ព័ត៌មានជាតិ
ប្រធានសមាគម ៖ មគ្គទេសក៍ទេសចរណ៍ខេត្តសៀមរាប មានកំណើនការងារ ៨០-៩០%
គិតត្រឹមខែកុម្ភៈ ឆ្នាំ ២០២៤នេះ អ្នកបម្រើការងារជាមគ្គទេសក៍ទេសចរណ៍នៅខេត្តសៀមរាប មានសន្ទុះការងារធ្វើល្អប្រសើរ ដោយក្នុងនោះគិតជាមធ្យមប្រមាណ ៨០% ទៅ ៩០% នៃការងារប្រចាំខែ។ នេះបើតាមការបញ្ជាក់របស់លោក ខៀវ ធី ប្រធានសមាគមមគ្គទេសក៍ទេសណ៍អង្គរ។

លោក ខៀវ ធី បានឱ្យដឹងថា ក្រុមមគ្គទេសក៍ទេសចរណ៍នៅខេត្តសៀមរាប មានភាពមមាញឹក ដោយមានការងារធ្វើច្រើនពី ១៧ថ្ងៃ ទៅ ២០ សម្រាប់ម្នាក់ក្នុងមួយខែ។ កំណើនការងារសម្រាប់មគ្គទេសក៍ទេសចរណ៍នេះ ឆ្លុះបញ្ចាំងពីការងើបឡើងវិញនៃភ្ញៀវទេសចរអន្តរជាតិត្រឡប់ចូលកម្សាន្តនៅរមណីយដ្ឋានខេត្តសៀមរាប។
បើតាមលោក ខៀវ ធី មើលឃើញថា កំណើនទេសចរនៅដើមឆ្នាំ ២០២៤ចូលទៅលេងកម្សាន្តនៅខេត្តសៀមរាប បានកើនឡើងដោយសារស្ថិតនៅក្នុងរដូវ High Season ពីខែ តុលា ដល់ខែ មីនា។ លោកបន្តថា ភ្ញៀវទេសចរអន្តរជាតិភាគច្រើនមកពីតំបន់បច្ចឹមប្រទេស ដូចជា អ៊ឺរ៉ុប និងអាមេរិកជាដើម ដោយជាមធ្យមពួកគេស្នាក់នៅចំនួនបីយប់បីថ្ងៃ។
ប្រធានសមាគម បានឱ្យដឹងទៀតថា បច្ចុប្បន្ននៅខេត្តសៀមរាប មានមគ្គទេសក៍ទេសចរណ៍ចំនួនជាង ៥ពាន់នាក់ ក្នុងនោះស្រ្តីមានជាង ៣០ភាគរយ កំពុងកម្រើការងារក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច។

លោកបន្ថែមថា ធនធានដែលកំពុងបម្រើការងារជាមគ្គទេសក៍ទេសចរណ៍ មានចំណេះជំនាញត្រឹមត្រូវទាំងការធ្វើបដិសណ្ឋារកិច្ចរបស់ក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍ បុគ្គលិកនៅតាមសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ពោលគឺមានភាពរួសរាយរាក់ទាក់ ទន់ភ្លន់ និងម៉ឺងម៉ាត់ជាមួយការងារ។ ចំពោះចំណេះដឹងទូទៅ មានការប្រើប្រាស់ភាសាបារាំង អង់គ្លេស និងភាសាដទៃទៀតបានល្អ ដោយមានការសិក្សាស្រាវជ្រាវ ដើម្បីបន្ថែមចំណេះវិជ្ជាក្នុងការផ្សព្វផ្សាយជូនដល់ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ នូវអ្វីដែលមាននៅកម្ពុជា ជាពិសេសនៅក្នុងខេត្តសៀមរាប។
សូមបញ្ជាក់ថា ខេត្តសៀមរាប គឺជាខេត្តមួយដែលមានសក្ដានុពលទេសចរណ៍ដ៏សម្បូរបែប ដែលក្នុងនោះរួមមាន តំបន់ទេសចរណ៍បែបប្រវត្តិសាស្ត្រ តំបន់ទេសចរណ៍បែបធម្មជាតិ និងតំបន់ទេសចរណ៍បែបកែច្នៃ។ ជារៀងរាល់ថ្ងៃសម្រាក ឬថ្ងៃបុណ្យទានផ្សេងៗ អ្នកទេសចរជាតិ និងអន្តរជាតិមួយចំនួន ចាត់ទុកសៀមរាប ជាជម្រើសទីមួយនៅក្នុងការធ្វើដំណើរកម្សាន្ត។ សម្រាប់គោលដៅទេសចរណ៍សំខាន់ៗ រួមមាន ប្រាសាទអង្គរវត្ត ប្រាសាទបន្ទាយស្រី ប្រាសាទបាយ័ន ប្រាសាទព្រះខ័ន ប្រាសាទបេងមាលា និងតំបន់បែបធម្មជាតិ ប្រវត្តិសាស្តជាច្រើនទៀត៕



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


