ព័ត៌មានអន្ដរជាតិ
ការសិក្សា ៖ រលាយទឹកកកនៅតំបន់ប៉ូល និងកត្តាប្រែប្រួលផ្សេងៗកំពុងដូររង្វិលជុំផែនដី
ឥទ្ធិពលនៃបម្រែបម្រួលធាតុអាកាស ក៏ដូចជាកំណើនកម្តៅផែនដី និងកម្រិតនីវ៉ូទឹកសមុទ្រ ស្របនឹងការសិក្សាថ្មីមួយបានលើកឡើងថា ឥទ្ធិពលប្រែប្រួលទាំងនេះ បានជំរុញឲ្យរង្វិលជុំផែនដីដែលវិលជុំវិញខ្លួនឯងផ្លាស់ប្តូរ ក៏ដូចជាមានឥទ្ធិពលប្រែប្រួលទៅលើរង្វាស់ពេលវេលា ២៤ ម៉ោងដែលមនុស្សប្រើប្រាស់បច្ចុប្បន្នផងដែរ ។

រង្វិលជុំផែនដីគឺជាអ្នកកំណត់នូវម៉ោង នាទី និងវិនាទីថ្ងៃយប់ទូទាំងពិភពលោក ដោយស្របទៅតាមស្តង់ដាម៉ោងពិភពលោក (UTC) ដែលគេបានកំណត់ចាប់តាំងពីឆ្នាំ ១៩៦០ មក ។ ទោះយ៉ាងណា ជាលើកដំបូងហើយដែលល្វែងម៉ោងស្តង់ដា UTC នឹងត្រូវបាត់បង់រយៈពេល ១ វិនាទី ដែលគេហៅក្នុងភាសាបច្ចេកទេសថា “គម្លាតអវិជ្ជមាននៃពេល” ។ នេះបើយោងតាមគេហទំព័រចំណេះដឹង Britannica ។
ចំណែកបើផ្អែកតាមការសិក្សាពីវិទ្យាស្ថានវិទ្យាសាស្រ្តនៃសាកលវិទ្យាល័យ California San Diego សហរដ្ឋអាមេរិកដែលចុះផ្សាយក្នុងព្រឹត្តិបត្រព័ត៌មានវិទ្យាសាស្រ្ត Nature ថ្មីៗនេះបានឲ្យដឹងថា ជាចំនួនសរុប មានរយៈពេលវេលា ២៧ វិនាទីដែលមានគម្លាតអវិជ្ជមានចេញពីស្តង់ដាម៉ោង UTC ។

ទន្ទឹមនោះ លោក Patrizia Tavella សមាជិកស្រាវជ្រាវវិទ្យាសាស្រ្តមួយរូបនៃមន្ទីរពិសោធវិទ្យាសាស្រ្តពេលវេលា និងទម្ងន់អន្តរជាតិនៃប្រទេសបារាំងបានឲ្យដឹងដែរថា ខណៈពេលដែលការបាត់បង់ពេលវេលាអាចជារឿងតូចតាចធម្មតាក៏ពិតមែន ប៉ុន្តែសម្រាប់អ្នកវិទ្យាសាស្រ្តគឺជាបញ្ហាប្រែប្រួលមួយក្នុងការគណនា និងកែសម្រួលទៅក្នុងប្រព័ន្ធកុំព្យូទ័រផ្សេងៗក្នុងការពិសោធវិទ្យាសាស្រ្តជាសកល ។
យ៉ាងណាមិញ ផ្អែកតាមការសិក្សាខាងលើរបស់អ្នកវិទ្យាសាស្រ្ត បានព្យាករឲ្យដឹងថា រយៈពេលវិនាទីគម្លាតអវិជ្ជមាន នឹងអាចកើតឡើងក្នុងចន្លោះចាប់ពីឆ្នាំ ២០២៦ ឡើងទៅ និងអាស្រ័យកត្តាមួយចំនួនដូចជាកំណើនកម្តៅផែនដី ហើយវាអាចកើតមានបន្តនៅចន្លោះទៅដល់ ២០៣៥ ខាងមុខ៕

ដោយ៖ មាន រតនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


