុំ​ផែន​ដី​ដែល​វិល​ជុំ​វិញ​ខ្លួន​ឯង​​ផ្លាស់​ប្តូរ ក៏​ដូច​ជា​មាន​ឥទ្ធិពល​ប្រែ​ប្រួល​ទៅ​លើ​រង្វាស់​ពេល​វេលា ​២៤ ​ម៉ោង​​ដែល​​មនុស្ស​ប្រើ​ប្រាស់​បច្ចុប្បន្ន​ផង​ដែរ​ ។

រង្វិល​ជុំ​ផែន​ដី​គឺ​ជា​អ្នក​កំណត់​​នូវ​ម៉ោង នាទី និង​វិនាទី​​ថ្ងៃ​យប់​​ទូ​ទាំង​ពិភព​លោក ដោយ​ស្រប​ទៅ​តាម​ស្តង់​ដា​ម៉ោង​ពិភព​លោក (UTC) ដែល​គេ​បាន​កំណត់​ចាប់​តាំង​ពី​ឆ្នាំ​ ១៩៦០​ មក ។ ទោះ​យ៉ាង​ណា ជា​លើក​ដំបូងហើយដែលល្វែង​ម៉ោង​ស្តង់​ដា UTC ​នឹង​ត្រូវ​បាត់​បង់​រយៈ​ពេល ១ ​វិនាទី ដែល​គេ​ហៅ​ក្នុង​ភាសា​បច្ចេក​ទេស​ថា “គម្លាត​អវិជ្ជមាន​​នៃ​ពេល​” ។ នេះ​បើ​យោង​តាម​គេហទំព័រ​​​ចំណេះ​ដឹង Britannica ។

ចំណែកបើ​​ផ្អែក​តាម​ការ​សិក្សា​ពី​វិទ្យាស្ថាន​​វិទ្យាសាស្រ្ត​នៃ​​សាកលវិទ្យាល័យ​ California San Diego សហរដ្ឋ​អាមេរិក​​ដែល​ចុះ​ផ្សាយ​ក្នុង​ព្រឹត្តិបត្រ​​ព័ត៌មាន​វិទ្យា​សាស្រ្ត Nature ​ថ្មី​ៗ​នេះបានឲ្យដឹងថា ជា​ចំនួន​សរុប មាន​រយៈ​ពេល​វេលា​ ២៧ ​វិនាទីដែល​មាន​គម្លាត​អវិជ្ជមាន​ចេញ​ពី​ស្តង់​ដា​ម៉ោង UTC ​​​។

​​ទន្ទឹមនោះ លោក Patrizia Tavella ​សមាជិក​ស្រាវជ្រាវ​​វិទ្យាសាស្រ្ត​មួយ​រូប​នៃ​មន្ទីរ​ពិសោធ​វិទ្យាសាស្រ្ត​ពេល​វេលា និង​ទម្ងន់​អន្តរជាតិ​នៃ​ប្រទេស​បារាំងបានឲ្យដឹងដែរថា ខណៈ​ពេល​ដែល​ការ​បាត់​បង់​ពេល​វេលា​អាច​ជា​រឿង​តូច​តាច​​ធម្មតាក៏ពិតមែន ប៉ុន្តែសម្រាប់​អ្នក​វិទ្យាសាស្រ្ត​គឺ​ជា​បញ្ហា​​ប្រែប្រួល​មួយ​ក្នុង​ការ​គណនា​​ និង​កែ​សម្រួល​ទៅ​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​ផ្សេង​ៗ​​ក្នុង​ការ​ពិសោធ​វិទ្យាសាស្រ្ត​​​ជា​សកល ​។

យ៉ាង​ណា​មិញ ផ្អែក​តាម​ការ​សិក្សា​ខាង​លើ​របស់​អ្នក​វិទ្យាសាស្រ្ត បាន​ព្យាករ​ឲ្យដឹង​ថា រយៈ​ពេល​វិនាទី​គម្លាត​អវិជ្ជមាន នឹង​អាច​កើត​ឡើង​​ក្នុង​ចន្លោះ​​ចាប់​ពី​ឆ្នាំ ​២០២៦ ​ឡើង​ទៅ និង​អាស្រ័យ​កត្តា​មួយ​ចំនួន​ដូច​ជា​កំណើន​កម្តៅ​ផែនដី ហើយវា​អាច​កើ​ត​មាន​បន្ត​​នៅ​ចន្លោះ​ទៅ​​ដល់ ​២០៣៥ ​ខាង​មុខ​៕

ដោយ​៖ មាន រតនា

The post ការសិក្សា ៖ រលាយទឹកកកនៅតំបន់ប៉ូល និងកត្តាប្រែប្រួលផ្សេងៗកំពុងដូរ​រង្វិលជុំផែនដី appeared first on Kampuchea Thmey Daily.

ថៃ ត្រូវប៉ាន់នាំចេញ ទុរេន ដំឡូង និងសាច់មាន់ក្នុងកិច្ចព្រមព្រៀងពាណិជ្ជ​កម្មសេរី
ពាណិជ្ជកម្ម​​​ផលិតផល​កសិកម្ម​ថៃ​ទៅ​កាន់​ប្រទេស​នានា​លើ​ពិភព​លោក ​គិត​រយៈ​ពេល​ត្រឹម​ឆ្នាំ ​២០២៣ ​កន្លង​ទៅមាន​កំណើន​គួរ​កត់​សម្គាល់ ពោលប្រមាណ ​៣.២៥​% ឬ​ស្មើ​នឹង ​១.០១ លាន​លាន​បាត​ ប្រហែល​ ​២៧.៧ ​​ពាន់​លាន​ដុល្លារ​ បើ​ធៀប​នឹង​ឆ្នាំ​ ២០២២ ខណៈ​ការ​នាំ​ចេញ​​កសិកម្ម​ថៃ​មាន​ផល​លើស​​ក្នុង​ទំហំ​ទឹក​ប្រាក់​ប្រមាណ​ ៥២៩ ​ពាន់​លាន​បាត ឬ​ស្មើ​ ១៤.៥ ​​ពាន់​លាន​​ដុល្លារ ​។

ប្រភព​ព័ត៌មាន​ពី Khaosod ​បាន​ឲ្យដឹង​ថា ទី​ផ្សារ​នាំ​ចេញ​សំខាន់​ៗ​សម្រាប់​​ផលិត​ផល​កសិកម្ម​រួម​មាន ប្រទេស​ចិន ជប៉ុន កូរ៉េ​ខាង​ត្បូង និង​អូស្រ្តាលី ហើយ​ទំនិញ​​​លំដាប់​កំពូល​ទាំង​ ៥ ​របស់​ថៃ​នាំ​ចេញ​គឺ​មាន ទុរេន ក្នុង​ទំហំ​​ទឹក​ប្រាក់​​ ៣​ពាន់​លាន​ដុល្លារ ផលិតផល​សាច់​មាន់​សម្រេចទំហំ ​១ ​ពាន់​លាន​ដុល្លារ ជ័រ​កៅស៊ូ​ធម្មជាតិ​ទំហំ​ទឹក​ប្រាក់ ​១ ​ពាន់​លាន​ដុល្លារ ដំឡូងក្នុង​ទំហំ​ទឹក​ប្រាក់​ ​១ ​ពាន់​លាន​ដុល្លារ សាច់​មាន់​បង្កក និង​គ្រឿង​ក្នុង​មាន់ ទំហំ​ទឹក​ប្រាក់ ​៩០០ ​លាន​ដុល្លារ ​។

សម្រាប់​​តម្លៃ​ទំហំ​​ពាណិជ្ជកម្ម និង​អត្រា​កំណើន​​នៃ​ដៃ​គូ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី FTA ​គឺ​ប្រទេស​ចិន​ជា​ទី​ផ្សារ​នាំ​ចេញ​របស់​ថៃ​នាំ​មុខ​គេ ភាគ​ច្រើន​ជា​ផលិតផល​កសិកម្ម​​ ពិសេស​​ការ​នាំ​ចេញ​ទុរេន ដំឡូង និង​ជ័រកៅស៊ូ​ធម្មជាតិ​ ហើយ​​រំពឹង​ថា នឹង​បន្ត​កើន​ឡើង​ជា​បន្ត​បន្ទាប់​ក្នុង​ប្រតិបត្តិការ​​ពាណិជ្ជកម្ម​ខាង​មុខ​ទៀត​ ។

គួរ​រំឭក​ដែរ​ថា ប្រទេស​ដែល​បាន​ចូល​រួម​កិច្ច​ព្រម​ព្រៀង​​​ពាណិជ្ជកម្ម​សេរី​ជា​មួយ​ប្រទេស​ថៃ លើក​លែង​តំបន់​អាស៊ាន​ចេញ រួម​ប្រទេស​ចិន ជប៉ុន កូរ៉េ​ខាង​ត្បូង អូស្រ្តាលី នូវែលសេឡង់ ប៉េរូ ឈីលី ឥណ្ឌា និង​ហុង​កុង ខណៈប្រទេស​ទាំង​នេះ ជា​ដៃ​គូ​​ពាណិជ្ជកម្ម ក៏​ដូច​ទីផ្សារ​សំខាន់​ៗ​សម្រាប់​ការ​នាំ​ចេញ​របស់​ប្រទេស​ថៃ​ ៕​​

ដោយ​៖ មាន រតនា

The post ថៃ ត្រូវប៉ាន់នាំចេញ ទុរេន ដំឡូង និងសាច់មាន់ក្នុងកិច្ចព្រមព្រៀងពាណិជ្ជ​កម្មសេរី appeared first on Kampuchea Thmey Daily.

ក្រុមហ៊ុនចិន Xiaomi បញ្ចេញរថយន្តអាគុយថាមពលអគ្គិសនី ត្រៀមដឹក​ជូនដល់ដៃអ្នកទិញចុងខែមេសា
ក្រុមហ៊ុន​បច្ចេកវិទ្យា​​ចិន​ Xiaomi ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ទី២៨ ខែមីនា កន្លងទៅបាន​បញ្ចេញ​នូវ​រថយន្ត​​ស៊េរី​ SU7 របស់​ខ្លួន ដែល​​ជា​ការ​អភិវឌ្ឍ​បច្ចេក​វិទ្យា​អាគុយ​របស់​ក្រុមហ៊ុន​ផ្ទាល់​តែម្ដងដើម្បីបង្ហាញ​ជូន​សាធារណជន​ ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​​ទី​ភ្នាក់​ងារ​​សារព័ត៌មាន​ចិន​ ស៊ីនហួរ​ ។

ម៉ូដែល​រថយន្ត​ទាំង​បី​ស៊េរី​រួម​មាន SU7, SU7 Pro និង SU7 Max នឹង​ដាក់​បញ្ចូល​​ក្នុង​ទី​​ផ្សារ​ ដែល​មាន​ហាង​ឆេង​តម្លៃ​ចាប់​ពី ២១៥,៩០០ ​យ័ន ប្រហែល​នឹង​ ៣០,៤៣១ ដុល្លារ​អាមេរិកទៅ​ដល់​ ២៩៩,៩០០ យ័ន ប្រហែល​នឹង  ៤១,៤៩៧ ​ដុល្លារ​អាមេរិក ។

ដោយ​ឡែក ​រថយន្ត​ថាម​ពល​អគ្គិសនី​ដើរ​ដោយ​អាគុយ​​​ដែល​បាន​បង្ហាញ​ខាង​លើ មាន​សមត្ថភាព​ចម្ងាយ​អតិប្បរមា​​ពី​៧០០ គីឡូម៉ែត្រឡើង​ទៅ ហើយ​រថយន្ត​ស៊េរី SU7 និង​SU7 Max នឹង​ផ្តើម​ដឹក​ជញ្ជូន​ដល់​អតិថិជន​កុម្ម៉ង់​​នា​ចុង​ខែ​មេសា​នេះ ខណៈ​ប្រភេទ SU7 Pro នឹង​ត្រូវ​ដឹក​ជូន​អតិថិជន​នា​ចុង​ខែ​ឧសភា​ ​។

លោក Lei Jun ​ជា​ស្ថាបនិក​ និង​ជា​​នាយក​ប្រតិបត្តិ​របស់ Xiaomi ​បាន​ថ្លែង​​ក្នុង​ឱកាស​សម្ពោធ​​រថយន្ត​នោះថា ក្រុមហ៊ុន​បាន​សម្រេច​សមិទ្ធិផល​នេះ តាម​រយៈ​គន្លឹះ​សំខាន់​ដូច​ជា​ការ​រៀប​ចំ​រចនា​គំរូ ថ្ម និង​ប្រព័ន្ធ​​បើក​បរ ក៏​ដូច​ជា​​កន្លែង​អង្គុយ​អ្នក​បើក​បរ​បែប​វៃ​ឆ្លាត​ជា​ដើម​ ។

គួររំឭក​ផង​ដែរ​ Xiaomi ​បាន​ចូល​​ក្នុង​វិស័យ​​រថយន្ត​អគ្គិស​នី​ដើរដោយថាមពល​អាគុយ​កាល​ពី​ឆ្នាំ​២០២១​ និង​ចាប់​ផ្តើម​សង់​រោង​ចក្រ ដែល​មូល​ដ្ឋាន​​ដ៏​ធំ​នៅ​ក្នុង​រដ្ឋធានី​ប៉េកាំង​ប្រទេស​ចិន ​។

ទិន្នន័យ​ពី​សមាគម​ផលិត​រថយន្ត​ចិន​បាន​​បង្ហាញ​ថា ចំនួន​ផលិតកម្ម និង​ការ​លក់​រថយន្ត​អាគុយ​អគ្គិសនី​នៅ​ក្នុង​ប្រទេស​ចិន បាន​កើន​ដល់​​ចំនួន​​ ១.២៥ ​​លាន​គ្រឿង និង​ ១.២១​ លាន​គ្រឿង​ក្នុង​ ២ ​ខែ​ដំបូង​នៃ​ឆ្នាំ ​២០២៤ ដែល​កើន​ពី​ ២៨.២% ទៅ​ដល់​ ២៩.៤% ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ៕

ដោយ​៖ មាន រតនា

The post ក្រុមហ៊ុនចិន Xiaomi បញ្ចេញរថយន្តអាគុយថាមពលអគ្គិសនី ត្រៀមដឹក​ជូនដល់ដៃអ្នកទិញចុងខែមេសា appeared first on Kampuchea Thmey Daily.

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ
សេដ្ឋកិច្ច​អាស៊ី​​រំពឹង​ថានឹង​​​មាន​កំណើន​លូត​លាស់​​បាន ​៤.៥​ ភាគរយនៅ​ក្នុង​ឆ្នាំ​ ២០២៤​ នេះ ពោលលើសពី​ឆ្នាំ​​ ២០២៣ និង​បន្ត​រួម​ចំណែក​​ដល់​កំណើន​​លូត​លាស់​នៃ​សេដ្ឋកិច្ច​ពិភព​លោក​ផងដែរ ​។ នេះ​​បើ​ផ្អែក​តាម​របាយការណ៍​ដែល​ចេញ​ផ្សាយ​ដោយ​វេទិកា​​បូអាវ​​​សម្រាប់​អាស៊ី (BFA) ដែល​កំពុង​ធ្វើ​ឡើង​នៅ​​ក្រុង​រមណីយដ្ឋាន​​ទេសចរ​​បូអាវ ខេត្ត​ហៃ​ណាន ភាគ​ខាង​ត្បូង​ប្រទេស​ចិន​ ។

ព័ត៌មាន​​ពី​របាយការណ៍​​ដដែល​បាន​ឲ្យដឹង​ថា បើ​ទោះ​ជា​មាន​បញ្ហា​ប្រឈម​​​មួយ​ចំនួនក៏ដោយ​ ក៏សេដ្ឋកិច្ច​អាស៊ី​នឹង​នៅ​រក្សា​បាន​អត្រា​កំណើន​លូតលាស់​បន្ត ដោយ​មាន​​​ធាតុ​សកម្ម​មួយ​ចំនួនចេញ​ពី​កត្តា​ប្រើ​ប្រាស់​​ទំនិញ និង​​គោលនយោបាយ​​​ពាក់​ព័ន្ធ​ផ្សេង​ៗ​ ។

របាយការណ៍​ដដែល​នេះ​ក៏​បាន​ចង្អុល​បង្ហាញ​ឡើង​ដែរ​ថា ប្រទេស​ចិន​ដែល​ជា​មហា​អំណាច​សេដ្ឋកិច្ច​បច្ចុប្បន្ន​នេះ នឹង​បន្ត​ឋានៈ​ជា​​អ្នក​រួម​ចំណែក​ដ៏​សំខាន់​ទៅ​ដល់​កំណើន​លូត​លាស់​សេដ្ឋ​កិច្ច​សកល​ ក៏​ដូច​ជា​ទី​ផ្សារ​ដ៏​ធំ​​របស់​ខ្លួន ហើយក៏នឹង​នាំ​មក​នូវ​ភាគ​ចំណេញ​ទៅ​កាន់​ពាស​ពេញ​ពិភព​លោកផងដែរ ​។

នៅ​ក្នុង​​បរិបទ​​ជំនួញ និង​វិនិយោគវិញ អាស៊ី​រំពឹង​ថា នឹង​​ផ្លាស់​ប្តូរ​របត់​ធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច​ពី​ឆ្នាំ​ ២០២៣ ដោយ​​​បង្កើន​​ការ​អភិវឌ្ឍ​ និង​ពាណិជ្ជកម្ម​​ក្នុង​បរិបទ​ឌីជីថល ក៏​ដូច​ជា​ការ​ស្តារ​សេដ្ឋកិច្ច​ឡើង​វិញ​តាម​រយៈ​វិស័យ​ទេសចរ​នៅ​អាស៊ី ក៏​ដូច​កិច្ច​សហ​ការភាព​ជា​ដៃ​គូ​ជា​បណ្តាញ​ជា​ច្រើន​ក្នុង​តំបន់​អាស៊ី​ ។

គួរ​រំឭក​ដែរ​ថា សន្និសីទ​ប្រចាំនៃ​វេទិកា​បូ​អាវសម្រាប់​អាស៊ី (BFA) កំពុង​ធ្វើ​ឡើង​នៅ​ទី​ក្រុង​បូអាវ ខេត្ត​ហៃ​ណាន​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ចាប់​ពី​ថ្ងៃ​ទី​២៦ ដល់​ថ្ងៃ​ទី​២៩ ខែមីនា ដោយ​មាន​ការ​ចូល​រួម​ពី​ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល បញ្ញាវ័ន្ត អ្នក​ធុរកិច្ច ស្ថាប័ន​សិក្សា​ស្រារជ្រាវ​ អង្គការ​អន្តរ​ជាតិ និង​អង្គការ​ក្នុង​តំបន់​នានា ដើម្បី​ពិភាក្សា​​អំពី​បញ្ហា​សំខាន់​ៗ​នានា​ដែល​កំពុង​ប្រឈម​ និង​ជំរុញ​កិច្ច​សហ​ការ​​​ជា​អន្តរជាតិផងដែរ​ ៕

ដោយ​៖ មាន រតនា

The post វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ appeared first on Kampuchea Thmey Daily.

ឡាវ ចេញសេចក្ដីណែនាំសម្រាប់បុណ្យចូលឆ្នាំថ្មី អ្នកល្មើសនឹងរងទោសទណ្ឌ
រដ្ឋ​បាល​​រដ្ឋ​ធានី​វៀង​ចន្ទន៍​ប្រទេស​ឡាវ បាន​ចេញ​សេចក្តី​ណែ​នាំ​សម្រាប់​​​​ប្រជាពលរដ្ឋ​មូល​ដ្ឋាន​របស់​ខ្លួន​ ចូល​រួម​សហការ​អនុវត្ត​នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​​ឡាវ​​ខាង​មុខ​​នេះ ។ ថ្ងៃ​ចូល​ឆ្នាំ​ប្រពៃណី​ឡាវ ក៏​ដូច​នឹង​ថ្ងៃ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​ផង​ដែរ ពោល​គឺ​ចាប់​ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៦​ ខែមេសា ឆ្នាំ២០២៤​​ ខាង​មុខ ​។

តាម​សារព័ត៌មាន​ក្នុង​ស្រុក​​ឡាវ Laotian Times បាន​ឲ្យដឹង​ថា សេចក្តី​ណែ​នាំ​​សម្រាប់​ឆ្នាំ​ថ្មី​ដាក់​ចេញ​នោះ គឺ​ដើម្បី​ធានា​​សុវត្ថិភាព និង​ការ​គោរព​ដល់​ទំនៀម​ទម្លាប់​ប្រពៃណី​​ផង ​។

នៅ​ក្នុង​ខ្លឹម​សារ​សេចក្តី​ណែ​នាំ គឺ​បាន​​បម្រាម​​​លើ​ផ្លូវ និង​ទី​តាំង​សាធារណៈ ។ ក្នុង​នោះ​មាន​ការ​ហាម​ប្រាម​ការ​លេង​ទឹក​​ក្នុង​រូប​ភាព​មួយ​ចំនួន ដូច​ជា​មិន​ឲ្យប្រើ​ប្រាស់​ទឹក​កខ្វក់ ទឹកកក ស៊ីទែន​ទឹក​ធំៗ ហាម​ឃាត់​ការ​ស្លៀក​សម្លៀក​បំពាក់​មិន​សម​រម្យ​ ក៏​ដូច​ជា​ការ​បង្ក​សំឡេងកង​រំពង​រំខាន ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ និង​ហាម​ប្រាម​លើ​ការ​ដុត​ផាវ ឬ​គ្រឿង​​ផ្ទុះ​មួយ​ចំនួន​ផង​ដែរ​ ។

ដោយ​ឡែក​ អ្នក​បើក​បរ​យាន​ជំនិះ​ទាំង​ឡាយ នឹង​ត្រូវ​ហាម​ឃាត់​ពី​ការ​ប្រើ​ប្រាស់​គ្រឿង​ស្រវឹង​ នៅ​តំបន់​មួយ​ចំនួន ចំណែក​តម្លៃ​ទំនិញ​តាម​ហាង​លក់ តម្រូវ​​មិន​ឲ្យឡើង​ថ្លៃ​នៅ​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ ។

សម្រាប់​​ការ​បំពាន​សេចក្តី​ណែ​នាំ​នេះ ក៏​មាន​ទោស​បញ្ញត្តិ​ផង​ដែរ​ មិន​ថា​​​​ជន​ជាតិ​ឡាវ ឬ​​អន្តរ​ជាតិ នឹង​ត្រូវ​​ពិន័យ​ ដូច​ជា​​ការ​ហៅ​ណែ​នាំ ការ​ពិន័យ​ទឹក​ប្រាក់ ឃាត់​ខ្លួន អាស្រ័យ​កម្រិត​​ល្មើស ហើយ​សមត្ថកិច្ច​ប៉ូលិស និង​ដាក់​ពង្រាយ​នៅ​តាម​តំបន់​គោលដៅសំខាន់​ៗដើម្បី​ត្រៀម​បង្ការ​ហានិភ័យ​បទ​ល្មើស ក៏​ដូច​ជា​គ្រោះ​ថ្នាក់​ផ្សេង​ៗ​ ។ តាម​រយៈ​ការ​អនុវត្ត​នេះ សាធារណជន​ដែល​​ប្រារព្ធ​ពិធី​​ចូល​ឆ្នាំ​ថ្មី​ឡាវ នឹង​រីក​រាយ ព្រម​ទាំង​រក្សា​បាន​នូវ​សុខ​សុវត្ថិភាព និង​សណ្តាប់​ធ្នាប់​​ក្នុង​ក្រុង​វៀង​ចន្ទន៍ ៕

ដោយ​៖ មាន រតនា

The post ឡាវ ចេញសេចក្ដីណែនាំសម្រាប់បុណ្យចូលឆ្នាំថ្មី អ្នកល្មើសនឹងរងទោសទណ្ឌ appeared first on Kampuchea Thmey Daily.

វៀតណាម ជំរុញឲ្យប្រើវេជ្ជបញ្ជាអេឡិចត្រូនិកលក្ខណៈប្រព័ន្ធ ងាយស្រួលគ្រប់គ្រងថ្នាំមានប្រសិទ្ធភាព
ក្រសួង​សុខាភិបាល​​វៀត​ណា​ម​ថ្មី​ៗ​នេះ​បាន​ប្រកាស​​ឲ្យ​ប្រើ​វេជ្ជបញ្ជា​ប្រភេទ​អេឡិចត្រូនិក ក៏​ដូច​ជា​​ណែនាំ​អំពី​ប្រព័ន្ធ​ព័ត៌មាន​ជាតិ​សម្រាប់​​ការ​គ្រប់​គ្រង​​វេជ្ជបញ្ជា​​ថ្នាំ និង​វេជ្ជបញ្ជា​ទិញ​ថ្នាំ​ព្យាបាល ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Vietnam News។

តាម​ប្រភព​ព័ត៌មាន​ខាង​លើ សម្រាប់​ការ​ចាប់​ផ្តើម​អនុវត្ត​នេះ គឺ​ដើម្បី​ធ្វើ​ឲ្យមាន​ប្រសិទ្ធិភាព​​ឡើង​សម្រាប់​វេជ្ជបញ្ជា​ដែល​ប្រើ​ប្រាស់​ទូ​ទាំង​ឱសថ​ស្ថាន​ក្នុង​ប្រទេស ក៏​ដូច​ជា​បញ្ជាក់​ភាព​ត្រឹម​ត្រូវ​​ និង​​បច្ចុប្បន្នភាព​​​សុពលភាព​នៃ​វេជ្ជបញ្ជា ។

ពាក់ព័ន្ធនឹង​ការ​ចេញ​នូវ​វេជ្ជបញ្ជា​អេឡិចត្រូនិក​​នេះ រដ្ឋាភិបាល​វៀត​ណាម​​​ធ្វើ​ឡើង​ក្នុង​ទិស​ដៅ​ប្រឆាំង​នឹង​ការ​ប្រើ​ថ្នាំ​ផ្សះ Antibiotic ​ក៏​ដូច​ជា​អនុវត្ត​ គ្រប់​គ្រង​​ការ​ប្រើ​ប្រាស់​ថ្នាំ​ព្យាបាល​ឲ្យ​មាន​ប្រសិទ្ធិភាព​ ស្រប​ទៅ​តាម​ទិស​ដៅ​​ក្នុង​ពិភព​លោក​ ។

​​ទន្ទឹមនោះ ប្រព័ន្ធ​ព័ត៌មាន​ជាតិ​អំពី​វេជ្ជបញ្ជា​ថ្នាំ ក៏​ដូច​​ជា​ព័ត៌មាន​ពាក់​ព័ន្ធ នឹង​ធានា​នូវ​តម្លាភាព​ក្នុង​ការ​ប្រើ​ប្រាស់​ថ្នាំ​ព្យាបាល​នៅ​វៀត​ណាម​ ពិសេស​គឺ​​ភាព​ងាយ​ស្រួល និង​ការ​គ្រប់​គ្រង​នៅ​តាម​បណ្តា​ឱសថ​ស្ថាន​ ក្នុង​ទិសដៅ​ជា​រួម​គឺ​សម្រាប់​សេវា​សុខភាព​សាធារណៈ​ ។

តាម​រយៈ​​វេជ្ជបញ្ជា​អេឡិចត្រូនិក​នេះ​ផង​ដែរ តាម​បណ្តា​ឱសថ​ស្ថាន​ក៏​អាច​អនុវត្ត​ការ​លក់​ថ្នាំ​ព្យាបាល​បាន​លឿន និង​ប្រសិទ្ធិភាព ហើយ​​ខាង​រដ្ឋាភិបាល​ក៏​​មាន​ភា​ព​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​អធិការ​កិច្ច​ ជា​ប្រយោជន៍​​ជា​រួម​ប្រកប​ដោយ​ប្រសិទ្ធិភាព​ដល់​ប្រទេស​ ។

រំឭក​ផង​ដែរ​ថា នៅ​ប្រទេស​វៀតណាម បញ្ហា​​មួយ​ចំនួន​ក្នុង​វិស័យ​សុខាភិបាល​​​​​កំពុង​កើត​មាន ដូច​ជា​ការ​ទិញ​លក់​ថ្នាំ​​ពេទ្យ​ព្យាបាល​ជំងឺ​ដោយ​គ្មាន​វេជ្ជបញ្ជា​​ត្រឹម​ត្រូវ​ច្បាស់​លាស់ ក៏​ដូច​ជា​អ្នក​ជំងឺ​​ទៅ​ឱសថ​ស្ថាន​​វិនិច្ឆ័យ​អាការៈ​ជំងឺ និង​ទិញ​ថ្នាំ​ដោយ​ខ្លួន​ឯង ក៏​ដូច​ជា​យន្តការ​​បញ្ជាក់​ភាព​ត្រឹម​ត្រូវ​លើ​វេជ្ជបញ្ជា​​​មួយ​ចំនួន​ក្នុង​ការ​អនុវត្ត​លើ​ឱសថ​ស្ថាន​ទូ​ទាំង​ប្រទេស​​​ពុំ​មាន​ប្រសិទ្ធិ​ភាព​ កំពុង​នៅ​ចោទ​ជា​បញ្ហា ហើយ​ការ​អនុវត្ត​​ជា​​យុទ្ធសាស្រ្ត​សុខាភិបាល​របស់​​រដ្ឋាភិបាល​វៀត​ណាម​​​ខាង​លើ​ ដើម្បី​​ស្រប​ទៅ​​តាម​របត់​បច្ចេកវិទ្យា​​ដែល​រីក​លូត​លាស់​​ក្នុង​ស្ថាន​​ភាព​បច្ចុប្បន្ន​ផង​ដែរ​ ៕

ដោយ​៖ មាន រតនា

The post វៀតណាម ជំរុញឲ្យប្រើវេជ្ជបញ្ជាអេឡិចត្រូនិកលក្ខណៈប្រព័ន្ធ ងាយស្រួលគ្រប់គ្រងថ្នាំមានប្រសិទ្ធភាព appeared first on Kampuchea Thmey Daily.

២ ខែទៀត ក្រុមហ៊ុន VinFast វៀតណាម ផ្ដើមលក់រថយន្តអគ្គិសនីក្នុងទីផ្សារ ថៃ
ក្រុមហ៊ុន​ផលិត​រថយន្ត​វៀតណាម​ VinFast ​បាន​ប្រកាស​កាល​ថ្ងៃ​អង្គារអំពី​​ផែន​ការ​របស់​ខ្លួន​ នឹង​លក់​​រថយន្ត​ដើរ​ដោយ​ថាម​ពល​អគ្គិសនី​​ទៅ​ក្នុង​ទី​ផ្សារ​ប្រទេស​ថៃ ក្រោយ​ពេល​ដែល​បាន​សហការ​​រួច​រាល់​​ក្នុង​ការ​បើក​​​ទី​តាំង​បង្ហាញ​​ជា​ច្រើន​កន្លែង​​ទូ​ទាំង​ប្រទេស​ថៃ ​។ នេះ​បើ​​យោ​ង​តាម​ប្រភព​ព័ត៌មាន ​AP ។

បើតាម​​ប្រធាន​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន VinFast ប្រចាំ​នៅ​ប្រទេស​ថៃ លោក​ស្រី Vu Dang Yen Hang ​បាន​​លើក​ឡើង​ប្រាប់​សារព័ត៌មាន AP ​ថា VinFast នឹង​​ចាប់​ផ្តើម​លក់​​ទាំង​ប្រភេទ​រថយន្ត​ Sport ​ដើរ​ដោយ​ថាម​ពល​អគ្គិសនី ក៏​ដូច​ជា​ ប្រភេទ​ម៉ូតូ​ Scooter ដើរថាម​ពល​អគ្គិសនី​​នៅ​ក្នុង​ប្រទេស​ថៃ​រយៈ​ពេល ​២ ​ខែ​​ខាង​មុខ​នេះ​ ហើយសម្រាប់​តម្លៃ និង​​របៀប​ទិញប្រភេទ​មធ្យោបាយ​​ធ្វើ​ដំណើរ​ដោយ​អគ្គិសនី​ខាង​លើ​នេះ នឹង​ប្រកាស​​ផ្សាយ​នា​ពេល​ក្រោយ​ ។ ​

សម្រាប់​ VinFast គឺ​ជា​ក្រុមហ៊ុន​​វៀតណាម​​ដែល​ទើប​​ចាប់​ផ្តើម​នាំ​ចេញ​រថយន្ត​អគ្គិសនី​របស់​ខ្លួន​​​ចេញ​កាល​ពី​ឆ្នាំ​២០២៣​កន្លង​ទៅ ដោយ​​ត្រូវ​ជួប​នឹង​គូ​ប្រជែង​ស្វិត​ស្វាញ​​គឺ ក្រុមហ៊ុន​ផលិត​រថយន្ត​ពី​ប្រទេស​ចិន តួ​យ៉ាង​ ក្រុមហ៊ុន BYD ​ជា​ដើម ។ ដោយ​ឡែក ក្រុមហ៊ុន​ធំ​​ពី​អាមេរិក Tesla ​ក៏​មាន​វត្តមាន​ថ្មី​ៗ​នេះនៅ​លើ​ទី​ផ្សារ​​​ប្រទេស​ថៃក្នុង​នាម​ជា​គូ​ប្រកួត​ប្រជែង​មួយ​ផង​ដែរនៅ​ក្នុង​ពិព័ណ៌​បង្ហាញ​រថយន្ត និង​ម៉ូតូ​ធំ Bangkok International Motor Show ស្របពេលដែល VinFast ​ក៏​ដាក់​គោល​ដៅ​​លក់​រថយន្ត​អគ្គិសនី​របស់​ខ្លួន​ក្នុង​ទី​ផ្សារ​ពិភព​លោកឲ្យបាន​ ៥០ ​ទី​ផ្សារ​​នៅ​ត្រឹម​ចុង​ឆ្នាំ​២០២៤​នេះ ។ ​​​​​

ទោះយ៉ាងណា ទីផ្សារ​រថយន្ត​អគ្គិសនី​នៅ​ថៃ គឺ​មាន​ទំហំ​តូច​នៅ​ឡើយ ប៉ុន្តែ​កំពុង​រីក​ធំ​ធាត់​យ៉ាង​ឆាប់​រហ័ស​ ដោយ​មាន​ការ​ឧបត្ថម្ភ និង​លើក​ទឹក​ចិត្ត​ផ្សេង​ៗ​ពី​រដ្ឋាភិបាល​ថៃ ​។ ប្រទេស​ក្បែរ​ខាង​កម្ពុជា​មួយ​នេះ ក៏​មាន​ផែន​ការ​ជា​ច្រើន​ដើម្បី​បម្លែង​​​ចំនួន​មធ្យោបាយ​ធ្វើ​ដំណើរ​ប្រមាណ​ ៣០% ក្នុង​ប្រទេស​ទៅ​ជា​ប្រភេទ​មធ្យោបាយ​​ដែល​ដើរ​ដោយ​ថាម​ពល​អគ្គិសនី​​​ត្រឹម​ឆ្នាំ​២០៣០ ។

​​​​​​​រំឭក​ផង​ដែរ​ថា សម្រាប់​ការ​លក់​រថយន្ត​អគ្គិសនី​​នៅ​ប្រទេស​ថៃ មានតម្លៃ​ស្មើ​​ប្រមាណ​ ៥៨% នៃ​ការ​លក់​ទាំង​អស់​​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​​ក្នុង​ឆ្នាំ​ ២០២២ ដោយនាំ​មុខ​​វៀត​ណាម និង​ឥណ្ឌូណេស៊ី​ ហើយ​ពេល​បច្ចុប្បន្ន​នេះ ប្រទេស​ថៃ​ក៏​កំពុង​ព្យាយាម​​បន្ថយ​ពន្ធ​នាំ​ចូល ក៏​ដូច​ជា​ឧបត្ថម្ភ​ធន​ដើម្បី​ឲ្យមាន​ទី​ផ្សារ​កាន់​តែ​ប្រកួត​ប្រជែង​ក្នុង​ប្រទេស​ខ្លួន​ ពិសេស​ការ​​ផ្សព្វ​ផ្សាយ​ការ​ផលិត និង​លក់​រថយន្ត​ដើរ​ដោយ​ថាម​ពល​អគ្គិសនី​ ៕

លោក​ស្រី Vu Dang Yen Hang ​​ប្រធាន​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន VinFast ប្រចាំ​នៅ​ប្រទេស​ថៃ

ដោយ​៖ មាន រតនា

The post ២ ខែទៀត ក្រុមហ៊ុន VinFast វៀតណាម ផ្ដើមលក់រថយន្តអគ្គិសនីក្នុងទីផ្សារ ថៃ appeared first on Kampuchea Thmey Daily.

សមត្ថកិច្ចថៃឃាត់អ្នកដំណើរនីហ្សេរីយ៉ាម្នាក់ ក្រោយរកឃើញកូកាអ៊ីន ៦៩ ដុំក្នុងខ្លួន
មន្រ្តី​​​គយ​​សហ​ការ​ជា​មួយ​ប៉ូលិស​ប្រុងជើងការ​នៅ​ព្រលាន​យន្ត​ហោះ​ថៃកាលពីពេលថ្មី​ៗ​នេះបាន​​ឃាត់​ខ្លួន​បុរស​អ្នក​ដំណើរ​ជន​ជាតិ​នីហ្សេរីយ៉ា​ម្នាក់​ ដែល​ធ្វើ​ដំណើរ​​​ចេញ​មក​ពី​ក្រុង​ដូហាប្រទេស​កាតា នៅ​ពេល​​ឆ្លង​កាត់​​ការ​ត្រួត​ពិនិត្យ​​​នៅ​ឯ​ព្រលាន​យន្ត​ហោះ​​សុវណ្ណភូមិ​ប្រទេស​ថៃ ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Khaosod ។

ប្រភព​ព័ត៌មាន​ដដែលបានឲ្យដឹងថា​ ពេល​មក​​ដល់​ព្រលាន​យន្ត​ហោះ​សុវណ្ណ​ភូមិ​ប្រទេស​ថៃ ជន​សង្ស័យជា​អ្នក​ដំណើរ​​ខាង​លើ​បាន​ចេញ​អាកប្បកិរិយា​​ប្លែក​គួរ​សង្ស័យ នៅ​ពេល​ត្រូវ​ឆ្លង​ការ​​ម៉ាស៊ីន​ត្រួ​ត​ពិនិត្យ​ ។ ដូច​ការ​សង្ស័យ គ្រឿង​ញៀន​ប្រភេទ​កូកាអ៊ីន​​​ចំនួន​ ៦៩ ​ដុំ ទម្ងន់​សរុប ​១,៣៩០ ​ក្រាម ជា​តម្លៃ​​ទឹក​​ប្រាក់​ស្មើ ៤,១៧០,០០០ ​បាត បាន​ពិនិត្យ​ឃើញ​​​មាន​នៅ​ក្នុង​ខ្លួន​របស់​ជន​នោះ ។ ពិនិត្យ​ឃើញ​ដូច​នេះ ភ្លាម​ៗ​មន្រ្តី​​នៅ​ព្រលាន​ក៏​បាន​រៀប​ចំ​កំណត់​ហេតុ​ឯកសារ និង​បញ្ជូន​​បុរស​សង្ស័យ​ទៅ​កាន់​ប៉ុស្តិ៍​​ប៉ូលិស​​ប្រចាំ​នៅ​ព្រលាន​យន្តហោះ​ដើម្បី​សួរ​នាំ និង​ធ្វើ​តាម​នីតិវិធី​បន្ថែម ​។

ប្រភព​ព័ត៌មាន​​ពុំ​បាន​បញ្ជាក់​ថា​តើ​បុរស​មក​ពី​ទ្វី​ប​អាហ្វ្រិក​ខាង​លើ​នេះ លេប ឬ​ធ្វើ​យ៉ាង​ណា​ដែល​ដុំ​គ្រឿង​ញៀន​​មាន​នៅ​​ខាង​ក្នុង​ខ្លួន​បុរស​​ខាង​លើ​នោះ​ទេ​ ។ ទោះ​ជា​​យ៉ាង​ណា​ក្តី អគ្គនាយក​​ផ្នែក​គយ​ថៃ លោក Thirach Attanawanich ​បាន​​លើក​ឡើង​ថា ស្រប​តាម​​គោល​នយោបាយ​ប្រឆាំង​គ្រឿង​ញៀន​របស់​រដ្ឋាភិបាល​ថៃ លោក​បាន​បញ្ជា​​ឲ្យមន្រ្តី​ក្រោម​ឱវាទ​របស់​លោក មិន​ឲ្យធ្វេស​ប្រហែស​ឡើយ​ចំពោះ​​ការ​ត្រួត​ពិនិត្យ​រាល់​ប្រភព និង​ទម្រង់​​ ឬ​បណ្តាញ​ផ្សេង​ៗ​ដែល​ពាក់​ព័ន្ធ​នឹង​ការ​ជួញ​ដូរ​គ្រឿង​ញៀន​​ទាំង​អស់​ ។

ជា​លទ្ធ​ផល​ឆ្លុះ​បញ្ចាំង​ពី​បទ​បញ្ជា​​ខាង​លើ គិត​ចាប់​ពី​ខែ​តុលា ឆ្នាំ​២០២៣ ដល់​​ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ ២០២៤ ​នាយកដ្ឋាន​គយ​ថៃ បាន​រឹប​អូស​​​គ្រឿង​បាន ​៧៤ ​ករណី​ សរុប​ជា​ទំហំ​ទឹក​ប្រាក់​ ស្មើ​ ៤១២.៨៦ ​លាន​បាត ប្រមាណជាង ​​១១ ​លាន​ដុល្លារ​អាមេរិក ហើយ​ចំនួន​នេះ​បើ​ធៀប​នឹង​ឆ្នាំ​ ​២០២៣ គឺ​​ថយ​ចុះ ខណៈ​ឆ្នាំ​ ២០២៣ មាន​ការ​រឹប​អូស​បាន​ ១៨៥ ​ករណី​ ៕

ដោយ​៖ មាន រតនា

The post សមត្ថកិច្ចថៃឃាត់អ្នកដំណើរនីហ្សេរីយ៉ាម្នាក់ ក្រោយរកឃើញកូកាអ៊ីន ៦៩ ដុំក្នុងខ្លួន appeared first on Kampuchea Thmey Daily.