Rann Reuy, Author at Kampuchea Thmey Daily

​យោធាអ៊ីស្រាអែល ​ជិត១០០០នាក់​បាត់​បង់ជីវិត ក្នុងសង្ក្រាម​​១០០០ថ្ងៃ​
យោធា​​​អ៊ីស្រាអែល​ យ៉ាង​ហោច​​ណាស់​ជិត​១០០០​នាក់​ បាន​​បាត់​​​បង់ជីវិត​​ក្នុងសង្គ្រាម​រយៈពេល​១០០០ថ្ងៃ​ ដែល​អ៊ីស្រាអែល​បាន​ប្រកាស​​ចាប់​តាំងពីថ្ងៃទី​​៧ខែ​តុលា​ឆ្នាំ​២០២៣ ពេល​ដែល​ក្រុម​ហាម៉ាស​ បាន​​បើក​ការ​វាយ​ឆ្មក់​ចូល​ទៅ​​ក្នុង​ទឹកដី​អ៊ីស្រាអែល ដោយ​​សម្លាប់មនុស្ស​​ជាង​១២០០នាក់ និង​ចាប់​ពង្រត់​មនុស្ស​ជាង​២៤០​នាក់​។

​ក្រុម​ឧត្តមសេនីយ៍អ៊ីស្រាអែល​បាន​ជួបប្រជុំ​នៅថ្ងៃចន្ទ​ប្រារព្ធ​ពេលវេលា​​សង្គ្រាម​១០០០ថ្ងៃ។ Israel Today

បណ្តាញ​​សង្គម​​​របស់​អ៊ីស្រាអែល​ ដែលមានឈ្មោះ​ថា «Israel Today» បាន​បង្ហោះ​​រូប​ភាព​នៃការ​ស្មិងស្មាធិ៍​ របស់​ក្រុម​នៃ​ឧត្តមសេនីយ៍​​​ជាន់ខ្ពស់​របស់​អ៊ីស្រាអែល ក្នុងការ​ជួប​ប្រជុំ​នៅថ្ងៃ​ចន្ទ​ ដើម្បី​​​​​​រៀប​​ចំ​​​សន្និសីទ​​​​​រយៈពេល​​១០០០ថ្ងៃ​នៃ​សង្គ្រាម​​​ចាប់តាំងពី​ការ​ចាប់ផ្តើម​វាយ​លុក​ចូល​​​​តំ​បន់​ហ្គាហ្សា​​ដើម្បី​​​​កម្ចាត់ក្រុម​ហាម៉ាស។ ​

​នៅក្នុង​​​សារ​ដែលត្រូវ​បានបង្ហោះ​​​​តាមបណ្តាញ​សង្គមហ្វេសប៊ុក​នោះ បាន​លើក​ឡើង​ថា ​កិច្ច​ប្រជុំ​​បាន​បើក​​​ជាមួយ​​ការ​ស្មិងស្មាធិ៍ (moment of silence)​ ​សម្រាប់​​ទាហាន​​៩៦៤​នាក់ស្លាប់ ចាប់តាំងពី​​ព្រឹក​ថ្ងៃទី​​៧ខែ​តុលា​ឆ្នាំ​២០២៣​។

​​នាយសេនាធិការ​ចម្រុះ​​នៃ​​កង​កម្លាំង​ការ​ពារជាតិ​អ៊ីស្រាអែល Eyal Zamir ត្រូវ​បាន​ស្រង់សម្តី​ប្រាប់​​ឧត្តមសេនីយ៍​របស់ខ្លួន​ ដូច​បាន​និយាយថា៖«​​ យើង​​​បច្ចុប្បន្ន​នេះ​​ស្ថិតនៅចំណុច​របត់​យុទ្ធសាស្រ្ត​ដ៏សំខាន់​​​ក្នុង​យុទ្ធនាការ​[​យោធា​] នេះ​។ រយៈពេល​១០០០ថ្ងៃ​​និង១០០០យប់ ដែលយើង​បាន​ប្រយុទ្ធ​នៅ​ក្នុង​យុទ្ធនាការ​ដដ៏វែងបំផុត ស្មុគ្រស្មាញ​បំផុត និង ទាមទារបំផុត​ ដែល​យើង​មិនធ្លាប់ជួប​»។

​​យោង​​បណ្តាញ​សង្គម Iran International English ក្នុងការ​អះអាង​ដាច់ដោយ​ឡែក​១ទៀត ​រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក Israel Katz បាននិយាយ​នៅ​ថ្ងៃចន្ទថា លោកបានបញ្ជាឱ្យយោធា​អ៊ីស្រាអែល​​រៀបចំផែនការវាយប្រហារ​ដោយ​​ឯករាជ្យប្រឆាំងនឹងអ៊ីរ៉ង់ ដោយព្រមានថា អ៊ីស្រាអែលអាចធ្វើសង្គ្រាមជាមួយទីក្រុងតេហេរ៉ង់ «ថ្ងៃស្អែក» ប្រសិនបើអ៊ីរ៉ង់បាញ់មីស៊ីលទៅលើទឹកដីអ៊ីស្រាអែល។

​ការ​ប្រកាស​របស់​រដ្ឋមន្ត្រី​ការ​ពារជាតិអ៊ីស្រាអែល​នេះ កើត​មាន​​ក្រោយ​សហរដ្ឋអាមេរិក និង​អ៊ីរ៉ង់​បាន​ធ្លាក់​ចូល​ទៅក្នុងការ​ប្រយុទ្ធ​គ្នា​ជាថ្មី​ ស្របពេលនៃការ​ចរចា​​រកដំណោះស្រាយ​សន្តិភាព​ត្រូវ​ជាប់គាំង​ ដោយសារ​តែ​​អ៊ីរ៉ង់បដិសេធ​​​ ព្រោះតែ​វាយប្រហារ​របស់​អាមេរិក​​​លើ​ទីតាំង​​​បាញ់មីស៊ីល ដ្រូន កាល​ពីចុងសប្តាហ៍​៕​​

រ៉ាន់ រើយ​

The post ​យោធាអ៊ីស្រាអែល ​ជិត១០០០នាក់​បាត់​បង់ជីវិត ក្នុងសង្ក្រាម​​១០០០ថ្ងៃ​ appeared first on Kampuchea Thmey Daily.

ប្រធានាធិបតីស៊ែប៊ី​ ដែលស្និទ្ធ លោក​ ពូទីន ប្រកាសលា​លែង​​ពីតំណែង​ ប៉ុន្តែ ​អ្នកតវ៉ា ​ថា​ជា​«ល្បិច​នយោបាយ​»​​
​ប្រធានាធិបតី​នៃ​​​​ប្រទេសស៊ែប៊ី ដែល​ជា​សម្ព័ន្ធមិត្ត​ដ៏សំខាន់​នៅ​តំបន់​សមុទ្រ​​បាល់​កង់ ​របស់ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បាន​​​​ប្រកាស​ចុះ​ចេញ​ពីអំណាច​ មុន​ការ​បោះឆ្នោតសភា ប៉ុន្តែ​​​ ក្រុម​បាតុករ​​រាប់​ពាន់​នាក់ នៅតែ​​​ចេញតវ៉ា​ ចំពោះ​ការ​ក្រាញ​អំណាច​ និង ការ​លេង​ល្បិច​នយោបាយ​នៅមុន​ការ​បោះឆ្នោតប្រធានាធិបតី​នឹង​មក​ដល់​នៅ​ខែ​ឧសភា​២០២៧​​​។​

លោក Aleksandar Vucic ​(កណ្តាល)។​​ ​បណ្តាញសង្គមហ្វេសប៊ុក​របស់​លោក

លោក Aleksandar Vucic បាន​​ក្លាយ​​ជា​ ប្រធានាធិបតី​នៃ​ប្រទេសស៊ែប៊ី​​ជិត​​​២អាណត្តិចាប់តាំងពីឆ្នាំ​២០១៧​ និង រដ្ឋាភិបាល​​​ដឹកនាំ​ដោយ​គណបក្សរបស់​លោក បាន​ដឹកនាំ​ប្រទេសស៊ែប៊ី​តាំង​ពី​ឆ្នាំ​២០០០ ​ក្រោយការ​ផ្តួលរំលំ​រដ្ឋាភិបាល របស់ អតីត​ប្រធានាធិបតី លោក Slobodan Milosevic​។ ​

អាណត្តិទីពីរ និងចុងក្រោយរបស់ប្រធានាធិបតី Aleksandar Vucic នឹង​ត្រូវបានកំណត់ឱ្យផុតកំណត់នៅពាក់កណ្តាលឆ្នាំ ២០២៧​។ យោង ​Al Jazeera ​លោក Vucic បានរឹតបន្តឹងអំណាចរបស់គាត់បន្តិចម្តងៗ ចាប់តាំងពីគណបក្សប្រជានិយម (populist party) របស់គាត់បានឡើងកាន់អំណាចស៊ែប៊ីកាលពី ១៤ ឆ្នាំមុន។

ដំណឹងនៃការលាលែងពីតំណែងរបស់គាត់បានកើតឡើងប្រឆាំងនឹង​​​​ដំណើររឿង​រ៉ាវ​នៃការតវ៉ាប្រឆាំងរដ្ឋាភិបាលដ៏ធំដែលដឹកនាំដោយនិស្សិតអស់រយៈពេលជាច្រើនខែ ដែលបានធ្វើឱ្យប្រទេសនេះរង្គោះរង្គើ​យ៉ាងខ្លាំង បន្ទាប់​ពី​ការ​​បាក់​រលំ​ពិដាន​​ស្ថានីយរថភ្លើងបណ្តាល​ឲ្យស្លាប់​​​​ ១៦​នាក់​នៅ​​ Novi Sad នៃ​ប្រទេសស៊ែប៊ី កាល​ពីខែ​វិច្ឆិកា​ឆ្នាំ​២០២៤​។

មនុស្សរាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នានៅទូទាំងប្រទេសស៊ែប៊ីចាប់តាំងពី​ពេលនោះ​ ហើយ ជា​លទ្ធផល​​ មនុស្សរាប់រយនាក់ត្រូវបានចាប់​ឃុំខ្លួន ហើយប៉ូលីសស៊ែប៊ីត្រូវបានចោទប្រកាន់ពីបទប្រើកម្លាំងហួសហេតុ និងការចាប់ខ្លួនដោយបំពានដោយសហភាពអឺរ៉ុប។ ការតវ៉ានៅទីបំផុតបាននាំឱ្យមានការលាលែងពីតំណែងរបស់នាយករដ្ឋមន្ត្រីនៅពេលនោះ Milos Vucevic ក្នុងខែមករា ឆ្នាំ២០២៥ ។

​​ជារឿយៗ​​ ​ប្រធានាធិបតី Aleksandar Vucic បាន​ចោទ​​​ប្រកាន់​​បស្ចឹមប្រទេស​​​នៅ​ពីក្រោយ​បាតុករ​ទាំងនោះ ហើយ​ ក៏បាន​ចោទ​ប្រកាន់​ថា ​ការ​ធ្វើ​បាតុកម្ម​នោះ​ជាផ្នែក​នៃ​បដិវត្តន៍​ពណ៍ដែល​ប៉ុនប៉ង​ផ្តួច​រំលំ​រដ្ឋាភិបាល​របស់​លោក​។

​យោង​ទីភ្នាក់ងារ​ព័ត៌មានរ៉យទ័រ ​ក្រុមបាតុកររាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅ Kraljevo ប្រទេសស៊ែប៊ី នៅថ្ងៃអាទិត្យ ទី​​២៨ ខែមិថុនា មួយថ្ងៃបន្ទាប់ពីប្រធានាធិបតី Aleksandar Vucic បាននិយាយថា លោកនឹងចុះចេញពីតំណែង ដោយបើកផ្លូវសម្រាប់ការបោះឆ្នោតប្រធានាធិបតី និងសភាមុនកាលកំណត់។

​ក្រុមបាតុករនៅក្នុងការតវ៉ានៅថ្ងៃអាទិត្យមានការសង្ស័យចំពោះការប្រកាសរបស់លោក Vucic។ អ្នកខ្លះបានលើកឡើងថា វាជា «ការលេងសើច» ហើយថា លោក Vucic នឹងកាន់អំណាច ខណៈពេលដែលអ្នកផ្សេងទៀតបាននិយាយថា ការផ្លាស់ប្តូរនឹងមិនកើតឡើងទេ លុះត្រាតែប្រព័ន្ធរដ្ឋាភិបាលទាំងមូលត្រូវបានផ្លាស់ប្តូរ៕​​

រ៉ាន់ រើយ​

ការ​តវ៉ារបស់​ប្រជាជន​​​ប្រឆាំង​រូប​លោក Vucic។​ REUTERS

The post ប្រធានាធិបតីស៊ែប៊ី​ ដែលស្និទ្ធ លោក​ ពូទីន ប្រកាសលា​លែង​​ពីតំណែង​ ប៉ុន្តែ ​អ្នកតវ៉ា ​ថា​ជា​«ល្បិច​នយោបាយ​»​​ appeared first on Kampuchea Thmey Daily.

​អាមេរិក​និង​អ៊ីរ៉ង់​ បរាជ័យ​ក្នុង​ការ​បង្កើត​ប្រព័ន្ធ​​ទំនាក់​ទំនងផ្ទាល់ សម្រាប់​ជូនដំណឹង​នៅ​​ច្រកហ័រមូស​ ដូច​បាន​ឯកភាព​នៅស្វីស​​
សហរដ្ឋអាមេរិក និង​ អ៊ីរ៉ង់​​​​​នៅ​តែមិនទាន់​អាច​​ បង្កើត​ប្រព័ន្ធ​​​ទំនាក់​ទំនង​គ្នា​ដោយ​ផ្ទាល់​ (direct communication channel) នៅឡើយ​ទេ​ ដើម្បី​ផ្តល់​ព័ត៌មាន​ឲ្យ​គ្នា​នៅតំបន់​ច្រក​សមុទ្រ​ហ័រមូស ​បើទោះបី​ជា​​ភាគី​ទាំងពីរ​បាន​ឯកភាព​គ្នា​បង្កើត​​​ប្រព័ន្ធ​ទំនាក់​ទំនងដោយ​ផ្ទាល់ ក្នុងការ​ចរច​ា​លើក​ដំបូង​​កាល​ថ្ងៃទី​២១​ខែមិថុនា នៅ​ឯប្រទេសស្វីស។​

អនុប្រធានាធិបតីអាមេរិក លោក JD Vance ​ក្នុងពេល​ជួប​ជាមួយ​ភាគី​សម្របសម្រួល​ ប៉ាគីស្ថាន​និង​កាតា​ នៅ​​ប្រទេស​ស្វីស​​។

​យោងសារ​ព័ត៌មាន West Asia News Agency (WANA) អ្នកនាំពាក្យរបស់កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានច្រានចោ​ល​សេចក្កីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយមួយចំនួន និងមន្ត្រីអាមេរិកដែលអះអាងថា បណ្តាញទំនាក់ទំនងផ្ទាល់មួយត្រូវបានបង្កើតឡើងរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកទាក់ទងនឹងច្រកសមុទ្រហ័រមូស ដោយហៅ​ការ​ចុះ​ផ្សាយ​ទាំងនោះថា «មិនពិតទាំងស្រុង (completely false)»។

ឧត្តមសេនីយ៍ឯក ម៉ូសេនី (Mohseni) អ្នកនាំពាក្យរបស់ IRGC បានឆ្លើយតបទៅនឹង​សេចក្តីរាយការណ៍​ដែលចោទប្រកាន់ថា ទីក្រុងតេហេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន បានបង្កើតបណ្តាញទំនាក់ទំនងផ្ទាល់ដើម្បីគ្រប់គ្រងឧប្បត្តិហេតុដែលអាចកើតមាននៅក្នុងច្រកសមុទ្រហ័រមូស ដោយបញ្ជាក់ថា «ការអះអាងថា បណ្តាញទំនាក់ទំនងផ្ទាល់មួយត្រូវបានបង្កើតឡើងរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកទាក់ទងនឹងច្រកសមុទ្រហ័រមូស គឺមិនពិតទាំងស្រុង ហើយត្រូវបានបដិសេធយ៉ាងដាច់អហង្ការ។ យន្តការបែបនេះមិនទាន់ត្រូវបានបង្កើតឡើង ហើយវាក៏នឹងមិនត្រូវបានបង្កើតឡើងដែរ»​។

លោក ក៏បានសង្កត់ធ្ងន់លើអធិបតេយ្យភាពរបស់អ៊ីរ៉ង់លើផ្លូវទឹកយុទ្ធសាស្ត្រនេះ ដោយបន្ថែមថា «ច្រកសមុទ្រហ័រមូសគឺជាទឹកដីអ៊ីរ៉ង់ ហើយមិនមានអ្វីទាក់ទងនឹងសហរដ្ឋអាមេរិកទេ»។

សហរដ្ឋអាមេរិក​ បាន​បើក​ការ​វាយ​ប្រហារ​​លើ​អ៊ីរ៉ង់​ជាថ្មីទៀត​​នៅថ្ងៃទី​២៦ខែ​​​​មិថុនា បន្ទាប់​ពី​ចោទ​ប្រកាន់​អ៊ីរ៉ង​់​ប្រើប្រាស់​យន្តហោះ​គ្មាន​មនុស្ស​បើក​​ដើម្បី​វាយ​ប្រហារ​លើ​កប៉ាល់​ដឹក​ទំនិញ​ឆ្លង​កាត់​ច្រក​ហ័រមូសកាលថ្ងៃទី​២៤ខែ​មិថុនា ។

​ប្រព័ន្ធ​ផ្សព្វផ្សាយ​បស្ចឹមប្រទេស​ បាន​រាយការណ៍​​ដោយដកស្រង់សេចក្តីថ្លែងការណ៍ចុងក្រោយនៃការចរចា​រវាង​សហរដ្ឋអាមេរិក និង អ៊ីរ៉ង់ នៅ​ប្រទេសស្វីស ដោយ​លើក​ឡើង​ថា បណ្តាញទំនាក់ទំនងមួយត្រូវបានបង្កើតឡើងរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកតាមរយៈអ្នកសម្របសម្រួលពីរនាក់។

យន្តការ​នៃ​កា​របង្កើត​​​បណ្តាញ​ទំនាក់​ទំនង​ផ្ទាល់​នោះ មានបំណងទប់ស្កាត់ឧប្បត្តិហេតុនៅក្នុងច្រកសមុទ្រហ័រមូស ដែលអាចកើនឡើងដល់ការប្រឈមមុខដាក់គ្នាខាងយោធា និងដើម្បីអនុវត្តមាត្រាប្រាំនៃអនុស្សរណៈនៃការយោគយល់គ្នាអ៊ីស្លាម៉ាបាដ។

សេចក្តីរាយការណ៍​របស់​អ៊ីរ៉ង់ ក៏បានអះអាងផងដែរថា អ៊ីរ៉ង់បានបញ្ជាក់ជាថ្មីថា នាវាទាំងអស់ដែលឆ្លងកាត់ច្រកសមុទ្រហ័រមូស ត្រូវតែប្រើប្រាស់ផ្លូវដែលកំណត់ដោយអាជ្ញាធរអ៊ីរ៉ង់។ ទោះជាយ៉ាងណាក៏ដោយ សេចក្តីថ្លែងការណ៍ចុងក្រោយរបស់ IRGC បដិសេធយ៉ាងច្បាស់អំពីអត្ថិភាពនៃការរៀបចំទំនាក់ទំនងដោយផ្ទាល់បែបនេះរវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន៕​​

រ៉ាន់ រើយ​

The post ​អាមេរិក​និង​អ៊ីរ៉ង់​ បរាជ័យ​ក្នុង​ការ​បង្កើត​ប្រព័ន្ធ​​ទំនាក់​ទំនងផ្ទាល់ សម្រាប់​ជូនដំណឹង​នៅ​​ច្រកហ័រមូស​ ដូច​បាន​ឯកភាព​នៅស្វីស​​ appeared first on Kampuchea Thmey Daily.

ប្រធានាធិបតី​អ៊ីរ៉ង់​ ស្នើ​ឲ្យ​ប្រទេសមូស្លីម​​រួប​រួម​គ្នា​​ ទប់ស្កាត់​សម្ពាធ​ពីខាងក្រៅ​
​​ក្រោយ​ការ​សម្របសម្រួល​ក្នុងការ​ចរចា​​​​​​រវាងអាមេរិក​និង​អ៊ីរ៉ង់​នៅប្រទេសស្វីសរបស់ នាយករដ្ឋមន្ត្រិ​ប៉ាគីស្ថាន លោក សែបាហ្ស សារីហ្វ (Shehbaz Sharif) ប្រធានាធិបតី​​អ៊ីរ៉ង់​ លោក ម៉ាស៊ូដ ប៉េហ្សេស​គីយ៉ាន (Masoud Pezeshkian) ​បាន​ធ្វើ​ដំណើរ​ទៅ​​​ជួ​ប​ពិភាក្សា​ទ្វេភាគី​​​នៅ​​ក្នុង​ទីក្រុង​អ៊ីស្លាម៉ា​បាដ​ ប្រទេសប៉ាគីស្ថាន ដោយ​ លើក​ឡើង​ពី​ទំនាក់​ទំនង​ទ្វេភាគី និង «​​​​​ការ​រួបរួម​គ្នា​របស់​ប្រទេស​មូស្លីម»​​ ដើមុ្បី​ទប់ស្កាត់​ឥទ្ធិពល​ពីក្រៅ​តំបន់​​។

ប្រធានាធិបតី​អ៊ីរ៉ង់ (ឆ្វេង) និង នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន។​ ​FB/Mian Shehbaz Sharif

​​នៅ​ក្នុងសារ​​បង្ហោះ​តាមបណ្តាញសង្គម លោក លោក ម៉ាស៊ូដ ប៉េហ្សេស​គីយ៉ាន ​​បាន​លើក​ឡើង​ពី​​​ការ​ពិភាក្សា​ដែល​​ប្រមុខ​ដឹកនាំ​ទាំងពីរ​ បាន​ផ្តោត​ គឺ ​ការ​ពិនិត្យ​មើល​នូវ​ស្ថាន​​​​វិវត្តន៍​នៃ​​​តំបន់​និង​អន្តរជាតិ ដោយ​នៅ​ក្នុង​នោះ ​ប្រធានាធិបតិ​អ៊ីរ៉ង់ បាន​បញ្ជាក់​ជំហរ​​​ថា ខ្លួន​ប្រឆាំង​ចំពោះ​​​ឥទ្ធិពល​ពី​ខាងក្រៅ​។

ប្រធានាធិបតីអ៊ីរ៉ង់ ​សរសេរ​ថា៖​«ខ្ញុំបានសម្តែងយ៉ាងមុតមាំថា ប្រជាជាតិអ៊ីរ៉ង់បានឈរដោយសិទ្ធិអំណាចដាច់ខាតប្រឆាំងនឹងសម្ពាធ និងការគំរាមកំហែងពីខាងក្រៅ ហើយបានសង្កត់ធ្ងន់ថា ឯកភាពនៃប្រជាជាតិអ៊ីស្លាមនៅតែជាខែលដ៏មានប្រសិទ្ធភាពបំផុតប្រឆាំងនឹងការឃុបឃិតគ្នាដែលបែកបាក់»​។

​យោង​តាម Al Jazeera  នេះ​ជា​ទស្សនកិច្ច​លើក​ទី​ពីរ​របស់​​ប្រធានាធិបតី​​អ៊ីរ៉ង់ ទៅកាន់​ប្រទេស​ប៉ាគីស្ថាន​ក្នុង​នាម​ជា​ប្រធានាធិបតី។ លើក​ដំបូង​របស់​លោក​នៅ​ក្នុង​ខែ​សីហា ឆ្នាំ​២០២៥ បាន​កើត​ឡើង​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​សង្គ្រាម​អ៊ីរ៉ង់-អ៊ីស្រាអែល​រយៈពេល ១២​ថ្ងៃ ហើយ​ក៏​ជា​ដំណើរ​ទស្សនកិច្ច​ទៅ​ក្រៅ​ប្រទេស​លើក​ដំបូង​របស់​លោក​បន្ទាប់​ពី​ជម្លោះ​នោះ។

តាម​ខ្លឹមសារ​ដែលបាន​បង្ហោះ​លើ​ទំព័រ​​​​ផ្លូវការ​របស់ប្រធានាធិបតី​អ៊ីរ៉ង់ លោកនាយករដ្ឋមន្ត្រី សារីហ្វ បាន​កត់​សម្គាល់​ថា ដំណើរទស្សនកិច្ចនេះផ្ញើសារសកលដ៏មានឥទ្ធិពលនៃការជឿទុកចិត្តគ្នាទៅវិញទៅមករវាងទីក្រុងតេអេរ៉ង់ និងអ៊ីស្លាម៉ាបាដ។

​​នៅក្នុងដំណើរ​ទស្សនកិច្ច​​​​​​របស់​ប្រមុខ​ដឹកនាំ​អ៊ីរ៉ង់​​ ក្នុងពេលដែល​មន្ត្រី​អ៊ីរ៉ង់​ កំពុង​​ចរចា​ជាមួយសហរដ្ឋអាមេរិក ដើម្បី​ស្វែង​រក​ដំណោះស្រាយ​បញ្ចប់សង្គ្រាម​​ ភាគី​​​អ៊ីរ៉ង់​និង​ប៉ាគីស្ថាន​ បានប្តេជ្ញារួមគ្នាក្នុងការលើកកម្ពស់បរិមាណពាណិជ្ជកម្មសេដ្ឋកិច្ច​ដល់គោលដៅប្រវត្តិសាស្ត្រចំនួន ៣០ ពាន់លានដុល្លារ។

​ប្រទេស​អ៊ីរ៉ង់​បាន​ធ្លាក់​ចូល​ទៅ​ក្នុងសង្គ្រាម​ដ៏ខ្លាំងក្លា​​ជាមួយ​មហាអំណាច​សហរដ្ឋអាមេរិក ​ចាប់តាំងពី​ចុង​ខែ​កុម្ភៈ ២០២៦នេះ ​ដោយ​សហរដ្ឋអាមេរិក​​បាន​ចោទ​ប្រកាន់​ អ៊ីរ៉ង់​​ចំពោះ​ការ​​ផលិត​​អាវុធ​នុយក្លេអ៊ែរ​ ដែលអាច​បង្ក​​អសន្តិសុខ​​ដល់​តំបន់​និង​ពិភពលោក ប៉ុន្តែ​​​អ៊ីរ៉ង់​តែងតែ​បដិសេធ​​​ការ​ចោទ​ប្រកាន់​នោះ ថាគ្មាន​មូលដ្ឋាន​​។

ទស្សនកិច្ច​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​យ៉ាង​ទូលំទូលាយ​ថា​ជា​ការ​បង្ហាញ​ពី​ការ​ដឹងគុណ​ចំពោះ​តួនាទី​របស់​ប្រទេស​ប៉ាគីស្ថាន​ក្នុង​ការ​សម្របសម្រួល​អនុស្សរណៈ​យោគយល់​គ្នា​អ៊ីស្លាម៉ាបាដ ដែល​បាន​ចុះហត្ថលេខា​នៅ​ថ្ងៃ​ទី​១៨ ខែ​មិថុនា ដោយ​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ និង​លោក Pezeshkian ដោយ​មាន​លោក​នាយករដ្ឋមន្ត្រី សារីហ្វ ចុះហត្ថលេខា​លើ​ឯកសារ​នេះ​ជា​អ្នក​សម្របសម្រួល៕​​

រ៉ាន់ រើយ​​

The post ប្រធានាធិបតី​អ៊ីរ៉ង់​ ស្នើ​ឲ្យ​ប្រទេសមូស្លីម​​រួប​រួម​គ្នា​​ ទប់ស្កាត់​សម្ពាធ​ពីខាងក្រៅ​ appeared first on Kampuchea Thmey Daily.

​អ៊ីរ៉ង់​​ លក់​ប្រេង​ឆៅ​បញ្ចុះ​ថ្លៃ​​ច្រើន​សម្រាប់​ផ្គត់ផ្គង់​ទៅ​​ឲ្យ​ចិន​​ ក្រោយ​ច្រក​ហ័រមូសបើក​វិញ​​
អ្នកលក់ប្រេងឆៅអ៊ីរ៉ង់ទៅកាន់ប្រទេសចិន បាន​ទម្លាក់​តម្លៃ​​ប្រេង​ឆៅ បន្ទាប់ពី​ប្រទេស​អ៊ីរ៉ង់បានចាប់ផ្តើមដឹកជញ្ជូនប្រេងរាប់លានបារ៉ែលចេញពីច្រកសមុទ្រ Hormuz បន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្នជាមួយសហរដ្ឋអាមេរិក។ ​នេះបើយោងតាមការចុះផ្សាយរបស់ Bloomberg កាលពីថ្ងៃចន្ទ។

កប៉ាល់​ដឹកប្រេង​អ៊ីរ៉ង់​តាមច្រក​ហ័រមូស។ Reuters

សេចក្តីរាយការណ៍​នោះ​ បានលើក​ឡើង​​ថា ទំនិញប្រេងឆៅ​ប្រភេទ​​ស្រាលរបស់អ៊ីរ៉ង់សម្រាប់​ផ្គត់ផ្គង់​​នៅ​​ក្នុង​ខែកក្កដាត្រូវបាន​លក់​​​ក្នុង​បញ្ចុះតម្លៃពី ២.៥០ ដុល្លារទៅ ៥​ដុល្លារក្នុងមួយបារ៉ែលធៀបនឹងតម្លៃ​ប្រេង​​ស្តង់ដារ ​​ប្រភេទ​​ Brent ដែល​ត្រូវ​បាន​លក់​ចែក​ចាយ​នៅ​ទីផ្សារ​​អឺរ៉ុប។​ នេះបើយោងតាមការដកស្រង់សម្តីរបស់មនុស្សដែលពាក់ព័ន្ធដោយផ្ទាល់នៅក្នុងពាណិជ្ជកម្ម ដែល​ Bloomberg បានដកស្រង់​។​

​ក្រៅ​ពី​ការ​លក់​​បញ្ចុះ​ថ្លៃ​នោះ​ហើយ ​តាមសេចក្តីរាយការណ៍ អ៊ីរ៉ង់​នៅ​លក់​​​​​បញ្ចុះតម្លៃ​ពិសេស​​ប្រហែល ១ ដុល្លារ​​​ទៀត​ក្នុងមួយបារ៉ែលមុនពេលកិច្ចព្រមព្រៀង។

ទីភ្នាក់ងារព័ត៌មាន Bloomberg បាននិយាយនៅក្នុង​សេចក្តី​​រាយការណ៍​ដាច់ដោយឡែកមួយថា អ៊ីរ៉ង់បានបង្កើនបរិមាណ​បូម​ប្រេងឆៅដែលខ្លួនផ្ញើដោយបើកចំហតាមរយៈច្រកសមុទ្រ Hormuz ដល់កម្រិតខ្ពស់បំផុតចាប់តាំងពីសង្គ្រាមបានចាប់ផ្តើម ខណៈដែលសកម្មភាពដឹកជញ្ជូនក្នុងតំបន់បានកើនឡើង ខណៈពេលដែលទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោនបានខិតខំឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាពយូរអង្វែង។

ប្រេងឆៅអ៊ីរ៉ង់ប្រហែលប្រាំមួយលានបារ៉ែលស្ថិតនៅលើនាវាដឹកប្រេងធំបីគ្រឿងដែលត្រូវបានអនុម័តដោយសហរដ្ឋអាមេរិកគឺ Elva, Virgo និង Vigor ដែលបានចូលទៅក្នុងចំណុចស្ទះនៅព្រឹកថ្ងៃចន្ទ ដោយដកស្រង់ទិន្នន័យតាមដានកប៉ាល់៕​​

រ៉ាន់ រើយ​

The post ​អ៊ីរ៉ង់​​ លក់​ប្រេង​ឆៅ​បញ្ចុះ​ថ្លៃ​​ច្រើន​សម្រាប់​ផ្គត់ផ្គង់​ទៅ​​ឲ្យ​ចិន​​ ក្រោយ​ច្រក​ហ័រមូសបើក​វិញ​​ appeared first on Kampuchea Thmey Daily.

​ការ​អាក់​អន់​ស្រពន់​ចិត្ត រវាង​ថ្នាក់​ដឹកនាំ​ប៉ូឡូញ និង អ៊ុយក្រែន​ បាន​ផ្ទុះ​កក្រើក​យ៉ាងខ្លាំង​​
​ជ​ម្លោះ​ពាក្យសម្តី​រវាង​ថ្នាក់​ដឹកនាំ​ប៉ូឡូញ និង​អ៊ុយក្រែន​បាន​ផ្ទុះ​ឡើង​​យ៉ាងកក្រើក​​​​ក្នុងរយៈពេលចុងក្រោយនេះ បន្ទាប់​ពី​​ប្រធានាធិបតីប៉ូឡូញ លោក Karol Nawrocki បានប្រកាស​​នៅថ្ងៃ​ទី​​១៩ខែមិថុនា​ពី​​ការ​​ដកហូតគ្រឿងឥស្សរិយយសថ្នាក់រដ្ឋខ្ពស់បំផុតរបស់ប្រទេសប៉ូឡូញ គឺគ្រឿងឥស្សរិយយសឥន្ទ្រីស (Order of the White Eagle) ដែលពីមុនត្រូវបានប្រគល់ជូនប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី​​ ​ក្នុងឆ្នាំ​២០២៣​។

ការ​សម្រេច​ចិត្ត​​ដកហូត​គ្រឿង​​ឥស្សរិយយស​​ថ្នាក់​ខ្ពស់​បំផុត​នេះ ​ដោយ​សារ​តែ​​ការសម្រេចចិត្តរបស់​​រដ្ឋបាល​របស់​លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ក្នុងការដាក់ឈ្មោះអង្គភាពកងកម្លាំងប្រដាប់អាវុធពិសេស​របស់​អ៊ុយក្រែនតាមឈ្មោះ «វីរបុរស UPA»​ (ដែលជា​កងទ័ពឈ្លាបព្រៃ​របស់អ៊ុយក្រែន) ដែល​មាន​ភាព​ចម្រូងចម្រាស់​​ក្នុងប្រវត្តិសាស្រ្ត​​សង្គ្រាម​លោក​លើក​ទី២ ដែល​កាល​នោះ​ស្ថិតនៅក្រោម​​សហភាព​សូវៀត​ និង​បានសម្លាប់​ជន​ជាតិប៉ូឡូញ​​ប្រមាណ​​១០ម៉ឺននាក់​។

​ក្នុងការ​បង្ហោះតាមបណ្តាញសង្គម X ​ប្រធានាធិបតីប៉ូឡូញបានដកហូតគ្រឿងឥស្សរិយយសឥន្ទ្រីសពីលោក Zelensky ដែលជាគ្រឿងឥស្សរិយយសខ្ពស់បំផុតរបស់ប្រទេស​ប៉ូឡូញនោះថា នឹង​មិន​​ប៉ះពាល់​​​​ដល់​​ទំនាក់​អ៊ុយក្រែន​ជាទូទៅនោះទេ​។

លោក Nawrocki បាននិយាយថា «ខ្ញុំចង់សង្កត់ធ្ងន់ថា ការសម្រេចចិត្តនេះមិនមែនសំដៅលើប្រជាជនអ៊ុយក្រែនទេ។ វាមិនផ្លាស់ប្តូរទិសដៅយុទ្ធសាស្ត្រនៃគោលនយោបាយសន្តិសុខរបស់ប្រទេសប៉ូឡូញទេ។ យើងបានគាំទ្រ និងបន្តគាំទ្រអ៊ុយក្រែន»។

នៅប្រទេសប៉ូឡូញ អ្នកប្រយុទ្ធ UPA ត្រូវបានចោទប្រកាន់ពីបទសម្អាតជនជាតិប៉ូឡូញ និងឧក្រិដ្ឋកម្មសង្គ្រាម។

លោក ​ហ្សេលេនស្គី​​ បានទទួលគ្រឿងឥស្សរិយយសឥន្ទ្រីសក្នុងឆ្នាំ ២០២៣ ពីអតីតប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda «ដើម្បីទទួលស្គាល់គុណសម្បត្តិរបស់លោកក្នុងការពង្រឹងទំនាក់ទំនងរវាងប៉ូឡូញ និងអ៊ុយក្រែន ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់លោកក្នុងសន្តិសុខ និងភាពធន់ក្នុងការការពារសិទ្ធិមនុស្ស»។

ទន្ទឹមនឹង​ការ​ប្រកាស​ដកហូត​​​គ្រឿង​ឥស្សរិយយសនេះ ថ្នាក់​ដឹកនាំ​ជាន់ខ្ពស់ជាច្រើនរូបរបស់អ៊ុយក្រែន បាន​អះអាង​ថា ពួកគេនឹងប្រគល់ពានរង្វាន់រដ្ឋប៉ូឡូញវិញ ដែលឆ្លើយ​តប​ចំពោះ​​ការ​ដកហូត​ពី​​​ប្រធានាធិបតី​ អ៊ុយក្រែន​នូវកិត្តិយសរដ្ឋខ្ពស់បំផុតរបស់ប្រទេស។

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andrii Sybiha ប្រធានសេនាធិការ​ចម្រុះ​របស់លោក Zelensky គឺលោក Kyrylo Budanov និង ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំប្រទេសប៉ូឡូញ លោក Vasyl Bodnar បាននិយាយនៅក្នុងការបង្ហោះប្រព័ន្ធផ្សព្វផ្សាយសង្គមដាច់ដោយឡែកពីគ្នាថា ពួកគេនឹងប្រគល់ពានរង្វាន់ដែលពួកគេធ្លាប់ទទួលបានពីមុន។ យោងតាមរ៉យទ័រ​។

ជម្លោះនេះ ដែលប្រឈមនឹងការជំរុញទំនាក់ទំនងរវាងសម្ព័ន្ធមិត្តឱ្យធ្លាក់ចុះយ៉ាងខ្លាំង បានចាប់ផ្តើមនៅក្នុង​ខែ​ឧសភា នៅពេលដែលលោក ​ហ្សេលេនស្គី​ បានដាក់ឈ្មោះអង្គភាពយោធាមួយតាមឈ្មោះកងទ័ពឧទ្ទាម​ឈ្លប​អ៊ុយក្រែន (UPA) ដែលជាយុទ្ធជនជាតិនិយម ដែលទីក្រុងគៀវសរសើរចំពោះសង្គ្រាមឯករាជ្យទ័ពព្រៃរបស់ពួកគេក្នុងអំឡុងពេល និងក្រោយសង្គ្រាមលោកលើកទីពីរ។

UPA នៅតែជាប្រភពនៃភាពតានតឹងយូរអង្វែងជាមួយប្រទេសប៉ូឡូញ ចំពោះការសម្លាប់រង្គាលក្នុងឆ្នាំ ១៩៤១-១៩៤៥ នៅក្នុងតំបន់ Volhynia។ ជនជាតិប៉ូឡូញប្រមាណ ១០០ ០០០នាក់ត្រូវបានសម្លាប់ ដោយ​កងទ័ព​នេះ​ រួមទាំងស្ត្រី និងកុមារផងដែរ៕

រ៉ាន់ រើយ​​

The post ​ការ​អាក់​អន់​ស្រពន់​ចិត្ត រវាង​ថ្នាក់​ដឹកនាំ​ប៉ូឡូញ និង អ៊ុយក្រែន​ បាន​ផ្ទុះ​កក្រើក​យ៉ាងខ្លាំង​​ appeared first on Kampuchea Thmey Daily.

​អនុប្រធានាធិបតី​​អ៊ីរ៉ង់​៖​ ទ្រព្យ​​​សម្បត្តិអ៊ីរ៉ង់​​ដែល​បង្កក​ នឹង​ត្រូវ​​លើក​លែង​​បណ្តើរ​ៗ​ពេញលេញ​
អនុប្រធានាធិបតី​អ៊ីរ៉ង់​ទទួលបន្ទុកកិច្ចការប្រតិបត្តិរបស់ប្រទេសអ៊ីរ៉ង់ បានប្រកាសថា ទ្រព្យសម្បត្តិ​អ៊ីរ៉ង់​ដែល​បង្កក​នៅ​​បរទេសប្រមាណ ២៥ ពាន់លានដុល្លារ នឹ​ងត្រូវ​ដោះ​លើក​លែង​​ទាំងស្រុង ​និ​ងយក​មក​ប្រើ​​សម្រាប់​ការ​អភិវឌ្ឍវិស័យ​សាធារណៈ និង​ហេដ្ឋរចនាសម្ព័ន្ធ។

​យោង​សេចក្តី​រាយការណ៍​របស់ទីភ្នាក់ងារព័ត៌មាន WANA (West Asia News Ageny) អនុប្រធានាធិបតី​អ៊ីរ៉ង់ លោក Mohammad Jafar Ghaempanah បានថ្លែងថា ដំណើរទស្សនកិច្ចថ្មីៗនេះរបស់លោក Mohammad Bagher Ghalibaf ប្រធានសភាទៅកាន់ប្រទេសកាតា រួមជាមួយក្រុមចរចាការទូតរបស់អ៊ីរ៉ង់ មានគោលបំណងជាក់លាក់ក្នុងការបញ្ចប់យន្តការ និងក្របខ័ណ្ឌសម្រាប់ការរំដោះ​​ទ្រព្យសម្បត្តិទាំងនេះ។

អនុប្រធានាធិបតី បាន​អះអាង​ថា​ ការលុបបំបាត់ស្រមោលនៃសង្គ្រាមចេញពីប្រទេសនេះបានបន្ធូរបន្ថយផ្នែកមួយនៃសម្ពាធសេដ្ឋកិច្ចដែលសាធារណជនកំពុងប្រឈមមុខរួចហើយ។

លោក បានកត់សម្គាល់ថា ធនធានហិរញ្ញវត្ថុដែលទើបនឹងអាចចូលដំណើរការបាននឹងត្រូវបានដឹកនាំយ៉ាងខ្លាំងឆ្ពោះទៅរកការពង្រីកហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជាច្រករបៀងដឹកជញ្ជូន ផ្លូវហាយវេ និងអាកាសយានដ្ឋាន ដើម្បីកែលម្អសុខុមាលភាពសាធារណៈ និងភាពងាយស្រួល។

លោក Ghaempanah បានសន្និដ្ឋាន ដោយបញ្ជាក់ថា ការធានាដើមទុនគ្រប់គ្រាន់នឹងអនុញ្ញាតឱ្យរដ្ឋាភិបាល​ផ្តល់មូលនិធិដល់គម្រោងសាងសង់ប្រកបដោយប្រសិទ្ធភាព និងជំរុញវឌ្ឍនភាពសេដ្ឋកិច្ចនៅទូទាំងគ្រប់តំបន់នៃប្រទេស៕​

ប្រែសម្រួល

The post ​អនុប្រធានាធិបតី​​អ៊ីរ៉ង់​៖​ ទ្រព្យ​​​សម្បត្តិអ៊ីរ៉ង់​​ដែល​បង្កក​ នឹង​ត្រូវ​​លើក​លែង​​បណ្តើរ​ៗ​ពេញលេញ​ appeared first on Kampuchea Thmey Daily.

​​​​​បេសកជន​របស់ លោក ត្រាំ ​ចេញ​ទៅស្វីស​សម្រាប់​បើក​ការ​ចរចាជាមួយអ៊ីរ៉ង់​ ក្រោយ​លុបចោល​ភ្លាមៗ​​
​​​មានសេចក្តីរាយការណ៍ថា ​បេសកជន​អាមេរិក បាន​​ធ្វើដំណើរទៅកាន់​ប្រទេសស្វីស​សម្រាប់​ការ​ចរចា​ជាមួយ​អ៊ីរ៉ង់ដើម្បី​​​​​បញ្ចប់​សង្គ្រាម​ជាស្ថាពរ ក្រោយ​ពី​ការ​លុប​ចោល​ភ្លាម​ៗ​ពី​ដំណើរ​ការ​ចរចា​​ដែល​​បាន​គ្រោងទុករវា​ងសហរដ្ឋអាមេរិក និង អ៊ីរ៉ង់​ នៅ​ប្រទេស​ស្វីស​​​នៅថ្ងៃទី​​១៩ខែ​​មិថុនា​នេះ បន្ទាប់​ពី​​ការ​ចុះ​ហត្ថលេខា​​របស់​ ប្រធានាធិបតី​​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និង សមភាគី​អ៊ីរ៉ង់ លោក Masoud Pezeshkian ។

លោក Steve Witkoff ដែល​ជា​បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក កំពុងធ្វើដំណើរទៅកាន់ប្រទេសស្វីស ដើម្បីពិភាក្សាជាមួយគណៈប្រតិភូអ៊ីរ៉ង់ ខណៈដែលអ្នកចរចាម្នាក់ទៀត គឺលោក Jared Kushner ដែល​ជា​កូន​ប្រសារ​របស់​ លោក ត្រាំ បានទៅដល់ទីនោះរួចហើយ។ នេះ​​ជា​ការ​បញ្ជាក់​របស់​អ្នក​យក​ព័ត៌មាន​អាមេរិក​ Axios ។​

​​យោង​ទីភ្នាក់ងារ​ព័ត៌រុស្ស៊ី TASS អ្នកឆ្លើយឆ្លងព័ត៌មាន Axios លោក Barak Ravid បានសរសេរនៅលើបណ្តាញសង្គម X ថា «បេសកជនសេតវិមាន លោក Steve Witkoff កំពុងធ្វើដំណើរទៅកាន់ប្រទេសស្វីស ជាកន្លែងដែលការចរចាជុំទីមួយជាមួយអ៊ីរ៉ង់លើកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលអាចកើតមានត្រូវបានគេរំពឹងថានឹងកើតឡើង មន្ត្រីអាមេរិកម្នាក់បានប្រាប់ខ្ញុំ»​​។

លោកបានបន្ថែមថា «លោក Jared Kushner កំពុងស្ថិតនៅប្រទេសស្វីសរួចហើយ»​។

ប្រតិភូសហរដ្ឋអាមេរិកដែល​គ្រោង​ដឹកនាំ​ដោយ​អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក JD Vance ​និង ​ប្រតិភូ​អ៊ីរ៉ង់​ បាន​លុបចោល​​ដំណើរទៅចរចា​នៅប្រទេសស្វីស​នៅ​ថ្ងៃ​សុក្រ បន្ទាប់​ពី​​​​ការ​ផ្ទុះ​អាវុធ​រវាង​អ៊ីស្រាអែល​និង​ក្រុម​ហេសបូឡា​នៅប្រទេសលីបង់ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​​កិច្ច​ព្រម​ព្រៀង​ដែលចុះ​ហត្ថលេខា​ដោយ​លោក​ ត្រាំ និង ប្រធានាធិបតី​អ៊ីរ៉ង់។​

​ទោះបីយ៉ាងណា ប្រទេស​អាមេរិក​ និង អ៊ីរ៉ង់​មានពេល​៦០ថ្ងៃ​ដើម្បី​ចរចា​​លម្អិត​សម្រាប់​បិទ​បញ្ចប់​សង្គ្រាម​​រវាង​​ប្រទេសទាំងពីរ ដោយ​ការ​ពិភាក្សា​ផ្តោតលើ​កម្មវិធីន​ុយក្លេអ៊ែរអ៊ីរ៉ង់ និង ផែនការ​ស្តា​រ​ប្រទេសអ៊ិរ៉ង់​ឡើង​វិញ​៕

រ៉ាន់ រើយ​

The post ​​​​​បេសកជន​របស់ លោក ត្រាំ ​ចេញ​ទៅស្វីស​សម្រាប់​បើក​ការ​ចរចាជាមួយអ៊ីរ៉ង់​ ក្រោយ​លុបចោល​ភ្លាមៗ​​ appeared first on Kampuchea Thmey Daily.