ព័ត៌មានអន្ដរជាតិ
វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ
សេដ្ឋកិច្ចអាស៊ីរំពឹងថានឹងមានកំណើនលូតលាស់បាន ៤.៥ ភាគរយនៅក្នុងឆ្នាំ ២០២៤ នេះ ពោលលើសពីឆ្នាំ ២០២៣ និងបន្តរួមចំណែកដល់កំណើនលូតលាស់នៃសេដ្ឋកិច្ចពិភពលោកផងដែរ ។ នេះបើផ្អែកតាមរបាយការណ៍ដែលចេញផ្សាយដោយវេទិកាបូអាវសម្រាប់អាស៊ី (BFA) ដែលកំពុងធ្វើឡើងនៅក្រុងរមណីយដ្ឋានទេសចរបូអាវ ខេត្តហៃណាន ភាគខាងត្បូងប្រទេសចិន ។

ព័ត៌មានពីរបាយការណ៍ដដែលបានឲ្យដឹងថា បើទោះជាមានបញ្ហាប្រឈមមួយចំនួនក៏ដោយ ក៏សេដ្ឋកិច្ចអាស៊ីនឹងនៅរក្សាបានអត្រាកំណើនលូតលាស់បន្ត ដោយមានធាតុសកម្មមួយចំនួនចេញពីកត្តាប្រើប្រាស់ទំនិញ និងគោលនយោបាយពាក់ព័ន្ធផ្សេងៗ ។
របាយការណ៍ដដែលនេះក៏បានចង្អុលបង្ហាញឡើងដែរថា ប្រទេសចិនដែលជាមហាអំណាចសេដ្ឋកិច្ចបច្ចុប្បន្ននេះ នឹងបន្តឋានៈជាអ្នករួមចំណែកដ៏សំខាន់ទៅដល់កំណើនលូតលាស់សេដ្ឋកិច្ចសកល ក៏ដូចជាទីផ្សារដ៏ធំរបស់ខ្លួន ហើយក៏នឹងនាំមកនូវភាគចំណេញទៅកាន់ពាសពេញពិភពលោកផងដែរ ។

នៅក្នុងបរិបទជំនួញ និងវិនិយោគវិញ អាស៊ីរំពឹងថា នឹងផ្លាស់ប្តូររបត់ធ្លាក់ចុះនៃសេដ្ឋកិច្ចពីឆ្នាំ ២០២៣ ដោយបង្កើនការអភិវឌ្ឍ និងពាណិជ្ជកម្មក្នុងបរិបទឌីជីថល ក៏ដូចជាការស្តារសេដ្ឋកិច្ចឡើងវិញតាមរយៈវិស័យទេសចរនៅអាស៊ី ក៏ដូចកិច្ចសហការភាពជាដៃគូជាបណ្តាញជាច្រើនក្នុងតំបន់អាស៊ី ។
គួររំឭកដែរថា សន្និសីទប្រចាំនៃវេទិកាបូអាវសម្រាប់អាស៊ី (BFA) កំពុងធ្វើឡើងនៅទីក្រុងបូអាវ ខេត្តហៃណាន នៃសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែមីនា ដោយមានការចូលរួមពីថ្នាក់ដឹកនាំរដ្ឋាភិបាល បញ្ញាវ័ន្ត អ្នកធុរកិច្ច ស្ថាប័នសិក្សាស្រារជ្រាវ អង្គការអន្តរជាតិ និងអង្គការក្នុងតំបន់នានា ដើម្បីពិភាក្សាអំពីបញ្ហាសំខាន់ៗនានាដែលកំពុងប្រឈម និងជំរុញកិច្ចសហការជាអន្តរជាតិផងដែរ ៕

ដោយ៖ មាន រតនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


