ព័ត៌មានជាតិ
អាកាសចរណ៍ស៊ីវិល បង្ហាញបញ្ហាប្រឈម ដែលនាំឱ្យសម្រេចមិនដល់គោលដៅ
រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល មានបញ្ហាប្រឈមមួយចំនួនដែលបានជួបប្រទះ និងសម្រេចមិនបានទៅតាមចំណុចដៅ ខណៈការអនុវត្តផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ ចំនួនអ្នកដំណើរតាមផ្លូវអាកាសបានធ្លាក់ចុះ ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រដោយស្ថានភាពនៃការីក រាលដាលនៃជំងឺកូវីដ-១៩។

មន្ត្រីជំនាញបច្ចេកទេសនៅមានចំនួនតិច ដែលតម្រូវឱ្យមានការបណ្តុះបណ្តាលបន្ថែមដើម្បីឆ្លើយតបទៅនឹង ការកើនឡើងនូវចំនួនក្រុមហ៊ុនអាកាសចរណ៍ ព្រមទាំងបំពេញឱ្យបានចំពោះតម្រូវការរបស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ ប៉ុន្តែរាល់ការបណ្ដុះបណ្ដាលទាមទាការចំណាយច្រើន ពិសេសសម្រាប់មន្ត្រីបន្តវេន។ នេះបើយោងតាមរបាយការណ៍ធាតុចូលរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ឆ្នាំ ២០២៤-២០២៨ ដែលកម្ពុជាថ្មីទទួលបាន នៅថ្ងៃទី ២០ កុម្ភៈនេះ។
លើសពីនេះទៀត ការចូលរួមក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានអន្តរជាតិក្រុមហ៊ុន (SCA) នៅមានកម្រិត ដោយក្រុមហ៊ុនយល់ថា កម្ពុជាជាប្រទេសតូច។
ជុំវិញបញ្ហានេះ លោក ស៊ីន ចាន់សិរីវុត្ថា បានលើកឡើងថា លិខិតគតិយុត្ត និងលិខិតបទដ្ឋានបច្ចេកទេសមួយចំនួន នៅមានការខ្វះចន្លោះនៅឡើយដែលចាំបាច់ត្រូវរៀបចំនិងកែសម្រួលឡើងវិញដើម្បីឆ្លើយតបនឹងអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ ដោយថវិកាជាតិសម្រាប់បម្រើឱ្យវិស័យអាកាសចរណ៍ស៊ីវិលនៅមានកម្រិត។
ជាមួយគ្នានេះ នៅមានការខ្វះជំនាញការ (Expert) ដើម្បីជួយរៀបចំបទដ្ឋានគតិយុត្តឱ្យស្របតាមអនុសាសន៍ (ICAO), នៅមានកង្វះខាតបទប្បញ្ញត្តិសេដ្ឋកិច្ចស្តីពីការដឹកជញ្ជូនតាមផ្លូវអាកាស កង្វះខាតបទប្បញ្ញត្តិ ចំពោះការអនុវត្តនីតិវិធីដំណើរការ (ICAO State Letters) នៅពុំទាន់មានលក្ខណៈឯកភាពគ្នា ជាដើម។
បើតាមលោក ស៊ីន ចាន់សិរីវុត្ថា ការប្រែប្រួលអាកាសធាតុនៅលើពិភពលោក បញ្ហារន្ទះ គឺជាបញ្ហាប្រឈមចំពោះឧបករណ៍វិទ្យុទាក់ទង វិទ្យុនាំផ្លូវ និងឃ្លាំមើល ទោះបីជាមានឧបករណ៍ការពាររន្ទះក៏ដោយ ក៏នៅតែមានបញ្ហា។ រចនាសម្ព័ន្ធរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលតាមអនុក្រឹត្យលេខ១៨ និងប្រកាសលេខ១១៦ ចាំបាច់ ត្រូវកែសម្រួលដើម្បីឱ្យស្របនិងអនុសាសន៍របស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ។
អ្នកនាំពាក្យាអាកាសចរណ៍ស៊ីវិល បានគូសបញ្ជាក់ថា ការរៀបចំគោលនយោបាយជាអទិភាពសម្រាប់អភិវឌ្ឍវិស័យអាកាសចរណ៍ស៊ីវិល ២០២៤-២០២៨ នឹងរួមចំណែកធ្វើឱ្យសម្រេចបាននូវទស្សនវិស័យអាកាសចរណ៍ស៊ីវិលមួយ ដែលធានាការអនុវត្ត និងការគ្រប់គ្រងឱ្យទទួលបានកម្រិតសុវត្ថិភាព សន្តិសុខ បរិស្ថាន ស្រសិទ្ធភាពជានិរន្តរ៍សម្រាប់ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសក្នុងកម្រិតបទដ្ឋានអន្តរជាតិ៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


