ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុនចិន Xiaomi បញ្ចេញរថយន្តអាគុយថាមពលអគ្គិសនី ត្រៀមដឹកជូនដល់ដៃអ្នកទិញចុងខែមេសា
ក្រុមហ៊ុនបច្ចេកវិទ្យាចិន Xiaomi កាលពីថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា កន្លងទៅបានបញ្ចេញនូវរថយន្តស៊េរី SU7 របស់ខ្លួន ដែលជាការអភិវឌ្ឍបច្ចេកវិទ្យាអាគុយរបស់ក្រុមហ៊ុនផ្ទាល់តែម្ដងដើម្បីបង្ហាញជូនសាធារណជន ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ ។

ម៉ូដែលរថយន្តទាំងបីស៊េរីរួមមាន SU7, SU7 Pro និង SU7 Max នឹងដាក់បញ្ចូលក្នុងទីផ្សារ ដែលមានហាងឆេងតម្លៃចាប់ពី ២១៥,៩០០ យ័ន ប្រហែលនឹង ៣០,៤៣១ ដុល្លារអាមេរិកទៅដល់ ២៩៩,៩០០ យ័ន ប្រហែលនឹង ៤១,៤៩៧ ដុល្លារអាមេរិក ។
ដោយឡែក រថយន្តថាមពលអគ្គិសនីដើរដោយអាគុយដែលបានបង្ហាញខាងលើ មានសមត្ថភាពចម្ងាយអតិប្បរមាពី៧០០ គីឡូម៉ែត្រឡើងទៅ ហើយរថយន្តស៊េរី SU7 និងSU7 Max នឹងផ្តើមដឹកជញ្ជូនដល់អតិថិជនកុម្ម៉ង់នាចុងខែមេសានេះ ខណៈប្រភេទ SU7 Pro នឹងត្រូវដឹកជូនអតិថិជននាចុងខែឧសភា ។
លោក Lei Jun ជាស្ថាបនិក និងជានាយកប្រតិបត្តិរបស់ Xiaomi បានថ្លែងក្នុងឱកាសសម្ពោធរថយន្តនោះថា ក្រុមហ៊ុនបានសម្រេចសមិទ្ធិផលនេះ តាមរយៈគន្លឹះសំខាន់ដូចជាការរៀបចំរចនាគំរូ ថ្ម និងប្រព័ន្ធបើកបរ ក៏ដូចជាកន្លែងអង្គុយអ្នកបើកបរបែបវៃឆ្លាតជាដើម ។

គួររំឭកផងដែរ Xiaomi បានចូលក្នុងវិស័យរថយន្តអគ្គិសនីដើរដោយថាមពលអាគុយកាលពីឆ្នាំ២០២១ និងចាប់ផ្តើមសង់រោងចក្រ ដែលមូលដ្ឋានដ៏ធំនៅក្នុងរដ្ឋធានីប៉េកាំងប្រទេសចិន ។
ទិន្នន័យពីសមាគមផលិតរថយន្តចិនបានបង្ហាញថា ចំនួនផលិតកម្ម និងការលក់រថយន្តអាគុយអគ្គិសនីនៅក្នុងប្រទេសចិន បានកើនដល់ចំនួន ១.២៥ លានគ្រឿង និង ១.២១ លានគ្រឿងក្នុង ២ ខែដំបូងនៃឆ្នាំ ២០២៤ ដែលកើនពី ២៨.២% ទៅដល់ ២៩.៤% ពីមួយឆ្នាំទៅមួយឆ្នាំ ៕

ដោយ៖ មាន រតនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


