Sophal Tuon, Author at Kampuchea Thmey Daily

ប្រធានសមាគមស្នើឱ្យកែប្រែ៦ចំណុច ដើម្បីទាក់ទាញភ្ញៀវទេសចរ​អន្តរជាតិ
ប្រធានមគ្គទេសក៍ទេសចរណ៍ បានលើកឡើងនូវចំណុចអវិជ្ជមានចំនួន៧ ដែលត្រូវពង្រឹង និងកែប្រែ ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យចូល ទៅកម្សាន្តនៅខេត្តសៀមរាប។

ចំណុចទាំង៧នោះ រួមមានដូចជា ការពង្រឹងផ្នែកបដិសណ្ឋារកិច្ច បរិស្ថាន(សំរាមតាមដងផ្លូវ) គំនូសចរាចរណ៍ សណ្តាប់ធ្នាប់ការចតយានយន្ត ការកែច្នៃសួនច្បារតាមដងផ្លូវ និងវត្តអារាម ជាដើម។

លោក ខៀវ ធី ប្រធានសមាគមមគ្គទេសក៍ទេសចរណ៍អង្គរ បានពន្យល់នូវចំណុចនីមួយៗដូច្នេះថា ការពង្រឹងផ្នែកសេវាកម្មបដិសណ្ឋារកិច្ច ចាប់ពីប៉ូលិស អន្តោប្រវេសន៍ អ្នកបើកបរ រត់តាក់ស៊ី អ្នកសេវាកម្មក្នុងសណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋាន ជាដើម ត្រូវចេះបង្កើនកិច្ចសហការ ញញឹម រួសរាយរាក់ទាក់ ដែលជាគន្លឹះធ្វើឱ្យអ្នកទេសចរមានក្តីសប្បាយរីករាយ កោតសរសើរ និងត្រឡប់នាំគ្រួសារមកលេងបន្តបន្ទាប់ទៀត។

ទន្ទឹមនឹងនេះ ទាក់ទងនឹងបញ្ហាបរិស្ថាន លោក ខៀវ ធី មើលឃើញថា បញ្ហាបរិស្ថាន សំរាម គឺជារឿងស្មុគស្មាញដែលពិបាកដោះស្រាយ។ លោកថ្លែងប្រាប់កម្ពុជាថ្មីថា«នៅក្នុងប្រទេសយើង សំរាមពង្រាយគ្រប់ទីកន្លែង ធ្វើឱ្យយើងមានការអាម៉ាស់ចំពោះភ្ញៀវ..ជាក់ស្តែងបើយើងធ្វើដំណើរតាម ផ្លូវគោកពីភ្នំពេញ ទៅសៀមរាប ក្រឡែកឃើញសំរាមនៅតាមដងផ្លូវច្រើនណាស់ ដែលធ្វើឱ្យអ្នកទេសចរវាយតម្លៃថា ស្រុកយើងគ្មានអនាម័យ និងវិន័យល្អ»។ បញ្ហានេះ លោកស្នើដល់អាជ្ញាធរ គួរដាក់ពិន័យ ឬបម្រាមកុំឱ្យមានការចោលសំរាមពាសវាលពាសកាល ហើយអាជ្ញាធរត្រូវសម្អាតនៅតាមមូលដ្ឋានខ្លួន ជាពិសេសនៅតាមផ្លូវជាតិ។

ជាមួយគ្នានេះ បញ្ហាគំនូសចរាចរណ៍ ក៏ជាផ្នែកមួយធ្វើឱ្យប៉ះពាល់ទៅដល់អ្នកទេសចរផងដែរ។ លោក ខៀវ ធី លើកឡើងថា នៅតាមដងផ្លូវជាតិជាច្រើន មិនមានគំនូសចរាចរណ៍នោះទេ ខុសពីប្រទេសជិតខាង ថៃ វៀតណាម តាមដងផ្លូវប្រទេសគេមានគំនូសច្បាស់ងាយស្រួលសម្រាប់អ្នកទេសចរធ្វើ​ដំណើរពីតំបន់មួយទៅតំបន់មួយទៀត។ ដូច្នេះក្រសួងសាធារណការ និងដឹកជញ្ជូន និងថ្នាក់ដឹកនាំខេត្តនីមួយៗ គួរតែពង្រឹងលើបញ្ហានេះ ព្រោះហេដ្ឋារចនាសម្ព័នផ្លូវថ្នល់រលោងស្អាតហើយ ប៉ុន្តែខ្វះចន្លោះគំនូសផ្លូវឱ្យបានត្រឹមត្រូវ។

ចំណែកការចតយានយន្តពុំមានសណ្តាប់ធ្នាប់ និងលក់ដូរលើផ្លូវថ្មើរជើង ក៏ជាបញ្ហាប៉ះពាល់ដល់វិស័យទេសចរណ៍ផងដែរ។

ប្រធានសមាគមមគ្គទេសក៍ទេសចរណ៍ មើលឃើញទៀតថា នៅតាមដងផ្លូវ និងតំបន់ទេសចរណ៍មានសួនច្បារជាច្រើនខ្វែងខ្វាត់ ប៉ុន្តែខ្វះការយក​ចិត្តទុកដាក់ពីអាជ្ញាធរដែនដី ធ្វើឱ្យបាត់បង់សម្រស់សួន ដែលជាការទាក់ទាញទេសចរដ៏សំខាន់ផងដែរ។

ចំណុចចុងក្រោយដែលជាកន្លែងទាក់ទាញទេសចរផងដែរនោះ គឺទីវត្តអារាម។ លោក ខៀវ ធី បានលើកឡើងថា ភ្ញៀវទេសចរបរទេសចូលចិត្តទស្សនាទីវត្តអារាម​ខ្លាំងណាស់។ នៅកម្ពុជា មានវត្តអារាមចំណាស់ជាច្រើន ដែលទាក់ទាញទេសចរ។ ប៉ុន្តែទីវត្តអារាមខ្លះ មានបរិស្ថានមិនល្អ បង្កឱ្យបាត់បង់សណ្តាប់ធ្នាប់ និងប៉ះពាល់ដល់ទេសចរណ៍។

បើតាមប្រធានសមាគមមគ្គទេសក៍ទេសចរណ៍ វិស័យទេសចរណ៍មានកំណើនខ្ពស់ ចំណូលពន្ធដារក៏កើនឡើងពលរដ្ឋអាចរកចំណូលបានច្រើន និងជួយកំណើនសេដ្ឋកិច្ចជាតិ៕

The post ប្រធានសមាគមស្នើឱ្យកែប្រែ៦ចំណុច ដើម្បីទាក់ទាញភ្ញៀវទេសចរ​អន្តរជាតិ appeared first on Kampuchea Thmey Daily.

ប្រធានសមាគម ៖ មគ្គទេសក៍ទេសចរណ៍​ខេត្តសៀមរាប មានកំណើនការងារ ៨០-៩០%
គិតត្រឹមខែកុម្ភៈ ឆ្នាំ ២០២៤នេះ អ្នកបម្រើការងារជាមគ្គទេសក៍ទេសចរណ៍នៅខេត្តសៀមរាប មានសន្ទុះការងារធ្វើល្អប្រសើរ ដោយក្នុងនោះគិតជាមធ្យមប្រមាណ ៨០% ទៅ ៩០% នៃការងារប្រចាំខែ។ នេះបើតាមការបញ្ជាក់របស់លោក ខៀវ ធី ប្រធានសមាគមមគ្គទេសក៍ទេសណ៍អង្គរ។

លោក ខៀវ ធី បានឱ្យដឹងថា ក្រុមមគ្គទេសក៍ទេសចរណ៍នៅខេត្តសៀមរាប មានភាពមមាញឹក ដោយមានការងារធ្វើច្រើនពី ១៧ថ្ងៃ ទៅ ២០ សម្រាប់ម្នាក់ក្នុងមួយខែ។ កំណើនការងារសម្រាប់មគ្គទេសក៍ទេសចរណ៍នេះ ឆ្លុះបញ្ចាំងពីការងើបឡើងវិញនៃភ្ញៀវទេសចរអន្តរជាតិ​ត្រឡប់ចូលកម្សាន្តនៅរមណីយដ្ឋានខេត្តសៀមរាប។

បើតាមលោក ខៀវ ធី មើលឃើញថា កំណើនទេសចរនៅដើមឆ្នាំ ២០២៤ចូលទៅលេងកម្សាន្តនៅខេត្តសៀមរាប បានកើនឡើងដោយសារស្ថិតនៅក្នុងរដូវ High Season ពីខែ តុលា ដល់ខែ មីនា។ លោកបន្តថា ភ្ញៀវទេសចរអន្តរជាតិភាគច្រើនមកពីតំបន់បច្ចឹមប្រទេស ដូចជា អ៊ឺរ៉ុប និងអាមេរិកជាដើម​ ដោយជាមធ្យមពួកគេស្នាក់នៅចំនួនបីយប់បីថ្ងៃ។

ប្រធានសមាគម បានឱ្យដឹងទៀតថា បច្ចុប្បន្ននៅខេត្តសៀមរាប មានមគ្គទេសក៍ទេសចរណ៍ចំនួនជាង ៥ពាន់នាក់ ក្នុងនោះស្រ្តីមានជាង ៣០ភាគរយ កំពុង​កម្រើការ​ងារក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច។

លោកបន្ថែមថា ធនធានដែលកំពុងបម្រើការងារជាមគ្គទេសក៍ទេសចរណ៍ មានចំណេះជំនាញត្រឹមត្រូវទាំងការធ្វើបដិសណ្ឋារកិច្ចរបស់ក្រុមហ៊ុនទីភ្នាក់​ងារទេសចរណ៍ បុគ្គលិកនៅតាមសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ពោលគឺមានភាពរួសរាយរាក់ទាក់ ទន់ភ្លន់ និងម៉ឺងម៉ាត់ជាមួយការងារ។ ចំពោះចំណេះដឹងទូទៅ មានការប្រើប្រាស់ភាសាបារាំង អង់គ្លេស និងភាសាដទៃទៀតបានល្អ ដោយមាន​ការសិក្សាស្រាវជ្រាវ ដើម្បីបន្ថែមចំណេះ​វិជ្ជាក្នុងការផ្សព្វផ្សាយ​ជូនដល់​ភ្ញៀវ​ទេសចរទាំងជាតិ និងអន្តរជាតិ នូវអ្វីដែលមាននៅកម្ពុជា ជាពិសេសនៅក្នុងខេត្តសៀមរាប។

សូមបញ្ជាក់ថា ខេត្តសៀមរាប គឺជាខេត្តមួយដែលមានសក្ដានុពលទេសចរណ៍ដ៏សម្បូរបែប ដែលក្នុងនោះរួមមាន តំបន់ទេសចរណ៍បែបប្រវត្តិសាស្ត្រ តំបន់ទេសចរណ៍បែបធម្មជាតិ និងតំបន់ទេសចរណ៍បែបកែច្នៃ។ ជារៀងរាល់​ថ្ងៃសម្រាក ឬថ្ងៃបុណ្យទានផ្សេងៗ អ្នកទេសចរជាតិ និងអន្តរជាតិមួយចំនួន ចាត់ទុក​សៀមរាប ជាជម្រើសទីមួយ​នៅក្នុងការធ្វើដំណើរកម្សាន្ត។ សម្រាប់គោលដៅទេសចរណ៍សំខាន់ៗ រួមមាន ប្រាសាទអង្គរវត្ត ប្រាសាទបន្ទាយស្រី ប្រាសាទ​បាយ័ន ប្រាសាទព្រះខ័ន ប្រាសាទបេងមាលា និងតំបន់បែបធម្មជាតិ ប្រវត្តិសាស្តជាច្រើនទៀត៕

The post ប្រធានសមាគម ៖ មគ្គទេសក៍ទេសចរណ៍​ខេត្តសៀមរាប មានកំណើនការងារ ៨០-៩០% appeared first on Kampuchea Thmey Daily.

តម្លៃប្រេងសាំង និងម៉ាស៊ូត ឡើងថ្លៃ ៥០រៀលដូចគ្នា​នៅសប្តាហ៍ចុងក្រោយ​ខែកុម្ភៈនេះ
តម្លៃប្រេងសាំង និងប្រេងម៉ាស៊ូត បានឡើងថ្លៃ ៥០រៀលដូចគ្នាក្នុងមួយលីត្រ ដោយសាំងមានតម្លៃ ៤៣៥០រៀល និងម៉ាស៊ូត ៤៣០០រៀល។ តម្លៃនេះ ចាប់អនុវត្តពីថ្ងៃនេះ រហូតដល់ថ្ងៃទី ២៩ ខែ កុម្ភៈ ឆ្នាំ ២០២៤។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា។

សូមបញ្ជាក់ថា បច្ចុប្បន្ន​នេះប្រេងឥន្ធនៈដែលកម្ពុជាប្រើប្រាស់ គឺបាននាំចូលពីប្រទេសសិង្ហបុរី ថៃ និងវៀតណាម។ ក្រុមហ៊ុនលក់រាយនៅកម្ពុជា ដែលនាំចូលប្រេងឥន្ធនៈ មានដូចជា ក្រុមហ៊ុនតេលា សូគីម៉ិច ប៉ាប៉ា សាវីម៉ិច លឹមឡុង និងក្រុមហ៊ុនមួយចំនួនទៀត។ ចំណែកក្រុមហ៊ុនបរទេស ដែលនាំចូលប្រេងឥន្ធនៈមកស្រុកខ្មែរ រួមមាន ក្រុមហ៊ុនតូតាល់ កាល់តិច និងក្រុមហ៊ុនភីធីធី។

ក្រសួងពាណិជ្ជកម្ម បានចេញតម្លៃលក់រាយរៀងរាល់ ១០ថ្ងៃម្តង ដើម្បីឆ្លើយតបឱ្យទាន់និន្នាការនៃការប្រែ​ប្រួលថ្លៃប្រេងឥន្ធនៈនៅលើសកលលោក៕

The post តម្លៃប្រេងសាំង និងម៉ាស៊ូត ឡើងថ្លៃ ៥០រៀលដូចគ្នា​នៅសប្តាហ៍ចុងក្រោយ​ខែកុម្ភៈនេះ appeared first on Kampuchea Thmey Daily.

កម្ពុជា ដាក់ចេញនយោបាយអាទិភាព​សម្រាប់អភិវឌ្ឍន៍វិស័យអាកាសចរណ៍ស៊ីវិល ២០២៤-២០២៨
ការរៀបចំគោលនយោបាយជាអាទិភាពសម្រាប់អភិវឌ្ឍន៍វិស័យអាកាសចរណ៍ស៊ីវិល ២០២៤-២០២៨ នឹងរួមចំណែកធ្វើឱ្យសម្រេចបាន​នូវទស្សនវិស័យអាកាសចរណ៍ស៊ីវិលមួយដែលធានាការអនុវត្ត និងការគ្រប់គ្រងឱ្យទទួលបានកម្រិតសុវត្ថិភាព សន្តិសុខ បរិស្ថាន ប្រសិទ្ធភាព​ជានិរន្តរ៍សម្រាប់ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសក្នុងកម្រិតបទដ្ឋានអន្តរជាតិ។

យោងតាមរបាយការណ៍ធាតុចូលរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា បានបង្ហាញថា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលនីតិកាលទី៧ ដែលបានដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលស្ថិតនៅក្នុងបញ្ចកោណទី២ ការធ្វើពិពិធកម្ម​សេដ្ឋកិច្ច និងការបង្កើនភាពប្រគួតប្រជែង និងមុំទី២ការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន ឡូជីស្ទីក, វិស័យថាមពល, វិស័យទឹកស្អាត និងវិស័យឌីជីថលរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នឹងបន្តអនុវត្តគោលនយោបាយដូចខាងក្រោនេះ៖

បន្តអនុវត្តគោលនយោបាយបើកចំហជើងមេឃ ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ការតភ្ជាប់ការហោះហើរ ដើម្បីធ្វើសមាហរណកម្ម និងសុខដុមនីយកម្ម​គោលនយោបាយ និងផែនទីមគ្គុទេសក៍អាកាសចរណ៍ស៊ីវិលកម្ពុជាជាមួយនឹងគោលនយោបាយ​អភិវឌ្ឍន៍វិស័យអាកាសចរណ៍ស៊ីវិលនៅក្នុងអនុតំបន់ តំបន់ និងពិភពលោក។

បន្តយកចិត្តទុកដាក់ពង្រឹងសន្តិសុខអាកាសចរណ៍ស៊ីវិលដោយអនុវត្តយ៉ាងហ្មត់ចត់តាមបទដ្ឋានជាតិ និងអន្តរជាតិស្តីពីសន្តិសុខអាកាសចរណ៍ស៊ីវិល សំដៅការការពារ ទប់ស្កាត់ និងប្រឆាំងរាល់អំពើភេរវកម្ម ការបំផ្លិចបំផ្លាញនិងការគំរាមកំហែងដល់អាយុជីវិតនិងទ្រព្យសម្បត្តិរបស់អ្នកដំណើរ។

បន្តយកចិត្តទុកដាក់ពង្រឹងសុវត្ថិភាពអាកាសចរណ៍ស៊ីវិលដោយអនុវត្តយ៉ាងហ្មត់ចត់តាមបទដ្ឋានជាតិ និងអន្តរជាតិស្តីពីសុវត្ថិភាពអាកាសចរណ៍ស៊ីវិល សំដៅលើក​កម្ពស់និងធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពនៃការធ្វើដំណើរនិងដឹកជញ្ជូនតាមផ្លូវអាកាស។

បន្តការគ្រប់គ្រង ត្រួតពិនិត្យ ជួសជុល និងតំហែទាំ បរិក្ខាឧតុនិយម បរិក្ខាអេឡិចត្រូនិចនាំផ្លូវអាកាស និង ស្ថានីយ៍ផ្កាយរណប ដើម្បីធានាបាន​ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ស្របតាមស្តង់ដាអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO)។

បន្តពង្រឹងសុវត្ថិភាពហោះហើរ និងធ្វើទំនើបកម្មសេវាកម្មនាំផ្លូវអាកាសស្របតាមបទដ្ឋានអន្តរជាតិដើម្បីធានាដល់ប្រតិបត្តិការអាកាសយាន និងការនាំផ្លូវហោះហើរប្រកបដោយសុវត្ថិភាពខ្ពស់។

បន្តអភិវឌ្ឍ និងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានជាតិ អាកាសយានដ្ឋានអន្តរជាតិ ដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការ​ដឹកជញ្ជូនតាមផ្លូវអាកាស និងជួយសម្រួលដល់ការចុះចតអាកាសយានធំ តូច គ្រប់ប្រភេទ។

រៀបចំបង្កើតនិងអនុវត្តផែនការសេវាកម្មនាំផ្លូវអាកាសជាតិ (National Air Navigation Plan) ឱ្យស្របនឹងតម្រូវការ​របស់អង្គការអាកាសចរណ៍​ស៊ីវិលអន្តរជាតិ (ICAO) និងដើម្បីបង្កើនសមត្ថភាពដែនអាកាសកម្ពុជា ការធ្វើទំនើបកម្មសេវានិងប្រព័ន្ធនាំផ្លូវដើម្បីធានាប្រសិទ្ធភាព​ប្រតិបត្តិការនិងត្រៀម​លក្ខណៈទទួលចរាចរដែលនឹងមានការកើនឡើងនាពេលខាងមុខ។

ជំរុញការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិក្នុងភាពជាដៃគូបន្ថែមទៀត គឺធ្វើយ៉ាងណាឱ្យមានភាពទាក់ទាញការវិនិយោគបន្ថែមលើវិស័យដឹកជញ្ជូនតាមផ្លូវអាកាស ជំរុញឱ្យមានកំណើនសេដ្ឋកិច្ច ស្របទៅតាមគោលនយោបាយពិពិធកម្មសេដ្ឋកិច្ច និងគោលនយោបាយចំហរជើងមេឃ។

ខិតខំពង្រឹង និងអនុវត្តនូវវិធានការបង្ការថ្មីៗ មានសេចក្តីណែនាំដែលដាក់ចេញដោយអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) ក៏ដូចបានដាក់ចេញ​ដោយរាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាល ដោយសហការសម្របសម្រួលជាមួយក្រសួង ស្ថាប័ន និងសមត្ថកិច្ចពាក់ព័ន្ធ ទន្ទឹមនឹងនេះរដ្ឋលេខា​ធិការដ្ឋានអាកាសចរណ៍ស៊ីវិលក៏បានដាក់ចេញនូវសេចក្តីណែនាំ (Guidance /Advice/ Notification) សេចក្ដីប្រកាសផ្នែកសុវត្ថិភាព (Safety information Bulletin/ Directive) ដល់សហគ្រាសឧស្សាហកម្ម អាកាសចរស៊ីវិល។

ពិនិត្យ វិភាគ និង តាមដានស្ថានភាពវិវត្តន៍ថ្មីៗ នៅក្នុងតំបន់និងពិភពលោក ដើម្បីកំណត់បាននូវហានិភ័យ  ដើម្បីឈានទៅរកការសម្រប​សម្រួលក្នុងការ​បើកជើងហោះហើរក្នុងស្រុក  ឬ អន្តរជាតិ

ការអភិវឌ្ឍន៍ ការស្ដារ ការលើកកម្ពស់ និងការកែលំអហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានទាំងថ្មី ទាំងចាស់នៅក្នុងប្រទេសកម្ពុជា គឺធ្វើឡើងស្របទៅ​តាមតម្រូវការ និងកំណើនភ្ញៀវទេសចរណ៍ ក្នុងនោះ យើងក៏ត្រូវការកែលម្អ និងធ្វើទំនើបកម្មលើប្រព័ន្ធគ្រប់គ្រងចរាចរណ៍ដែនអាកាស ឱ្យមានភាពទំនើប ឆ្លាតឌីជីថល (Smart Digital) និងសមត្ថភាពគ្រប់គ្រាន់ស្របទៅតាមកំណើននេះផងដែរ។

សូមបញ្ជាក់ថា វិស័យអាកាសចរណ៍កម្ពុជា បាននិងកំពុងអភិវឌ្ឍរីកចម្រើន ខណ:ដែលរាជរដ្ឋាភិបាលបន្តពង្រីកការសាងសង់អាកាសយានដ្ឋាន​អន្តរជាតិជា​បន្តបន្ទាប់ ដើម្បីបង្កើតភាពប្រកួតប្រជែង លើកកម្ពស់ការតភ្ជាប់ និងបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន ឡូជីស្ទីក ជាពិសេសទាក់ទាញភ្ញៀវទេសចរ និងជំរុញ​កំណើនសេដ្ឋកិច្ចជាតិ៕

The post កម្ពុជា ដាក់ចេញនយោបាយអាទិភាព​សម្រាប់អភិវឌ្ឍន៍វិស័យអាកាសចរណ៍ស៊ីវិល ២០២៤-២០២៨ appeared first on Kampuchea Thmey Daily.

ចំណូលពន្ធដារក្នុងខែមករា មានចំនួនជិត ៣០០លានដុល្លារ ធ្លាក់ចុះ ២លានដុល្លារបើធៀបឆ្នាំមុន
ក្នុងខែមករា ឆ្នាំ២០២៤ ចំណូល ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ មានចំនួន ១ ២០៩,១៤ ប៊ីលានរៀល (ប្រមាណជា ២៩៨,៥៥ លានដុល្លារ) ស្មើនឹង ៧,១៧% នៃផែនការ ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ ប្រៀបធៀបនឹងចំណូលពន្ធអាករប្រចាំខែមករា ឆ្នាំ២០២៣ មានការថយចុះ ចំនួន ៨,២៤ ប៊ីលានរៀល (ប្រមាណជា ២,០៣ លានដុល្លារ) ស្មើនឹង ០,៦៨%។ នេះបើតាមការបញ្ជាក់របស់លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។

ថ្លែងនៅក្នុងកិច្ចប្រជុំបួកសរុបលទ្ធផលការងារគ្រប់គ្រងប្រមូលចំណូលពន្ធប្រចាំខែមករា ឆ្នាំ ២០២៤ លោក គង់ វិបុល បានលើកឡើងថា ក្នុងខែមករា ឆ្នាំ២០២៤ ចំណូលពន្ធពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (e-Commerce) ប្រមូលបានចំនួន ៣៥,១១ ប៊ីលានរៀល (ប្រមាណ ៨,៦៧លានដុល្លារ)។

ជាមួយគ្នានេះ កម្មវិធីវិក្កយបត្រនាំសំណាង (GDTLucky Draw ) ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសាធារណជនដោយចាប់ពីខែឧសភា ឆ្នាំ២០២២ រហូតមកដល់ខែមករា ឆ្នាំ២០២៤ មានវិក្កយបត្របានបញ្ជូនមកសរុបជាង ៩១ម៉ឺន វិក្កយបត្រ។

បើតាមលោក គង់ វិបុល លទ្ធផលការងារសំខាន់ៗក្នុងខែមករា ឆ្នាំ២០២៤ ត្រៀមដាក់ឱ្យអនុវត្តនូវកម្មវិធីរដ្ឋបាលអេឡិចត្រូនិក (GDT e-Administration) ដែលផ្ដល់ភាពងាយស្រួល ឆាប់រហ័ស ចំណេញពេលវេលា ប្រកបដោយភាពជឿទុកចិត្តលើការផ្តល់សេវាអ្នកជាប់ពន្ធ ក្នុងការដាក់លិខិតរដ្ឋបាលផ្សេងៗមក អគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារខេត្ត-ខណ្ឌ ដែលយន្តការនេះគឺបានបង្កើតនូវជម្រើសតាមអនឡាញបន្ថែមពីលើជម្រើសនៃការអញ្ជើញមកផ្ទាល់នៅអគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារខេត្ត-ខណ្ឌ។

អគ្គនាយកដ្ឋានពន្ធដារ បានសហការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីរៀបចំនិយាម នីតិវិធីប្រតិបត្តិការងារ (SOP) ស្តីពីការជូនវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលទទួលបានការលើកលែងពន្ធ និងការស្នើសុំទិន្នន័យអចលនទ្រព្យផងដែរ។

អគ្គនាយកដ្ឋានពន្ធដាររំពឹងថា ការប្រកាសនិងបង់បក់ពន្ធលើប្រាក់ចំណូលសម្រាប់ឆ្នាំ២០២៣ នឹងទទួលបាននូវលទ្ធផលល្អប្រសើរ ដោយមិនមានការថមថយឡើយ តាមរយៈបព័ន្ធពន្ធដារ e-Filing និង ToIe-Filing ដែលរឹងមាំនិងមានតម្លាភាព ដែលជាយន្តការយ៉ាងសំខាន់ក្នុងការពង្រឹងការផ្ទៀងផ្ទាត់ការដាក់លិខិតប្រកាសនិងបង់ប្រាក់ពន្ធ (Cross check)៕

The post ចំណូលពន្ធដារក្នុងខែមករា មានចំនួនជិត ៣០០លានដុល្លារ ធ្លាក់ចុះ ២លានដុល្លារបើធៀបឆ្នាំមុន appeared first on Kampuchea Thmey Daily.

៥ឆ្នាំចុងក្រោយ កម្ពុជា បណ្តុះបណ្តាលធនធានមនុស្ស​ក្នុងវិស័យអាកាសចរណ៍​បានចំនួនជាង ១៣០០នាក់
គិតត្រឹមរយៈពេល ៥ឆ្នាំចុងក្រោយ ពោលគឺពីឆ្នាំ ២០១៩-២០២៣ កម្ពុជា បានបណ្តុះបណ្តាលធនធានមនុស្សលើជំនាញអាកាសចរណ៍ស៊ីវិលទាំងក្នុង និងក្រៅប្រទេសបានប្រមាណ ១៣៨០នាក់។ នេះបើយោងតាមរបាយការណ៍ធាតុចូលរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា។

តាមរយៈតារាងរបាយការណ៍ដដែលបានបង្ហាញថា នៅឆ្នាំ ២០១៩ លទ្ធផលនៃការបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងប្រទេសបានចំនួន ៥០៦នាក់ និងក្រៅប្រទេសចំនួន ៩៧នាក់ សរុបចំនួន ៦០៣នាក់។

សម្រាប់ឆ្នាំ ២០២០ លទ្ធផលនៃការបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងប្រទេសបានចំនួន ២៤៤នាក់ និងក្រៅប្រទេសចំនួន ១០នាក់ សរុបចំនួន ២៥៤នាក់។ ចំណែកនៅឆ្នាំ ២០២១ លទ្ធផលនៃការបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងប្រទេសបានចំនួន ១៤៨នាក់ និងក្រៅប្រទេសចំនួន ៣៨នាក់ សរុបចំនួន ១៨៦នាក់។

ដោយឡែកនៅឆ្នាំ ២០២២ លទ្ធផលនៃការបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងប្រទេសបានចំនួន ១៨៨នាក់ និងក្រៅប្រទេសចំនួន ៤៧នាក់ សរុបចំនួន ២២៥នាក់។ ប្រភពដដែលបញ្ជាក់ទៀតថា នៅឆ្នាំ ២០២៣ លទ្ធផលនៃការបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងប្រទេសបានចំនួន ៨២នាក់ និងក្រៅប្រទេស​ចំនួន ៣០នាក់ សរុបចំនួន ១១២នាក់។

បើតាមរបាយការណ៍បានគូសបញ្ជាក់ថា មន្រ្តីរាជការទាំងអស់ នៃរដ្ឋលេខធិការដ្ឋានអាកាសចរណ៍ស៊ីវិល ត្រូវបានបណ្តុះបណ្តាល និងបំពាក់បំប៉ន​ជំនាញជាមូលដ្ឋាន ជំនាញមធ្យម និងជំនាញជាន់ខ្ពស់ រួមទាំងរំលឹកឡើងវិញ លើជំនាញជាក់លាក់ ដើម្បីធានាសុវត្ថិភាព សន្តិសុខ ដែលឆ្លើយតបបានមួយចំនួនធំ ទៅនឹងលក្ខខណ្ឌតម្រូវរបស់ជំនាញ និងអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ ដោយក្នុងនោះមាន​មន្រ្តីអធិការ​កិច្ចក្នុងវិស័យអាកាសចរណ៍ស៊ីវិលចំនួន ៥១នាក់។

សូមបញ្ជាក់ថា វិស័យអាកាសចរណ៍កម្ពុជា បាននិងកំពុងអភិវឌ្ឍរីកចម្រើន ខណ:ដែលរាជរដ្ឋាភិបាលបន្តពង្រីកការសាងសង់អាកាសយានដ្ឋាន​អន្តរជាតិជា​បន្តបន្ទាប់ ដើម្បីបង្កើតភាពប្រកួតប្រជែង លើកកម្ពស់ការតភ្ជាប់ និងបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន ឡូជីស្ទីក ជាពិសេសទាក់ទាញភ្ញៀវទេសចរ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ៕

The post ៥ឆ្នាំចុងក្រោយ កម្ពុជា បណ្តុះបណ្តាលធនធានមនុស្ស​ក្នុងវិស័យអាកាសចរណ៍​បានចំនួនជាង ១៣០០នាក់ appeared first on Kampuchea Thmey Daily.

អាកាសចរណ៍ស៊ីវិល បង្ហាញបញ្ហាប្រឈម ដែលនាំឱ្យសម្រេចមិនដល់គោលដៅ
រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល មានបញ្ហាប្រឈមមួយចំនួនដែលបានជួបប្រទះ និងសម្រេចមិនបានទៅតាមចំណុចដៅ ខណៈការអនុវត្តផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ ចំនួនអ្នកដំណើរតាមផ្លូវអាកាសបានធ្លាក់ចុះ ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រដោយស្ថានភាពនៃការីក រាលដាលនៃជំងឺកូវីដ-១៩។

មន្ត្រីជំនាញបច្ចេកទេសនៅមានចំនួនតិច ដែលតម្រូវឱ្យមានការបណ្តុះបណ្តាលបន្ថែមដើម្បីឆ្លើយតបទៅនឹង ការកើនឡើងនូវចំនួនក្រុមហ៊ុនអាកាសចរណ៍ ព្រមទាំងបំពេញឱ្យបានចំពោះតម្រូវការរបស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ ប៉ុន្តែរាល់ការបណ្ដុះបណ្ដាលទាមទាការចំណាយច្រើន ពិសេសសម្រាប់​មន្ត្រីបន្តវេន។ នេះបើយោងតាមរបាយការណ៍ធាតុចូលរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ឆ្នាំ ២០២៤-២០២៨ ដែលកម្ពុជាថ្មីទទួលបាន នៅថ្ងៃទី ២០ កុម្ភៈនេះ។

លើសពីនេះទៀត ការចូលរួមក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានអន្តរជាតិក្រុមហ៊ុន (SCA) នៅមានកម្រិត ដោយក្រុមហ៊ុនយល់ថា កម្ពុជាជាប្រទេសតូច។

ជុំវិញបញ្ហានេះ លោក ស៊ីន ចាន់សិរីវុត្ថា បានលើកឡើងថា លិខិតគតិយុត្ត និងលិខិតបទដ្ឋានបច្ចេកទេសមួយចំនួន នៅមានការខ្វះ​ចន្លោះនៅឡើយ​ដែលចាំបាច់ត្រូវរៀបចំនិងកែសម្រួលឡើងវិញដើម្បីឆ្លើយតបនឹងអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ ដោយថវិកា​ជាតិសម្រាប់បម្រើ​ឱ្យវិស័យ​អាកាសចរណ៍ស៊ីវិលនៅមានកម្រិត។

ជាមួយគ្នានេះ នៅមានការខ្វះជំនាញការ (Expert) ដើម្បីជួយរៀបចំបទដ្ឋានគតិយុត្តឱ្យស្របតាមអនុសាសន៍ (ICAO), នៅមានកង្វះខាត​បទប្បញ្ញត្តិសេដ្ឋកិច្ចស្តីពីការដឹកជញ្ជូនតាមផ្លូវអាកាស កង្វះខាតបទប្បញ្ញត្តិ ចំពោះការអនុវត្តនីតិវិធីដំណើរការ (ICAO State Letters) នៅពុំទាន់មានលក្ខណៈឯកភាពគ្នា ជាដើម។

បើតាមលោក ស៊ីន ចាន់សិរីវុត្ថា ការប្រែប្រួលអាកាសធាតុនៅលើពិភពលោក បញ្ហារន្ទះ គឺជាបញ្ហាប្រឈមចំពោះឧបករណ៍វិទ្យុទាក់ទង វិទ្យុនាំផ្លូវ និងឃ្លាំមើល ទោះបីជាមានឧបករណ៍ការពាររន្ទះក៏ដោយ ក៏នៅតែមានបញ្ហា។ រចនាសម្ព័ន្ធរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលតាមអនុក្រឹត្យលេខ១៨ និងប្រកាសលេខ១១៦ ចាំបាច់ ត្រូវកែសម្រួលដើម្បីឱ្យស្រប​និងអនុសាសន៍​របស់អង្គការ​អាកាសចរណ៍ស៊ីវិលអន្តរជាតិ។

អ្នកនាំពាក្យាអាកាសចរណ៍ស៊ីវិល បានគូសបញ្ជាក់ថា ការរៀបចំគោលនយោបាយជាអទិភាពសម្រាប់អភិវឌ្ឍវិស័យអាកាសចរណ៍ស៊ីវិល ២០២៤-២០២៨ នឹងរួមចំណែកធ្វើឱ្យសម្រេចបាននូវទស្សនវិស័យអាកាសចរណ៍ស៊ីវិលមួយ ដែលធានាការអនុវត្ត និងការគ្រប់គ្រងឱ្យទទួលបានកម្រិតសុវត្ថិភាព សន្តិសុខ បរិស្ថាន ស្រសិទ្ធភាពជានិរន្តរ៍សម្រាប់ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសក្នុងកម្រិតបទដ្ឋានអន្តរជាតិ៕

The post អាកាសចរណ៍ស៊ីវិល បង្ហាញបញ្ហាប្រឈម ដែលនាំឱ្យសម្រេចមិនដល់គោលដៅ appeared first on Kampuchea Thmey Daily.

កម្ពុជា ទទួលបានគម្រោងវិនិយោគថ្មីចំនួន២២ លើទំហំទុនជាង ៤៤៤លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចុះបញ្ជីគម្រោងវិនិយោគចំនួន ២២ ដែលមានទុនវិនិយោគប្រមាណជាង ៤៤៤លានដុល្លារអាមេរិក ក្នុងរយៈពេល ១៥ថ្ងៃ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ។

យោងតាមសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី ១៩ ខែកុម្ភៈ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញថា គម្រោងទាំង ២២នេះ រួមមាន៖

១. គម្រោងវិនិយោគបង្កើត និងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យ នៅខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

២. គម្រោងវិនិយោគបង្កើតកសិដ្ឋានដាំដំណាំឈើហូបផ្លែ និងរោងចក្រកែច្នៃ នៅស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

៣. គម្រោងវិនិយោគអាជីវកម្មរ៉ែដែក នៅស្រុករវៀង ខេត្តព្រះវិហារ។

៤. គម្រោងវិនិយោគបង្កើតរោងចក្រផលិតកាបូប, ថង់យួរ, ស្រោមកង់រថយន្ត, គម្របសៀវភៅ, និងទ្រនាប់ គ្រប់ប្រភេទ នៅខណ្ឌកំបូល រាជធានីភ្នំពេញ។

៥. គម្រោងវិនិយោគបង្កើត និងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យ នៅខណ្ឌដូនពេញ រាជធានីភ្នំពេញ។

៦. គម្រោងវិនិយោគបង្កើតកសិដ្ឋានចិញ្ចឹមជ្រូក និងរោងចក្រកែច្នៃ នៅស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

៧. គម្រោងវិនិយោគសាងសង់កំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

៨. គម្រោងវិនិយោគបង្កើតរោងចក្រផលិតឧបករណ៍ប្រើប្រាស់ក្នុងផ្ទះពីលោហធាតុកែច្នៃ នៅស្រុកស្វាយជំខេត្តស្វាយរៀង។

៩. គម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់, សម្លៀកបំពាក់ពេទ្យ, និងសម្លៀកបំពាក់សត្វ ចិញ្ចឹម នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

១០. គម្រោងវិនិយោគបង្កើតរោងចក្រកេសកាតុង នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

១១. គម្រោងវិនិយោគបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ និងគ្រឿងបន្សំកាបូប នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

១២. គម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ នៅក្រុងតាខ្មៅ ខេត្តកណ្តាល។

១៣. គម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅស្រុកបាទី ខេត្តតាកែវ។

១៤. គម្រោងវិនិយោគបង្កើតរោងចក្រផលិតដើមណូអែល, អំពូលភ្លើងលំអ, និងគ្រឿងបន្លាស់ដើមណូអែល នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

១៥. គម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅស្រុកសំរោង ខេត្តតាកែវ។ ១៦. គម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃផ្លែដូង នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

១៧. គម្រោងវិនិយោគបង្កើតរោងចក្រផលិតតុក្កតា និងសម្ភារៈសត្វចិញ្ចឹម នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ១៨. គម្រោងវិនិយោគបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹម, សម្ភារៈប្រើប្រាស់ក្នុងផ្ទះ, និងសម្ភារៈវេចខ្ចប់ គ្រប់ប្រភេទ នៅតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីសស៍ ខេត្តស្វាយរៀង។

១៩. គម្រោងវិនិយោគបង្កើតរោងចក្រផលិតអំពូលភ្លើងលំអ, ខ្សែភ្លើង, និងកេសកាតុង នៅតំបន់សេដ្ឋកិច្ច ពិសេស ស្វាយរៀង ហ្គីហ្គា រីសស៍ ខេត្តស្វាយរៀង។

២០. គម្រោងវិនិយោគបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹម, សម្ភារៈប្រើប្រាស់ក្នុងផ្ទះ, និងសម្ភារៈវេចខ្ចប់ គ្រប់ប្រភេទ នៅតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីសស៍ ខេត្តស្វាយរៀង។

២១. គម្រោងវិនិយោគបង្កើតរោងចក្រផលិតសាឡុងគ្រប់ប្រភេទ និងគ្រឿងសង្ហារឹម នៅតំបន់សេដ្ឋកិច្ច ពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

២២. គម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់, ស្រោមដៃ, ស្រោមជើង, មួក, និងកាបូប នៅតំបន់សេដ្ឋកិច្ចពិសេស ជាំងស៊ូ ផ្លូវជាតិលេខ ៦ ខេត្តកំពង់ចាម៕

The post កម្ពុជា ទទួលបានគម្រោងវិនិយោគថ្មីចំនួន២២ លើទំហំទុនជាង ៤៤៤លានដុល្លារ appeared first on Kampuchea Thmey Daily.