ព័ត៌មានអន្ដរជាតិ
ការអាក់អន់ស្រពន់ចិត្ត រវាងថ្នាក់ដឹកនាំប៉ូឡូញ និង អ៊ុយក្រែន បានផ្ទុះកក្រើកយ៉ាងខ្លាំង
ជម្លោះពាក្យសម្តីរវាងថ្នាក់ដឹកនាំប៉ូឡូញ និងអ៊ុយក្រែនបានផ្ទុះឡើងយ៉ាងកក្រើកក្នុងរយៈពេលចុងក្រោយនេះ បន្ទាប់ពីប្រធានាធិបតីប៉ូឡូញ លោក Karol Nawrocki បានប្រកាសនៅថ្ងៃទី១៩ខែមិថុនាពីការដកហូតគ្រឿងឥស្សរិយយសថ្នាក់រដ្ឋខ្ពស់បំផុតរបស់ប្រទេសប៉ូឡូញ គឺគ្រឿងឥស្សរិយយសឥន្ទ្រីស (Order of the White Eagle) ដែលពីមុនត្រូវបានប្រគល់ជូនប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ក្នុងឆ្នាំ២០២៣។
ការសម្រេចចិត្តដកហូតគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុតនេះ ដោយសារតែការសម្រេចចិត្តរបស់រដ្ឋបាលរបស់លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ក្នុងការដាក់ឈ្មោះអង្គភាពកងកម្លាំងប្រដាប់អាវុធពិសេសរបស់អ៊ុយក្រែនតាមឈ្មោះ «វីរបុរស UPA» (ដែលជាកងទ័ពឈ្លាបព្រៃរបស់អ៊ុយក្រែន) ដែលមានភាពចម្រូងចម្រាស់ក្នុងប្រវត្តិសាស្រ្តសង្គ្រាមលោកលើកទី២ ដែលកាលនោះស្ថិតនៅក្រោមសហភាពសូវៀត និងបានសម្លាប់ជនជាតិប៉ូឡូញប្រមាណ១០ម៉ឺននាក់។

ក្នុងការបង្ហោះតាមបណ្តាញសង្គម X ប្រធានាធិបតីប៉ូឡូញបានដកហូតគ្រឿងឥស្សរិយយសឥន្ទ្រីសពីលោក Zelensky ដែលជាគ្រឿងឥស្សរិយយសខ្ពស់បំផុតរបស់ប្រទេសប៉ូឡូញនោះថា នឹងមិនប៉ះពាល់ដល់ទំនាក់អ៊ុយក្រែនជាទូទៅនោះទេ។
លោក Nawrocki បាននិយាយថា «ខ្ញុំចង់សង្កត់ធ្ងន់ថា ការសម្រេចចិត្តនេះមិនមែនសំដៅលើប្រជាជនអ៊ុយក្រែនទេ។ វាមិនផ្លាស់ប្តូរទិសដៅយុទ្ធសាស្ត្រនៃគោលនយោបាយសន្តិសុខរបស់ប្រទេសប៉ូឡូញទេ។ យើងបានគាំទ្រ និងបន្តគាំទ្រអ៊ុយក្រែន»។
នៅប្រទេសប៉ូឡូញ អ្នកប្រយុទ្ធ UPA ត្រូវបានចោទប្រកាន់ពីបទសម្អាតជនជាតិប៉ូឡូញ និងឧក្រិដ្ឋកម្មសង្គ្រាម។
លោក ហ្សេលេនស្គី បានទទួលគ្រឿងឥស្សរិយយសឥន្ទ្រីសក្នុងឆ្នាំ ២០២៣ ពីអតីតប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda «ដើម្បីទទួលស្គាល់គុណសម្បត្តិរបស់លោកក្នុងការពង្រឹងទំនាក់ទំនងរវាងប៉ូឡូញ និងអ៊ុយក្រែន ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់លោកក្នុងសន្តិសុខ និងភាពធន់ក្នុងការការពារសិទ្ធិមនុស្ស»។
ទន្ទឹមនឹងការប្រកាសដកហូតគ្រឿងឥស្សរិយយសនេះ ថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនរូបរបស់អ៊ុយក្រែន បានអះអាងថា ពួកគេនឹងប្រគល់ពានរង្វាន់រដ្ឋប៉ូឡូញវិញ ដែលឆ្លើយតបចំពោះការដកហូតពីប្រធានាធិបតី អ៊ុយក្រែននូវកិត្តិយសរដ្ឋខ្ពស់បំផុតរបស់ប្រទេស។

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andrii Sybiha ប្រធានសេនាធិការចម្រុះរបស់លោក Zelensky គឺលោក Kyrylo Budanov និង ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំប្រទេសប៉ូឡូញ លោក Vasyl Bodnar បាននិយាយនៅក្នុងការបង្ហោះប្រព័ន្ធផ្សព្វផ្សាយសង្គមដាច់ដោយឡែកពីគ្នាថា ពួកគេនឹងប្រគល់ពានរង្វាន់ដែលពួកគេធ្លាប់ទទួលបានពីមុន។ យោងតាមរ៉យទ័រ។
ជម្លោះនេះ ដែលប្រឈមនឹងការជំរុញទំនាក់ទំនងរវាងសម្ព័ន្ធមិត្តឱ្យធ្លាក់ចុះយ៉ាងខ្លាំង បានចាប់ផ្តើមនៅក្នុងខែឧសភា នៅពេលដែលលោក ហ្សេលេនស្គី បានដាក់ឈ្មោះអង្គភាពយោធាមួយតាមឈ្មោះកងទ័ពឧទ្ទាមឈ្លបអ៊ុយក្រែន (UPA) ដែលជាយុទ្ធជនជាតិនិយម ដែលទីក្រុងគៀវសរសើរចំពោះសង្គ្រាមឯករាជ្យទ័ពព្រៃរបស់ពួកគេក្នុងអំឡុងពេល និងក្រោយសង្គ្រាមលោកលើកទីពីរ។
UPA នៅតែជាប្រភពនៃភាពតានតឹងយូរអង្វែងជាមួយប្រទេសប៉ូឡូញ ចំពោះការសម្លាប់រង្គាលក្នុងឆ្នាំ ១៩៤១-១៩៤៥ នៅក្នុងតំបន់ Volhynia។ ជនជាតិប៉ូឡូញប្រមាណ ១០០ ០០០នាក់ត្រូវបានសម្លាប់ ដោយកងទ័ពនេះ រួមទាំងស្ត្រី និងកុមារផងដែរ៕
រ៉ាន់ រើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម១ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


