Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម ជំរុញឲ្យប្រើវេជ្ជបញ្ជាអេឡិចត្រូនិកលក្ខណៈប្រព័ន្ធ ងាយស្រួលគ្រប់គ្រងថ្នាំមានប្រសិទ្ធភាព

បានផុស

នៅ

ក្រសួង​សុខាភិបាល​​វៀត​ណា​ម​ថ្មី​ៗ​នេះ​បាន​ប្រកាស​​ឲ្យ​ប្រើ​វេជ្ជបញ្ជា​ប្រភេទ​អេឡិចត្រូនិក ក៏​ដូច​ជា​​ណែនាំ​អំពី​ប្រព័ន្ធ​ព័ត៌មាន​ជាតិ​សម្រាប់​​ការ​គ្រប់​គ្រង​​វេជ្ជបញ្ជា​​ថ្នាំ និង​វេជ្ជបញ្ជា​ទិញ​ថ្នាំ​ព្យាបាល ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Vietnam News

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ប្រភព​ព័ត៌មាន​ខាង​លើ សម្រាប់​ការ​ចាប់​ផ្តើម​អនុវត្ត​នេះ គឺ​ដើម្បី​ធ្វើ​ឲ្យមាន​ប្រសិទ្ធិភាព​​ឡើង​សម្រាប់​វេជ្ជបញ្ជា​ដែល​ប្រើ​ប្រាស់​ទូ​ទាំង​ឱសថ​ស្ថាន​ក្នុង​ប្រទេស ក៏​ដូច​ជា​បញ្ជាក់​ភាព​ត្រឹម​ត្រូវ​​ និង​​បច្ចុប្បន្នភាព​​​សុពលភាព​នៃ​វេជ្ជបញ្ជា ។

ពាក់ព័ន្ធនឹង​ការ​ចេញ​នូវ​វេជ្ជបញ្ជា​អេឡិចត្រូនិក​​នេះ រដ្ឋាភិបាល​វៀត​ណាម​​​ធ្វើ​ឡើង​ក្នុង​ទិស​ដៅ​ប្រឆាំង​នឹង​ការ​ប្រើ​ថ្នាំ​ផ្សះ Antibiotic ​ក៏​ដូច​ជា​អនុវត្ត​ គ្រប់​គ្រង​​ការ​ប្រើ​ប្រាស់​ថ្នាំ​ព្យាបាល​ឲ្យ​មាន​ប្រសិទ្ធិភាព​ ស្រប​ទៅ​តាម​ទិស​ដៅ​​ក្នុង​ពិភព​លោក​ ។

​​ទន្ទឹមនោះ ប្រព័ន្ធ​ព័ត៌មាន​ជាតិ​អំពី​វេជ្ជបញ្ជា​ថ្នាំ ក៏​ដូច​​ជា​ព័ត៌មាន​ពាក់​ព័ន្ធ នឹង​ធានា​នូវ​តម្លាភាព​ក្នុង​ការ​ប្រើ​ប្រាស់​ថ្នាំ​ព្យាបាល​នៅ​វៀត​ណាម​ ពិសេស​គឺ​​ភាព​ងាយ​ស្រួល និង​ការ​គ្រប់​គ្រង​នៅ​តាម​បណ្តា​ឱសថ​ស្ថាន​ ក្នុង​ទិសដៅ​ជា​រួម​គឺ​សម្រាប់​សេវា​សុខភាព​សាធារណៈ​ ។

តាម​រយៈ​​វេជ្ជបញ្ជា​អេឡិចត្រូនិក​នេះ​ផង​ដែរ តាម​បណ្តា​ឱសថ​ស្ថាន​ក៏​អាច​អនុវត្ត​ការ​លក់​ថ្នាំ​ព្យាបាល​បាន​លឿន និង​ប្រសិទ្ធិភាព ហើយ​​ខាង​រដ្ឋាភិបាល​ក៏​​មាន​ភា​ព​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​អធិការ​កិច្ច​ ជា​ប្រយោជន៍​​ជា​រួម​ប្រកប​ដោយ​ប្រសិទ្ធិភាព​ដល់​ប្រទេស​ ។

រំឭក​ផង​ដែរ​ថា នៅ​ប្រទេស​វៀតណាម បញ្ហា​​មួយ​ចំនួន​ក្នុង​វិស័យ​សុខាភិបាល​​​​​កំពុង​កើត​មាន ដូច​ជា​ការ​ទិញ​លក់​ថ្នាំ​​ពេទ្យ​ព្យាបាល​ជំងឺ​ដោយ​គ្មាន​វេជ្ជបញ្ជា​​ត្រឹម​ត្រូវ​ច្បាស់​លាស់ ក៏​ដូច​ជា​អ្នក​ជំងឺ​​ទៅ​ឱសថ​ស្ថាន​​វិនិច្ឆ័យ​អាការៈ​ជំងឺ និង​ទិញ​ថ្នាំ​ដោយ​ខ្លួន​ឯង ក៏​ដូច​ជា​យន្តការ​​បញ្ជាក់​ភាព​ត្រឹម​ត្រូវ​លើ​វេជ្ជបញ្ជា​​​មួយ​ចំនួន​ក្នុង​ការ​អនុវត្ត​លើ​ឱសថ​ស្ថាន​ទូ​ទាំង​ប្រទេស​​​ពុំ​មាន​ប្រសិទ្ធិ​ភាព​ កំពុង​នៅ​ចោទ​ជា​បញ្ហា ហើយ​ការ​អនុវត្ត​​ជា​​យុទ្ធសាស្រ្ត​សុខាភិបាល​របស់​​រដ្ឋាភិបាល​វៀត​ណាម​​​ខាង​លើ​ ដើម្បី​​ស្រប​ទៅ​​តាម​របត់​បច្ចេកវិទ្យា​​ដែល​រីក​លូត​លាស់​​ក្នុង​ស្ថាន​​ភាព​បច្ចុប្បន្ន​ផង​ដែរ​ ៕

ដោយ​៖ មាន រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ នាទីutes មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៤៦ នាទីutes មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យស្ថាប័នរដ្ឋស្ទើតែទាំងអស់ពិនិត្យនិងកំណត់មុខងារឡើងវិញ

សន្តិសុខសង្គម៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម