Connect with us

ព័ត៌មានអន្ដរជាតិ

​យោធាអ៊ីស្រាអែល ​ជិត១០០០នាក់​បាត់​បង់ជីវិត ក្នុងសង្ក្រាម​​១០០០ថ្ងៃ​

បានផុស

នៅ

យោធា​​​អ៊ីស្រាអែល​ យ៉ាង​ហោច​​ណាស់​ជិត​១០០០​នាក់​ បាន​​បាត់​​​បង់ជីវិត​​ក្នុងសង្គ្រាម​រយៈពេល​១០០០ថ្ងៃ​ ដែល​អ៊ីស្រាអែល​បាន​ប្រកាស​​ចាប់​តាំងពីថ្ងៃទី​​៧ខែ​តុលា​ឆ្នាំ​២០២៣ ពេល​ដែល​ក្រុម​ហាម៉ាស​ បាន​​បើក​ការ​វាយ​ឆ្មក់​ចូល​ទៅ​​ក្នុង​ទឹកដី​អ៊ីស្រាអែល ដោយ​​សម្លាប់មនុស្ស​​ជាង​១២០០នាក់ និង​ចាប់​ពង្រត់​មនុស្ស​ជាង​២៤០​នាក់​។

​ក្រុម​ឧត្តមសេនីយ៍អ៊ីស្រាអែល​បាន​ជួបប្រជុំ​នៅថ្ងៃចន្ទ​ប្រារព្ធ​ពេលវេលា​​សង្គ្រាម​១០០០ថ្ងៃ។ Israel Today
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បណ្តាញ​​សង្គម​​​របស់​អ៊ីស្រាអែល​ ដែលមានឈ្មោះ​ថា «Israel Today» បាន​បង្ហោះ​​រូប​ភាព​នៃការ​ស្មិងស្មាធិ៍​ របស់​ក្រុម​នៃ​ឧត្តមសេនីយ៍​​​ជាន់ខ្ពស់​របស់​អ៊ីស្រាអែល ក្នុងការ​ជួប​ប្រជុំ​នៅថ្ងៃ​ចន្ទ​ ដើម្បី​​​​​​រៀប​​ចំ​​​សន្និសីទ​​​​​រយៈពេល​​១០០០ថ្ងៃ​នៃ​សង្គ្រាម​​​ចាប់តាំងពី​ការ​ចាប់ផ្តើម​វាយ​លុក​ចូល​​​​តំ​បន់​ហ្គាហ្សា​​ដើម្បី​​​​កម្ចាត់ក្រុម​ហាម៉ាស។ ​

​នៅក្នុង​​​សារ​ដែលត្រូវ​បានបង្ហោះ​​​​តាមបណ្តាញ​សង្គមហ្វេសប៊ុក​នោះ បាន​លើក​ឡើង​ថា ​កិច្ច​ប្រជុំ​​បាន​បើក​​​ជាមួយ​​ការ​ស្មិងស្មាធិ៍ (moment of silence)​ ​សម្រាប់​​ទាហាន​​៩៦៤​នាក់ស្លាប់ ចាប់តាំងពី​​ព្រឹក​ថ្ងៃទី​​៧ខែ​តុលា​ឆ្នាំ​២០២៣​។

​​នាយសេនាធិការ​ចម្រុះ​​នៃ​​កង​កម្លាំង​ការ​ពារជាតិ​អ៊ីស្រាអែល Eyal Zamir ត្រូវ​បាន​ស្រង់សម្តី​ប្រាប់​​ឧត្តមសេនីយ៍​របស់ខ្លួន​ ដូច​បាន​និយាយថា៖«​​ យើង​​​បច្ចុប្បន្ន​នេះ​​ស្ថិតនៅចំណុច​របត់​យុទ្ធសាស្រ្ត​ដ៏សំខាន់​​​ក្នុង​យុទ្ធនាការ​[​យោធា​] នេះ​។ រយៈពេល​១០០០ថ្ងៃ​​និង១០០០យប់ ដែលយើង​បាន​ប្រយុទ្ធ​នៅ​ក្នុង​យុទ្ធនាការ​ដដ៏វែងបំផុត ស្មុគ្រស្មាញ​បំផុត និង ទាមទារបំផុត​ ដែល​យើង​មិនធ្លាប់ជួប​»។

​​យោង​​បណ្តាញ​សង្គម Iran International English ក្នុងការ​អះអាង​ដាច់ដោយ​ឡែក​១ទៀត ​រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក Israel Katz បាននិយាយ​នៅ​ថ្ងៃចន្ទថា លោកបានបញ្ជាឱ្យយោធា​អ៊ីស្រាអែល​​រៀបចំផែនការវាយប្រហារ​ដោយ​​ឯករាជ្យប្រឆាំងនឹងអ៊ីរ៉ង់ ដោយព្រមានថា អ៊ីស្រាអែលអាចធ្វើសង្គ្រាមជាមួយទីក្រុងតេហេរ៉ង់ «ថ្ងៃស្អែក» ប្រសិនបើអ៊ីរ៉ង់បាញ់មីស៊ីលទៅលើទឹកដីអ៊ីស្រាអែល។

​ការ​ប្រកាស​របស់​រដ្ឋមន្ត្រី​ការ​ពារជាតិអ៊ីស្រាអែល​នេះ កើត​មាន​​ក្រោយ​សហរដ្ឋអាមេរិក និង​អ៊ីរ៉ង់​បាន​ធ្លាក់​ចូល​ទៅក្នុងការ​ប្រយុទ្ធ​គ្នា​ជាថ្មី​ ស្របពេលនៃការ​ចរចា​​រកដំណោះស្រាយ​សន្តិភាព​ត្រូវ​ជាប់គាំង​ ដោយសារ​តែ​​អ៊ីរ៉ង់បដិសេធ​​​ ព្រោះតែ​វាយប្រហារ​របស់​អាមេរិក​​​លើ​ទីតាំង​​​បាញ់មីស៊ីល ដ្រូន កាល​ពីចុងសប្តាហ៍​៕​​

រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម