ព័ត៌មានជាតិ
៥ឆ្នាំចុងក្រោយ កម្ពុជា បណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យអាកាសចរណ៍បានចំនួនជាង ១៣០០នាក់
គិតត្រឹមរយៈពេល ៥ឆ្នាំចុងក្រោយ ពោលគឺពីឆ្នាំ ២០១៩-២០២៣ កម្ពុជា បានបណ្តុះបណ្តាលធនធានមនុស្សលើជំនាញអាកាសចរណ៍ស៊ីវិលទាំងក្នុង និងក្រៅប្រទេសបានប្រមាណ ១៣៨០នាក់។ នេះបើយោងតាមរបាយការណ៍ធាតុចូលរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា។

តាមរយៈតារាងរបាយការណ៍ដដែលបានបង្ហាញថា នៅឆ្នាំ ២០១៩ លទ្ធផលនៃការបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងប្រទេសបានចំនួន ៥០៦នាក់ និងក្រៅប្រទេសចំនួន ៩៧នាក់ សរុបចំនួន ៦០៣នាក់។
សម្រាប់ឆ្នាំ ២០២០ លទ្ធផលនៃការបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងប្រទេសបានចំនួន ២៤៤នាក់ និងក្រៅប្រទេសចំនួន ១០នាក់ សរុបចំនួន ២៥៤នាក់។ ចំណែកនៅឆ្នាំ ២០២១ លទ្ធផលនៃការបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងប្រទេសបានចំនួន ១៤៨នាក់ និងក្រៅប្រទេសចំនួន ៣៨នាក់ សរុបចំនួន ១៨៦នាក់។
ដោយឡែកនៅឆ្នាំ ២០២២ លទ្ធផលនៃការបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងប្រទេសបានចំនួន ១៨៨នាក់ និងក្រៅប្រទេសចំនួន ៤៧នាក់ សរុបចំនួន ២២៥នាក់។ ប្រភពដដែលបញ្ជាក់ទៀតថា នៅឆ្នាំ ២០២៣ លទ្ធផលនៃការបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងប្រទេសបានចំនួន ៨២នាក់ និងក្រៅប្រទេសចំនួន ៣០នាក់ សរុបចំនួន ១១២នាក់។
បើតាមរបាយការណ៍បានគូសបញ្ជាក់ថា មន្រ្តីរាជការទាំងអស់ នៃរដ្ឋលេខធិការដ្ឋានអាកាសចរណ៍ស៊ីវិល ត្រូវបានបណ្តុះបណ្តាល និងបំពាក់បំប៉នជំនាញជាមូលដ្ឋាន ជំនាញមធ្យម និងជំនាញជាន់ខ្ពស់ រួមទាំងរំលឹកឡើងវិញ លើជំនាញជាក់លាក់ ដើម្បីធានាសុវត្ថិភាព សន្តិសុខ ដែលឆ្លើយតបបានមួយចំនួនធំ ទៅនឹងលក្ខខណ្ឌតម្រូវរបស់ជំនាញ និងអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ ដោយក្នុងនោះមានមន្រ្តីអធិការកិច្ចក្នុងវិស័យអាកាសចរណ៍ស៊ីវិលចំនួន ៥១នាក់។

សូមបញ្ជាក់ថា វិស័យអាកាសចរណ៍កម្ពុជា បាននិងកំពុងអភិវឌ្ឍរីកចម្រើន ខណ:ដែលរាជរដ្ឋាភិបាលបន្តពង្រីកការសាងសង់អាកាសយានដ្ឋានអន្តរជាតិជាបន្តបន្ទាប់ ដើម្បីបង្កើតភាពប្រកួតប្រជែង លើកកម្ពស់ការតភ្ជាប់ និងបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន ឡូជីស្ទីក ជាពិសេសទាក់ទាញភ្ញៀវទេសចរ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


