ព័ត៌មានជាតិ
សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើន ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ពិសេសសប្រជាពលរដ្ឋទទួលបានសុខសាន្តពេញផ្ទៃប្រទេស។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះ ខណៈអញ្ជើញជាអធិបតីក្នុងពិធីបុណ្យអភិសេកសាមគ្គី នាគម្គី នាគម្គា ស្ថិតនៅជាប់ច្រំាងទន្លេស្ទឹងសែន ស្ថិតក្នុងបរិវេណមជ្ឈមណ្ឌលសាសនា វប្បធម៌ ទេសចរណ៍ សំពៅត្រៃលោក ត្រៃលក្ខណ៍ ដែលមានទីតាំងស្ថិតនៅក្នុងភូមិកាល់មេឃ ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ នាថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៤នេះ។

កាលពីថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០១៣ មជ្ឈមណ្ឌលសាសនា វប្បធម៌ ទេសចរណ៍ សំពៅត្រៃលោក ត្រៃលក្ខណ៍ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ លុះមកដល់ថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៣ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ នូវស្ពានបេតុងមួយខ្សែឆ្លងកាត់ស្ទឹងសែន ពីឃុំត្បូងក្រពើ ស្រុកសន្ទុក នឹងត្រូវតភ្ជាប់ទៅកាន់ ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ចំណែកឯសមិទ្ធផលដែលបានអភិសេកនៅក្នុងថ្ងៃនេះ គឺជាសមិទ្ធផលថ្មីមួយទៀត ក្នុងចំណោមសមិទ្ធិផលជាច្រើន ដែលបានកសាងនៅក្នុងមជ្ឈមណ្ឌលសាសនា វប្បធម៌ ទេសចរណ៍ សំពៅត្រៃលោក ត្រៃលក្ខណ៍។

តាមរយៈសមិទ្ធផលនេះ ក៏បានបង្ហាញអំពីកម្លាំងសាមគ្គី និងទឹកចិត្តសទ្ធាជ្រះថ្លារបស់សប្បុរសជន ដែលជាពុទ្ធសាសនិកខ្មែរ ដែលចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកស្ទួយនូវវិស័យព្រះពុទ្ធសាសនា នៅព្រះរាជាណចក្រកម្ពុជា ក៏ដូចជាបានចូលរួមចំណែក្នុងការលើស្ទួយនូវវិស័យទេសចរណ៍ ក្នុងការទាក់ទាញអ្នកទេសចរណ៍មកទស្សនាកម្សាន្ត និងផ្ដិតរូបភាពដ៏ស្រស់ស្អាត ពីសំណង់ស្ថាបត្យកម្មបែបសាសនា នៅខេត្តកំពង់ធំបន្តែមមួយកម្រិតទៀត នៅក្រោមដំបូលនៃម្លប់សុខសន្តិភាព៕
អត្ថបទ៖ វិមាន



-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


