ព័ត៌មានអន្ដរជាតិ
ថៃ ត្រូវប៉ាន់នាំចេញ ទុរេន ដំឡូង និងសាច់មាន់ក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី
ពាណិជ្ជកម្មផលិតផលកសិកម្មថៃទៅកាន់ប្រទេសនានាលើពិភពលោក គិតរយៈពេលត្រឹមឆ្នាំ ២០២៣ កន្លងទៅមានកំណើនគួរកត់សម្គាល់ ពោលប្រមាណ ៣.២៥% ឬស្មើនឹង ១.០១ លានលានបាត ប្រហែល ២៧.៧ ពាន់លានដុល្លារ បើធៀបនឹងឆ្នាំ ២០២២ ខណៈការនាំចេញកសិកម្មថៃមានផលលើសក្នុងទំហំទឹកប្រាក់ប្រមាណ ៥២៩ ពាន់លានបាត ឬស្មើ ១៤.៥ ពាន់លានដុល្លារ ។

ប្រភពព័ត៌មានពី Khaosod បានឲ្យដឹងថា ទីផ្សារនាំចេញសំខាន់ៗសម្រាប់ផលិតផលកសិកម្មរួមមាន ប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង និងអូស្រ្តាលី ហើយទំនិញលំដាប់កំពូលទាំង ៥ របស់ថៃនាំចេញគឺមាន ទុរេន ក្នុងទំហំទឹកប្រាក់ ៣ពាន់លានដុល្លារ ផលិតផលសាច់មាន់សម្រេចទំហំ ១ ពាន់លានដុល្លារ ជ័រកៅស៊ូធម្មជាតិទំហំទឹកប្រាក់ ១ ពាន់លានដុល្លារ ដំឡូងក្នុងទំហំទឹកប្រាក់ ១ ពាន់លានដុល្លារ សាច់មាន់បង្កក និងគ្រឿងក្នុងមាន់ ទំហំទឹកប្រាក់ ៩០០ លានដុល្លារ ។
សម្រាប់តម្លៃទំហំពាណិជ្ជកម្ម និងអត្រាកំណើននៃដៃគូកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី FTA គឺប្រទេសចិនជាទីផ្សារនាំចេញរបស់ថៃនាំមុខគេ ភាគច្រើនជាផលិតផលកសិកម្ម ពិសេសការនាំចេញទុរេន ដំឡូង និងជ័រកៅស៊ូធម្មជាតិ ហើយរំពឹងថា នឹងបន្តកើនឡើងជាបន្តបន្ទាប់ក្នុងប្រតិបត្តិការពាណិជ្ជកម្មខាងមុខទៀត ។

គួររំឭកដែរថា ប្រទេសដែលបានចូលរួមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសថៃ លើកលែងតំបន់អាស៊ានចេញ រួមប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង អូស្រ្តាលី នូវែលសេឡង់ ប៉េរូ ឈីលី ឥណ្ឌា និងហុងកុង ខណៈប្រទេសទាំងនេះ ជាដៃគូពាណិជ្ជកម្ម ក៏ដូចទីផ្សារសំខាន់ៗសម្រាប់ការនាំចេញរបស់ប្រទេសថៃ ៕

ដោយ៖ មាន រតនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


