sopheak khoun, Author at Kampuchea Thmey Daily

អ្នកនាំពាក្យបញ្ជាក់ករណីក្រសួងព័ត៌មាន ព្រមានលើកចុងក្រោយចំពោះម្ចាស់គេហទំព័រចំនួន ៣ កាលពីពេលថ្មីៗនេះ
មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន បានបញ្ជាក់ថា ការដែលក្រសួងព័ត៌មាន បានចេញលិខិតព្រមានលើកចុងក្រោយចំពោះម្ចាស់គេហទំព័រចំនួន ៣ កាលពីពេលថ្មីៗនេះមក ដោយគេហទំព័រសារព័ត៌មានទាំង ៣នោះ បានផ្សព្វផ្សាយព័ត៌មានដោយគ្មានមូលដ្ឋានប្រភពច្បាស់លាស់ ការផ្សព្វផ្សាយមិនមានតុល្យភាពព័ត៌មាន ផ្ទុយនឹងក្រមសីលធម៌វិជ្ជាជីវៈ ដែលនាំឲ្យសាធារណមតិមានការយល់ច្រឡំ និងធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូររបស់បុគ្គល និងស្ថាប័នសាធារណៈ។

ការបញ្ជាក់នេះ បន្ទាប់ពីលោក លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន កាលពីថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៤កន្លងទៅនេះ បានចេញសេចក្ដីប្រកាសព្រមានម្ចាស់គេហទំព័រចំនួន ៣ រួមមាន៖ www.kangmeasnews.com, www.intriplus.news និង www.fbrtvhotnews.com ជាលើកចុងក្រោយឲ្យបញ្ឈប់រាល់ការផ្សព្វផ្សាយព័ត៌មានដោយមិនមានមូលដ្ឋានច្បាស់លាស់ មិនមានតុល្យភាព ដែលនាំឲ្យសាធារណមតិមានការយល់ច្រឡំ។

លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅព្រឹកថ្ងៃទី ២៨ ខែមីនានេះថា ក្រុមការងារជំនាញ នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ បានអនុវត្តនីតិវិធីសាកសួរលើ​ករណីចុះផ្សាយរបស់គេហទំព័រទាំង ៣នេះជាបន្តបន្ទាប់ ដោយមានរបាយការណ៍ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៤ និងថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២៤។

លោកថា ផ្អែកលើការបំភ្លឺរបស់លោកចាងហ្វាងសារព័ត៌មាន ព្រមទាំងការស្រាវជ្រាវ ពិនិត្យ និងវាយតម្លៃដោយម៉ត់ចត់ លើធាតុចូល និងព័ត៌មានពាក់ព័ន្ធ ក្រុមការងារជំនាញ បានទាញសេចក្តីសន្និដ្ឋានមួយថា ការផ្សាយរបស់អង្គភាពទាំង ៣ខាងលើ គ្មានមូលដ្ឋានច្បាស់លាស់ ព័ត៌មានមិនមានតុល្យភាព ហើយបានអនុវត្តលើសតួនាទីជាអ្នកសារព័ត៌មាន ដែលជាការបំពានក្រមសីលធម៌វិជ្ជាជីវៈ។

សូមជម្រាបថា​ នៅក្នុងឆ្នាំ ២០២៣ ក្រសួងព័ត៌មាន បានលុបប្រកាសអនុញ្ញាតប្រកបអាជីវកម្ម (អាជ្ញាបណ្ណ) របស់អង្គភាពសារព័ត៌មានចំនួន ៦អង្គភាព និងចំនួន ១អង្គភាព នាពេលថ្មីៗនេះ ដោយមូលហេតុបំពានធ្ងន់ធ្ងរលើក្រមសីលធម៌វិជ្ជាជីវៈ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានលើកឡើងថា នៅក្នុងសង្គមកម្ពុជា ក៏ដូចជាសង្គមជាតិផ្សេងទៀត លើពិភពលោកដែរ ការបំពេញតួនាទីតាមក្រមសីលធម៌ វិជ្ជាជីវៈអាជីព និងការផ្សព្វផ្សាយយ៉ាងសកម្មនូវព័ត៌មានពិត មានតុល្យភាពពីសំណាក់អ្នកសារព័ត៌មាន ពិតជាបានចូលរួមដល់ការអភិវឌ្ឍវិស័យព័ត៌មាន លើកតម្កើងអាជីពសារព័ត៌មាន និងរួមចំណែកដល់ការអភិវឌ្ឍសង្គម ឲ្យកាន់តែរីកចម្រើន។

ប៉ុន្តែការផលិត និងផ្សព្វផ្សាយព័ត៌មានដែលប្រាសចាកនឹងក្រមសីលធម៌វិជ្ជាជីវៈ មិនគោរពតាមគោលការណ៍ប្រតិបត្តិ នីតិវិធី និងលិខិតបទដ្ឋានគតិយុត្តជាធរមាន អាចនាំមកនូវក្តីអន្តរាយ ការបាត់បង់សណ្តាប់ធ្នាប់ បាត់បង់ទំនុកចិត្តក្នុងសង្គម និងផលវិបាកជាច្រើនទៀត មិនអាចនឹកស្មានដល់។

លោកបន្ថែមថា រាល់ទង្វើដែលបំពាននឹងច្បាប់ លិខិតបទដ្ឋានគតិយុត្ត ក្រមសីលធម៌វិជ្ជាជីវៈ អង្គភាព ឬអ្នកដែលបានប្រព្រឹត្តនោះ ត្រូវប្រឈមនឹងផលវិបាកដែលកើតចេញពីការរំលោភបំពាន ដោយត្រូវដំណើរការទៅតាមនីតិវិធីក្នុងក្របខណ្ឌច្បាប់៖ អ្នកពាក់ព័ន្ធអាចត្រូវបានកោះអញ្ជើញឲ្យមកទទួលការណែនាំ ដើម្បីតម្រង់ទិសការងារឲ្យត្រឹមត្រូវតាមក្រមវិជ្ជាជីវៈ និងក្របខណ្ឌច្បាប់ ឬត្រូវទទួលការចេញលិខិតព្រមាន។ រីឯក្នុងករណីបំពានធ្ងន់ធ្ងរ អង្គភាពសារព័ត៌មាន ឬអ្នកពាក់ព័ន្ធ អាចឈានដល់ទទួលវិធានការលុបប្រកាសអនុញ្ញាតប្រកបអាជីវកម្ម(អាជ្ញាបណ្ណ) តែម្តង។

ជាថ្មីម្តងទៀត លោក ទេព អស្នារិទ្ធ ក្នុងនាមជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានអំពាវនាវយ៉ាងទទូចដល់អ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មានទាំងអស់ឲ្យចូលរួមយ៉ាងសកម្ម ក្នុងការលើកកម្ពស់តម្លៃវិជ្ជាជីវៈអាជីពសារព័ត៌មាន ត្រូវបន្តដុសខាត់ និងពង្រឹងសមត្ថភាពជំនាញ ចែករំលែកបទពិសោធន៍ការងារល្អៗ ដោយមិនត្រូវអនុវត្តលើសពីតួនាទី និងភារកិច្ចខ្លួនជាអ្នកសារព័ត៌មាននោះទេ ពោលគឺត្រូវប្រកាន់ខ្ជាប់នូវការគោរព និងអនុវត្តក្រមសីលធម៌វិជ្ជាជីវៈក្នុងការងារសារព័ត៌មាន ហើយបំពេញភារកិច្ចខ្លួនក្នុងក្របខណ្ឌ ដែលច្បាប់កំណត់ប្រកបដោយការទទួលខុសត្រូវ៕

The post អ្នកនាំពាក្យបញ្ជាក់ករណីក្រសួងព័ត៌មាន ព្រមានលើកចុងក្រោយចំពោះម្ចាស់គេហទំព័រចំនួន ៣ កាលពីពេលថ្មីៗនេះ appeared first on Kampuchea Thmey Daily.

នាយករដ្ឋមន្ត្រីកម្ពុជា ទទួលជួបប្រតិភូសហគ្រាសឧស្សាហកម្មធំៗចំនួន​ ១៧ របស់ប្រទេសចិន
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៤នេះ បានទទួលជួបលោក ស៊ិន មីងរ៉ុង (Shen Mingrong) ប្រធានក្រុមហ៊ុន Zhenjiang ZhoungChao New Material Co,Ltd. និងប្រតិភូសហគ្រាសឧស្សាហកម្មធំៗចំនួន ១៧ របស់ប្រទេសចិន ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។

ក្រុមហ៊ុន Zhenjiang ZhoungChao New Material Co,Ltd. បង្កើតឡើងក្នុងឆ្នាំ ​២០០២ ដែលជាក្រុមហ៊ុនឯកទេសក្នុងការផលិត និងអភិវឌ្ឍផលិតអ៊ីសូឡង់ ក្រណាត់សរសៃ និងក្រណាត់ប៉ាក់។ ក្រុមហ៊ុននេះ មានទីតាំងនៅ Jiaxing ខេត្ត Zhejiang ប្រទេសចិន ហើយក៏ជាក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបន្លាស់សម្រាប់ម៉ាកល្បីៗជាច្រើន ទាំងក្នុង និងក្រៅប្រទេស ផងដែរ ។

ចំណែកប្រតិភូសហគ្រាសឧស្សាហកម្មធំៗទាំង ១៧ របស់ប្រទេសចិន រួមមាន៖

១. Zhejiang Zhongchao New Material Co., Ltd.

២. Yongsheng Holding

៣. CHINESE INVESTMENT IN CAMBODIA

ASSOCIATION (CICA)

៤. Sabrina Fashion Industrial Corp (Sabrina Crop, Top Summit Garment

Inc.,Aroma Success Garment )

៥. Titan Stone Real Estate Group

៦. Qingdao Huatong State-Owned Capital

៧. Guangdong Huate Gas Co., Ltd.

៨. Titan Stone Life Insurance Group

៩. China Everbright Environment Group Limited

១០. Nam Liong Group

១១. Shanghai Shirong Paper Industry Co.,Ltd.

១២. Qingdao Huijun Engeering Co.,Ltd

១៣. Informaxx International Investment Co.,

Ltd.

១៤. R&F PROPERTIES HS(CAMBODIA)

CO.,LTD.

១៥. Shanghai. Celefit Limited

១៦. Alliance Promised Land

១៧. Zhongda United Holding Group Co., Ltd.៕

The post នាយករដ្ឋមន្ត្រីកម្ពុជា ទទួលជួបប្រតិភូសហគ្រាសឧស្សាហកម្មធំៗចំនួន​ ១៧ របស់ប្រទេសចិន appeared first on Kampuchea Thmey Daily.

កម្ពុជាគាំទ្រឡាវជាប្រធានប្តូរវេនអាស៊ានឆ្នាំ ២០២៤នេះ ហើយផ្ដល់ថវិកា ១លានដុល្លារ សម្រាប់រៀបចំកិច្ចប្រជុំ
ប្រទេសកម្ពុជា គាំទ្រប្រទេសឡាវជាប្រធានប្តូរវេនអាស៊ាន ក្នុងឆ្នាំ ២០២៤នេះ ហើយកម្ពុជាផ្ដល់ថវិកាចំនួន ១លានដុល្លារ សម្រាប់ឲ្យប្រទេសឡាវរៀបចំកិច្ចប្រជុំកំពូលអាស៊ានក្នុងឆ្នាំនេះ ផងដែរ។ នេះជាការប្រកាសរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសសន្និសីទសារព័ត៌មានរួមជាមួយលោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្រ្តីឡាវ កាលពីរសៀលថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៤។

ក្នុងសន្និសីទសារព័ត៌មាននេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រទេសកម្ពុជា សូមប្រកាសគាំទ្រប្រទេសឡាវជាប្រធានប្តូរវេនអាស៊ាន ឆ្នាំ២០២៤ ហើយកម្ពុជាផ្ដល់ថវិកាចំនួន ១លានដុល្លារ ក្នុងការរៀបចំប្រកបដោយជោគជ័យនូវកិច្ចប្រជុំកិច្ចប្រជុំកំពូលអាស៊ាន។ ប្រទេសឡាវ បានក្លាយជាប្រធានអាស៊ានប្ដូរវេនលើកទី ៣ ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៤មក។

សម្ដេចធិបតី​ ហ៊ុន ម៉ាណែត បានថ្លែងបែបនេះថា «ខ្ញុំសូមគូសបញ្ជាក់សាជាថ្មីថា កម្ពុជា គាំទ្រទាំងស្រុងចំពោះប្រទេសឡាវជាប្រធានប្ដូរវេនអាស៊ានឆ្នាំ ២០២៤ និងចំពោះតួនាទីបេសកជនពិសេស របស់ប្រធានអាស៊ានទទួលបន្ទុកមីយ៉ាន់ម៉ា។ ក្នុងស្មារតីនេះ កម្ពុជាសូមចូលរួមជាមួយឡាវនូវថវិកា ១លានដុល្លារ ក្នុងការរៀបចំប្រកបដោយជោគជ័យនូវកិច្ចប្រជុំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ»។

នៅក្នុងជំនួបពិភាក្សាការងារទ្វេភាគីរវាងថ្នាក់ដឹកនាំប្រទេសទាំងពីរ កាលពីរសៀលថ្ងៃចន្ទម្សិលមិញដដែល លោក សនសៃ ស៊ីផាន់ដន បានសម្តែងនូវកិច្ចស្វាគមន៍ចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា នៅប្រទេសឡាវ។ ទន្ទឹមនឹងនេះ លោកនាយករដ្ឋមន្ត្រីឡាវ បានគូសបញ្ជាក់ថា ទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី នាឱកាសនេះ នឹងធ្វើឱ្យកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងទ្វេភាគីកម្ពុជា-ឡាវ កាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវក្តីរីករាយចំពោះជំនួបពិភាក្សាការងារទ្វេភាគីនេះ និងបានថ្លែងអំណរគុណចំពោះនាយករដ្ឋមន្ត្រីឡាវ ដែលបានទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះ សម្តេចធិបតី និងគណ:ប្រតិភូ នាឱកាសនេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ទស្សនកិច្ចផ្លូវការរបស់សម្ដេចនាពេលនេះ មានគោលដៅពង្រឹងនិងធ្វើឲ្យកាន់តែស៊ីជម្រៅនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការឈរលើមូលដ្ឋាន នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង។

ក្នុងឱកាសនោះដែរ សមភាគីទាំងពីរបានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់លើលទ្ធផលនៃកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ និងគ្រប់កម្រិតនាពេលកន្លងមក និងបានផ្លាស់ប្ដូរយោបល់លើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ដែលរួមមាន៖ វិស័យនយោបាយ  ការពារជាតិ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ អប់រំ ទេសចរណ៍ ការតភ្ជាប់ ថាមពល ដឹកជញ្ជូន និងកិច្ចការព្រំដែន ជាដើម៕

The post កម្ពុជាគាំទ្រឡាវជាប្រធានប្តូរវេនអាស៊ានឆ្នាំ ២០២៤នេះ ហើយផ្ដល់ថវិកា ១លានដុល្លារ សម្រាប់រៀបចំកិច្ចប្រជុំ appeared first on Kampuchea Thmey Daily.

សម្ដេចតេជោ ហ៊ុន សែន៖ តាមរយៈទំនាក់ទំនងការទូតដ៏ល្អរវាងកម្ពុជា-កូរ៉េខាងត្បូង បានផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ប្រជាជនកម្ពុជា
សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ទំនាក់ទំនងការទូតរវាងកម្ពុជា និងកូរ៉េខាងត្បូង បានបង្កើតនៅឆ្នាំ ១៩៩៦ ហើយតាមរយៈទំនាក់ទំនងការទូតនេះ បានផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ប្រជាជនកម្ពុជា។

ការលើកឡើងនេះ បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន បានអនុញ្ញាតឲ្យលោកបណ្ឌិត ចាង ដេវ៉ាន (Chang Dae-whan) ប្រធានក្រុមហ៊ុន មេកខ្យង (Maekjung Group) ចូលជួបស្តែងការគួរសម និងពិភាក្សាការងារ នៅវិមាន ៧មករា នាព្រឹកថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៤នេះ។

នៅក្នុងជំនួបនេះសម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ច របស់គណៈប្រតិភូ ក្រុមហ៊ុន មេកខ្យង (Maekjung Group) នៅកម្ពុជា ហើយសង្ឃឹមថា ដំណើរទស្សនកិច្ចនេះ នឹងរួមចំណែកក្នុងការស្វែងយល់អំពីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ដើម្បីជាឱកាសដល់ការវិនិយោគនៅកម្ពុជា។

ចំណែកលោក ចាង ដេវ៉ាន ប្រធានក្រុមហ៊ុន មេកខ្យង បានជម្រាបជូនសម្តេចតេជោថា លោកពិតជាមានកិត្តិយសខ្លាំងណាស់ដែលសម្ដេចតេជោ បានអនុញ្ញាឲ្យចូលជួបសម្ដែងការគួរសមនាពេលនេះ។ លោកបានបន្ថែមថា លោកអញ្ជើញបណ្តាក្រុមហ៊ុនកូរ៉េជាច្រើនមកកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគ។

សម្តេចតេជោ ហ៊ុន សែន ក៏បានជម្រាបជូនគណៈប្រតិភូ អំពីប្រវត្តិទំនាក់ទំនងការទូតរវាងកម្ពុជា និងកូរ៉េខាងត្បូងដែលសម្តេចតេជោជាស្ថាបនិក និងបានបង្កើតឡើងតាំងពីឆ្នាំ ១៩៩៦។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា តាមរយៈទំនាក់ទំនងការទូតនេះ បានផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ប្រជាជនកម្ពុជា តាមរយៈក្រុមហ៊ុនកូរ៉េជាច្រើនបានមកវិនិយោគនៅកម្ពុជា ជំនួយអភិវឌ្ឍន៍ ការកសាងហេដ្ឋារចនាសម្ព័ន្ធ វិស័យអប់រំ និងសុខាភិបាលជាដើម។ លើសពីនេះទៀត កូរ៉េខាងត្បូងបានទទួលយកពលករកម្ពុជាជាច្រើនម៉ឺននាក់ ទៅធ្វើការនៅប្រទេសកូរ៉េ។

ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី សម្តេចតេជោ ហ៊ុន សែន បានស្នើដល់ភាគីទាំងពីរយកចិត្តទុក្ខដាក់ដល់វិស័យសំខាន់ៗចំនួន ៥ គឺ៖

១. ពង្រឹងទំនាក់ទំនងទ្វេភាគី កម្ពុជា-កូរ៉េខាងត្បូង ឲ្យកាន់តែរីកចម្រើនថែមទៀត

២. ជំរុញកិច្ចសហប្រតិបត្តិការ មេគង្គ-កូរ៉េខាងត្បូង ឲ្យកាន់តែរីកចម្រើនរឹងមាំ

៣. ជំរុញកិច្ចសហប្រតិបត្តិការ អាស៊ាន-កូរ៉េខាងត្បូង ឲ្យកាន់តែមានប្រសិទ្ធភាព

៤. ជំរុញកិច្ចសហប្រតិបត្តិការ ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEPT)

៥. ជំរុញកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងកូរ៉េខាងត្បូង ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ។

នៅក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមហ៊ុនប៊ូយ៉ុងនៅកម្ពុជា ដែលបានជួយដល់វិស័យសុខាភិបាល ព័ត៌មានវិទ្យា និងការផ្តល់រថយន្តក្រុងជាច្រើនគ្រឿងដល់សាលារាជធានីភ្នំពេញ។

លោក ចាង ដេ វ៉ាន ក្រុមហ៊ុន មេកខ្យង បានគោរពអញ្ជើញសម្តេចតេជោ ហ៊ុន សែន ទៅចូលរួមវេទិកា Forld Knowledge Forum ដែលនឹងរៀបចំឡើងនៅប្រទេសកូរ៉េខាងត្បូង នាពេលខាងមុខ។ សម្តេចតេជោ ហ៊ុន សែន ក៏បានទទួលយកការអញ្ជើញនេះ នឹងជូនពរដល់គណៈប្រតិភូឲ្យទទួលបានជោគជ័យ នៅក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា៕

The post សម្ដេចតេជោ ហ៊ុន សែន៖ តាមរយៈទំនាក់ទំនងការទូតដ៏ល្អរវាងកម្ពុជា-កូរ៉េខាងត្បូង បានផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ប្រជាជនកម្ពុជា appeared first on Kampuchea Thmey Daily.

កសិដ្ឋានវៃឆ្លាតដាំដំណាំពោតលើផ្ទៃដីប្រមាណ ១ពាន់ហិកតា នៅខេត្តសៀមរាប ត្រូវបានសម្ពោធជាផ្លូវការ
កសិដ្ឋានវៃឆ្លាតដាំដំណាំពោត ដែលមានទីតាំងស្ថិតនៅភូមិជាស្មន់ ឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប នៅលើផ្ទៃដីប្រមាណ ១ ០០០ហិកតា ត្រូវបានសម្ពោធជាផ្លូវការហើយ កាលពីព្រឹកថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៤នេះ។ ពិធីសម្ពោធនេះ បានធ្វើឡើងក្រោមអធិបតីភាពលោក អុឹង គឹមលាង អភិបាលរងខេត្តសៀមរាប នៅកសិដ្ឋានដំណាំពោត របស់ក្រុមហ៊ុន អេជី អេហ្រ្គីប៊ីហ្សនេស អេស៊ា (ខេមបូឌា) ឯ.ក (AG AGRIBUSINESS ASIA (CAMBODIA) CO., LTD.)។

លោក  អុឹង​ ស៊ីវខូវ អគ្គនាយកក្រុមហ៊ុន អាយអិនជី ហូលឌីង (ING Holdings Co.,Ltd) បានសម្ដែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានជួយគាំទ្រជ្រោមជ្រែងឲ្យគម្រោងកសិដ្ឋានដំណាំពោតនេះអាចដំណើរការ និងលេចចេញជារូបរាងបានតាមការគ្រោងទុក។

លោកបានបន្តថា ក្រៅពីការអភិវឌ្ឍគម្រោងដ៍ធំនៅរាជធានីភ្នំពេញ គឺទីក្រុងរណប  អុឹង ស៊ីធី（ING City) ក្រុមហ៊ុនបានដាក់គោលដៅអភិវឌ្ឍដ៏សំខាន់នៅខេត្តសៀមរាប ជាពិសេសគឺកិច្ចសហការ​ប្រកបដោយយុទ្ធសាស្ត្រជាមួយក្រុមហ៊ុន អេជី អេហ្រ្គីប៊ីហ្សនេស អេស៊ា (ខេមបូឌា) ឯ.ក ក្នុងវិស័យកសិកម្មដាំដំណាំពោត នៅលើផ្ទៃដីប្រមាណ ១ ០០០ហិកតា ដោយមានការប្រើប្រាស់នូវបច្ចេកវិទ្យាកសិកម្មដ៏ទំនើបចុងក្រោយ នឹងបង្កើនភាពប្រកួតប្រជែង និងមុខមាត់ខេត្តសៀមរាបកើនឡើងមួយកម្រិតទៀត។

ការណ៍នេះបានឆ្លុះបញ្ចាំងនូវការចូលរួមចំណែក ស្របតាមរយៈយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ ដ៏មុតស្រួច នៅក្នុងយុគសម័យថ្មីនៃរាជរដ្ឋាភិបាល អាណត្តិទី ៧ ក្រោមការដឹកនាំរបស់អ្នកបន្តវេនដ៏វៃឆ្លាត ប្រកបដោយថាមពល និងភាពប៉ិនប្រសព្វ គឺសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

ចំណែកលោក Benjamine Bootle នាយកគ្រប់គ្រង ក្រុមហ៊ុន អេជី អេហ្រ្គីប៊ីហ្សនេស អេស៊ា បានឲ្យដឹងថា គោលដៅស្នូលដ៏សំខាន់របស់ក្រុមហ៊ុន គឺការ​នាំមកនូវកសិកម្មបែប​ទំនើបវៃឆ្លាតសម្រាប់កសិករ និងសហគមន៍ទូទាំងប្រទេស ដែលជាបច្ចេកវិទ្យាទំនើបពុំធ្លាប់មាន ក្នុងវិស័យកសិកម្មក្នុងប្រទេសកម្ពុជា ជាមួយការប្តេជ្ញាចិត្តក្នុងការប្រើប្រាស់ថាមពលនៃបច្ចេកវិទ្យា ដើម្បីធ្វើបដិវត្តន៍ការអនុវត្តកសិកម្ម និងជួយសម្រួលប្រាក់ចំណូលរបស់កសិករ ក៏ដូចជាការរួមបញ្ចូលនៃកសិកម្មបច្ចេកវិទ្យាទំនើប ដើម្បីបង្កើនប្រសិទ្ធភាព នៃការប្រើប្រាស់ធនធាន និងកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន។

លោកបានបន្តទៀតថា កសិដ្ឋានមានបច្ចេកទេសកសិកម្មច្បាស់លាស់ ជាមួយប្រព័ន្ធធារាសាស្រ្តកម្រិតខ្ពស់ និងមានការកែច្នៃទឹក ប្រកបដោយស្មារតីច្នៃប្រឌិត និងវឌ្ឍនភាព។ ការវិនិយោគរបស់ក្រុមហ៊ុន នឹងបង្កើតឱកាសការងារថ្មីសម្រាប់ទាំងស្ត្រី និងបុរសនៅក្នុងវិស័យកសិកម្ម ជាមួយនិងរីកចម្រើននៅក្នុងឧស្សាហកម្ម ដែលកំពុងវិវឌ្ឍន៍ទៅមុខតាមរយៈកម្មវិធីបណ្តុះបណ្តាល គំនិតផ្តួចផ្តើមអភិវឌ្ឍន៍ជំនាញ និងឱកាសណែនាំបង្ហាញផ្លូវសម្រាប់មនុស្សជំនាន់ថ្មី ឲ្យមានអ្នកជំនាញខាងវិស័យកសិកម្មច្បាស់លាស់។

ក្រុមហ៊ុនសម្លឹងឃើញថា ពោតជាដំណាំដែលផ្តល់ទិន្នផលខ្ពស់ និងមានសក្តានុពលសម្រាប់កសិករក្នុងស្រុក ហើយនេះក៏ជាឱកាសសម្រាប់កសិករក្នុងស្រុកសហការជាមួយក្រុមហ៊ុន ដើម្បីទទួលបានប្រាក់ចំណូលដែលមានស្ថេរភាព ដោយការប្រើប្រាស់បច្ចេកវិទ្យាវៃឆ្លាតរបស់កសិដ្ឋាន នឹងនាំឲ្យទិន្នផល​កើនខ្ពស់ជាងការប្រើប្រាស់ វិធីសាស្ត្រដាំដុះបែបធម្មតារហូតដល់ ៣ដង។ តាមរយៈការផលិតពោតក្នុងស្រុក នឹងកាត់បន្ថយការពឹងផ្អែកលើការនាំចូល និងពង្រឹងសន្តិសុខស្បៀងសម្រាប់កម្ពុជា។

ជាពិសេសនាថ្ងៃអនាគត ក្រុមហ៊ុនចង់ឃើញតំបន់នេះពោរពេញ​ទៅដោយ​ដំណាំ​ចម្រុះ​រួមមាន កប្បាស សណ្តែកសៀង គ្រាប់ធញ្ញជាតិ និងស្រូវដែលផ្តល់ទិន្នផលខ្ពស់ ដោយដំណាំទាំងនេះមិន​ត្រឹម​តែ​រក្សា​ស្ថេរភាព​សេដ្ឋកិច្ច​ប៉ុណ្ណោះ​ទេ គឺ​រួម​ចំណែក​ដល់​និរន្តរភាពនៃវិស័យកសិកម្មរបស់ប្រទេសកម្ពុជា និងអាជីវកម្មប្រកបដោយនិរន្តរភាពដល់អ្នកជំនាន់ក្រោយ ផងដែរ។

ក្រៅពីការធ្វើពិពិធកម្មដំណាំ ក្រុមហ៊ុន ក៏កំពុងវិនិយោគលើការធ្វើកសិកម្មប្រកបដោយនិរន្តរភាពផងដែរ ដោយអនុវត្តលើកកម្ពស់សុខភាពដី និងការប្រមូលផ្តុំកាបូន តាមរយៈការទទួលយកបច្ចេកវិទ្យាកែលម្អដី និងបច្ចេកទេសចាប់យកកាបូនដោយប្រើផេះអង្កាមដែលអាចជួយកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងថែរក្សាធនធានធម្មជាតិ។

នៅក្នុងពិធីសម្ពោធនេះដែរ លោក អុឹង គឹមលាង ក្នុងនាមគណៈអភិបាលខេត្តសៀមរាប បានសាទរ និងថ្លែងអំណរគុណចំពោះ ក្រុមហ៊ុន អេជី អេហ្គ្រីប៊ីហ្សនេស- អេស៊ា (ខេមបូឌា) ឯ.ក ដែលបានជ្រើសរើសយកខេត្តសៀមរាប សម្រាប់​ការវិនិយោគដាំដំណាំពោតលើផ្ទៃដីប្រមាណ ១ ០០០ហិកតា ក្នុងភូមិសាស្ត្រស្រុកប្រាសាទបាគង។ តាមរយៈការវិនិយោគរបស់ក្រុមហ៊ុន រដ្ឋបាលខេត្ត សង្ឃឹមថា ក្រុមហ៊ុន នឹងបន្តបង្កើននូវការវិនិយោគបន្ថែមទៀត នៅប្រទេសកម្ពុជា ពិសេសខេត្តសៀមរាប ដើ​ម្បី​ចូលរួមដល់កិច្ចអភិវឌ្ឍ និង​​​រួម​ចំណែ​កបង្កើនកា​រ​ងារ និងមុខរបរដល់​ប្រជាពលរដ្ឋ។

លោកបានបន្តថា វិស័យកសិកម្មបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសនៅតំបន់ជនបទ ដែលបង្ហាញពីភាពរឹងមាំរបស់វិស័យកសិកម្ម។ រាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្តសៀមរា​បបានកំណត់អាទិភាពខ្ពស់ទៅលើការវិនិយោគ លើសហគ្រាសធុនតូច និងមធ្យម ដែលខេត្តត្រូវបន្តយកចិត្តទុកដាក់បន្ថែមលើការពង្រីកសក្តានុពល បង្កើនបុខរបរ បង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ ដែលផ្តោតទៅលើសហគ្រាសធុនតូច និងមធ្យម ក៏ដូចជាការកែច្នៃដំណាំកសិឧស្សាហកម្មជាដើម ដើម្បីភ្ជាប់ជាមួយនឹងសក្តានុពលរបស់ខេត្តដែលមានស្រាប់ ហើយនេះជាឱកាសល្អដែលខេត្តសៀមរាបទទួលបាននូវការវិនិយោគពីក្រុមហ៊ុន អេជី អេហ្គ្រីប៊ីហ្សនេស អេស៊ា(ខេមបូឌា)ឯ.ក។

តាមរយៈនៃការដាក់ទុកវិនិយោគនេះ រដ្ឋបាលខេត្តសៀមរាបសង្ឃឹមយ៉ាងមុតមាំថា នឹងបានស្រូបយកកម្លាំងពលកម្ម ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ពិសេសក្នុងភូមិសាស្រ្តស្រុកប្រាសាទបាគង ដែលទាំងនេះពិតជាបានរួមចំណែកក្នុងការបង្កើននូវសេដ្ឋកិច្ចគ្រួសារ សេដ្ឋកិច្ចជាតិ ហើយពិតជាបានកាត់បន្ថយភាពក្រីក្ររបស់ បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ផងដែរ៕

The post កសិដ្ឋានវៃឆ្លាតដាំដំណាំពោតលើផ្ទៃដីប្រមាណ ១ពាន់ហិកតា នៅខេត្តសៀមរាប ត្រូវបានសម្ពោធជាផ្លូវការ appeared first on Kampuchea Thmey Daily.

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើន ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ពិសេសសប្រជាពលរដ្ឋទទួលបានសុខសាន្តពេញផ្ទៃប្រទេស។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះ ខណៈអញ្ជើញជាអធិបតីក្នុងពិធីបុណ្យអភិសេកសាមគ្គី នាគម្គី នាគម្គា ស្ថិតនៅជាប់ច្រំាងទន្លេស្ទឹងសែន ស្ថិតក្នុងបរិវេណមជ្ឈមណ្ឌលសាសនា វប្បធម៌ ទេសចរណ៍ សំពៅត្រៃលោក ត្រៃលក្ខណ៍ ដែលមានទីតាំងស្ថិតនៅក្នុងភូមិកាល់មេឃ ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ នាថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៤នេះ។

កាលពីថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០១៣ មជ្ឈមណ្ឌលសាសនា វប្បធម៌ ទេសចរណ៍ សំពៅត្រៃលោក ត្រៃលក្ខណ៍ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ លុះមកដល់ថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៣ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ នូវស្ពានបេតុងមួយខ្សែឆ្លងកាត់ស្ទឹងសែន ពីឃុំត្បូងក្រពើ ស្រុកសន្ទុក នឹងត្រូវតភ្ជាប់ទៅកាន់ ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ចំណែកឯសមិទ្ធផលដែលបានអភិសេកនៅក្នុងថ្ងៃនេះ គឺជាសមិទ្ធផលថ្មីមួយទៀត ក្នុងចំណោមសមិទ្ធិផលជាច្រើន ដែលបានកសាងនៅក្នុងមជ្ឈមណ្ឌលសាសនា វប្បធម៌ ទេសចរណ៍ សំពៅត្រៃលោក ត្រៃលក្ខណ៍។

តាមរយៈសមិទ្ធផលនេះ ក៏បានបង្ហាញអំពីកម្លាំងសាមគ្គី និងទឹកចិត្តសទ្ធាជ្រះថ្លារបស់សប្បុរសជន ដែលជាពុទ្ធសាសនិកខ្មែរ ដែលចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកស្ទួយនូវវិស័យព្រះពុទ្ធសាសនា នៅព្រះរាជាណចក្រកម្ពុជា ក៏ដូចជាបានចូលរួមចំណែក្នុងការលើស្ទួយនូវវិស័យទេសចរណ៍ ក្នុងការទាក់ទាញអ្នកទេសចរណ៍មកទស្សនាកម្សាន្ត និងផ្ដិតរូបភាពដ៏ស្រស់ស្អាត ពីសំណង់ស្ថាបត្យកម្មបែបសាសនា នៅខេត្តកំពង់ធំបន្តែមមួយកម្រិតទៀត នៅក្រោមដំបូលនៃម្លប់សុខសន្តិភាព៕

អត្ថបទ៖ វិមាន

The post សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ appeared first on Kampuchea Thmey Daily.

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេស​ឡាវ នាព្រឹកថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៤ស្អែកនេះ។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា តបតាមការអញ្ជើញរបស់លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ គឺសម្តេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញ ទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឡាវ រយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី ២៥ ដល់ថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៤។

អញ្ជើញអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត រួមមាន៖ លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងរដ្ឋមន្ត្រី មន្ត្រីសំខាន់ៗនៃរាជរដ្ឋាភិបាល និងតំណាងនៃសភាពាណិជ្ជកម្មកម្ពុជា ផងដែរ។

ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងជួបសម្តែងការគួរសមជាមួយលោក ថងលុន ស៊ីសុលីត ប្រធានរដ្ឋឡាវ និងជួបពិភាក្សាទ្វេភាគីជាមួយសមភាគីលោក សនសៃ ស៊ីផាន់ដន ដើម្បីពិភាក្សាអំពីមធ្យោបាយនានា ក្នុងការលើកកម្ពស់បន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យជាច្រើន ព្រមទាំងផ្លាស់ប្តូរយោបល់លើបញ្ហាអនុតំបន់ តំបន់ និង អន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីបារម្ភរួម។ បន្ទាប់ពីជំនួបពិភាក្សា នឹងមានពិធីចុះហត្ថលេខា លើឯកសារកិច្ចសហប្រតិបត្តិការមួយចំនួន។

ក្នុងឱកាសស្នាក់នៅប្រទេសឡាវ សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងទទួលជួបសម្តែងការគួរសមពីសំណាក់លោក ខាំបៃ ដាំឡាត់ ប្រធានសមាគមមិត្តភាពឡាវ-កម្ពុជា ព្រមទាំងជួបសំណេះសំណាល ជាមួយសមាជិកក្លឹបធុរកិច្ចកម្ពុជា និងនិស្សិតកម្ពុជា នៅប្រទេសឡាវ ផងដែរ៕

The post ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ appeared first on Kampuchea Thmey Daily.

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅរសៀលថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៤នេះ បានអញ្ជើញទៅប្រគល់ផ្ទះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារជូនដល់ក្រុមគ្រួសារយុវជន អន ផានិត ដែលសិស្សប្រឡងបាក់ឌុបជាប់និទ្ទេស A នៅខេត្តកំពត។

តាមរយៈទំព័រហ្វេសប៊ុក ឯកឧត្តម ហ៊ុន ម៉ានី បានសរសេរថា «ថ្ងៃនេះ ខ្ញុំបានមកប្រគល់ផ្ទះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ជូនដល់ក្រុមគ្រួសារក្មួយប្រុស អន ផានិត សិស្សនិទ្ទេស A នៅខេត្តកំពត។ ដោយមើលឃើញពីការខិតខំប្រឹងប្រែងតស៊ូរបស់ក្មួយប្រុស និងការលះបង់របស់ម្ដាយឪពុករបស់ក្មួយប្រុស ដែលជាជនពិការទាំងពីររូប ធ្វើឲ្យក្មួយប្រុសទទួលបានការអាណិតស្រលាញ់ពីសម្ដេចទាំងទ្វេយ៉ាងខ្លាំង»។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានស្នើឲ្យយុវជន អន ផានិត បន្តខិតខំប្រឹងប្រែងរៀនសូត្រឲ្យបានកាន់តែល្អប្រសើរ ដើម្បីយកចំណេះវិជ្ជាទាំងនេះទៅបម្រើមាតុភូមិ និងក្រុមគ្រួសារ ក្លាយជាសសរទ្រូងរបស់ប្រទេសជាតិ។

សូមជម្រាបថា កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២៣កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានប្រកាសជួយឧបត្ថម្ភដល់សិស្សប្រឡងជាប់និទ្ទេស Aមួយរូប គឺយុវជន អន ផានិត ដែលមានឪពុកមានពិការភាព និងគ្រួសារមានជីវភាពក្រីក្រ រស់នៅខេត្តកំពត។

ក្នុងនោះ សម្ដេចតេជោ ហ៊ុន សែន បានណែនាំមន្ត្រីរបស់សម្ដេចឲ្យជួយដល់យុវជន អន ផានិត បានមកសិក្សានៅរាជធានីភ្នំពេញ ហើយរកទីកន្លែងស្នាក់នៅ ក៏ដូចជាស្វែងរកសាលារៀន និងមុខជំនាញរៀនឲ្យស្រប ទៅតាមចំណង់ចំណូលចិត្តរបស់យុវជនរូបនេះ ផងដែរ។

កាលពីថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៣កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានអនុញ្ញាតឲ្យឪពុកម្តាយ និងយុវជន អន ផានិត មកជួបនៅភូមិគ្រឹះរបស់សម្តេចនៅក្រុងតាខ្មៅ ផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះសារកាលពីថ្ងៃទី ២៥ ខែធ្នូកន្លងទៅនេះថា «ឆ្លងកាត់ការសន្ទនាខ្ញុំ ពិនិត្យឃើញថា ឪពុកម្តាយរបស់ ផានិត ដែលជាជនពិការទាំងពីរនាក់ ពិតជាមនុស្សគួរឲ្យគោរពសម្រាប់ការលៈបង់ ដើម្បីកូន និងក្រុមគ្រួសារ។ ឯចៅផានិតវិញពិតជាក្មេង ប្រកបដោយគុណធម៌ និងការចេះដឹងសាកសមជាសិស្សប្រឡងជាប់និទ្ទេស A។ ចៅស្រីដែលជាប្អូនរបស់ ផានិត បាននិងកំពុងឈានឆ្ពោះទៅបញ្ចប់ការសិក្សា នូវកំរិតមធ្យមសិក្សា ដើម្បីឈានឆ្ពោះទៅកាន់មហាវិទ្យាល័យ នា ៣ឆ្នាំខាងមុខ»។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ដែរថា នេះជាករណីពិសេសដែលសម្ដេច ត្រូវជួយដល់យុវជន អន ផានិត សម្រាប់​ការរៀនសូត្រនៅភ្នំពេញផង និងឪពុកម្តាយនៅឯស្រុកកំណើតផង។ បើតាមសម្ដេចតេជោ ហ៊ុន សែន ធ្វើយ៉ាងនេះ ដើម្បីកុំឲ្យផានិតបារម្មណ៍ ពីឪពុកម្តាយនៅឯស្រុក និងកុំឲ្យឪពុកម្តាយបារម្មណ៍ពីផានិត ដែលរៀននៅភ្នំពេញ៕

The post ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត appeared first on Kampuchea Thmey Daily.