ព័ត៌មានអន្ដរជាតិ
បេសកជនរបស់ លោក ត្រាំ ចេញទៅស្វីសសម្រាប់បើកការចរចាជាមួយអ៊ីរ៉ង់ ក្រោយលុបចោលភ្លាមៗ
មានសេចក្តីរាយការណ៍ថា បេសកជនអាមេរិក បានធ្វើដំណើរទៅកាន់ប្រទេសស្វីសសម្រាប់ការចរចាជាមួយអ៊ីរ៉ង់ដើម្បីបញ្ចប់សង្គ្រាមជាស្ថាពរ ក្រោយពីការលុបចោលភ្លាមៗពីដំណើរការចរចាដែលបានគ្រោងទុករវាងសហរដ្ឋអាមេរិក និង អ៊ីរ៉ង់ នៅប្រទេសស្វីសនៅថ្ងៃទី១៩ខែមិថុនានេះ បន្ទាប់ពីការចុះហត្ថលេខារបស់ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និង សមភាគីអ៊ីរ៉ង់ លោក Masoud Pezeshkian ។

លោក Steve Witkoff ដែលជាបេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក កំពុងធ្វើដំណើរទៅកាន់ប្រទេសស្វីស ដើម្បីពិភាក្សាជាមួយគណៈប្រតិភូអ៊ីរ៉ង់ ខណៈដែលអ្នកចរចាម្នាក់ទៀត គឺលោក Jared Kushner ដែលជាកូនប្រសាររបស់ លោក ត្រាំ បានទៅដល់ទីនោះរួចហើយ។ នេះជាការបញ្ជាក់របស់អ្នកយកព័ត៌មានអាមេរិក Axios ។
យោងទីភ្នាក់ងារព័ត៌រុស្ស៊ី TASS អ្នកឆ្លើយឆ្លងព័ត៌មាន Axios លោក Barak Ravid បានសរសេរនៅលើបណ្តាញសង្គម X ថា «បេសកជនសេតវិមាន លោក Steve Witkoff កំពុងធ្វើដំណើរទៅកាន់ប្រទេសស្វីស ជាកន្លែងដែលការចរចាជុំទីមួយជាមួយអ៊ីរ៉ង់លើកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលអាចកើតមានត្រូវបានគេរំពឹងថានឹងកើតឡើង មន្ត្រីអាមេរិកម្នាក់បានប្រាប់ខ្ញុំ»។
លោកបានបន្ថែមថា «លោក Jared Kushner កំពុងស្ថិតនៅប្រទេសស្វីសរួចហើយ»។
ប្រតិភូសហរដ្ឋអាមេរិកដែលគ្រោងដឹកនាំដោយអនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក JD Vance និង ប្រតិភូអ៊ីរ៉ង់ បានលុបចោលដំណើរទៅចរចានៅប្រទេសស្វីសនៅថ្ងៃសុក្រ បន្ទាប់ពីការផ្ទុះអាវុធរវាងអ៊ីស្រាអែលនិងក្រុមហេសបូឡានៅប្រទេសលីបង់ ដែលធ្វើឲ្យប៉ះពាល់ដល់កិច្ចព្រមព្រៀងដែលចុះហត្ថលេខាដោយលោក ត្រាំ និង ប្រធានាធិបតីអ៊ីរ៉ង់។
ទោះបីយ៉ាងណា ប្រទេសអាមេរិក និង អ៊ីរ៉ង់មានពេល៦០ថ្ងៃដើម្បីចរចាលម្អិតសម្រាប់បិទបញ្ចប់សង្គ្រាមរវាងប្រទេសទាំងពីរ ដោយការពិភាក្សាផ្តោតលើកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ និង ផែនការស្តារប្រទេសអ៊ិរ៉ង់ឡើងវិញ៕
រ៉ាន់ រើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម២៣ ម៉ោង agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


