Connect with us

ព័ត៌មានជាតិ

តម្លៃប្រេងសាំង និងម៉ាស៊ូត ឡើងថ្លៃ ៥០រៀលដូចគ្នា​នៅសប្តាហ៍ចុងក្រោយ​ខែកុម្ភៈនេះ

បានផុស

នៅ

តម្លៃប្រេងសាំង និងប្រេងម៉ាស៊ូត បានឡើងថ្លៃ ៥០រៀលដូចគ្នាក្នុងមួយលីត្រ ដោយសាំងមានតម្លៃ ៤៣៥០រៀល និងម៉ាស៊ូត ៤៣០០រៀល។ តម្លៃនេះ ចាប់អនុវត្តពីថ្ងៃនេះ រហូតដល់ថ្ងៃទី ២៩ ខែ កុម្ភៈ ឆ្នាំ ២០២៤។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមបញ្ជាក់ថា បច្ចុប្បន្ន​នេះប្រេងឥន្ធនៈដែលកម្ពុជាប្រើប្រាស់ គឺបាននាំចូលពីប្រទេសសិង្ហបុរី ថៃ និងវៀតណាម។ ក្រុមហ៊ុនលក់រាយនៅកម្ពុជា ដែលនាំចូលប្រេងឥន្ធនៈ មានដូចជា ក្រុមហ៊ុនតេលា សូគីម៉ិច ប៉ាប៉ា សាវីម៉ិច លឹមឡុង និងក្រុមហ៊ុនមួយចំនួនទៀត។ ចំណែកក្រុមហ៊ុនបរទេស ដែលនាំចូលប្រេងឥន្ធនៈមកស្រុកខ្មែរ រួមមាន ក្រុមហ៊ុនតូតាល់ កាល់តិច និងក្រុមហ៊ុនភីធីធី។

ក្រសួងពាណិជ្ជកម្ម បានចេញតម្លៃលក់រាយរៀងរាល់ ១០ថ្ងៃម្តង ដើម្បីឆ្លើយតបឱ្យទាន់និន្នាការនៃការប្រែ​ប្រួលថ្លៃប្រេងឥន្ធនៈនៅលើសកលលោក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម