Connect with us

ព័ត៌មានអន្ដរជាតិ

ប្រធានាធិបតី​អ៊ីរ៉ង់​ ស្នើ​ឲ្យ​ប្រទេសមូស្លីម​​រួប​រួម​គ្នា​​ ទប់ស្កាត់​សម្ពាធ​ពីខាងក្រៅ​

បានផុស

នៅ

​​ក្រោយ​ការ​សម្របសម្រួល​ក្នុងការ​ចរចា​​​​​​រវាងអាមេរិក​និង​អ៊ីរ៉ង់​នៅប្រទេសស្វីសរបស់ នាយករដ្ឋមន្ត្រិ​ប៉ាគីស្ថាន លោក សែបាហ្ស សារីហ្វ (Shehbaz Sharif) ប្រធានាធិបតី​​អ៊ីរ៉ង់​ លោក ម៉ាស៊ូដ ប៉េហ្សេស​គីយ៉ាន (Masoud Pezeshkian) ​បាន​ធ្វើ​ដំណើរ​ទៅ​​​ជួ​ប​ពិភាក្សា​ទ្វេភាគី​​​នៅ​​ក្នុង​ទីក្រុង​អ៊ីស្លាម៉ា​បាដ​ ប្រទេសប៉ាគីស្ថាន ដោយ​ លើក​ឡើង​ពី​ទំនាក់​ទំនង​ទ្វេភាគី និង «​​​​​ការ​រួបរួម​គ្នា​របស់​ប្រទេស​មូស្លីម»​​ ដើមុ្បី​ទប់ស្កាត់​ឥទ្ធិពល​ពីក្រៅ​តំបន់​​។

ប្រធានាធិបតី​អ៊ីរ៉ង់ (ឆ្វេង) និង នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន។​ ​FB/Mian Shehbaz Sharif
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​នៅ​ក្នុងសារ​​បង្ហោះ​តាមបណ្តាញសង្គម លោក លោក ម៉ាស៊ូដ ប៉េហ្សេស​គីយ៉ាន ​​បាន​លើក​ឡើង​ពី​​​ការ​ពិភាក្សា​ដែល​​ប្រមុខ​ដឹកនាំ​ទាំងពីរ​ បាន​ផ្តោត​ គឺ ​ការ​ពិនិត្យ​មើល​នូវ​ស្ថាន​​​​វិវត្តន៍​នៃ​​​តំបន់​និង​អន្តរជាតិ ដោយ​នៅ​ក្នុង​នោះ ​ប្រធានាធិបតិ​អ៊ីរ៉ង់ បាន​បញ្ជាក់​ជំហរ​​​ថា ខ្លួន​ប្រឆាំង​ចំពោះ​​​ឥទ្ធិពល​ពី​ខាងក្រៅ​។

ប្រធានាធិបតីអ៊ីរ៉ង់ ​សរសេរ​ថា៖​«ខ្ញុំបានសម្តែងយ៉ាងមុតមាំថា ប្រជាជាតិអ៊ីរ៉ង់បានឈរដោយសិទ្ធិអំណាចដាច់ខាតប្រឆាំងនឹងសម្ពាធ និងការគំរាមកំហែងពីខាងក្រៅ ហើយបានសង្កត់ធ្ងន់ថា ឯកភាពនៃប្រជាជាតិអ៊ីស្លាមនៅតែជាខែលដ៏មានប្រសិទ្ធភាពបំផុតប្រឆាំងនឹងការឃុបឃិតគ្នាដែលបែកបាក់»​។

​យោង​តាម Al Jazeera នេះ​ជា​ទស្សនកិច្ច​លើក​ទី​ពីរ​របស់​​ប្រធានាធិបតី​​អ៊ីរ៉ង់ ទៅកាន់​ប្រទេស​ប៉ាគីស្ថាន​ក្នុង​នាម​ជា​ប្រធានាធិបតី។ លើក​ដំបូង​របស់​លោក​នៅ​ក្នុង​ខែ​សីហា ឆ្នាំ​២០២៥ បាន​កើត​ឡើង​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​សង្គ្រាម​អ៊ីរ៉ង់-អ៊ីស្រាអែល​រយៈពេល ១២​ថ្ងៃ ហើយ​ក៏​ជា​ដំណើរ​ទស្សនកិច្ច​ទៅ​ក្រៅ​ប្រទេស​លើក​ដំបូង​របស់​លោក​បន្ទាប់​ពី​ជម្លោះ​នោះ។

តាម​ខ្លឹមសារ​ដែលបាន​បង្ហោះ​លើ​ទំព័រ​​​​ផ្លូវការ​របស់ប្រធានាធិបតី​អ៊ីរ៉ង់ លោកនាយករដ្ឋមន្ត្រី សារីហ្វ បាន​កត់​សម្គាល់​ថា ដំណើរទស្សនកិច្ចនេះផ្ញើសារសកលដ៏មានឥទ្ធិពលនៃការជឿទុកចិត្តគ្នាទៅវិញទៅមករវាងទីក្រុងតេអេរ៉ង់ និងអ៊ីស្លាម៉ាបាដ។

​​នៅក្នុងដំណើរ​ទស្សនកិច្ច​​​​​​របស់​ប្រមុខ​ដឹកនាំ​អ៊ីរ៉ង់​​ ក្នុងពេលដែល​មន្ត្រី​អ៊ីរ៉ង់​ កំពុង​​ចរចា​ជាមួយសហរដ្ឋអាមេរិក ដើម្បី​ស្វែង​រក​ដំណោះស្រាយ​បញ្ចប់សង្គ្រាម​​ ភាគី​​​អ៊ីរ៉ង់​និង​ប៉ាគីស្ថាន​ បានប្តេជ្ញារួមគ្នាក្នុងការលើកកម្ពស់បរិមាណពាណិជ្ជកម្មសេដ្ឋកិច្ច​ដល់គោលដៅប្រវត្តិសាស្ត្រចំនួន ៣០ ពាន់លានដុល្លារ។

​ប្រទេស​អ៊ីរ៉ង់​បាន​ធ្លាក់​ចូល​ទៅ​ក្នុងសង្គ្រាម​ដ៏ខ្លាំងក្លា​​ជាមួយ​មហាអំណាច​សហរដ្ឋអាមេរិក ​ចាប់តាំងពី​ចុង​ខែ​កុម្ភៈ ២០២៦នេះ ​ដោយ​សហរដ្ឋអាមេរិក​​បាន​ចោទ​ប្រកាន់​ អ៊ីរ៉ង់​​ចំពោះ​ការ​​ផលិត​​អាវុធ​នុយក្លេអ៊ែរ​ ដែលអាច​បង្ក​​អសន្តិសុខ​​ដល់​តំបន់​និង​ពិភពលោក ប៉ុន្តែ​​​អ៊ីរ៉ង់​តែងតែ​បដិសេធ​​​ការ​ចោទ​ប្រកាន់​នោះ ថាគ្មាន​មូលដ្ឋាន​​។

ទស្សនកិច្ច​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​យ៉ាង​ទូលំទូលាយ​ថា​ជា​ការ​បង្ហាញ​ពី​ការ​ដឹងគុណ​ចំពោះ​តួនាទី​របស់​ប្រទេស​ប៉ាគីស្ថាន​ក្នុង​ការ​សម្របសម្រួល​អនុស្សរណៈ​យោគយល់​គ្នា​អ៊ីស្លាម៉ាបាដ ដែល​បាន​ចុះហត្ថលេខា​នៅ​ថ្ងៃ​ទី​១៨ ខែ​មិថុនា ដោយ​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ និង​លោក Pezeshkian ដោយ​មាន​លោក​នាយករដ្ឋមន្ត្រី សារីហ្វ ចុះហត្ថលេខា​លើ​ឯកសារ​នេះ​ជា​អ្នក​សម្របសម្រួល៕​​

រ៉ាន់ រើយ​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម