ព័ត៌មានជាតិ
កម្ពុជា ដាក់ចេញនយោបាយអាទិភាពសម្រាប់អភិវឌ្ឍន៍វិស័យអាកាសចរណ៍ស៊ីវិល ២០២៤-២០២៨
ការរៀបចំគោលនយោបាយជាអាទិភាពសម្រាប់អភិវឌ្ឍន៍វិស័យអាកាសចរណ៍ស៊ីវិល ២០២៤-២០២៨ នឹងរួមចំណែកធ្វើឱ្យសម្រេចបាននូវទស្សនវិស័យអាកាសចរណ៍ស៊ីវិលមួយដែលធានាការអនុវត្ត និងការគ្រប់គ្រងឱ្យទទួលបានកម្រិតសុវត្ថិភាព សន្តិសុខ បរិស្ថាន ប្រសិទ្ធភាពជានិរន្តរ៍សម្រាប់ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសក្នុងកម្រិតបទដ្ឋានអន្តរជាតិ។

យោងតាមរបាយការណ៍ធាតុចូលរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា បានបង្ហាញថា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលនីតិកាលទី៧ ដែលបានដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលស្ថិតនៅក្នុងបញ្ចកោណទី២ ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រគួតប្រជែង និងមុំទី២ការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន ឡូជីស្ទីក, វិស័យថាមពល, វិស័យទឹកស្អាត និងវិស័យឌីជីថលរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នឹងបន្តអនុវត្តគោលនយោបាយដូចខាងក្រោនេះ៖
បន្តអនុវត្តគោលនយោបាយបើកចំហជើងមេឃ ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ការតភ្ជាប់ការហោះហើរ ដើម្បីធ្វើសមាហរណកម្ម និងសុខដុមនីយកម្មគោលនយោបាយ និងផែនទីមគ្គុទេសក៍អាកាសចរណ៍ស៊ីវិលកម្ពុជាជាមួយនឹងគោលនយោបាយអភិវឌ្ឍន៍វិស័យអាកាសចរណ៍ស៊ីវិលនៅក្នុងអនុតំបន់ តំបន់ និងពិភពលោក។
បន្តយកចិត្តទុកដាក់ពង្រឹងសន្តិសុខអាកាសចរណ៍ស៊ីវិលដោយអនុវត្តយ៉ាងហ្មត់ចត់តាមបទដ្ឋានជាតិ និងអន្តរជាតិស្តីពីសន្តិសុខអាកាសចរណ៍ស៊ីវិល សំដៅការការពារ ទប់ស្កាត់ និងប្រឆាំងរាល់អំពើភេរវកម្ម ការបំផ្លិចបំផ្លាញនិងការគំរាមកំហែងដល់អាយុជីវិតនិងទ្រព្យសម្បត្តិរបស់អ្នកដំណើរ។
បន្តយកចិត្តទុកដាក់ពង្រឹងសុវត្ថិភាពអាកាសចរណ៍ស៊ីវិលដោយអនុវត្តយ៉ាងហ្មត់ចត់តាមបទដ្ឋានជាតិ និងអន្តរជាតិស្តីពីសុវត្ថិភាពអាកាសចរណ៍ស៊ីវិល សំដៅលើកកម្ពស់និងធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពនៃការធ្វើដំណើរនិងដឹកជញ្ជូនតាមផ្លូវអាកាស។
បន្តការគ្រប់គ្រង ត្រួតពិនិត្យ ជួសជុល និងតំហែទាំ បរិក្ខាឧតុនិយម បរិក្ខាអេឡិចត្រូនិចនាំផ្លូវអាកាស និង ស្ថានីយ៍ផ្កាយរណប ដើម្បីធានាបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ស្របតាមស្តង់ដាអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO)។
បន្តពង្រឹងសុវត្ថិភាពហោះហើរ និងធ្វើទំនើបកម្មសេវាកម្មនាំផ្លូវអាកាសស្របតាមបទដ្ឋានអន្តរជាតិដើម្បីធានាដល់ប្រតិបត្តិការអាកាសយាន និងការនាំផ្លូវហោះហើរប្រកបដោយសុវត្ថិភាពខ្ពស់។

បន្តអភិវឌ្ឍ និងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានជាតិ អាកាសយានដ្ឋានអន្តរជាតិ ដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការដឹកជញ្ជូនតាមផ្លូវអាកាស និងជួយសម្រួលដល់ការចុះចតអាកាសយានធំ តូច គ្រប់ប្រភេទ។
រៀបចំបង្កើតនិងអនុវត្តផែនការសេវាកម្មនាំផ្លូវអាកាសជាតិ (National Air Navigation Plan) ឱ្យស្របនឹងតម្រូវការរបស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) និងដើម្បីបង្កើនសមត្ថភាពដែនអាកាសកម្ពុជា ការធ្វើទំនើបកម្មសេវានិងប្រព័ន្ធនាំផ្លូវដើម្បីធានាប្រសិទ្ធភាពប្រតិបត្តិការនិងត្រៀមលក្ខណៈទទួលចរាចរដែលនឹងមានការកើនឡើងនាពេលខាងមុខ។
ជំរុញការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិក្នុងភាពជាដៃគូបន្ថែមទៀត គឺធ្វើយ៉ាងណាឱ្យមានភាពទាក់ទាញការវិនិយោគបន្ថែមលើវិស័យដឹកជញ្ជូនតាមផ្លូវអាកាស ជំរុញឱ្យមានកំណើនសេដ្ឋកិច្ច ស្របទៅតាមគោលនយោបាយពិពិធកម្មសេដ្ឋកិច្ច និងគោលនយោបាយចំហរជើងមេឃ។
ខិតខំពង្រឹង និងអនុវត្តនូវវិធានការបង្ការថ្មីៗ មានសេចក្តីណែនាំដែលដាក់ចេញដោយអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) ក៏ដូចបានដាក់ចេញដោយរាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាល ដោយសហការសម្របសម្រួលជាមួយក្រសួង ស្ថាប័ន និងសមត្ថកិច្ចពាក់ព័ន្ធ ទន្ទឹមនឹងនេះរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលក៏បានដាក់ចេញនូវសេចក្តីណែនាំ (Guidance /Advice/ Notification) សេចក្ដីប្រកាសផ្នែកសុវត្ថិភាព (Safety information Bulletin/ Directive) ដល់សហគ្រាសឧស្សាហកម្ម អាកាសចរស៊ីវិល។
ពិនិត្យ វិភាគ និង តាមដានស្ថានភាពវិវត្តន៍ថ្មីៗ នៅក្នុងតំបន់និងពិភពលោក ដើម្បីកំណត់បាននូវហានិភ័យ ដើម្បីឈានទៅរកការសម្របសម្រួលក្នុងការបើកជើងហោះហើរក្នុងស្រុក ឬ អន្តរជាតិ
ការអភិវឌ្ឍន៍ ការស្ដារ ការលើកកម្ពស់ និងការកែលំអហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានទាំងថ្មី ទាំងចាស់នៅក្នុងប្រទេសកម្ពុជា គឺធ្វើឡើងស្របទៅតាមតម្រូវការ និងកំណើនភ្ញៀវទេសចរណ៍ ក្នុងនោះ យើងក៏ត្រូវការកែលម្អ និងធ្វើទំនើបកម្មលើប្រព័ន្ធគ្រប់គ្រងចរាចរណ៍ដែនអាកាស ឱ្យមានភាពទំនើប ឆ្លាតឌីជីថល (Smart Digital) និងសមត្ថភាពគ្រប់គ្រាន់ស្របទៅតាមកំណើននេះផងដែរ។
សូមបញ្ជាក់ថា វិស័យអាកាសចរណ៍កម្ពុជា បាននិងកំពុងអភិវឌ្ឍរីកចម្រើន ខណ:ដែលរាជរដ្ឋាភិបាលបន្តពង្រីកការសាងសង់អាកាសយានដ្ឋានអន្តរជាតិជាបន្តបន្ទាប់ ដើម្បីបង្កើតភាពប្រកួតប្រជែង លើកកម្ពស់ការតភ្ជាប់ និងបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន ឡូជីស្ទីក ជាពិសេសទាក់ទាញភ្ញៀវទេសចរ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


